ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ ខណៈបច្ចេកវិទ្យា AI នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច (Driver of Growth) សម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ។
Author: Manuk Bee (Bee Manuk)
ក្រុមហ៊ុនឥណ្ឌា ស្នើសុំប្រើប្រាស់ដីអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម នៅមណ្ឌលគីរី
ក្រុមហ៊ុន ហ្គេត ខបភើរេត អេហ្គ្រីខលឈ័រ មកពីប្រទេសឥណ្ឌា បានស្នើសុំប្រើប្រាស់ដីសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និង កសិឧស្សាហកម្ម ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ចែករំលែក ៧ ចំណុច ទាក់ទងស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្ន
វិស័យអចលនទ្រព្យត្រូវបានប៉ាន់ស្មានថាបន្តមានកំណើនយឺតក្នុងឆ្នាំ ២០២៦ នេះ ប៉ុន្តែការកើនឡើងសកម្មភាពលក់ផ្ទះលំនៅដ្ឋាននៅតែរួមចំណែកគាំទ្រវិស័យអចលនទ្រព្យ ជាពិសេស ការផ្គត់ផ្គង់ខុនដូដែលមានតម្លៃសមរម្យក្នុងទីផ្សារនៅក្នុងរាជធានីភ្នំពេញ ខណៈដែលថ្លៃអចលនទ្រព្យមានការថមថយ។
រដ្ឋបាលខេត្ត ជំរុញការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាបទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានជំនួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន DUBAI AMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ។
NBC៖ កម្ពុជាស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជាង ៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥
ប្រទេសកម្ពុជាបានទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួនប្រមាណ ៥.០៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ មានការកើនឡើង ១៦ ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រសួងទេសចរណ៍៖ គាំទ្រផលិតផលខ្មែរ គឺជាការលើកស្ទួយសេដ្ឋកិច្ចជាតិ និងអនាគតកម្ពុជា
ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការតាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា គឺជាព្រឹត្តិការណ៍សំខាន់សម្រាប់ផ្សព្វផ្សាយអត្តសញ្ញាណជាតិ បង្ហាញគុណភាព និងភាពច្នៃប្រឌិតរបស់សហគ្រាសក្នុងស្រុក ពោលគឺព្រឹត្តិការណ៍នេះជួយភ្ជាប់អ្នកផលិត អ្នកផ្គត់ផ្គង់សេវា និងភ្ញៀវទេសចរ បង្កើនឱកាសពាណិជ្ជកម្ម និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព។
UN ប្តេជ្ញាចិត្តចូលរួមជួយដល់កម្ពុជា ក្នុងការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចបំផុត
អង្គការសហប្រជាជាតិ (UN) ប្តេជ្ញាចិត្តគាំទ្រដល់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា រួមទាំងគោលដៅរបស់កម្ពុជាក្នុងការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចបំផុត (LDC) នៅឆ្នាំ ២០២៩ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ ២០៣០។
“យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ជួយលើកកម្ពស់ផលិតផលផលិតក្នុងស្រុក ឱ្យកាន់តែទូលំទូលាយ
ក្រសួងពាណិជ្ជកម្ម បានសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋ ជាអតិថិជន ជាអ្នកប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់។
មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន នឹងក្លាយជាកម្លាំងចលករ ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទីពុធ ទី១១ ខែកុម្ភៈ កន្លងទៅនេះ បានរៀបចំសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់បទពិសោធន៍អ្នកប្រើប្រាស់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដើម្បីធ្វើតេស្តសាកល្បងថ្នាលបច្ចេកវិទ្យា ដែលនឹងដើរតួជាស្ពានតភ្ជាប់រវាងនវានុវត្តន៍ករ និងអ្នកវិនិយោគក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០។
គយ ប្រមូលចំណូលបានប្រមាណ ៣,១៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ៣,១៨ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤ និងត្រូវជាប្រមាណ ១២៤,៥% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។












