ក្រុមហ៊ុនមហាសេដ្ឋី សៀ ឫទ្ធី ចាប់ដៃក្រុមហ៊ុនឥណ្ឌូនេស៊ី ដើម្បីអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅខេត្តកំពត

ក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន Lippo Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន WorldBridge Group។

ពិធីចុះ​ហ​ត្ថ​លេ​ខាធ្វើឡើ​ង​នៅទី​​ក្រុ​ង​ហ្សា​កាតា ប្រទេសឥណ្ឌូនេស៊ី រវាងលោក David Iman Santosa និងលោក Ma​r​s​hal Martinus នាយកក្រុមហ៊ុន PT Lippo Karawaci Tbk និងអ្នកឧកញ៉ា Daniel Sear នាយក​ប្រ​តិប​ត្តិ​នៃក្រុ​​មហ៊ុ​ន​ ​Wo​rldBridge Group រួមនឹងវត្តមានអ្នកឧកញ៉ា សៀ ឫទ្ធី កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន WorldBridge Group បានឲ្យដឹងថា ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុន​ទាំងពីរ មានគោល​បំណងបង្កើន​ភាពរឹងមាំ និងបទពិសោធន៍រួមគ្នា ​នៅ​ក្នុងវិ​ស័​យអចលនទ្រព្យ ដើម្បីស្វែងរកកិច្ចសហការ​​ដ៏មានសក្តានុពលនៅក្នុង​គ​ម្រោ​ងអ​ភិ​​វឌ្ឍ​​ន៍​នា​នា​នៅ​ទូ​ទាំ​ង​ប្រទេសកម្ពុជា ពិសេសក្រុមហ៊ុនទាំងពីរបានពិភាក្សាដាក់​មូ​ល​ដ្ឋា​​ន​គ្រឹះស​​ម្រា​ប់​កា​រ​ស្វែ​ងយ​ល់ពី​​កា​រ​អភិ​វ​ឌ្ឍ​អច​ល​ន​ទ្រព្យ​តែ​មួ​យ​គ​​ត់​នៅ​ក្នុ​ងខេត្ត​​កំពត។

WorldBridge Group គឺជាក្រុមហ៊ុនវិនិយោគចម្រុះលើផ្នែកភស្តុភារ អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និង​ច្រើន​ទៀត ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩២។ ចំណែក Lippo Group គឺជាក្រុមហ៊ុនដ៏ល្បីមួយនៅអាស៊ី ដែល​រកស៊ីក្នុង​វិ​ស័​យអ​ច​ល​នទ្រ​ព្យ ការថែទាំសុខភាព បដិសណ្ឋារកិច្ច ការលក់រាយ ហិរញ្ញវត្ថុ និងសេវាកម្ម​ប្រើប្រាស់​ផ្សេងៗទៀត។

សេចក្តីប្រកាសព័ត៌មានដដែលបានគូសបញ្ជាក់ថា ការចុះ MoU ជាមួយ Lippo Group គឺការប្តេជ្ញាចិត្ត​បន្ត​រប​ស់​ក្រុម​ហ៊ុន WorldBridge Group ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ ក្រុម​ហ៊ុន​​ទន្ទឹងរង់ចាំកិច្ចសហការប្រកបដោយផ្លែផ្កាដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ និងប​ង្កើត​ផល​ប៉ះ​ពាល់ជាវិជ្ជមានយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ WorldBridge Group