Tag: វិនិយោគ

មីនេបៀ បើកដំណើរការសាកល្បងរោងចក្រថ្មីនៅខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគជិត ៤០លានដុល្លារ

មីនេបៀ បើកដំណើរការសាកល្បងរោងចក្រថ្មីនៅខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគជិត ៤០លានដុល្លារ

រោងចក្រទី ២របស់ក្រុមហ៊ុនមីនេបៀនេះ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ៣៨,៥លានដុល្លារអាម៉េរិក នៅលើផ្ទៃដីទំហំ ៥០ហិកតា និងអាចបង្កើតការងារបានប្រមាណ ៨០០០កន្លែង នៅពេលប្រតិបត្តិការពេញសមត្ថភាព។

១១ខែ ឆ្នាំនេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៦០៩ កើនឡើងចំនួន ២២០គម្រោង

១១ខែ ឆ្នាំនេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៦០៩ កើនឡើងចំនួន ២២០គម្រោង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារអាមេរិក

ក្រុមហ៊ុនអាមេរិកធំៗ ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនអាមេរិកធំៗ ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនអាមេរិកធំៗ បានប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត បន្ទាប់ពីកិច្ចពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) និង គណៈប្រតិភូ កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។

ADB គាំទ្រអនាគតទីក្រុងរបស់កម្ពុជា ជាមួយការវិនិយោគ ៧៦៣ លានដុល្លារ សម្រាប់លើកកម្ពស់​ សុវត្ថិភាពទឹក និង​ ភាពធន់

ADB គាំទ្រអនាគតទីក្រុងរបស់កម្ពុជា ជាមួយការវិនិយោគ ៧៦៣ លានដុល្លារ សម្រាប់លើកកម្ពស់​ សុវត្ថិភាពទឹក និង​ ភាពធន់

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។

ចិនសន្យាជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត

ចិនសន្យាជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត

ឯកឧត្តម ជៀន ធាន (Jiancan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន តំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។

គម្រោងវិនិយោគចំនួន ១៩ ក្រោមទុនជាង ២៧០ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

គម្រោងវិនិយោគចំនួន ១៩ ក្រោមទុនជាង ២៧០ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ១៩ ទៀត ក្រោមទុនវិនិយោគសរុប ២៧៦ លានដុល្លារអាមេរិក។

ប្រធាន ក.វ.ឦសាន អំពាវនាវឱ្យអាជ្ញាធរខេត្តនីមួយៗចូលរួមទាក់ទាញការវិនិយោគ

ប្រធាន ក.វ.ឦសាន អំពាវនាវឱ្យអាជ្ញាធរខេត្តនីមួយៗចូលរួមទាក់ទាញការវិនិយោគ

ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)  បានអំពាវនាវឱ្យអាជ្ញាធរខេត្តនីមួយៗ ក្នុងខេត្តមណ្ឌលគិរី រតនគិរ, ស្ទឹងត្រែង និង ក្រចេះ ក្នុងភូមិភាគឦសាន ចូលរួមទាក់ទាញការវិនិយោគ ពិសេសជំរុញការវិនិយោគនៅភូមិភាគឦសាន ឱ្យមានលទ្ធផលផ្លែផ្កា ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល។

ក្រុមហ៊ុន លីលី ហ្វ៊ូដ ចាប់អារម្មណ៍ធ្វើការវិនិយោគខ្នាតធំលើវិស័យអំបិល

ក្រុមហ៊ុន លីលី ហ្វ៊ូដ ចាប់អារម្មណ៍ធ្វើការវិនិយោគខ្នាតធំលើវិស័យអំបិល

ក្រុមហ៊ុន លីលី ហ្វ៊ូដ ដែលជាក្រុមហ៊ុនដ៏ធំក្នុងស្រុក បានបង្ហាញចំណាប់អារម្មណ៍ធ្វើការវិនិយោគខ្នាតធំ លើវិស័យអំបិល ដោយប្រើប្រាស់គ្រឿងចក្រក្នុងដំណើរការផលិត កែលម្អឃ្លាំងស្តុក និងអនុវត្តការផលិតអំបិលតាមកិច្ចសន្យា។

រយៈពេល ១០ ខែ កម្ពុជាស្រូបទាញទុនវិនិយោគបានជាង ៩ ពាន់លានដុល្លារ

រយៈពេល ១០ ខែ កម្ពុជាស្រូបទាញទុនវិនិយោគបានជាង ៩ ពាន់លានដុល្លារ

ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កម្ពុជាបានស្រូបទាញគម្រោងវិនិយោគជាង ៥៧០ គម្រោង ដែលបានសម្រេចបោះទុនវិនិយោគប្រមាណ ៩,២ ពាន់លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ៤០០ ពាន់កន្លែង។

ក្រុមហ៊ុនវិទ្យា​វេជ្ជសាស្ត្រអាមេរិក ពិនិត្យ​លទ្ធភាព​ពង្រីកការវិនិយោគ​នៅ​កម្ពុជា​

ក្រុមហ៊ុនវិទ្យា​វេជ្ជសាស្ត្រអាមេរិក ពិនិត្យ​លទ្ធភាព​ពង្រីកការវិនិយោគ​នៅ​កម្ពុជា​

ក្រុមហ៊ុន Siemens Healthineers ដែលមានមូលដ្ឋាននៅអាមេរិក បានបញ្ជាក់ថានឹង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ពង្រីក​វត្តមាន និង​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ពាក់ព័ន្ធនឹងបច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល។