សមជាភរិយាសេដ្ឋីវ័យក្មេង អ៊ឹង ស៊ីវឈន់ ទាំងស្រស់ស្អាត ទាំងថ្លៃថ្នូរ ទាំងហាយសូ

គូ​ស្វាមី​ភរិយា​នៃ​ត្រកូល​សេដ្ឋី និង​ខត្តិយៈ​ត្រកូល​បាន​បញ្ចប់​យូរ​ហើយ​បន្តិច​ក្ដី តែ​អ្នក​ទាំង ២ នៅតែ​ជា​ទី​ចាប់អារម្មណ៍ និង​ចង់​ដឹង​ចង់​ឮ​ពី​មហាជន​ខ្មែរ។ លោក អ៊ឹង ស៊ីវឈន់ និង ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា តាំង​ពី​រៀប​មង្គលការ​ដ៏​អស្ចារ្យ​រួច មិន​សូវ​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ផ្សេង​ៗ​ប៉ុន្មាន​ឡើយ ដោយ​រវល់​ក្នុង​កិច្ចការ​ជំនួញ។

តាមដានជាមួយយើង៖ Million Times

ទើប​តែ​កាលពី​ពេល​ថ្មី​ៗ​គូ​ស្វាមី​ភរិយា​សេដ្ឋី​វ័យ​ក្មេង អ៊ឹង ស៊ីវឈន់ និង​ព្រះនាង បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ​រួម​គ្នា​ជាមួយ​សាច់ញាតិ​ដូច​គ្នា។ ក្នុង​ពេល​បង្ហាញ​ខ្លួន ព្រះនាង សូរិយា បាន​គ្រង​ឈុត​បែប​ប្រពៃណី លាយ​បញ្ចូល​ភាព​សហ​សម័យ។

ជា​ទូទៅ ព្រះនាង ចូលចិត្ត​ពណ៌​ស្វាយ ដោយ​ទ្រង់​ឧស្សាហ៍​មាន​ឈុត និង​សម្ភារៈ​ពណ៌​ស្វាយ​ច្រើន។ ថ្មី​ៗ​នេះ ទ្រង់​បាន​ចូលរួម​មង្គលការ ដោយ​ឈុត​ផាមួង​ពណ៌​ស្វាយ​អម​ដោយ​គ្រឿង​អលង្ការ​ភ្លឺ​ចិញ្ចាច។

ក្នុង​ដៃ ព្រះ​នាង សូរិយា ទ្រង់​កាន់​កាបូប Bottega Veneta Intrecciato Clutch ពណ៌​ប្រផេះ​យ៉ាង​អស្ចារ្យ និង​លេច​ត្រដែត ជាមួយ​ឈុត​ពណ៌​ស្វាយ។ ជា​ភរិយា​សេដ្ឋីវ័យក្មេង អ៊ឹង ស៊ីវឈន់ កាបូប​នោះ​ពិតជា​ស័ក្ដិសម​ឋានៈ មុខ​មាត់​ក្នុង​សង្គម។ Bottega Veneta ពណ៌​ប្រផេះ​ជា​ម៉ូដ​ដ៏​ពេញ​និយម និង​មាន​តម្លៃ ២ ៣៤៤ ដុល្លារ។

ក្រៅពី​រវល់​នឹង​ការងារ​គូស្វាមី​ភរិយា​ថ្មីថ្មោង​នេះ ក៏​សកម្ម​ក្នុង​កិច្ចការ​សប្បុរសធម៌​ខ្លាំង​មិន​ធម្មតា​ដែរ ដែល​នេះ​កាន់តែ​ធ្វើឲ្យ​ជំនួញ​កាន់តែ​ប្រសើរ ហើយ​ទទួល​បាន​ការ​ស្រលាញ់ និង​ចូលចិត្ត​ខ្លាំង​ពី​មហាជន៕

អត្ថបទ៖ឆដា, រូបភាព៖ Soriya Norodom and One Memory