កាលពីសប្ដាហ៍មុនឧកញ៉ា តាន់ តាត់ បានរៀបចំមង្គលការយ៉ាងធំសម្បើមឲ្យកូនប្រុសស្រី និងបានអញ្ជើញភ្ញៀវកិត្តិយសដែលសុទ្ធសឹងជាអ្នកជំនួញច្រើនរូប ឲ្យពរឲ្យជ័យដល់គូស្វាមីភរិយាថ្មី។

រោងមង្គលការរបស់កូនប្រុសប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃ ៥-៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ បានរៀបចំតុបតែងផ្កាស្រស់ ពណ៌ក្រហមស្ទើរតែគ្រប់ទីកន្លែងនៃពិធី។
ឧកញ៉ា តាន់ តាត់ បានរៀបចំពិធីសិរីមង្គលដល់កូនប្រុសនាម តាន់ វុទ្ធី និងកូនក្រមុំ ទាវ អ៊ីលីង យ៉ាងធំអស្ចារ្យ មិនថាផ្កា និងស្បៃតុបតែងនៃកម្មវិធីជាពណ៌កូឡាបក្រហមឆ្អិនឆ្អៅទាំងអស់។ ធ្វើឲ្យសម្រស់កម្មវិធីកាន់តែស្អាត ប្លែក និងស័ក្ដិសមជាមួយវង្សត្រកូលនៃអ្នកជំនួញរូបនេះ។

សម្រាប់ភ្ញៀវកិត្តិយសវិញមានទាំងគ្រួសារឧកញ៉ា លី ឆេង, អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា សុខ ស្រស់, អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ, ព្រមទាំងអ្នកមុខអ្នកការជាច្រើនរូបទៀត៕







អត្ថបទ៖ ឆដា, រូបភាព៖ The Ring Wedding Cambodia


