Category: សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា បន្តជំរុញការនាំចេញអង្ករខ្មែរទៅទីផ្សារអឺរ៉ុបឱ្យបានកាន់តែច្រើន

សហព័ន្ធស្រូវអង្ករកម្ពុជា បន្តជំរុញការនាំចេញអង្ករខ្មែរទៅទីផ្សារអឺរ៉ុបឱ្យបានកាន់តែច្រើន

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ បានដឹកនាំសមាជិកចំនួន ៦ ក្រុមហ៊ុន ជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលី ដើម្បីបន្តជំរុញការនាំចេញអង្ករខ្មែរ ឱ្យបានកាន់តែច្រើនឡើងថែមទៀត ទៅទីផ្សារអឺរ៉ុប

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានជាង ៦ ពាន់លានដុល្លារ ហើយនិងដាក់គោលដៅដល់ ២០ ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានជាង ៦ ពាន់លានដុល្លារ ហើយនិងដាក់គោលដៅដល់ ២០ ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងវៀតណាម បានកើនឡើងជាបន្តបន្ទាប់ ពោលគឺសម្រេចបានទំហំទឹកប្រាក់សរុបជាង ៦ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កើនឡើង ៤.១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ប្រធានសមាគមត្រចៀកកាំខ្មែរ៖ មិនទាន់មានការនាំចេញជាផ្លូវការ នូវសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន នៅឡើយទេ

ប្រធានសមាគមត្រចៀកកាំខ្មែរ៖ មិនទាន់មានការនាំចេញជាផ្លូវការ នូវសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន នៅឡើយទេ

លោក ស៊ុយ កុកធាន មានប្រសាសន៍ប្រាប់ Million Times នៅថ្ងៃទី ១២ ខែតុលាថា បើតាមព័ត៌មានលោកទទួលបាន គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជូនក្រុមហ៊ុនចំនួន ៦ ដើម្បីឱ្យខាងគយចិនពិនិត្យសម្រេចចំពោះការនាំចេញ តែមកដល់ពេលនេះមិនទាន់ដឹងថា គយចិនយល់ព្រមឬយ៉ាងណានៅឡើយទេ។

តំបន់សេដ្ឋកិច្ចពិសេស របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្រតិបត្តិការយ៉ាងរឹងមាំ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ និងពន្ធអាមេរិក ១៩ភាគរយ ក៏ដោយ

តំបន់សេដ្ឋកិច្ចពិសេស របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្រតិបត្តិការយ៉ាងរឹងមាំ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ និងពន្ធអាមេរិក ១៩ភាគរយ ក៏ដោយ

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង បានបន្តប្រតិបត្តិការយ៉ាងរឹងមាំ និងស្ថិរភាព នៅក្នុងឆ្នាំ ២០២៥នេះ បើទោះបីជាប្រទេសកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ និងបើទោះបីជាវិធានការពន្ធគយរបស់អាមេរិកថ្មី ១៩ភាគរយ ក៏ដោយ។ សេចក្ដីប្រកាសព័ត៌មាន របស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី ១៣ ខែតុលានេះ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥នេះ តម្លៃនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ គឺមានចំនួនទឹកប្រាក់ ១.៥ពាន់លានដុល្លារ។ តួលេខនេះអាចនឹងកើន លើសពី ២ពាន់លានដុល្លារនៅចុងឆ្នាំ។ ប្រភពដដែល បានឱ្យដឹងបន្តថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ និងចំពេលដែលមានស្ថានភាពតានតឹង តម្លៃនៃការនាំចេញរបស់តំបន់សេដ្ឋកិច្ចនេះ ទៅកាន់ប្រទេសថៃគឺ ១៤៥ លានដុល្លារ ឬ៩.៧២ភាគរយ ហើយទៅកាន់សហរដ្ឋអាមេរិកគឺ ៤២៣លានដុល្លារ ឬ២៨.៤៤ ភាគរយ។ តំបន់សេដ្ឋកិច្ចពិសេស របស់អ្នកឧកញ៉ា...

កសិករចិញ្ចឹមជ្រូក ៣៨គ្រួសារ ទទួលបានជំនួយថវិកាជាង ៣ម៉ឺនដុល្លារ សម្រាប់គាំទ្រជាទុនបដិភាគ

កសិករចិញ្ចឹមជ្រូក ៣៨គ្រួសារ ទទួលបានជំនួយថវិកាជាង ៣ម៉ឺនដុល្លារ សម្រាប់គាំទ្រជាទុនបដិភាគ

ជំនួយនេះ គឺសម្រាប់គាំទ្រជាទុនបដិភាគ ដល់ការទិញឧបករណ៍សម្ភារៈផលិតកម្មកូនជ្រូក និងជ្រូកសាច់ ដូចជា៖ សម្ភារៈសាងសង់ទ្រុងជ្រូក ម៉ាស៊ីនវ៉ៃកន្ទក់ ម៉ូទ័រហាន់ដើមចេក ម៉ូទ័របូមទឹក សម្ភារៈដាក់ចំណីជ្រូក និងមេ-បាជ្រូក។

ក្រុមហ៊ុនឧកញ៉ា តាន់ មុនីវណ្ណ ចុះ MOU ជាមួយក្រុមហ៊ុនវៀតណាមចំនួនពីរ ក្នុងគោលបំណងផ្លាស់ប្តូរ​ទំនិញ

ក្រុមហ៊ុនឧកញ៉ា តាន់ មុនីវណ្ណ ចុះ MOU ជាមួយក្រុមហ៊ុនវៀតណាមចំនួនពីរ ក្នុងគោលបំណងផ្លាស់ប្តូរ​ទំនិញ

ឧកញ៉ាបណិ្ឌត តាន់ មុនីវណ្ណ បានឱ្យដឹងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន LFB Trading និងក្រុមហ៊ុន VISSAN ក្នុងគោលបំណងចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទំនិញ នាំចេញ នាំចូលរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។

InnoLab Kampong Thom នឹងជួយប្រែក្លាយខេត្តកំពង់ធំ ទៅជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយ

InnoLab Kampong Thom នឹងជួយប្រែក្លាយខេត្តកំពង់ធំ ទៅជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយ

មន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom) ត្រូវបានដាក់សម្ពោធជាផ្លូវការ ក្នុងគោលដៅប្រែក្លាយខេត្តកំពង់ធំ ទៅជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយ ដើម្បីអនុញ្ញាតឱ្យសហគមន៍បានចូលរួមចំណែកក្នុងការសម្រេចបាននូវវឌ្ឍនភាព ប្រកបដោយនវានុវត្តន៍ ចីរភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យវិស័យទេសចរណ៍ផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នឹងវិបត្តិ

រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យវិស័យទេសចរណ៍ផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នឹងវិបត្តិ

រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យវិស័យទេសចរណ៍ផ្ដោតលើការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នឹងវិបត្តិ ក្រោមប្រធានបទ "ទេសចរណ៏ និងបរិវត្តកម្មប្រកបដោយចីរភាព" ដើម្បីផលប្រយោជន៍យូរអង្វែងដល់មនុស្សជំនាន់ក្រោយ

ឯកឧត្តម ហួត ហាក់៖ កម្ពុជាបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលការហោះហើរត្រង់រវាងរាជធានីរីយ៉ាដ-ភ្នំពេញ

ឯកឧត្តម ហួត ហាក់៖ កម្ពុជាបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលការហោះហើរត្រង់រវាងរាជធានីរីយ៉ាដ-ភ្នំពេញ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ប្រទេសកម្ពុជា បានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលការហោះហើរត្រង់ និងផ្ទាល់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines )

ការធ្វើពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជិត ៤៧ ពាន់លានដុល្លារ

ការធ្វើពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជិត ៤៧ ពាន់លានដុល្លារ

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ប្រមាណ ៤៦,៩ ពាន់លានដុល្លារ ក្នុងពេល ៣ ត្រីមាស ឆ្នាំ ២០២៥ កើនឡើង ១៤,៨ ភាគរយ​ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន