សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីបានឲ្យដឹងថា ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ (ផ.ស.ស) ឬ GDP នៅក្នុងប្រទេសកម្ពុជា
Tag: សេដ្ឋកិច្ច
លោក វង្សី វិស្សុត បង្ហាញទស្សនៈផ្ទាល់ខ្លួនចំនួន ៥ ដើម្បីជាមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានចូលរួមបើកសិក្ខាសាលាកម្រិតខ្ពស់ ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធអន្តរជាតិ»
លោកស្រី ជា សិរី៖ អត្រាកំណើនកើន ៦%នៅឆ្នាំ២០២៤ អាចចាត់ទុកថា កម្ពុជា ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានបន្តងើបឡើងក្នុងអត្រា ៦% នៅឆ្នាំ២០២៤ អាចចាត់ទុកថា កម្ពុជា
កម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរក្សាកំណើននាំចេញទៅទីផ្សារអន្តរជាតិ ទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់
អ្នកជំនាញសេដ្ឋកិច្ច និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា កម្ពុជានៅតែអាចរក្សាកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបបាន បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុងយ៉ាងណាក៏ដោយ។ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ការរក្សាបាននូវកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺមានកត្តាជាច្រើន ក្នុងនោះតំណែងនៅក្នុងការប្រកួតប្រជែងទីផ្សាររបស់កម្ពុជានៅលើឆាកអន្តរជាតិនៅតែរក្សាបាន, ផលិតភាពរបស់កម្ពុជានៅតែខ្ពស់ដដែល។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានក្លាយជាប្រទេសទទួលបានការបញ្ជាទិញខ្ពស់ដដែល បន្ទាប់ពីបណ្តាប្រទេសមួយចំនួនមានវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដោយសារភាពចលាចលក្នុងប្រទេស។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែអាចរក្សាកំណើននៃការនាំចេញរបស់ខ្លួនបានល្អ បើទោះបីការកាត់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមួយចំនួន (EBA) និងទាំងស្រុងរបស់សហរដ្ឋអាមេរិក (GSP) យ៉ាងណាក៏ដោយ។ ពិតណាស់វាមិនធ្វើឱ្យប៉ះពាល់ការនាំចេញរបស់កម្ពុជាទាំងស្រុងនោះទេ។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីរក្សាបាននូវផលិតភាព និងកំណើននៃការនាំចេញរបស់ខ្លួន តាមរយៈការបង្កើនសមត្ថភាពជំនាញរបស់ពលរដ្ឋ ដើម្បីត្រៀមទទួលយកការវិនិយោគបែបថ្មី និងមានទ្រង់ទ្រាយធំជាមុន។ ចំណែក អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា ក៏បានមើលឃើញដែរថា កម្ពុជាបានត្រៀមខ្លួន និងមានលក្ខណសម្បត្តិគ្រប់គ្រន់ក្នុងការរក្សាកំណើននៃការនាំចេញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។...
កម្ពុជាទទួលបានការផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម ពីចក្រភពអង់គ្លេសបន្ថែមទៀត
ចក្រភពអង់គ្លេស បានសម្រេចបន្តផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជា តាមរយៈគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំបន្ថែមទៀត ក្រោយកម្ពុជា
តម្លៃហាងឆេងមាសឡើងចុះៗ អ្នកជំនាញបង្ហើបឲ្យដឹងថាគួរទុកបន្ត ឬលក់ចេញវិញ
មួយរយៈនេះហាងឆេងមាសមានការផ្លាស់ប្ដូរ ដែលកំពុងតែឡើងស្រឺតៗ ស្រាប់តែធ្លាក់ថ្លៃចុះវិញ ក្រោយស្ថានភាពសេដ្ឋកិច្ចសកលលោក បម្រែបម្រួលមិនឈប់ ធ្វើឲ្យអ្នកវិនិយោគខ្នាត
ផ.ស.ស.សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងកើនដល់ជិត ៣ ពាន់ដុល្លារ
ផលិតផលក្នុងស្រុក (ផ.ស.ស) សម្រាប់មនុស្សម្នាក់នៅកម្ពុជា ក្នុងឆ្នាំ២០២៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាព្យាកររំពឹងថានឹងកើនដល់ ២ ៩២៤ដុល្លារអាមេរិក
IMF ព្រមានពីហានិភ័យកំណើនសេដ្ឋកិច្ចអាស៊ី ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មចិន
IMF ព្រមានពីហានិភ័យកំណើនសេដ្ឋកិច្ចអាស៊ី ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មចិន
វិនិយោគិនចិន រំពឹងរដ្ឋាភិបាលចំណាយជាង ២៨០ពាន់លានដុល្លារ ស្ដារសេដ្ឋកិច្ចឡើងវិញ
វិនិយោគិនចិន រំពឹងរដ្ឋាភិបាលចំណាយជាង ២៨០ពាន់លានដុល្លារ ស្ដារសេដ្ឋកិច្ចឡើងវិញ
ឡាវ ប្រទេសមានសេដ្ឋកិច្ចទាបបំផុតនៅអាស៊ាន ពឹងផ្អែកខ្លាំងលើវិស័យមួយប៉ុណ្ណោះ
ឡាវ គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមានទំហំសេដ្ឋកិច្ចទាបជាងគេបំផុត និងមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី០៨ ក្នុងចំណោមសមាជិកចំនួន ១០ប្រទេស។ ប្រទេសដែលមាន GDP សរុបជាង ១៤ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២៣ នេះ គឺពឹងផ្អែកខ្លាំងនៅលើវិស័យកសិកម្ម ដោយប្រជាជនប្រហែល ៨៥% មានមុខរបរជាកសិករ ខណៈដំណាំចំបងគឺ ស្រូវ។ សឹងតែ ៥០% នៃទំហំសេដ្ឋកិច្ចរបស់ប្រទេសឡាវ ទទួលបានមកពីវិស័យកសិកម្ម ហើយ ៤០% ទទួលបានពីវិស័យឧស្សាហកម្ម និងមានតែ ១០% ប៉ុណ្ណោះ ដែលទទួលបានពីវិស័យផ្សេងៗទៀត។ ដោយសារតែប្រទេសមានចំណូលទាប និងមធ្យមមួយនេះ ពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ដូច្នេះហើយទើបផលិតផលនាំចូលពីក្រៅប្រទេស ភាគច្រើនគឺផ្ដោតលើគ្រឿងចក្រធ្វើស្រែចម្ការ គ្រឿងអេឡិចត្រូនិក ហើយការនាំចេញទៅវិញជាផលិតផលកសិកម្ម និងធនធានរ៉ែ។ ប្រទេសមានទំហំសេដ្ឋកិច្ចទាបបំផុតនៅអាស៊ាននេះ ក៏ជាប់ឈ្មោះជាប្រទេសមានបំណុលខ្ពស់បំផុតមួយក្នុងតំបន់ផងដែរ ដោយគិតត្រឹមឆមាសទីមួយ នៃឆ្នាំ២០២៤ ឡាវមានបំណុល ១៣,៨ពាន់លានដុល្លារ សឹងតែស្មោះជាមួយ GDP សរុបរបស់ខ្លួនបាត់ទៅហើយ។ សូមជម្រាបដែរថា ធនាគារពិភពលោកធ្លាប់បានព្យាករកាលពីដើមឆ្នាំថា ស្ថានភាពសេដ្ឋកិច្ចឡាវ នឹងមិនមានភាពល្អប្រសើរឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ពោលតាំងពីឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន ឡាវតែងតែសម្រេចបាននូវកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុក ហើយវានឹងបន្តបែបនេះថែមទៀត...












