ផ្លូវថ្មើរជើងចតុមុខ ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការបានរយ:ពេល ១ ឆ្នាំហើយ។ នេះបើយោងការបញ្ជាក់របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៦។
Category: សេដ្ឋកិច្ច
រោងចក្រផលិតត្រីខកំប៉ុង បែបឧស្សាហកម្មដំបូងគេនៅកម្ពុជា បោះមូលដ្ឋាននៅខេត្តកែប
គម្រោងរោងចក្រផលិតត្រីខកំប៉ុង ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជានេះ មានទីតាំងស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្រៅពីនេះ មានគម្រោងផលិតត្រីខកំប៉ុង សៃសាន់ អ៊ីនវេសម៉ិន ឯ.ក ក៏មានគម្រោងផលិតទឹកត្រី ផងដែរ
ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី បានឈានដល់លើស ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥
ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មសរុបបានឈានដល់លើស ១ពាន់លានដុល្លារ កើនឡើងប្រមាណ ២៥% បើធៀបនឹងឆ្នាំ២០២៤។
ឯកឧត្តម ហួត ហាក់៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី អនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) អនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។
BYD មានផែនការបង្កើនសមត្ថភាពផលិតកម្មដំឡើងរថយន្តនៅកម្ពុជា ដើម្បីឆ្លើយតបនឹងការគាំទ្រ
ក្រុមហ៊ុន បានរាយការណ៍ពីបច្ចុប្បន្នភាពនៃវឌ្ឍនភាពការងារសំខាន់ៗ ពិសេសករណីដែល យានយន្តទី១ និងទី២ ដំឡើងផ្ទាល់នៅកម្ពុជា ត្រូវបានប្រគល់ជូនដល់ដៃអតិថិជនជាស្ថាពរ
ក្រុមហ៊ុន KH HAITECH គ្រោងបោះមូលដ្ឋានផលិតកម្មនៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ និងនាំយកបច្ចេកវិទ្យាតម្លៃសមរម្យមកកម្ពុជា
ក្រុមហ៊ុន KH HAITECH បានបង្ហាញបំណងបង្កើតមូលដ្ឋានផលិតកម្មរបស់ខ្លួននៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាតម្លៃសមរម្យ និងគាំទ្រឧស្សាហូបនីយកម្ម ខណៈដែលកម្ពុជាកំពុងឈានឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។
លោក Casey Barnett៖ ទីផ្សារអាមេរិកនៅតែជាមូលដ្ឋានដ៏រឹងមាំ និងអាចទុកចិត្តបានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា
តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៩ ខែមករានេះ លោក Casey Barnett បានឱ្យដឹងថា នៅឆ្នាំ ២០២៥ ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក បានកើនឡើង ២៨% ដល់ ១២.៧ ពាន់លានដុល្លារ។
វិនិយោគិនកូរ៉េ កំពុងចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
លោក Sungsoo Kim ក្នុងនាមជាប្រធានប្រតិភូ បានឱ្យដឹងថា វិនិយោគិនកូរ៉េ កំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលប៉ុន្មានឆ្នាំចុងក្រោយ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍មួយចំនួន ៧ ដើម្បីជាវិភាគទានបន្ថែមដល់សភាពាណិជ្ជកម្មកម្ពុជា
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់នូវអនុសាសន៍មួយចំនួន ៧ ដើម្បីជាវិភាគទានបន្ថែមដល់ការកំណត់ទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា ពិសេស ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជាបន្ថែមទៀត។
ម្ចាស់អាជីវកម្ម អាចទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០ លានដុល្លារពី “គម្រោងធានាឥណទានឯកត្តឥណទានពិសេស”
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទានឯកត្តឥណទានពិសេស” ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០ លានដុល្លារ ក្នុងមួយកម្ចី សម្រាប់ការប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម។












