សៀ ឬទ្ធី Archives - Millions times

អ្នកស្រី ឡេង ដាវី៖ អនាគតរ៉ែថ្មរបស់កម្ពុជា គឺមិនហិនហោចទេ យើងធ្វើអាជីវកម្មស្របច្បាប់ មានបច្ចេកទេស មានការត្រួតពិនិត្យត្រឹមត្រូវ
អ្នកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា បានលើកឡើងថា អនាគតរ៉ែថ្មរបស់កម្ពុជា គឺមិនហិនហោចទេ ក៏ព្រោះការយកធនធានធម្មជាតិមកធ្វើអាជីវកម្មនេះ គឺមានចំនួនកំណត់ក្នុងបរិមាណណាមួយ។

អ្នកស្រីមានប្រសាសន៍ថា «យើងធ្វើអាជីវកម្មស្របច្បាប់ មានបច្ចេកទេស មានការត្រួតពិនិត្យត្រឹមត្រូវ មិនមែនជាការកាប់បំផ្លាញ គាស់បំផ្លាញទេ។ ដូច្នេះ រ៉ែថ្ម វាមិនហិនហោចទៅណា ទេព្រោះយើងយកមានកំណត់»។

តាមដានជាមួយយើង៖   Million Times

អ្នកស្រីបន្តថា បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនចំនួន៦៨ កំពុងធ្វើអាជីវកម្មថ្មអារ(រ៉ែថ្ម) ស្មើនឹង៩០គម្រោង ដែលនៅក្នុងខេត្តចំនួន១១។  គម្រោងនៃអាជីវកម្មថ្មអាររបស់ក្រុមហ៊ុនទាំងនោះ មានផ្ទៃដីប្រមាណសរុប ៥,១២៥,១៣០ ហិកតា។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទស្សនៈកិច្ចអាជីវកម្មថ្មអារ នៅស្រុកស្នួល ខេត្តក្រចេះ អ្នកស្រី ឡេង ដាវី អគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានីត និងជាអនុប្រធានសមាគមថ្មអារកម្ពុជា បានពន្យល់ថា រាល់ការធ្វើថ្មអារទាំងអស់ គឺមានបច្ចេកទេសត្រឹមត្រូវក្នុងការស្រាវជ្រាវឃួងដី រុករករ៉ែថ្ម។ សកម្មភាពនេះ ក្រុមហ៊ុនវិនិយោគ គឺដាច់ខាតត្រូវបា អាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពលច្បាស់លាស់។ ពោលគឺ ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួង គឺមិនចេះតែគាស់រ៉ែថ្មនោះឡើយ គឺធ្វើទៅតាមផែនការមេ ដែលបានកំណត់ដាក់ទៅក្រសួង។

អ្នកស្រីថ្លែងបន្តថា «ថ្មដែលយើងជីកគាស់មកបាន ភាគច្រើនជាថ្មនៅក្រោមដី។ ចំណែក ការកាប់ជីកថ្មយកមកពីភ្នំ គឺមានតិចតួចប៉ុណ្ណោះ។ ការជីកយកថ្មនេះ គឺធ្វើតាមការកំណត់របស់ក្រសួងរ៉ែនិងថាមពល ក្រោមការចុះត្រួតពិនិត្យ២ឆ្នាំម្តង»។

លោក គង់ ស៊ីថា អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានភូគោកសាស្ត្ររ៉ែ និងឧស្សាហកម្មអាជីវកម្មរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែ បញ្ជាក់ថា ការវាយតម្លៃសំណើរសុំអាជ្ញាប័ណ្ណគម្រោងអាជីវកម្មរ៉ែទាំងអស់ត្រូវឈរលើគោលការណ៍បីរួមមាន គោលការណ៍សក្តានុពលធនធានរ៉ែ គោលការណ៍បរិស្ថាន និងគោលការណ៍សង្គម។ លើសពីនេះក្រសួងក៏មានការការវាយតម្លៃហានិភ័យលើអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។

អ្នកស្រី ឡេង ដាវី ក៏បានបញ្ជាក់ដែរថា ផលិតផលថ្មអារ (ថ្មប្លុក និងថ្មសន្លឹក) នៃធម្មជាតិរ៉ែថ្មរបស់កម្ពុជា គឺមាន៩០ភាគរយ ត្រូវបាននាំចេញទៅទីផ្សារបរទេស ខណៈ១០ភាគរយ ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក។ ក្នុងឆ្នាំ២០២៤ វិស័យថ្មអារនៅរកចំណូលបានប្រមាណ ៩០លានដុល្លារ កើន ៤០០ភាគរយបើធៀបនឹងឆ្នាំ២០២៣ នាំចេញទៅប្រទេសរួមមាន ចិន វៀតណាម អ៊ីតាលី កាណាដា និងច្រើនទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖

The post អ្នកស្រី ឡេង ដាវី៖ អនាគតរ៉ែថ្មរបស់កម្ពុជា គឺមិនហិនហោចទេ យើងធ្វើអាជីវកម្មស្របច្បាប់ មានបច្ចេកទេស មានការត្រួតពិនិត្យត្រឹមត្រូវ appeared first on Millions times.

CDC និងវិស័យឯកជន មានសុទិដ្ឋិនិយមខ្ពស់លើប្រព័ន្ធ cdeIPM ផ្តល់ភាពងាយស្រួលដល់វិនិយោគិនកុំឱ្យមានភាពស្មុគស្មាញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថល។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ដោយឈរលើមូលដ្ឋានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងការដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តបញ្ច​កោណ ដំណាក់កាលទី១” ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេក​វិទ្យា ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានបន្តខិតខំកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈជូនវិនិយោគិន តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី និងការរៀបចំប្រព័ន្ធ cdcIPM ដែលជាប្រព័ន្ធបច្ចេកវិទ្យាឌីជីលថ្មីមួយ អាចផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំង ចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។

តាមដានជាមួយយើង៖   Million Times

តំណាងក្រសួងស្ថាប័ន និងវិស័យឯកជន ចុចប៊ូតុងបើកឲ្យប្រើប្រាស់ប្រព័ន្ធ cdcIPM) នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី

លោកថ្លែងថា «ប្រព័ន្ធថ្មីនេះនឹងចូលរួមពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដោយប្តូរពីការធ្វើលើឯកសាររឹង ទៅជាការធ្វើតាមប្រព័ន្ធឌីជីថលទាំងស្រុង កាត់បន្ថយតម្រូវការនៃការជួបផ្ទាល់រវាងវិនិយោគិន និងអ្នកផ្តល់សេវា បង្កើនភាពងាយស្រួល និងធ្វើឱ្យបរិយាកាវិនិយោគនៅកម្ពុជាកាន់តែទទួលបានទំនុកចិត្តពីវិនិយោគិនមួយកម្រិតថែមទៀត»។

លោកបញ្ជាក់ថា ប្រព័ន្ធ cdcIPM នឹងមិនគ្រាន់តែផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគដាច់ឡែកនោះឡើយ ប្រព័ន្ធនេះនាពេលខាងមុខនឹងក្លាយជាយន្តការបច្ចេកវិទ្យាអេកូឡូស៊ីច្រកចេញ-ចូលតែមួយដ៏មានសក្តានុពល ផ្តល់លទ្ធភាពធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធ cdcIPM និងក្រសួង-ស្ថាប័នជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ មានន័យថាក្នុងដំណាក់កាលបន្ទាប់ ការចុះបញ្ជីគម្រោងវិនិយោគតែមួយលើក ប្រព័ន្ធរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងទទួលបានព័ត៌មាន និងឯកសារ សំណើរបស់វិនិយោគិន ដែលត្រូវបានចេញដោយ CDC ក្នុងការពន្លឿននីតិវិធីផ្តល់សេវាពាក់ព័ន្ធ និងបង្កើនទំនុកចិត្តជូនវិនិយោគិនប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងនិរន្តរភាព។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា ជាតំណាងវិស័យឯកជន អ្នកឧកញ៉ា លឹម ហេង បានសម្តែងនូវការគាំទ្រដែលប្រមុខរាជរដ្ឋាភិបាល បានអនុម័តបង្កើតរៀបចំ ប្រព័ន្ធ cdcIPM នេះ ដើម្បីដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ដែលជាថ្នាលបច្ចេកវិទ្យា សម្រាប់អនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំ ចុះបញ្ជីគម្រោងវិនិយោគ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា៖ «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងប្រតិភូសភាពាណិជ្ជកម្មកម្ពុជា តែងតែដើរទាក់ម៉ូយ ឱ្យមកបណ្តាក់ទុនរកស៉ីនៅកម្ពុជា ដូច្នេះការមកដល់របស់ម៉ូយ គឺស្វាគមន៍ដោយប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdc IPM) នេះ»។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

អ្នកឧកញ៉ាគូសបញ្ជាក់ថា ប្រព័ន្ធ cdcIPM នេះ គឺជាប្រព័ន្ធមួយ ដែលបានផ្តល់ភាពងាយស្រួលដល់វិនិយោគិន ដើម្បីកុំឱ្យមានភាពស្មុគស្មាញ និងជួយសម្របសម្រួល ដល់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែងាយស្រួល និងមានទំនុកចិត្តមកវិនិយោគកាន់តែច្រើនបន្ថែមទៀត។

អ្នកឧកញ៉ា សៀ ឫទ្ធី អនុសមាគមឧកញ៉ាកម្ពុជា ក៏បានថ្លែងអំពាវនាវដល់វិនិយោគិនកម្ពុជា ដែលមានដៃគូមកពីក្រៅប្រទេស ត្រូវអភិវ​ឌ្ឍន៍ខ្លួនឯង ត្រូវច្បាស់លាស់ពីបច្ចេកវិទ្យា តែប្រសិនបើយើងមិនច្បាស់លាស់ ពីប្រព័ន្ធ cdcIPM បច្ចេកវិទ្យាទេនោះ ការបង្កើតប្រព័ន្ធ cdc IPM ក៏មិនបានផ្ដល់ប្រយោជន៍ច្រើនដល់អ្នកវិនិយោគនោះដែរ ព្រោះវិនិយោគិនក្នុងស្រុក ជាអ្នកតំណាងវិនិយោគិនក្រៅស្រុក។ ដូច្នេះយើងគួររៀន និងសិក្សាបន្ថែម ដើម្បីទាញប្រយោជន៍ពីប្រព័ន្ធ cdcIPM ដែលបង្កើតដោយ CDC នេះ ធ្វើជាប្រយោជន៍ទាញអ្នកវិនិយោគពីក្រៅប្រទេស ដើម្បីបង្កើនសេដ្ឋកិច្ចជាតិប្រទេសកម្ពុជា៕

អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC

The post CDC និងវិស័យឯកជន មានសុទិដ្ឋិនិយមខ្ពស់លើប្រព័ន្ធ cdeIPM ផ្តល់ភាពងាយស្រួលដល់វិនិយោគិនកុំឱ្យមានភាពស្មុគស្មាញ appeared first on Millions times.

ក្រុមហ៊ុន WorldBridge Group ចាប់ដៃក្រុមហ៊ុនថៃ បណ្តាក់ទុនថ្មីមួយនៅកម្ពុជា ផ្តល់សេវាកម្មទ្រព្យសម្បត្តិឌីជីថល
ក្រុមហ៊ុន WorldBridge Group ចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Bitkub (Bitkub Capital Group Holdings) មានមូលដ្ឋាននៅប្រទេសថៃ ដើម្បីផ្តល់សេវាកម្មទ្រព្យសម្បត្តិឌីជីថល ដែលអាចដំណើរការបាននិងមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនទាំងពីរ បានធ្វើឲ្យការបណ្តាក់ទុននេះក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការពន្លឿនការទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យាផ្សេងៗ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នានេះ ភាគីទាំងពីរបានមើលឃើញពីសារៈសំខាន់នៃទ្រព្យសកម្មឌីជីថល និងការច្នៃប្រឌិតផ្នែក blockchain ហើយបានកំណត់ឱកាសសម្រាប់ការសហការរវាងគ្នា។

ផលប័ត្រអាជីវកម្មចម្រុះរបស់ក្រុមហ៊ុន WorldBridge Group ក្នុងវិស័យផ្សេងៗធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អ សម្រាប់ការពង្រីកខ្លួនរបស់ Bitkub ទៅក្នុងលំហទ្រព្យសម្បត្តិឌីជីថលនៅកម្ពុជា។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលទើបបង្កើតថ្មី នឹងមានបំណងណែនាំអត្ថប្រយោជន៍នៃ Web3 និងបច្ចេកវិទ្យា blockchain ដើម្បីកែលម្អការដាក់បញ្ចូលហិរញ្ញវត្ថុ និងដំណោះស្រាយទ្រព្យសម្បត្តិឌីជីថល សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ WorldBridge

The post ក្រុមហ៊ុន WorldBridge Group ចាប់ដៃក្រុមហ៊ុនថៃ បណ្តាក់ទុនថ្មីមួយនៅកម្ពុជា ផ្តល់សេវាកម្មទ្រព្យសម្បត្តិឌីជីថល appeared first on Millions times.

ក្រុមហ៊ុនមហាសេដ្ឋី សៀ ឫទ្ធី ចាប់ដៃក្រុមហ៊ុនឥណ្ឌូនេស៊ី ដើម្បីអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅខេត្តកំពត
ក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន Lippo Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន WorldBridge Group។

ពិធីចុះ​ហ​ត្ថ​លេ​ខាធ្វើឡើ​ង​នៅទី​​ក្រុ​ង​ហ្សា​កាតា ប្រទេសឥណ្ឌូនេស៊ី រវាងលោក David Iman Santosa និងលោក Ma​r​s​hal Martinus នាយកក្រុមហ៊ុន PT Lippo Karawaci Tbk និងអ្នកឧកញ៉ា Daniel Sear នាយក​ប្រ​តិប​ត្តិ​នៃក្រុ​​មហ៊ុ​ន​ ​Wo​rldBridge Group រួមនឹងវត្តមានអ្នកឧកញ៉ា សៀ ឫទ្ធី កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖   Million Times

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន WorldBridge Group បានឲ្យដឹងថា ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុន​ទាំងពីរ មានគោល​បំណងបង្កើន​ភាពរឹងមាំ និងបទពិសោធន៍រួមគ្នា ​នៅ​ក្នុងវិ​ស័​យអចលនទ្រព្យ ដើម្បីស្វែងរកកិច្ចសហការ​​ដ៏មានសក្តានុពលនៅក្នុង​គ​ម្រោ​ងអ​ភិ​​វឌ្ឍ​​ន៍​នា​នា​នៅ​ទូ​ទាំ​ង​ប្រទេសកម្ពុជា ពិសេសក្រុមហ៊ុនទាំងពីរបានពិភាក្សាដាក់​មូ​ល​ដ្ឋា​​ន​គ្រឹះស​​ម្រា​ប់​កា​រ​ស្វែ​ងយ​ល់ពី​​កា​រ​អភិ​វ​ឌ្ឍ​អច​ល​ន​ទ្រព្យ​តែ​មួ​យ​គ​​ត់​នៅ​ក្នុ​ងខេត្ត​​កំពត។

WorldBridge Group គឺជាក្រុមហ៊ុនវិនិយោគចម្រុះលើផ្នែកភស្តុភារ អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និង​ច្រើន​ទៀត ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩២។ ចំណែក Lippo Group គឺជាក្រុមហ៊ុនដ៏ល្បីមួយនៅអាស៊ី ដែល​រកស៊ីក្នុង​វិ​ស័​យអ​ច​ល​នទ្រ​ព្យ ការថែទាំសុខភាព បដិសណ្ឋារកិច្ច ការលក់រាយ ហិរញ្ញវត្ថុ និងសេវាកម្ម​ប្រើប្រាស់​ផ្សេងៗទៀត។

សេចក្តីប្រកាសព័ត៌មានដដែលបានគូសបញ្ជាក់ថា ការចុះ MoU ជាមួយ Lippo Group គឺការប្តេជ្ញាចិត្ត​បន្ត​រប​ស់​ក្រុម​ហ៊ុន WorldBridge Group ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ ក្រុម​ហ៊ុន​​ទន្ទឹងរង់ចាំកិច្ចសហការប្រកបដោយផ្លែផ្កាដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ និងប​ង្កើត​ផល​ប៉ះ​ពាល់ជាវិជ្ជមានយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ WorldBridge Group

The post ក្រុមហ៊ុនមហាសេដ្ឋី សៀ ឫទ្ធី ចាប់ដៃក្រុមហ៊ុនឥណ្ឌូនេស៊ី ដើម្បីអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅខេត្តកំពត appeared first on Millions times.

សេដ្ឋីម្ចាស់អគារខ្ពស់កប់ពពកនៅភ្នំពេញ ចុះ MoU ជាមួយក្រុមហ៊ុនកូរ៉េអភិវឌ្ឍន៍វិស័យអចលនទ្រព្យ
ម្ចាស់អគារ The Bridge និងអគ្គនាយកក្រុមហ៊ុន WorldBridge Group ដែលជាសាជីវកម្មក្នុងពហុវិស័យនៅប្រទេសកម្ពុជា បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសំណង់ឈានមុខគេមួយរបស់កូរ៉េខាងត្បូងដើម្បីធ្វើកិច្ចសហការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។

ក្នុងឱកាសអមដំណើរនាយករដ្ឋមន្រ្តីកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Daewoo E&C លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។

តាមដានជាមួយយើង៖   Million Times

សូមបញ្ជាក់ថា Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់​នៅកូរ៉េ ដោយមានអាយុកាលជាង ៥០ឆ្នាំមកហើយ។ Daewoo E&C បានដើរតួនាទីដ៏​សំខាន់ ក្នុងការចូលរួមនូវវិវត្តសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កូរ៉េ។ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការអភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល។

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូល សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C ជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាការងារ ជំរុញការវិនិយោគនៅកម្ពុជាផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ Feacbook Sun Chanthol

The post សេដ្ឋីម្ចាស់អគារខ្ពស់កប់ពពកនៅភ្នំពេញ ចុះ MoU ជាមួយក្រុមហ៊ុនកូរ៉េអភិវឌ្ឍន៍វិស័យអចលនទ្រព្យ appeared first on Millions times.