Tag: ក្រសួងពាណិជ្ជកម្ម

Home » ក្រសួងពាណិជ្ជកម្ម
លោកស្រី ចម និម្មល អនុញ្ញាតគណៈប្រតិភូសមាគមវាយនភណ្ឌ ​ចូលជួបពិភាក្សាការងារ

លោកស្រី ចម និម្មល អនុញ្ញាតគណៈប្រតិភូសមាគមវាយនភណ្ឌ ​ចូលជួបពិភាក្សាការងារ

នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមវាយនភណ្ឌ

ដំណឹងល្អសម្រាប់ប្រជាកសិករ និងអាជីវករ! ក្រសួងពាណិជ្ជ កម្ម ចាត់វិធានការ “សម្របសម្រួលទីផ្សារកសិផលក្នុងស្រុក”

ដំណឹងល្អសម្រាប់ប្រជាកសិករ និងអាជីវករ! ក្រសួងពាណិជ្ជ កម្ម ចាត់វិធានការ “សម្របសម្រួលទីផ្សារកសិផលក្នុងស្រុក”

ជា​ដំណឹង​គួរ​ឲ្យ​រីករាយ​សម្រាប់​ប្រជា​កសិករ និង​អាជីវករ​ដឹង​ថា ក្រសួង​ពាណិជ្ជកម្ម កំពុង​ចាត់​វិធាន​វិធានការ​យ៉ាង​សកម្ម​ក្នុង​ការ "សម្របសម្រួល​ទីផ្សារ​កសិផល​ក្នុង​ស្រុក" ដើម្បី​ដោះស្រាយ​បញ្ហា​ការ ​

កម្ពុជានឹងនាំគ្រាប់ស្វាយចន្ទីទាំងសំបកទៅចិន ក្នុងតម្លៃ ៣៥ លានដុល្លារដំណាក់កាលដំបូង ហើយអនាគតអាចពង្រីកដល់ប្រមាណ ៤០០ លានដុល្លារ

កម្ពុជានឹងនាំគ្រាប់ស្វាយចន្ទីទាំងសំបកទៅចិន ក្នុងតម្លៃ ៣៥ លានដុល្លារដំណាក់កាលដំបូង ហើយអនាគតអាចពង្រីកដល់ប្រមាណ ៤០០ លានដុល្លារ

កម្ពុជា​នឹង​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ទាំងសំបក (ប្រភេទ M23) ដែល​មាន​តម្លៃ​ប្រមាណ ៣៥ លាន​ដុល្លារ​អាមេរិក ក្នុង​ដំណាក់​កាល​ដំបូង ហើយ​មាន​ផែនការ​ពង្រីក​ការ​នាំ​ចេញ​ឈាន​ទៅ​ដល់​ប្រមាណ ៤០០

ក្រសួងពាណិជ្ជកម្ម៖ ប្រេងឥន្ធនៈត្រូវលក់ ផ្តល់អាទិភាពជូនសេវាសាធារណៈ និងកសិករ

ក្រសួងពាណិជ្ជកម្ម៖ ប្រេងឥន្ធនៈត្រូវលក់ ផ្តល់អាទិភាពជូនសេវាសាធារណៈ និងកសិករ

នៅ​ព្រឹក​នេះ ក្រសួងពាណិជ្ជកម្ម​បាន​គូស​បញ្ជាក់​ពី​ការ​លក់​ប្រេងឥន្ធនៈ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​សេវា​សាធារណៈ​ជា​ការ​ចាំបាច់ និង​កសិករ បុគ្គល​ពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​ផលិត កម្ម

ក្រសួងអំពាវនាវអ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយអនុវត្តតាមស្តង់ដាបច្ចេកទេសលក់ និងស្តុកទុកប្រេង

ក្រសួងអំពាវនាវអ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយអនុវត្តតាមស្តង់ដាបច្ចេកទេសលក់ និងស្តុកទុកប្រេង

ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុកប្រេងឥន្ធនៈ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី៦ ខែមីនានេះ បានឱ្យដឹងថា ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តឱ្យល្អស្របតាមស្តង់ដា និងក្រមប្រតិបត្តិដែលស្ថានីយលក់ប្រេងឥន្ធនៈជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។ ក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល រាជធានី-ខេត្ត បាននឹងកំពុងបន្តចុះតាមដាន-ត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាការលក់និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម៕ អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម  

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ដំឡូងមីនៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ដំឡូងមីនៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់

លោកជំទាវ ចម និម្មល បានលើកឡើងថា ដំឡូងមីនៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលកន្លងទៅរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិ ​ស្តីពី ​ដំឡូងមី ២០២០-២០២៥។

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ធ្វើឡើងនៅខេត្តសៀមរាប ដោយមានស្តង់ចំនួន ១១០

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ធ្វើឡើងនៅខេត្តសៀមរាប ដោយមានស្តង់ចំនួន ១១០

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញ និងគាំទ្រផលិតផលជាតិ» ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដោយមានស្តង់ដាក់តាំងបង្ហាញផលិតផល និងបន្លែផ្លែឈើជាង ១១០ស្តង់។

ម្រេច និងស្ករត្នោតរបស់ក្រុមហ៊ុន Confirel មានដាក់លក់នៅផ្សារទំនើប AEON ជាង ១០០នៅជប៉ុន

ម្រេច និងស្ករត្នោតរបស់ក្រុមហ៊ុន Confirel មានដាក់លក់នៅផ្សារទំនើប AEON ជាង ១០០នៅជប៉ុន

ក្រសួងពាណិជ្ជកម្ម ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនជប៉ុន Yamato Printing Group និងក្រុមហ៊ុន Cambodia Life បាននាំយកផលិតផលខ្មែរចំនួន ២មុខ គឺម្រេច និងស្ករត្នោត ដែលជាផលិតផលរបស់ក្រុមហ៊ុន Confirel មកផ្សព្វផ្សាយ និងចែកចាយលក់នៅក្នុងប្រទេសជប៉ុន តាំងពីឆ្នាំ២០១៨។

Mini App ធនាគារធំៗចំនួន២ ជាដៃគូជាមួយក្រសួងពាណិជ្ជកម្មក្នុងការទូទាត់កម្រៃសេវាសាធារណៈ

Mini App ធនាគារធំៗចំនួន២ ជាដៃគូជាមួយក្រសួងពាណិជ្ជកម្មក្នុងការទូទាត់កម្រៃសេវាសាធារណៈ

ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ ដែលបានបញ្ចូលការទូទាត់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដូចជាការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពារ ទៅក្នុង ABA Mini App និង ACLEDA Mini App

នំ​បញ្ចុក​សៀមរាប ម្រេច​កំពត និងផលិតផលកម្ពុជា ១៨ ផ្សេងទៀតបានចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ

នំ​បញ្ចុក​សៀមរាប ម្រេច​កំពត និងផលិតផលកម្ពុជា ១៨ ផ្សេងទៀតបានចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ

គិត​ត្រឹម​ឆ្នាំ ២០២៥ មាន​ផលិតផល ២០ ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផលិតផល​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ផលិតផល​សមូហភាព ១១, ផលិតផល​សម្គាល់​ភូមិសាស្រ្ត ៨