អតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០ម៉ឺននាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។
Author: Manuk Bee (Bee Manuk)
ក្រសួងផែនការ ប្រកាសដាក់ឱ្យដំណើរការ IDPoor Portal ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គម
ក្រសួងផែនការ បានប្រកាសដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor Portal) លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» ដែលជាជំហានថ្មីក្នុងការធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គម។
ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំ ស្តីពី វិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។
គម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ស្ថិតភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ និងកសិ-ឧស្សាហកម្ម តម្លៃជាង ១១០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន
ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី ២១-២២ ខែ មីនា ឆ្នាំ ២០២៦បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើគម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគសរុបប្រមាណ ១១៦ លានដុល្លារអាម៉េរិក និង បង្កើតការងារប្រមាណ ១ ៦០០ កន្លែង។
កម្ពុជាបង្ហាញពីផលចំណេញសេដ្ឋកិច្ចពីការនាំចូលជីកសិកម្មនិងជំរុញជម្រើសនៃការធ្វើកសិកម្មប្រកបដោយនិរន្តរភាព
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានការពារលើការចំណាយ ក្នុងការនាំចូលជី និងថ្នាំកសិកម្ម ដោយសង្កត់ធ្ងន់ថា ការវិនិយោគនេះបានបង្កើតនូវផលចំណេញសេដ្ឋកិច្ចយ៉ាងច្រើន ខណៈពេលដែលកំពុងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ៖ វិស័យសាធារណៈត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ប្រាក់រៀល ដើម្បីពង្រឹងអធិបតេយ្យនៃសេដ្ឋកិច្ចជាតិ
ស្ថាប័នរដ្ឋបានដើរតួនាទីឈានមុខគេក្នុងការប្រើប្រាស់ប្រាក់រៀល ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ក្រសួងឧស្សាហកម្ម ដាក់ឱ្យប្រើប្រាស់លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាផ្លូវការ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីមិ្សលមិញ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ "លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” (វ.ប.ន.) ដែលជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មអភិបាលកិច្ចវិស័យ វ.ប.ន.។
ប្រាក់រៀលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងអាជីវកម្មខ្នាតតូច
ប្រាក់រៀលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងអាជីវកម្មខ្នាតតូច តាមរយៈប្រព័ន្ធបង់ប្រាក់ឌីជីថលដូចជា KHQR ឬ Bakong ដែលមានភាពរហ័ស ចំណាយទាប និងមិនបារម្ភពីរឿងខាតបង់លើអត្រាប្តូរប្រាក់ឡើយ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។
ជប៉ុនផ្តល់ជំនួយឥតសំណងប្រមាណ ២២ លានដុល្លារ សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត ដែលមានទឹកប្រាក់ប្រមាណ ២២ លានដុល្លារ។












