ហិរញ្ញវត្ថុ Archives - Millions times

ជម្លោះព្រំដែន! វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា អនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ គិតជាទឹកប្រាក់ជាង ៥១០ លានដុល្លារ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន ហើយបើគិតជាទឹកប្រាក់សរុប ដែលវិស័យមីក្រូហិរញ្ញវត្ថុ លើកលែងការប្រាក់ លុបចោលបំណុល និងរៀបចំឥណទានឡើងវិញ មានប្រមាណជាង ៥១០ លានដុល្លារ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។

ក្នុងរយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះ។ លទ្ធផលសំខាន់ៗនៃការអនុវត្តវិធានការទាំងនេះរួមមាន៖

តាមដានជាមួយយើង៖   Million Times

•  លើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាមេរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ។

•  លុបចោលបំណុល (ទាំងប្រាក់ដើម និងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងការបាត់បង់ចំណូលរបស់ពួកគេ។

•  ថវិកាចំនួន ៣៤០.០០០ដុល្លារអាមេរិក ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់នានា ត្រូវបានរៃអង្គាសតាមរយៈកម្មវិធីសប្បុរសធម៌របស់សមាគម និងគ្រឹះស្ថានសមាជិក ត្រូវបានបរិច្ចាគជូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅក្នុងខេត្តរងផលប៉ះពាល់។

•  ឥណទានប្រមាណ ៥០០លានដុល្លាអាមេរិក ត្រូវបានរៀបចំឡើងវិញ ដើម្បីសំរាលសំពាធហិរញ្ញវត្ថុជូនដល់ជនភាសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។

វិធានការដែលបានលើកឡើងលើនេះ ត្រូវបានអនុវត្តស្របពេលជាមួយនឹងការអនុវត្តការរៀបចំឥណទានឡើងវិញ និងវិធានការជួយអតិថិជនផ្សេងៗ តាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា អតិថិជនដែលរងផលប៉ះពាល់នៅតែអាចទទួលបានសេវាហិរញ្ញវត្ថុដោយមិនមានសម្ពាធហិរញ្ញវត្ថុបន្ថែម។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយគ្រឹះស្ថានសមាជិក  ប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន ហើយនិងបន្តអនុវត្តវិធានការជួយសម្រាលបន្ទុកអតិថិជនរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ស្របតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់កងទ័ពជួរមុខ និងការស្តារសហគមន៍រងផល់បះពាល់ឡើងវិញ៕

អត្ថបទ៖ ប៊ី

The post ជម្លោះព្រំដែន! វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា អនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ គិតជាទឹកប្រាក់ជាង ៥១០ លានដុល្លារ appeared first on Millions times.

អន្តរគណៈកម្មការនៃរដ្ឋសភា ពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន ២ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុរដ្ឋ
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា ឯកឧត្តម ឈាង វុន បានបើកប្រជុំ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន ២ ជាមួយតំណាងរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី នៅវិមានរដ្ឋសភា។

កិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន លោកជំទាវលេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការជំនាញនានារបស់រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា អាជ្ញាធរសវនកម្មជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ក្រុមប្រឹក្សាអ្នកច្បាប់របស់រដ្ឋសភា និងមន្រ្តីជំនួយការគណៈកម្មការមួយចំនួនទៀត។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីពិនិត្យលើរបៀបវារៈចំនួន២ រួមមាន៖ ១-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និង ២-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលគណៈកម្មការទី ២ នៃរដ្ឋសភា បានប្រជុំរួចរាល់ហើយ និងថ្មីៗនេះ រដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួចរាល់ហើយដែរ ដែលនៅថ្ងៃនេះគណៈកម្មការជំនាញនានារបស់រដ្ឋសភាចង់បានការបំភ្លីបន្ថែមទៀតនូវចម្ងល់មួយចំនួនដើម្បីឱ្យកាន់តែយល់ច្បាស់លើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុងទាំងកាលវសាន ទាំងខ្លឹមសារតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/០២២៣/០០១ ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកាដែលត្រូវបានកត់ត្រាទុកដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់ត្រឹមត្រូវ នៃទិន្នន័យទាំងនេះជាមួយអាណាប័កពាក់ព័ន្ធទាំងថវិកាជាតិ និងថវិការថ្នាក់ក្រោមជាតិ។

ឯកឧត្តម បានបន្តថា ចំណែកសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាកំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតរាថយក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងថែរក្សាសុខសន្តិភាព និងប្រជាជនក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់តែស៊ីជម្រៅលើគ្រប់វិស័យលើមាគ៌ាបន្តឈានទៅសម្រេចថាន:ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន ៣ រួមមាន៖ ១)- និន្នាការថមថយនៃចំណូល ២)-សម្ពាធនៃតម្រូវការចំណាយដែលមានការកើនឡើង ហើយដែលមុខសញ្ញាខ្លះត្រូវមានកំណើនជាចាំបាច់ ពិសេស កិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគ សេវាបំណុលជាដើម និង ៣)-ការស្រកស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង វិបត្តិផ្សេងទៀត ជាបន្តបន្ទាប់ ហើយដែលមិនទាន់ អាចស្តារឡើងវិញបាននៅឡើយ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយ គម្រោងថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំ ដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំង ធានាបាននូវចីរភាព ស្របតាម «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន ផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។

ឯកឧត្តម ឈាង វុន ប្រធានគណ:កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានថ្លែងអំណរគុណជូនតំណាងរដ្ឋាភិបាល ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការតាក់តែងនូវសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ និងបានអញ្ជើញមកពន្យល់បកស្រាយយ៉ាងក្បោះក្បាយនូវខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ ក៏ដូចជាបកស្រាយរាល់ចម្ងល់របស់គណកម្មការ រហូតទទួលបានការឯកភាពយល់ព្រមទាំងស្រុង ពីអន្តរគណ:កម្មការ នៃរដ្ឋសភា។ ឯកឧត្តម ឈាង វុន បញ្ជាក់ថា ឯកឧត្តម នឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាដើម្បីសម្រេចដាក់បញ្ចូលសេចក្ដីព្រាងច្បាប់ទាំងពីរនៅក្នុងរបៀបវារ:នៃសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕

អត្ថបទ៖ ប៊ី

The post អន្តរគណៈកម្មការនៃរដ្ឋសភា ពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន ២ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុរដ្ឋ appeared first on Millions times.

ឯកឧត្តម ស៊ូ សុជាតិ៖ ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងថា ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់។ ការលើកឡើងនេះ ស្របពេលដែលឯកឧត្ដមប្រតិភូ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖   Million Times

សិក្ខាសាលានេះ រៀបចំដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានកិច្ចសហការជាមួយសាលារៀន វ៉េស្ទឡាញន៍ ដើម្បីបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធនឹងអក្ខរកម្មហិរញ្ញវត្ថុ សម្រាប់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី ឱ្យចេះរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់អនាគត និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានជោគជ័យ។

ម្យ៉ាងទៀត ក៏ដើម្បីឱ្យពួកគេចាប់ផ្តើមបណ្តុះទម្លាប់សន្សំ កត់ត្រា គ្រប់គ្រងការចំណាយឱ្យបានច្បាស់​លាស់ និងវិនិយោគក្នុងវ័យសិក្សា ជាពិសេសការត្រៀមខ្លួន ដើម្បីចាប់យកឱកាសការងារក្នុងសម័យឌីជីថល និងការស្វែងរកប្រាក់ចំណូលតាមរយៈទីផ្សារមូលបត្រ។

ក្នុងសិក្ខាសាលនេះ ឯកឧត្តម ស៊ូ សុជាតិ​ បានលើកឡើងថា ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់ តាមរយៈការបណ្តុះទម្លាប់សន្សំ ការរៀបចំផែនការហិរញ្ញវត្ថុ និងការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលបត្រ ដែលជាចន្ទល់ហិរញ្ញវត្ថុដ៏រឹងមាំ ដែលឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុបន្ទាន់ នាពេលអនាគត។

ឯកឧត្ដមប្រតិភូ សង្កត់ធ្ងន់ថា «ការចាប់ផ្តើមបានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន មិនត្រឹមតែអាចកាត់បន្ថយ ភាពតានតឹងផ្នែកហិរញ្ញវត្ថុតែប៉ុណ្ណោះទេ ប៉ុន្តែវាជាកូនសោរដ៏សំខាន់ក្នុងការឈានទៅរកសេរីភាពហិរញ្ញវត្ថុនាពេល អនាគត»។

ចំណែកលោក តែ ឡាយ បានលើកឡើងថា អក្ខរកម្មហិរញ្ញវត្ថុ គឺមិនមែនជាការបង្រៀនអំពីលុយតែប៉ុណ្ណោះទេ។ ប៉ុន្តែជាការផ្តល់ឱ្យសិស្សានុសិស្សនូវសមត្ថភាព ក្នុងការគ្រប់គ្រងជីវិតហិរញ្ញវត្ថុរបស់ខ្លួន ដើម្បី ទទួលបានសេរីភាព និងសុវត្ថិភាពហិរញ្ញវត្ថុក្នុងពេលអនាគត៕

អត្ថបទ៖ វីរៈ រូបភាព៖ និយ័តករមូលបត្រកម្ពុជា

The post ឯកឧត្តម ស៊ូ សុជាតិ៖ ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់ appeared first on Millions times.

ក្រសួងសេដ្ឋកិច្ចបើកវគ្គបណ្ដុះបណ្ដាលមួយ សំដៅចូលរួមចំណែកគាំទ្រដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និងបរិយាបន្ន» ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ សំដៅចូលរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ ក្នុងគម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា (UNITAR/PAGE)  នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២៥ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោក ស្ហាគីល អាហម៉ាត់ (Shakeel Ahmad) អ្នកតំណាងរង នៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិនៅកម្ពុជា និងលោក វុឡាដឺមៀ រ៉ូជែនស្គី (Vladimir ROJANSKI) ប្រធានកម្មវិធីហិរញ្ញវត្ថុ និងវិនិយោគបៃតង នៃសហភាពអ៊ឺរ៉ុបនៅកម្ពុជា ព្រមទាំងឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីប្រឹក្សាជាតិ-អន្តរជាតិ ព្រមទាំងមន្ត្រីរាជការ ឧទ្ទេសាចារ្យ និង សិក្ខាកាម ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គមគ្គុទេសក៍វ័យក្មេង ឈ្លាសវៃ និង ពោរពេញដោយសមត្ថភាព បានបន្តផ្តល់អាទិភាពខ្ពស់លើការកសាង និងការអភិវឌ្ឍសមត្ថភាព ដោយបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី ១ នៅក្នុងរបៀបវារៈនៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយប្រកាន់ខ្ជាប់អភិក្រម «ជវភាពប្រព័ន្ធតួអង្គតែមួយ» សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ និង ជាមធ្យោបាយនៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ, និង ការឈានទៅសម្រេចចក្ខុវិស័យ «ប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ ២០២៤ – ២០៣៣ ដែលជាផែនទីបង្ហាញផ្លូវគោលនយោបាយជាតិតែមួយគត់ ដោយគ្របដណ្តប់លើមហិច្ឆតាក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់អភិបាលកិច្ចបរិស្ថាន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងដោះស្រាយបញ្ហាប្រឈមទាក់ទងនឹង ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ច និង សមធម៌សង្គម។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា សកម្មភាពបៃតង និងបរិយាបន្នទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលមិនត្រឹមតែមានការចូលរួមពីស្ថាប័នរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ក៏ត្រូវមានការចូលរួម ប្រកបដោយស្មារតីស្ថាបនា និង ភាពជាដៃគូស្អិតរមួត ពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍មនុស្សជាតិ ទាំងមូល។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា ជាមួយគ្នានេះ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដំបូងគេ ដែលបានអនុម័ត «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង ដើម្បីជំរុញការអភិវឌ្ឍបៃតង ដែលបញ្ចេញកាបូនតិច» និង បានដាក់ចេញកាលពី ឆ្នាំ ២០១៣ នូវ «ផែនការយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍបៃតង ឆ្នាំ ២០១៣ – ២០៣០»។ លើសពីនេះ, គម្រោង UN PAGE (Partnership for Action on Green Economy) នៅកម្ពុជា ត្រូវបានប្រកាសឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៣ ដោយមានក្រសួងបរិស្ថាន ជាអ្នកសម្របសម្រួលការអនុវត្ត និង មានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។

ជាមួយគ្នានេះ តំណាងដៃគូអភិវឌ្ឍន៍ បានលើកឡើងអំពីការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ដៃគូអភិវឌ្ឍន៍ផ្សេងៗ ដោយបានគ្របដណ្តប់លើវិស័យជាច្រើន ចាប់តាំងពីការបង្កើនសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ដែលត្រូវអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា រហូតដល់ការជួយពង្រឹងប្រព័ន្ធផែនការ និង ប្រព័ន្ធតាមដាន។ ជាក់ស្តែង UNITAR បានសហការជាមួយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១៥ – ២០១៦ លើការបណ្តុះបណ្តាលជំនាញស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយនៃការប្រែប្រួលអាកាសធាតុ ជូនមន្ត្រីរាជការនៃក្រសួងស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលចបន្ថែមអំពីសារៈសំខាន់នៃការងារកសាង និង អភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការ, ពិសេស វគ្គបណ្តុះបណ្តាល «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និង បរិយាបន្ន» នាពេលនេះ ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ក្រសួងស្ថាប័នអនុវត្តការអភិវឌ្ឍបៃតង និង បរិយាបន្ន ដែលត្រូវផ្សារភ្ជាប់នឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីសម្រេចបាននូវកំណើនបៃតង ប្រកបដោយបរិយាបន្ន ខណៈដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរទៅឱ្យក្រសួងស្ថាប័ន និង មន្ទីរអង្គភាពក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និង ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព៕

អត្ថបទ៖ ប៊ី

The post ក្រសួងសេដ្ឋកិច្ចបើកវគ្គបណ្ដុះបណ្ដាលមួយ សំដៅចូលរួមចំណែកគាំទ្រដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ appeared first on Millions times.

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានទ្រព្យសកម្មជិត ១០០ ពាន់លានដុល្លារ
បើទោះបីសេដ្ឋកិច្ចពិភពលោកមានស្ថានភាពមិនច្បាស់លាស់ ក៏ប្រព័ន្ធធនាគារកម្ពុជាបន្តរក្សាបានភាពធន់ ខណៈទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានទំហំទឹកប្រាក់ដល់ជិត ១០០ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២៥ ចេញផ្សាយកាលពីថ្មីៗនេះ។

របាយការណ៍ខាងលើបានឱ្យដឹងថា ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ៤ ធនាគារឯកទេស ៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ (MFI) ៨៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៣ គ្រឹះស្ថានឥណទានជនបទ ១១២ អ្នកដំណើរការតតិយភាគី ៤ គ្រឹះស្ថានផ្តល់ សេវាទូទាត់សងប្រាក់ ២៩ ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងបរទេស ៥ និងអាជីវកម្មប្តូរប្រាក់ ៣.៤០៧។

របាយការណ៍ បានបញ្ជាក់ដូច្នេះថា ៖«ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានកំណើន ៧,៣% ដល់ ៣៨៨,៥ ទ្រីលានរៀល (៩៧,១ ពាន់ ឬប៊ីលានដុល្លារអាមេរិក) ២,៩% ក្នុងនោះឥណទានអតិថិជនកើនឡើង ដល់ ២៤៧,៣ ទ្រីលានរៀល (៦១,៨ ប៊ីលាន ដុល្លារអាមេរិក)។

ប្រាក់បញ្ញើអតិថិជនមានកំណើន ១៤,៥% ដល់ ២៤៥,៩ ទ្រីលានរៀល (៦១,៥ ប៊ីលានដុល្លារអាមេរិក) និងដើមទុន មានកំណើន ៥,៣% ដល់ ៤១,២ ទ្រីលានរៀល (១០,៣ ប៊ីលានដុល្លារអាមេរិក)។

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព រហ័ស និងទូលំទូលាយជាងមុន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃចំនួនគណនីប្រាក់បញ្ញើអតិថិជនដល់ ២៨,២ លានគណនី និងគណនីឥណទានអតិថិជនដល់ ៤,៣ លានគណនី។ ទីស្នាក់ការកណ្តាល និងសាខារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានចំនួន ២.៧៥៦ ទីតាំង (និងមានម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៥.៩៦៦ ម៉ាស៊ីន)។

តាមដានជាមួយយើង៖   Million Times

យោងតាមរបាយការណ៍ក្រេឌីតប្សរ៉ូ (CBC) គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានចូលប្រើប្រាស់របាយការណ៍ឥណទានសរុបប្រមាណ ២,៤ លានប្រតិបត្តិការ ក្នុងនោះគ្រឹះស្ថានធនាគារ ១,៥ លានប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៨៥២,១ ពាន់ប្រតិបត្តិការ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ២៥,៦ ពាន់ប្រតិបត្តិការ និងគ្រឹះស្ថានឥណទានជនបទ ២៤ ពាន់ប្រតិបត្តិការ។

ឥណទានរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើកើនឡើង ២,៩% ដល់ ២៣៦,៤ ទ្រីលានរៀល (៥៩,១ ប៊ីលានដុល្លារអាមេរិក) និងបានផ្តល់ទៅកាន់វិស័យសំខាន់ៗដូចជា សកម្មភាពផ្នែកអចលនទ្រព្យ ២២,៨% អាជីវកម្មលក់រាយ ១៧,១% សកម្មភាពគ្រួសារ ១០,៥% កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៩,៨% សំណង់ ៩,៦% អាជីវកម្មលក់ដុំ ៨,៧% និងផ្សេងៗ ២១,៥%។

សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ឥណទានកើនឡើង ២,៥% ដល់ ១១,១ ទ្រីលានរៀល (២,៧ ប៊ីលានដុល្លារអាមេរិក) និងបានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ច រួមមាន៖ អង្គភាពគ្រួសារ ៤៨% សេវាកម្ម ១៣,៩% ពាណិជ្ជកម្មនិងជំនួញ ៨,៥% សំណង់ ៨,៣% កសិកម្ម ៦,៩% កម្មន្តសាលកម្ម ៤,១% ដឹកជញ្ជូន ៣,១% និងផ្សេងៗ ៦%។

អត្រាការប្រាក់បញ្ញើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើជារៀល និងជាដុល្លារអាមេរិកបានថមថយពី ៦,១០% និង ៥,៦៦% មកត្រឹម ៥,១០% និង ៤,៦៨% រៀងគ្នា ធៀបនឹង ឆមាសទី១ ឆ្នាំ២០២៤។

អត្រាការប្រាក់ឥណទានជារៀលថយពី ១៣,១៦% មកត្រឹម ១២,៣១% ខណៈជាដុល្លារអាមេរិកមានស្ថិរភាពក្នុងរង្វង់ ១០,៤៥% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤។ ចំពោះ គ្រឹះស្ថានធនាគារឯកទេស អត្រាការប្រាក់ឥណទានជារៀល និងដុល្លារអាមេរិកបានថយចុះពី ១៤,៤០% និង ១៣,៤៤% រៀងគ្នានៅចុងឆ្នាំ២០២៤ មកត្រឹម ១០,៤៦% និង ១៣,៣៩% រៀងគ្នា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តរក្សាបានភាពធន់ទប់ទល់នឹងការប៉ះទង្គិចនាពេលកន្លងមក។ ទោះយ៉ាងណា កំណើនឥណទានបានបន្តមានល្បឿនយឺត ដោយសារការប្រុងប្រយ័ត្នជាងមុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងតម្រូវការឥណទានទាបក្នុងវិស័យ មួយចំនួន ក្នុងស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។

លោកជំទាវបណ្ឌិត បានលើកឡើងដូច្នេះថា ៖«ឆ្លើយតបនឹងបញ្ហានេះ ធនាគារជាតិនៃកម្ពុជាបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា ក្នុងការគាំទ្រការផ្តល់ឥណទានទៅកាន់វិស័យសំខាន់ៗ ការបន្ធូរបន្ថយអត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញ ការសម្រួលលក្ខខណ្ឌឥណទាន ជាពិសេសទៅកាន់វិស័យអចលនទ្រព្យ កសិកម្ម ព្រមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ជាមួយគ្នានេះ ដើម្បីគ្រប់គ្រងហានិភ័យពីភាពមិនច្បាស់លាស់ ការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ និងទស្សនៈអនាគតត្រូវបានបន្តពង្រឹងជាលំដាប់ រួមទាំងការបន្តដាក់ចេញបទប្បញ្ញត្តិប្រុងប្រយ័ត្នសមស្រប ខណៈដែលក្របខ័ណ្ឌកិច្ចការពារប្រាក់បញ្ញើអតិថិជនក៏កំពុងត្រូវបានអភិវឌ្ឍ ក្នុងគោលដៅ ពង្រឹងកិច្ចការពារអ្នកដាក់ប្រាក់បញ្ញើនិងរក្សាជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារ៕

អត្ថបទ៖ ប៊ី

The post គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានទ្រព្យសកម្មជិត ១០០ ពាន់លានដុល្លារ appeared first on Millions times.

លោក ឡោ វិចិត្រ ចែករំលែករបៀបសង្កេត ចៀសវាងចាញ់បោក លើការវិនិយោគវិស័យហិរញ្ញវត្ថុ
អនុប្រធាន​សមាគម​ពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​បង្ហោះ​សារ​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍ខ្លះ ក្នុង​ការ​សង្កេតមើល ក្រុមហ៊ុន​ផ្សេង​ៗ ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ខាតបង់​ទ្រព្យធន និងដឹង​​​ព័ត៌មានគ្រប់ជ្រុងជ្រោយ។

តាមដានជាមួយយើង៖   Million Times

ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ សុទ្ធ​សឹង​ជា​គំនិត​ល្អ​ៗ​ដែល​អ្នក​ចង់​វិនិយោគ គួរ​រៀន​សូត្រ ទុក​ជា​ការការពារ​ខ្លួន និង​ទ្រព្យ​ធន់។

១. ការ​វិនិយោគ​គ្រប់​ប្រភេទ គឺ​តែងតែ​មាន​ហានិភ័យ​មិន​ថា​តិច ឬ​ច្រើន​អាស្រ័យ​ទៅ​តាម​ប្រភេទ​អាជីវកម្ម​រៀង​ៗខ្លួន

២. គន្លឹះ​សំខាន់​ៗ​ដែល​ត្រូវ​អនុវត្ត​មុន​វិនិយោគ​អ្វី​មួយ ឬ​ការ​វិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ

៣. តើ​បងប្អូន​បាន​ដឹង​ច្បាស់ ឬ​ធ្លាប់​ចូលរួម​សិក្ខា​សាលា​ស្ដី​អំពី​ការ​វិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ ឬ​នៅ?

៤. តើ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ដែល​វិនិយោគ​វិស័យ​ហិរញ្ញវត្ថុ​មាន​បទពិសោធន៍​គ្រប់គ្រង​ធនាគារ ឬ​មីក្រូ​ហិរញ្ញវត្ថុ​ពី​មុន​មក ឬ​អត់?

៥. តើ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ដែល​វិនិយោគ​វិស័យ​ហិរញ្ញវត្ថុ ធ្លាប់​មាន​ស្នាដៃ​បង្កើត​ប្រាក់​ចំណេញ​ដល់​ក្រុមហ៊ុន​ណា​ពី​មុន​ដែរ​ឬ​ទេ?

៦. តើ​បងប្អូន​បាន​ស្រាវជ្រាវ​ពី​ប្រវត្តិ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​នោះ​ដែរ ឬ​អត់? តើ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​នោះ​ធ្លាប់​មាន​ប្រវត្តិ​អាស្រូវ​ពី​មុន​មក ឬ​អត់? ឧទាហរណ៍​ដូចជា​ចេញ​សែក​ស្អុយ លក់​គម្រោង​ខ្យល់ ឬ ឆបោក​អ្នកណា​ពី​មុន​ជាដើម។

៧. បងប្អូន​ត្រូវ​សួរ​សំណួរ​ខាង​លើ​យ៉ាង​តិច​បី​ដង​សិន មុន​នឹង​បង​ប្អូន​សម្រេចចិត្ត​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ណា​មួយ ដើម្បី​ការពារ​ផល​ប្រយោជន៍​បងប្អូន​ទាំង​ផ្លូវ​ច្បាប់ ទាំង​ផ្លូវ​ហិរញវត្ថុ។

៨. ការ​សិក្សា​ចំពោះ​ហានិភ័យ​នានា​មុន​សម្រេចចិត្ត​លើ​ការ​វិនិយោគ​អ្វី​មួយ​នឹង​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​ខាតបង់​ទ្រព្យធន​ដែល​ជា​ប្រាក់​សន្សំ និង​កម្លាំង​ញើស​ឈាម​របស់​បង​ប្អូន។

ជា​ចុងក្រោយ​លោក ឡោ វិចិត្រ សង្កត់​ធ្ងន់​លើ​ការ​ពន្យល់​មួយ​ឃ្លា​បន្ថែម​ទៀត​ថា “បើ​អក្សរ​តូច​យើង​អាច​ប្រើ​កែវ​ពង្រីក​ដើម្បី​មើល​ឃើញ​ឲ្យ​កាន់​តែ​ច្បាស់ បើ​មិន​ទាន់​ដឹង​ច្បាស់​ពី​ហានិភ័យ​លើ​ការ​វិនិយោគ​ទេ បង​ប្អូន​អាច​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សិក្ខា​សាលា​នានា​ជា​មុន​សិន ដើម្បី​បង្កើន​ចំណេះ​ដឹង​មូលដ្ឋាន​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ“។

គ្មាន​អ្នកណា​កើត​មក​ចេះ​គ្រប់​យ៉ាង​ទេ ប៉ុន្តែ​ការ​ចាប់​ផ្ដើម​រៀន និង​បន្ថែមការ​ស្រាវជ្រាវ​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ ក្នុង​ការ​ខាត​បង់​ទ្រព្យធន​ពី​ការ​វិនិយោគ​ជាយ​ថា​ហេតុ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Cmc Founder Lor Vichet

The post លោក ឡោ វិចិត្រ ចែករំលែករបៀបសង្កេត ចៀសវាងចាញ់បោក លើការវិនិយោគវិស័យហិរញ្ញវត្ថុ appeared first on Millions times.

អ្នកជំនាញសេដ្ឋកិច្ច៖ ក្រៅពីកម្ចីមិនផ្លូវការជនជាតិចិន ថ្មីៗនេះឃើញមានកម្ចីក្រៅប្រព័ន្ធរបស់ជនជាតិឥណ្ឌាបន្ថែម
នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យ​សភាកម្ពុជាកាលពីថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៤ កន្លង​ទៅ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ​​បានលើក​ឡើង​ថា កាលពីមុនការផ្តល់កម្ចីក្រៅផ្លូវការភាគច្រើនផ្តល់ដោយចិន។ តែថ្មី​ៗ​​នេះ បានលេចឡើង​ជនជាតិឥណ្ឌា ដែលបាន​ផ្តល់ប្រាក់កម្ចីក្នុងរូបភាពជាការរាប់លុយ មានការប្រាក់ប្រមាណ ២០ ភាគរយ។ នោះ​មាន​ន័យ​ថា ​បើ​គេផ្តល់កម្ចី ១០០ដុល្លារ ត្រូវបង់សង ៥ដុល្លារក្នុង​មួយ​ថ្ងៃ រយៈពេល​ដល់​ទៅ ២៤ ថ្ងៃ​ឯណោះ។

តាមដានជាមួយយើង៖   Million Times

បណ្ឌិត គី សេរីវឌ្ឍន៍ បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ននេះ ជនជាតិ​ឥណ្ឌា​ទាំង​នោះ កំពុងផ្តល់កម្ចីលក្ខណៈតូចៗទៅតាមភូមិ និងតាមផ្ទះជួលរបស់កម្មករ នៅក្នុងសង្កាត់កាកាបជាដើម។ លោក​បន្ថែម​ទៀត​ថា ​​សកម្មភាពផ្តល់កម្ចីក្រៅផ្លូវការទម្រង់​នេះ​កំពុងរីករាលដាលខ្លាំង ដោយសារការផ្តល់ឥណទានបែបនេះ មានភាពងាយស្រួល ហើយ​ក៏មានការប្រាក់ខ្ពស់​ផង​ដែរ តែប្រជាពលរដ្ឋភាគច្រើននៅតែក៏ចូលចិត្តយកកម្ចីបែបនោះ ដោយសារ​​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយពីសារព័ត៌មាន Fresh News។

ងាក​មក​មើល​ពី​របៀ​ប​ដែលផ្ដល់​កម្ចី​មិន​ផ្លូវការ​របស់ជនជាតិឥណ្ឌានោះ មាន ២ ទម្រង់​ផ្សេង​គ្នា ដោយដំបូងឡើយ គឺក្នុងរូបភាពលក់ សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយតម្រូវឲ្យអ្នកទិញបង់រំលស់សងប្រចាំថ្ងៃ តាមកម្រិតនៃតម្លៃទំនិញ។ ចំណែក​សកម្មភាពមួយទៀត គឺផ្តល់កម្ចី ​​១០០ដុល្លារ ត្រូវបង់សងវិញមួយថ្ងៃ ៥ដុល្លារ រយៈពេល២៤ថ្ងៃ ដែលបើគិតជាអត្រាប្រាក់គឺ ២០ភាគរយ។​ នេះជា​ការ​លើក​ឡើង​របស់​លោក  កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»។ សកម្មភាពផ្តល់កម្ចីរបស់ជនជាតិឥណ្ឌានេះ ភាគច្រើននៅជាយរាជធានីភ្នំខេត្ត និង​ខេត្ត​ឆ្ងាយៗ ដូចជាប៉ៃលិន រតនគិរី ​ជាដើម។

បច្ចុប្បន្ននេះការផ្តល់កម្ចីក្រៅផ្លូវការ បានរីករាលដាលច្រើន ស្របពេលដែលពលរដ្ឋកំពុងធ្លាក់ចុះចំណូល និងមានបំណុល ខណៈអ្នកផ្តល់កម្ចីក្រៅ​ផ្លូវ​ការជាច្រើន​មានទាំងជនជាតិខ្មែរ ជនបរទេសផងដែរខណៈត្រាការប្រាក់ក៏ខ្ពស់ផងដែរ។

ក្រោយ​ឃើញ​សកម្មភាព​ទាំង​នោះ លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា មូលហេតុចម្បងធ្វើឲ្យពលរដ្ឋជាច្រើនជ្រើសរើសយកកម្ចីក្រៅផ្លូវការ ដោយសារចំណេះដឹងហិរញ្ញវត្ថុ ហើយ​អ្នក​ខ្លះ​ទៀត​យល់ថាវាមានភាពងាយស្រួល និងមិនត្រូវការឯកសារសាំញ៉ាំច្រើន ឬទ្រព្យបញ្ចាំ។ ឃើញ​បែបនេះធនាគារជាតិនៃកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីលើកកម្ពស់ចំណេះដឹងពលរដ្ឋ ព្រោះនៅពេលដែលពលរដ្ឋមានចំណេះដឹងហិរញ្ញវត្ថុច្រើន ពួកគាត់នឹងជ្រើសរើសកម្ចីនៅស្ថាប័នហិរញ្ញវត្ថុផ្លូវការ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖Ky Sereyvath, Tongngy Kaing​ និង AMS

The post អ្នកជំនាញសេដ្ឋកិច្ច៖ ក្រៅពីកម្ចីមិនផ្លូវការជនជាតិចិន ថ្មីៗនេះឃើញមានកម្ចីក្រៅប្រព័ន្ធរបស់ជនជាតិឥណ្ឌាបន្ថែម appeared first on Millions times.

ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាឥឡូវមានកំណត់ស្តង់ដារថ្មី សម្រាប់កិច្ចការពារអតិថិជន
កាល​ពី​ពេលកន្លង​ទៅ​ថ្មី​ៗ​នេះ ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​​រៀបចំ​សិក្ខា​សាលា​មួយ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ Cerise+SPTF ដើម្បី​កំណត់​ស្តង់ដារ​ថ្មី សម្រាប់​កិច្ច​ការពារ​អតិថិជន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជានា​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ។

តាមដានជាមួយយើង៖   Million Times

ក្នុង​សិក្ខាសាលាផ្ដោត​ចម្បង​​គឺ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​”ក្រម​ប្រតិបត្តិ សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ឧបករណ៍​វាយ​តម្លៃ​នៃ​កិច្ច​ការពារ​អតិថិជន” និង​គម្រោង​វាយ​តម្លៃ ជា​ឧបករណ៍​ដំបូង​គេ​បង្អស់ ដែល​រួម​បញ្ចូល​ក្រម​ប្រតិបត្តិ សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា ជាមួយ​នឹង​ស្តង់ដារ​កិច្ច​ការពារ​អតិថិជន​របស់ Cerise-SPTF។

ព្រឹត្តិការណ៍​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ក្នុង​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ (BFI) និង​ស្តង់ដារ​កិច្ច​ការពារ​អតិថិជន​របស់ Cerise+SPTF ដែល​ទទួល​ស្គាល់​ជា​សាកល និង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​​ចិត្ត​របស់​កម្ពុជា ចំពោះ​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និង​បរិយា​បន្ន។

នៅ​ក្នុង​សិក្ខា​សាលា​នេះ​ដែរ ក៏​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​សំខាន់​ៗ​ដែល​កំពុង​ជួប​ប្រទះ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា រួម​ទាំង​ការ​គ្រប់គ្រង​អត្រា​ឥណទាន​មិន​ដំណើរ​ការ (NPLs) ការ​ជំពាក់​បំណុល​ច្រើន​លើសលប់ និង​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការ​ផ្ដល់​ប្រាក់កម្ចី។ ដោយ​ភាគី​ពាក់ព័ន្ធ​បាន​គូស​បញ្ជាក់​ពី​ការ​ព្រួយបារម្ភ​ពី​ការ​អនុវត្ត​មួយ​ចំនួន ដូចជា​វិធីសាស្ត្រ​លក់ និង​ហានិភ័យ​ដែល​ទាក់ទង​នឹង​បំណុល​របស់​អតិថិជន ដោយ​បញ្ជាក់​ពី​តម្រូវ​ការ​ពង្រឹង​វិធាន​ការ​ការពារ​អតិថិជន។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​កម្ពុជា​ក្នុង​ការ​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ ការ​លើក​កម្ពស់​កំណើន​ប្រកប​ដោយ​និរន្តរភាព ការ​ទាក់ទាញ​ការ​វិនិយោគ និង​ការ​ការពារ​សុខុមាលភាព​របស់​អតិថិជន។

លោកស្រី ឌិត នីតា ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា “វា​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ក្នុង​កិច្ចការ​នេះ។ ឧបករណ៍​វាយតម្លៃ​ការ​អនុវត្ត​កិច្ច​ការពារ​អតិថិជន​របស់​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ Cerise+SPTF ហើយ​វា​ក្លាយ​ជា​ឧបករណ៍​មួយ​ដែល​យើង​នឹង​ប្រើ​វា​ជា​ក្របខ័ណ្ឌ​ក្នុង​ការ​តម្រង់​ទិសដៅ​កិច្ច​ការពារ​អតិថិ។ ឧបករណ៍​នេះ​មិន​ត្រឹម​តែ​រួមបញ្ចូល​ក្រម​ប្រតិបត្តិ​សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ផ្ដល់​ជូន​​នូវ​សូចនាករ​ដែល​អាច​ឲ្យ​វាស់វែង​បាន ដើម្បី​វាយ​តម្លៃ​អនុលោម​ភាព​របស់​យើង​ផង​ដែរ”។

រីឯ​លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា ពន្យល់​ថា ការ​ដាក់​អនុវត្ត​ឧបករណ៍​សម្រាប់​វាស់វែង និង​វាយ​តម្លៃ​ពេល​នេះ គឺ​មាន​ន័យ​ថា ជា​ការ​រួម​បញ្ចូល​ការ​ត្រួត​ពិនិត្យ និង​វាយតម្លៃ​អនុលោម​ភាព​នៃ​ក្រម​ប្រតិបត្តិ និង​គោលការណ៍​សកល​ស្ដី​ពី​កិច្ច​ការពារ​អតិថិជន។ វា​ក៏​ស្ដែង ចេញពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សមាគម និង​សមាជិក​របស់​ខ្លួន ក្នុង​ការ​ការពារ​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ ការ​ធ្វើ​ធុរកិច្ច​ធនាគារ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ តម្លាភាព និង​ការ​ធានា​ថា​កិច្ច​ការពារ​អតិថិជន គឺជា​អាទិភាព​ចម្បង​រាល់​សកម្មភាព​ប្រកប​ការងារ​ធុរកិច្ច​ធនាគារ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ សមាគមធនាគារនៅកម្ពុជា

The post ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាឥឡូវមានកំណត់ស្តង់ដារថ្មី សម្រាប់កិច្ចការពារអតិថិជន appeared first on Millions times.

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តអាចរក្សាបានស្ថិរភាព និងនិរន្តរភាព ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ​
មន្ត្រីធនាគារជាតិនៃកម្ពុជា បានអះអាងថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តអាចរក្សាបាននូវស្ថិរភាព និងនិរន្តរភាព ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ​ និងបង្កើនជំនឿទុកចិត្តពីសាធារណជន។

ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុ ស្តីពី អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន នៅថ្ងៃទី ៤ ខែកក្កដានេះ។

ក្នុងសិក្ខាសាលានេះ អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោក អែម កំណាន់ បានកត់សម្គាល់ថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បាននិងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយក៏អាចរក្សាបាននូវស្ថិរភាព និងនិរន្តរភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ និនងបង្កើនជំនឿទុកចិត្តពីសាធារណជន ផងដែរ។

តាមដានជាមួយយើង៖   Million Times

លោកបន្ថែមថា ការរីកចម្រើននៃបច្ចេកវិទ្យា បានគាំទ្រដល់នវានុវត្តន៍សេវាហិរញ្ញវត្ថុ តួយ៉ាងដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ផ្លូវការដែលមានភាពងាយស្រួល សុវត្ថិភាព និងតម្លៃសមរម្យ។

បើតាមមន្ត្រីធនាគារជាតិនៃកម្ពុជារូបនេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ជាបន្តបន្ទាប់ ក្នុងគោលដៅសម្រួលដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលជាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធទូទាត់បាគង និងKHQR Code។

លោក អែម កំណាន់ បានបញ្ជាក់ថា សេវានេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់សេវាទូទាត់សងប្រាក់ អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់ឆ្លងគ្រឹះស្ថាន និងឆ្លងប្រទេសមួយចំនួន ដូចជា៖ ថៃ ម៉ាឡេស៊ី ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិ យូញៀនផេ បានដោយមិនអស់កម្រៃ មានភាពឆាប់រហ័ស និងសុវត្ថិភាព ផងដែរ។

នៅក្នុងសិក្ខាសាលានេះ ប្រធានប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកស្រី ឌិត នីតា បានឲ្យដឹងដែរថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤នេះ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគាំទ្រដល់ប្រជាពលរដ្ឋចំនួន ១,៥៥លាននាក់ និងបានផ្តល់ឥណទានចំនួន ៥,១៦ពាន់លានដុល្លារ នៅទូទាំង​ប្រទេស ដោយគ្រប់ដណ្ដប់លើវិស័យនៃខឿនសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តអាចរក្សាបានស្ថិរភាព និងនិរន្តរភាព ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ​ appeared first on Millions times.