កម្ពុជា និងអូស្ត្រាលី បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធិក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្តនូវគម្រោងរួមគ្នាការពារទន្លេមេគង្គ ដោយបានរៀបចំឱ្យមាន អនុក្រឹត្យស្តីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ដែលជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ និងការណែនាំប្រតិបត្តិសម្រាប់ការអនុវត្តនៅកម្ពុជា។
Author: Manuk Bee (Bee Manuk)
សមាគមកម្មសិទ្ធិបញ្ញាកម្ពុជាស្នើពង្រឹងកិច្ចសហការលើកកម្ពស់ប្រព័ន្ធប្រកាសនីយបត្រតក្កកម្ម
សមាគមកម្មសិទ្ធិបញ្ញាកម្ពុជាបានស្នើពង្រឹងកិច្ចសហ ការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍសមត្ថភាពជាតិផ្នែក ប្រកាសនីយបត្រតក្កកម្ម និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដែលគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងទាក់ទាញការវិនិយោគ។
កម្ពុជា-គុយបា ឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍គុយបា ឯកភាពចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
កម្ពុជា នាំចេញទំនិញគិតជាទឹកប្រាក់ជិត ៣ ពាន់លានដុល្លារទៅទីផ្សារអន្តរជាតិ ក្នុងខែមករា
កម្ពុជាបាននាំចេញទំនិញគិតជាទឹកប្រាក់ជាង ២,៩ ពាន់លានដុល្លារទៅទីផ្សារអន្តរជាតិ ក្នុងខែមករា ឆ្នាំ២០២៦ កើនឡើង ២៦.៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលទំនិញមកវិញមានតម្លៃ ៣,១ ពាន់លានដុល្លារ កើនឡើង១២.៨%។ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
កម្ពុជាទាក់ទាញទុនវិនិយោគជាង ៧៥០ លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦
ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៣ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៦ ពាន់កន្លែង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តម ស៊ុន ចាន់ថុល លើកទឹកចិត្តឱ្យអារ៉ាប់ មកវិនិយោគនៅកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យវិនិយោគិនអារ៉ាប់ មកវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនជប៉ុនជាច្រើន កំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជា
បណ្ដាក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-location)នៅក្នុងតំបន់ ខណៈកម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន។ បើយោងតាមការលើកឡើងរបស់ លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA)។
កម្ពុជា-ឡាវ ដាក់ចេញគោលដៅពាណិជ្ជកម្មទ្វេភាគី ៧០០ លានដុល្លារ
ថ្នាក់ដឹកនាំកម្ពុជា និងឡាវ បានឯកភាពលើកិច្ចខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងឈានដល់គោលដៅ ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០ ពិសេសប្រមុខរដ្ឋាភិបាលទាំងពីរ បានពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមក។
កម្ពុជា-វៀតណាម កំណត់គោលដៅកំណើនទំហំពាណិជ្ជកម្មទ្វេទិស ដល់ ២០ ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងវៀតណាម បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនលើវិស័យសំខាន់ៗ ក្នុងនោះរួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ពិសេសការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងកំណត់គោលដៅធ្វើពាណិជ្ជកម្មឱ្យសម្រេចបាន ២០ ពាន់លានដុល្លារ រវាងប្រទេសទាំងពីរ។
ឯកឧត្តម ផន រឹម៖ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបជិត ១៣,០០០ គ្រឿង
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មកទល់ពេលនេះ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបបានចំនួន ១២,៩៦៨ គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ចំនួន ៣,២០៣ គ្រឿង ត្រីចក្រយានយន្តចំនួន ៧០០ គ្រឿង និងរថយន្តចំនួន ៩,០៦៥ គ្រឿង។












