ធនាគារពិភពលោក World Bank បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាមានស្ថិរភាព ដោយសារតែតម្រូវការខាងក្រៅជួយជំរុញឱ្យមានការនាំចេញស្ទុះងើបឡើងវិញ បើទោះបីជាវិស័យផ្សេងៗនៅមិនទាន់មានដំណើរការរលូនក៏ដោយ។ របាយការណ៍របស់ធនាគារពិភពស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងដល់ ៥,៣ភាគរយនៅឆ្នាំនេះ ពីអត្រាកំណើន ៥ភាគរយនៅឆ្នាំ២០២៣ ដែលត្រូវបានជំរុញភាគច្រើនដោយផ្នែកពាណិជ្ជកម្ម។ ការកើនឡើងនៃការនាំចេញផ្នែកកម្មន្តសាល រួមជាមួយនឹងការស្ទុះងើបឡើងវិញបន្តិចនៃវិស័យទេសចរណ៍ និងការបន្តកើនឡើងការវិនិយោគបរទេស ក៏បានជួយទ្រទ្រង់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Tania Meyer មានប្រសាសន៍ថា៖ «កម្ពុជាអាចបន្តជំរុញកំណើនថែមទៀតដោយការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការបង្កើនផលិតភាពរបស់ខ្លួន។ ការវិនិយោគលើទុនមនុស្ស ពិសេសលើវិស័យអប់រំ និងការកែទម្រង់ស៊ីជំរៅដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនឹងអាចជាគន្លឹះមួយដើម្បីឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការបង្កើតការងារបន្ថែមនិងប្រកបដោយជំនាញ»។ លោកស្រីបន្តថា ចំនួនភ្ញៀវទេសចរអន្តរជាតិបានបន្តកើនឡើងដល់កម្រិតមុនកើតមានជំងឺកូវីដ-១៩។ ប៉ុន្តែការចំណាយរបស់ភ្ញៀវទេសចរនៅមានកម្រិតទាបជាងខ្លាំងបើធៀបនឹងការចំណាយកាលពីឆ្នាំ២០១៩ ដោយសារភ្ញៀវទេសចរដែលមកពីប្រទេសចំណាយខ្ពស់មានតិចជាងមុន។ ក្នុងពេលជាមួយគ្នានេះ ការថមថយតារាងតុល្យការរបស់ធនាគារ និងការកើនឡើងបំណុលគ្រួសារ បង្ហាញពីការធ្លាក់ចុះការប្រើប្រាស់ក្នុងស្រុក។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤កាលពីពេលកន្លងទៅ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា សេដ្ឋកិច្ចកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្មក្នុងសេដ្ឋកិច្ចសកល ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ផងដែរ។ សម្តេចគូសបញ្ជាក់ថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជា រក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមលើសពី៧% ក្នុងមួយឆ្នាំ សម្រាប់...
Author: Vin Chang (Vin Chang)
តម្លៃកាបូបប្រេនៗសេដ្ឋីនីអនឡាញ ស្រីណៃ មួយម៉ូដៗថ្លៃកប់ពពក
អភិជនជាន់ថ្មីនៃអ្នកជំនួញអនឡាញ ស្រីណៃ នៅតែជាទីពេញនិយមនៃអ្នកលេងបណ្ដាញសង្គម ឲ្យតាមដានជីវិតហ៊ឺហាគ្រប់ Platform ទាំងហ្វេសប៊ុក តិកតុក និង Instagram
ចិនអះអាថា នឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការអភិវឌ្ឍន៍
ឯកអគ្គរដ្ឋទូតចិនចេញមុខមកបញ្ជាក់ថា ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា
លោក សាយ សំអាល់៖ ដើម្បីទទួលបានគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ យើងត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី
ក្នុងគោលបំណងលើកស្ទួយស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់
ព្រះមហាក្សត្រ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន ប្រទេសចិន រយៈពេល ៣ថ្ងៃ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន
ស្រ្តីខ្លាំងក្នុងមុខជំនួញ សេដ្ឋីនី ឡេង ដាវី ដឹកនាំកម្មករចៀរជ័រកៅស៊ូ ទៅប្រកួតនៅវៀតណាម ជាប់ក្នុងលំដាប់ពិន្ទុកំពូល ២រូប
ជាស្ត្រីជើងខ្លាំងម្នាក់ក្នុងវិស័យជំនួញ អគ្គនាយិកា ឡេង ដាវី ទើបបញ្ចប់ការងារនៅខ្មែរភ្លាម ក៏ត្រឡប់ទៅប្រទេសវៀតណាមម្ដងទៀត ដោយលើកនេះដឹកនាំផ្នែកដំណាំឧស្សាហកម្ម
ប្រធានាធិបតី Zelenskyy អញ្ជើញសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន
ប្រធានាធិបតី Volodymyr Zelenskyy និងប្រធានរដ្ឋសភាអ៊ុយក្រែន បានអញ្ជើញសម្ដេច ហ៊ុន សែន ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននាពេលខាងមុខ។
ថៅកែហាងដេគ័រផ្កាធំ អ្នកនាង បុទមរ័ត្ន ស្ទីល៍រស់នៅបែបអភិជនជាន់ខ្ពស់
ថៅកែហាងដេគ័រផ្កា Bliss Wedding ដែលរៀបមង្គលការកក្រើកកាលពីដើមឆ្នាំ ២០២២ កន្លងទៅ អ្នកនាង បុទមរ័ត្ន នៅតែជាទីចាប់អារម្មណ៍ ក្នុងចំណោមនារីអភិជនទាំងអស់។ បើទោះជារៀប
ល្អណាស់! ក្រសួងវប្បធម៌សម្រេចចិត្តជួសជួលចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការបារាំងនៅកម្ពុជាចុងក្រោយ
អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ធ្វើការជួសជុល និងអភិរក្សទម្រង់ដើមនៃចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង
ក្រុមប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលអនុញ្ញាតឱ្យលោក ថាក់ស៊ីន ស្នាក់នៅមន្ទីរពេទ្យជំនួសឱ្យពន្ធនាគារ
គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ហៅកាត់ NACC សម្រេចស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលថៃមួយចំនួនដែលត្រូវបានចោទប្រកាន់ថា អនុញ្ញាតឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នាក់នៅក្នុងមន្ទីរពេទ្យជំនួសឱ្យពន្ធនាគារ។ នេះបើតាមកាសែត Bangkok Post ចេញផ្សាយនៅថ្ងៃអង្គារ។ អគ្គលេខាធិការ NACC លោក Sarote Phuengramphan និយាយកាលពីថ្ងៃចន្ទថា គណៈកម្មការសម្រេចបានស៊ើបអង្កេតជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា មន្ត្រីនៅនាយកដ្ឋានកែប្រែ, មន្ទីរពេទ្យ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនលោក ថាក់ស៊ីន ទៅមន្ទីរពេទ្យដើម្បីកុំឲ្យលោកជាប់ពន្ធនាគារ។ លោក ថាក់ស៊ីន ក្នុងរថយន្តពេលត្រឡប់មកដល់ប្រទេសវិញ យោងតាមការចោទប្រកាន់ លោក ថាក់ស៊ីន ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ១៨០ថ្ងៃ ទោះបីលោកមិនឈឺធ្ងន់ក៏ដោយ។ លោក Sarote បន្តថា NACC បានរកឃើញអង្គហេតុ សាក្សី និងភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការស៊ើបអង្កេត ដូច្នេះបានចាប់ផ្តើមបន្តសំណុំរឿងនេះ។ លោកបន្តទៀតថា ការស៊ើបអង្កេតនឹងផ្តោតលើមន្ត្រីចំនួន ១២នាក់នៅនាយកដ្ឋានកែប្រែ មន្ទីរពេទ្យ និងនគរបាល។ លោក ថាក់ស៊ីន បានវិលត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ។...












