ឡាវ Archives - Millions times

កម្ពុជា-ឡាវ ដាក់ចេញគោលដៅពាណិជ្ជកម្មទ្វេភាគី ៧០០ លានដុល្លារ
ថ្នាក់ដឹកនាំកម្ពុជា និងឡាវ បានឯកភាពលើកិច្ចខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងឈានដល់គោលដៅ ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០ ពិសេសប្រមុខរដ្ឋាភិបាលទាំងពីរ បានពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំកំពូលគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ កម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្រ្តីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងក្នុងគ្រប់កម្រិតនាពេលកន្លងមក ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងបានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តធ្វើការឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង ជូនប្រជាជននៃប្រទេសទាំងពីរ។

តាមដានជាមួយយើង៖   Million Times

ឆ្នាំ២០២៦ នេះ គឺជាឆ្នាំពិសេស នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពរួមគ្នារៀបចំសកម្មភាពឱ្យបានច្រើន ជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីអបអរសាទរឆ្នាំដ៏សំខាន់នេះ។

ជាក់ស្ដែង ការអញ្ជើញធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ នាឱកាសនេះ ក៏ដូចជាគម្រោងយាងបំពេញព្រះរាជទស្សកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ គឺជាសក្ខីភាពជាក់ស្ដែងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយ ការទូតរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសលើ៖ នយោបាយ-ការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ធនាគារ កសិកម្ម ថាមពល ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កិច្ចការព្រំដែន ការពារជាតិ និងសន្តិសុខ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាអំពីការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមក។ ក្នុងន័យនេះ, កម្ពុជាអាចដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ប្រទេសទីបី ដោយឆ្លងកាត់ប្រទេសឡាវ ឯប្រទេសឡាវក៏អាចចាត់ទុកកម្ពុជាជាច្រកផ្លូវដឹកជញ្ជូនទំនិញពីប្រទសឡាវ ទីកាន់ទីផ្សារអន្តរជាតិ ដោយឆ្លងកាត់កម្ពុជា និង ប្រើប្រាស់ផែសមុទ្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រប្រែក្លាយប្រទេសឡាវពីប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រ (landlocked) ទៅជាប្រទេសដែលមានការតភ្ជាប់ (land-linked)។

មេដឹកនាំទាំងពីរក៏បានឯកភាពលើកិច្ចខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងឈានដល់គោលដៅ ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០។ បន្ថែមលើនេះ, ក្នុងកិច្ចការថាមពល, ប្រមុខរដ្ឋាភិបាលទាំងពីរបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានានូវសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។

មុននឹងបញ្ចប់ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានផ្ដល់ការគាំទ្រ និងចាត់មន្ត្រីជាន់ខ្ពស់របស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ ក្នុងខែវិច្ឆិកាខាងមុខ៕

អត្ថបទ៖ ប៊ី

The post កម្ពុជា-ឡាវ ដាក់ចេញគោលដៅពាណិជ្ជកម្មទ្វេភាគី ៧០០ លានដុល្លារ appeared first on Millions times.

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ទៅកាន់ទីផ្សារប្រទេសចិន
ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម​និងបរិស្ថានឡាវ​ បានចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្មកម្ពុជានិងឡាវ ស្ដីពីការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ដែលនឹងបើកផ្លូវថ្មីមួយបន្ថែមទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។

ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦ ដែលឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបប្រជុំទ្វេភាគី​ និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយ​ ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

តាមដានជាមួយយើង៖   Million Times

នាឱកាសនៃជំនួប​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានសម្តែងការស្វាគមន៍​ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ កម្ពុជា-ឡាវ​ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម​ ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក​ ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់​នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម​ និងបុរេសកម្ម​ ហេីយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត​ហើយក្រុមការងារជំនាញទាំងពីរនឹងធ្វេីការជាមួយគ្នា​ពិនិត្យលេីនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបេីកផ្លូវនាំចេញកសិផលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ​ ការកែលម្អបរិយាកាសវិនិយោគ​ ការកែលម្អផលិតកម្មពូជ​ ការលើកកម្ពស់ស្តង់ដាផលិត​ ការតាំងពិព័រណ៍ផលិតផលកសិកម្ម​ ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើ​ស្តង់ដាគុណភាព​ សុវត្ថិភាព​ ចំណាយថ្លៃដើមទាប​ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច​ ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ​ សត្វព្រៃ​ ជីវចម្រុះ​ និងធនធានធម្មជាតិ។

ឯកឧត្តម ឌិត ទីណា បានថ្លែងថា  ថ្ងៃនេះខ្ញុំ និងឯកឧត្តម Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលរួមជាសក្ខីភាពក្នុងការចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្មកម្ពុជានិងឡាវ ស្ដីពីការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ដែលនឹងបើកផ្លូវថ្មីមួយបន្ថែមទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តម បានបន្តថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្មកម្ពុជា-ឡាវ ដែលនៅពេលអនាគតនឹងមានលទ្ធភាពសហប្រតិបត្តិការលើវិស័យសក្ដានុពលដទៃទៀត ជាពិសេសវិស័យរ៉ែជីកសិកម្ម វិស័យព្រៃឈើ និងការតភ្ជាប់ទីផ្សារកសិកម្មបន្ថែមទៀត។

កិច្ចប្រជុំនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា​ ដោយសមភាគី កម្ពុជា-ឡាវ​ បានបង្ហាញឆន្ទៈ​ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ​កាន់តែជិតស្និទ្ធ​ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម​ កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទ៖ ប៊ី

The post កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ទៅកាន់ទីផ្សារប្រទេសចិន appeared first on Millions times.

កម្ពុជា-ឡាវ ឯកភាពជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា
កម្ពុជា និងឡាវ ឯកភាពជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នាតាមរយៈយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” បន្ទាប់ពីឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងកម្ពុជា ៤៥ រូប ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ននៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២៥។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍លម្អិតពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ លើកទី៤ ព្រមទាំងឆ្លងកាត់កិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា និងឡាវ គូភាគីបានឯកភាពលើកំណត់ហេតុកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ និងការកែសម្រួលផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ ឆ្នាំ២០២៥-២០២៦។

តាមដានជាមួយយើង៖   Million Times

តាមរយៈយន្តការសហប្រតិបត្តិការទ្វេភាគី ផែនការសកម្មភាពរួគ្នាឆ្នាំ២០២៥-២០២៦ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីកិច្ចសហប្រតិបត្តិការក្នងវិស័យទេសចរណ៍ នឹងចូលរួមចំណែកជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ តាមរយៈការសម្របសម្រួលការធ្វើដំណើររបស់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើទីផ្សារទេសចរណ៍ និងផ្សព្វផ្សាយរួមគ្នាដូចជាការបង្កើតយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមគ្នា ជាពិសេសនៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ ម្ហូបអាហារ ទេសចរណ៍ផ្អែកលើសហគមន៍ និងទេសចរណ៍បរិស្ថាន។

គូភាគី មានសុទិដ្ឋិនិយមយ៉ាងរឹងមាំថាការអនុវត្តរួមគ្នានូវយន្តការខាងលើ ពិតជាអាចជំរុញលំហូរភ្ញៀវទេសចរបន្ថែមទៀតមកទស្សនានៅកម្ពុជា និងឡាវ ដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ព្រមទាំងកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរ សម្រាប់ចក្ខុវិស័យ “ប្រទេសពីរ គោលដៅមួយ”៕

អត្ថបទ៖ ប៊ី

The post កម្ពុជា-ឡាវ ឯកភាពជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា appeared first on Millions times.

ឡាវ​ ប្ដេជ្ញា​រក​យុត្តិធម៌​ជូនជនរងគ្រោះក្រោយ​ការ​ពុល​ស្រា​ស្លាប់​ភ្ញៀវ​ទេសចរបរទេសជាច្រើននាក់
រដ្ឋាភិបាលឡាវ សម្តែងការសោកស្ដាយជាខ្លាំងចំពោះការស្លាប់របស់ភ្ញៀវទេសចរបរទេសពីការផឹកស្រាដែលមានជាតិមេតាណុល ហើយបានសន្យាថានឹងកាត់ទោសអ្នកដែលទទួលខុសត្រូវ។

ជនបរទេសទាំងនោះមានជនជាតិ Danes ២នាក់, អូស្ត្រាលី ២នាក់, អង់គ្លេស ១នាក់ និងអាមេរិក ១នាក់ បានស្លាប់បន្ទាប់ពីបានទៅលេងទីក្រុង Vang Vieng ដែលជាទីក្រុងដ៏ចម្លែកមួយពេញនិយមដោយអ្នកទេសចរបរទេស និងផឹកស្រាដែលមានមេរោគ។

រដ្ឋាភិបាលបាននឹងកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុនៃការស្លាប់ភ្ញៀវទេសចរបរទេសនេះ និងដើម្បីនាំយកជនល្មើសមកកាត់ទោសតាមច្បាប់។

តាមដានជាមួយយើង៖   Million Times

រដ្ឋាភិបាល​បាន​និយាយ​ថា «​សូម​សម្តែង​ការ​អាណិតអាសូរ​យ៉ាង​ស្មោះស្ម័គ្រ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​គ្រួសារ​នៃ​អ្នកសព​»​។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋឡាវ KPL បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរកំពុងប្រមូលភស្តុតាង និងសាក្សីបន្ទាប់ពីការស្លាប់របស់ជនបរទេសដោយសារការសង្ស័យថា «ប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុល»។

ការ​ក្លែង​បន្លំ​ម៉ាក​គ្រឿង​ស្រវឹង​ល្បី​ៗ និង​ស្រា​ផលិត​តាម​ផ្ទះ​ជា​បញ្ហា​ក្នុង​ប្រទេស​ឡាវ។ អូស្ត្រាលី និង​អង់គ្លេស​បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ប្រុង​ប្រយ័ត្ន​ពេល​ទទួលទាន​ភេសជ្ជៈ​នៅ​ទីនោះ។

ឆ្លើយតបនឹងករណីស្លាប់ភ្ញៀវបរទេសនេះ ស្ថានទូតអាមេរិកប្រចាំប្រទេសឡាវ បានចេញសេចក្តីព្រមានកាលពីថ្ងៃសុក្រ ឲ្យពលរដ្ឋរបស់ខ្លួនប្រុងប្រយ័ត្នចំពោះហានិភ័យនៃការពុលមេតាណុល ក្នុងការទទួលទានភេសជ្ជៈដែលមានជាតិអាកុល ដោយណែនាំពួកគេឱ្យទិញពីអាជីវករដែលមានអាជ្ញាប័ណ្ណ និងពិនិត្យរកមើលសញ្ញានៃការបំពាន ឬការក្លែងបន្លំ។

មេតាណុល គឺជាជាតិអាល់កុលពុល ដែលត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មជាសារធាតុរំលាយ ថ្នាំសម្លាប់សត្វល្អិត និងប្រភពឥន្ធនៈជំនួស។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP

The post ឡាវ​ ប្ដេជ្ញា​រក​យុត្តិធម៌​ជូនជនរងគ្រោះក្រោយ​ការ​ពុល​ស្រា​ស្លាប់​ភ្ញៀវ​ទេសចរបរទេសជាច្រើននាក់ appeared first on Millions times.

នាយករដ្ឋមន្ត្រីឡាវសម្រេចចិត្តដោះដូររដ្ឋមន្ត្រីការបរទេសថ្មី
សភាឡាវបានតែងតាំងលោក Thongsavanh Phomvihane អតីតប្រធានគណៈកម្មាធិការទំនាក់ទំនងខាងក្រៅនៃគណៈកម្មាធិការមជ្ឈិមបក្ស ជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Saleumxay Kommasith ស្របតាមសំណើរបស់នាយករដ្ឋមន្ត្រី Sonexay Siphandone។

តាមដានជាមួយយើង៖   Million Times

លោក Thongsavanh Phomvihane

សារព័ត៌មានឡាវ VientianeTimes បានចុះផ្សាយថា ការផ្លាស់ប្ដូរនេះ បានធ្វើឡើងអំឡុងពេលរដ្ឋសភានីតិកាលទី០៩ បានបើកសម័យប្រជុំសាមញ្ញលើកទី០៨ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងគោលបំណងដោះស្រាយសម្ពាធសេដ្ឋកិច្ច កំណែទម្រង់អប់រំ និងការអាប់ដេតរដ្ឋធម្មនុញ្ញ។

សម័យប្រជុំដែលចូលរួមដោយឥស្សរជនសំខាន់ៗ រួមមាន លោកប្រធានាធិបតី Thongloun Sisoulith និងលោកនាយករដ្ឋមន្ត្រី Sonexay Siphandone នឹងដំណើរការរហូតដល់ថ្ងៃទី១១ ខែធ្នូ ដើម្បីពិភាក្សាលើបញ្ហា និងគោលនយោបាយជាតិ។

លោក Saleumxay Kommasith

សូមជម្រាបដែរថា លោក Saleumxay Kommasith នឹងបន្តកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រីឡាវ ហើយផ្លាស់ប្ដូរទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី ក្រោយការផ្ទេរតំណែងរដ្ឋមន្ត្រីការបរទេស ទៅឲ្យលោក Thongsavanh Phomvihane៕

អត្ថបទ៖ Luffy រូបភាព៖ KPL

The post នាយករដ្ឋមន្ត្រីឡាវសម្រេចចិត្តដោះដូររដ្ឋមន្ត្រីការបរទេសថ្មី appeared first on Millions times.

ឡាវ ប្រទេសមានសេដ្ឋកិច្ចទាបបំផុតនៅអាស៊ាន ពឹងផ្អែកខ្លាំងលើវិស័យមួយប៉ុណ្ណោះ
ឡាវ គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមានទំហំសេដ្ឋកិច្ចទាបជាងគេបំផុត និងមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី០៨ ក្នុងចំណោមសមាជិកចំនួន ១០ប្រទេស។

តាមដានជាមួយយើង៖   Million Times

ប្រទេសដែលមាន GDP សរុបជាង ១៤ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២៣ នេះ គឺពឹងផ្អែកខ្លាំងនៅលើវិស័យកសិកម្ម ដោយប្រជាជនប្រហែល ៨៥% មានមុខរបរជាកសិករ ខណៈដំណាំចំបងគឺ ស្រូវ។

សឹងតែ ៥០% នៃទំហំសេដ្ឋកិច្ចរបស់ប្រទេសឡាវ ទទួលបានមកពីវិស័យកសិកម្ម ហើយ ៤០% ទទួលបានពីវិស័យឧស្សាហកម្ម និងមានតែ ១០% ប៉ុណ្ណោះ ដែលទទួលបានពីវិស័យផ្សេងៗទៀត។

ដោយសារតែប្រទេសមានចំណូលទាប និងមធ្យមមួយនេះ ពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ដូច្នេះហើយទើបផលិតផលនាំចូលពីក្រៅប្រទេស ភាគច្រើនគឺផ្ដោតលើគ្រឿងចក្រធ្វើស្រែចម្ការ គ្រឿងអេឡិចត្រូនិក ហើយការនាំចេញទៅវិញជាផលិតផលកសិកម្ម និងធនធានរ៉ែ។

ប្រទេសមានទំហំសេដ្ឋកិច្ចទាបបំផុតនៅអាស៊ាននេះ ក៏ជាប់ឈ្មោះជាប្រទេសមានបំណុលខ្ពស់បំផុតមួយក្នុងតំបន់ផងដែរ ដោយគិតត្រឹមឆមាសទីមួយ នៃឆ្នាំ២០២៤ ឡាវមានបំណុល ១៣,៨ពាន់លានដុល្លារ សឹងតែស្មោះជាមួយ GDP សរុបរបស់ខ្លួនបាត់ទៅហើយ។

សូមជម្រាបដែរថា ធនាគារពិភពលោកធ្លាប់បានព្យាករកាលពីដើមឆ្នាំថា ស្ថានភាពសេដ្ឋកិច្ចឡាវ នឹងមិនមានភាពល្អប្រសើរឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ពោលតាំងពីឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន ឡាវតែងតែសម្រេចបាននូវកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុក ហើយវានឹងបន្តបែបនេះថែមទៀត បើសិនជារដ្ឋាភិបាលមិនអាចស្វែងរកដំណោះស្រាយដែលល្អប្រសើរជាងមុន៕

The post ឡាវ ប្រទេសមានសេដ្ឋកិច្ចទាបបំផុតនៅអាស៊ាន ពឹងផ្អែកខ្លាំងលើវិស័យមួយប៉ុណ្ណោះ appeared first on Millions times.

ជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ានឆ្នាំ២០២៤ ផ្តោតលើបញ្ហាជាច្រើន
គណៈប្រតិភូយុវជនអាស៊ាន និងប្រទេសទីម័រខាងកើត បានចូលរួមជំនួបជាមួយប្រមុខដឹកនាំអាស៊ាន ដែលជាកម្មវិធីមួយនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ ស្ថិតនៅទីក្រុងវៀងចន្ទន៍នាថ្ងៃទី០៩ ខែតុលានេះ។

គណៈប្រតិភូយុវជនអាស៊ានបានដាក់ជូនថ្នាក់ដឹកនាំអាស៊ាន នូវសេចក្តីថ្លែងការណ៍ជាអានុសាសន៍របស់យុវជន ដែលត្រូវបានរៀបចំឡើងដោយតំណាងយុវជនអាស៊ាន-ទីម័រខាងកើតដោយផ្ទាល់នៅក្នុងកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានលើកទី៣ នៅថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៤ ខេត្តហ្លួងព្រះបាង ប្រទេសឡាវ។

តាមដានជាមួយយើង៖   Million Times

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះផ្តោតលើបញ្ហា រួមមាន (១) សុខភាព និងសុខុមាលភាពសង្គមរបស់យុវជនអាស៊ាន (២) ការអប់រំ និងបណ្តុះបណ្តាល (៣) ឱកាសការងាររបស់យុជន (ជំនាញឌីជីថល) ជម្រុញសហគ្រិនភាព និងការកសាងបណ្តាញ (៤) ជម្រុញ និងពង្រឹងការចូលរួមរបស់យុវជន (៥) ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន និង (៦) ការគ្រប់គ្រង និងការចូលរួមរបស់ភាគីពាក់ព័ន្ធ។

នាឱកាសនោះ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមជាអានុសាសន៍សម្រាប់យុវជនអាស៊ាន ដូចខាងក្រោម៖

ទី១ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏ផុយស្រួយ ដែលជម្លោះប្រដាប់អាវុធ នៅតែបន្តកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង។ ជាក្តីព្រួយបារម្ភ យុវជននៅតាមតំបន់មួយចំនួននៃពិភពលោក បានចាប់ផ្តើមគិតថាសន្តិភាពជារឿងធម្មតា។ កត្តាទាំងនេះគួរតែជាកង្វល់  សម្រាប់បណ្តាថ្នាក់ដឹកនាំ និងយុវជន ព្រោះវាការទទួលខុសត្រូវរួមគ្នាសម្រាប់យើងទាំងអស់គ្នា  ក្នុងការការពារ និងថែរក្សាសន្តិភាពដែលមានស្រាប់ ប្រសើរជាងការកសាងសន្តិភាពដែលបានបាត់បង់រួចទៅហើយ។

ទី២ នៅពេលដែលវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែមានភាពសកម្មឡើង លោកលើកទឹកចិត្តឱ្យយុវជនមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ជាពិសេសនាយុគសម័យនៃព័ត៌មានក្លែងក្លាយ  និងព័ត៌មានទាក់ទាញការចាប់អារម្មណ៍ ដែលអាចរុញច្រានឱ្យ មានការបែកបាក់ក្នុងសង្គម។ ជាមួយគ្នានេះ យុវជនគួរតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក សុខដុមរមនា និងសាមគ្គីភាពក្នុងសង្គមដែលមានភាពសម្បូរបែប។ ម្យ៉ាងវិញទៀត យុវជនគួរជៀសវាងនូវទង្វើ ឬការបញ្ចេញមតិបែបជ្រុលនិយម ដែលអាចបណ្តាលឱ្យមានការបែកបាក់គ្នារវាងប្រជាជន និងសហគមន៍។

សម្រាប់ទី៣ លោក សុខ ចិន្តាសោភា បានលើកថា យើងកំពុងស្ថិតក្នុងពិភពលោកដែលមានការប្រកួតប្រជែងខ្ពស់។ ហើយរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវលើការផ្តល់ឱកាសស្មើៗគ្នាសម្រាប់យុវជន នូវលទ្ធភាពទទួលបានការអប់រំជំនាញ និងការងារ។

ជាមួយគ្នានេះ យុវជនក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់ ឱ្យអស់ពីលទ្ធភាពនូវកាលានុវត្តភាពទាំងនេះ ដើម្បីភាពរីកចម្រើនរបស់ខ្លួន  ក៏ដូចជាភាពរីកចម្រើននៃអនាគតរបស់សង្គមជាតិយើងទាំងមូល។

លោកថ្លែងថា៖ «ខ្ញុំលើកទឹកចិត្តដល់យុវជនរបស់យើងឱ្យប្រើប្រាស់គំនិតនវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិមិត្ត ដើម្បីជំរុញការផ្លាស់ប្តូរ និងបង្កើតដំណោះស្រាយចំពោះបញ្ហាប្រឈមដែលសង្គមរបស់យើងកំពុងជួបប្រទះ»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post ជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ានឆ្នាំ២០២៤ ផ្តោតលើបញ្ហាជាច្រើន appeared first on Millions times.