វង្សី វិស្សុត Archives - Millions times

លោក វង្សី វិស្សុត៖ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់
រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវជាតិ សរុបប្រមាណ ១៥០នាក់។

តាមដានជាមួយយើង៖   Million Times

សិក្ខាសាលានេះ មានគោលបំណង ពិភាក្សានិងផ្លាស់ប្តូរយោបល់ ព្រមទាំងឆ្លុះបញ្ចាំងឱ្យបានស៊ីជម្រៅនិងជាយុទ្ធសាស្រ្ត ក្នុងការរិះរកមធ្យោបាយដែលអាចឱ្យកម្ពុជាបង្កើនភាពប្រកួតប្រជែង ភាពធន់ និង បរិយាប័ន្ន នៅក្នុងបរិបទសកលដែលមានភាពស្មុគស្មាញនិងមិនអាចប៉ាន់ប្រមាណបាន។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងនូវចំណុច សំខាន់ៗ មួយចំនួនសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជា ក្នុងនោះ កម្ពុជាត្រូវមានបំណងប្រាថ្នាជាប្រទេសមានចំណូលខ្ពស់, ផលិតភាពខ្ពស់, បង្កើនជីវភាពរស់នៅរបស់ប្រជាជន និងគុណភាពជីវិតខ្ពស់, កម្ពុជាត្រូវកសាងភាពធន់ ដោយប្រើប្រាស់ចំណេះដឹងសាកល ហើយកម្ពុជាត្រូវពិចារណាលើការប្រើប្រាស់ម៉ូដែលដែលផ្ដោតលើផលិតភាព សំដៅសម្រេចបានជាប្រទេសចំណូលខ្ពស់។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់ ដោយកំណត់លើចំណុចសំខាន់ ២ គឺ ទី១. កម្ពុជាត្រូវកំណត់បំណងប្រាថ្នា (Aspiration) សម្រាប់រយៈពេល ២៥ឆ្នាំទៅមុខទៀត ដែលជាគោលបំណងនិងគោលដៅរយៈពេលវែង ដែលជាការតម្រង់ទិសការខិតខិតប្រឹងប្រែង និងការប្ដេជ្ញារបស់កម្ពុជា ទី២. ការកំណត់អំពីមាគ៌ារបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណង និងគោលដៅទាំងនេះ ដោយការពិនិត្យលើភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ហើយគិតគូររៀបចំអំពីការកសាងភាពធន់ និងកសាងកំណើនក្នុង ការកសាងជាតិ ការការពារផលប្រយោជន៍ជាតិ ការការពារប្រជាជន និងការការពារទឹកដីលើមាគ៌ាដ៏វែងឆ្ងាយនេះ។

លោកបានសង្កត់ធ្ងន់ថា កម្ពុជាស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកនិយមរបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាការតម្រង់ទិសសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានកសាងផ្អែកលើភាគលាភនៃសន្ដិភាព និងការអភិវឌ្ឍរយៈពេល២៥ ឆ្នាំកន្លងមក ដែលកើតចេញពីលទ្ធផលនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

លោកបន្តទៀតថា ការកើនឡើងនូវភាពមិនប្រាកដប្រជា ការបែកខ្ញែក និងភាពស្មុគស្មាញនៃបរិបទសេដ្ឋកិច្ចសកល និងតំបន់ ទាមទារឱ្យកម្ពុជាត្រូវគិតគូរ រៀបចំ និងអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយ ប្រកបដោយភាពជាក់ស្តែងនិយមនិងប្រុងប្រយ័ត្នខ្ពស់ សំដៅសម្រេចនូវកំណើនសេដ្ឋកិច្ចចំពោះមុខរយៈពេលមធ្យមនិងវែងទៅមុខ។

លោកក៏បានគូសរំលេចថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ ប៉ុន្តែក៏បាន កត់សម្គាល់នូវបញ្ហាម៉ូឌែលកំណើនកម្ពុជា ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងពីបរិយាកាសខាងក្រៅ។ ការណ៍នេះទាមទារឱ្យកម្ពុជាគិតគូរកែសម្រួលម៉ូឌែលកំណើន និងការផ្លាស់ប្តូរផ្ទៃក្នុង ឱ្យមានលក្ខណៈយុទ្ធសាស្ត្រ ផ្អែកលើចំណេះដឹងសកល, ដឹកមុខដោយនវានុវត្តន៍ និងអាចឆ្លើយតបទៅនឹងការប្រែប្រួលនូវចលនាការសកល៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី

The post លោក វង្សី វិស្សុត៖ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់  appeared first on Millions times.

លោក វង្សី វិស្សុត៖ ផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ
ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការនាំចេញនៅឆ្នាំ២០២៤ កម្ពុជាសម្រេចបានកំណើន ១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។

លោកបានថ្លែងថា ក្រសួងឧស្សាហកម្ម ពិតជាមានភារកិច្ច និងការទទួលខុសត្រូវមួយចំណែកធំ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសពិពិធកម្មឧស្សាហកម្ម និងការលើកកម្ពស់បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជានិន្នាការ ជាក់ស្ដែងនៅប្រទេសកម្ពុជា គឺមានការកើនឡើងនៃការវិនិយោគក្នុងវិស័យដែលមានសក្តានុពល និងមានតម្លៃបន្ថែមខ្ពស់ក្រៅពីវិស័យកាត់ដេរ ដែលនាំឱ្យការនាំចេញផលិតផលឧស្សាហកម្មនៅឆ្នាំ២០២៤ ហើយវិស័យនេះមានទំហំដល់ទៅជាង៤០% ក្នុងចំណែកនៃ GDP សេដ្ឋកិច្ចជាតិ។

តាមដានជាមួយយើង៖   Million Times

ជាមួយគ្នានេះ ការនាំចេញនៅឆ្នាំ២០២៤ សម្រេចបានកំណើន១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។

ក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វង្សី វិស្សុត  បានណែនាំឲ្យក្រសួងឧស្សាហកម្ម បន្តពង្រឹង និងអភិវឌ្ឍលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងរួមចំណែកបង្កើតនូវតម្លៃបន្ថែមខ្ពស់ក្នុងសេដ្ឋកិច្ច ក៏ដូចជាដើម្បីទ្រទ្រង់កំណើនផលិតភាព និងកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញកាលពីខែមករាថា កម្ពុជាទទួលបានបរិមាណផលិតកម្មដំណាំសរុបចំនួន៣៩ លានតោននៅទូទាំងប្រទេសក្នុងឆ្នាំ២០២៤ កើនឡើង ៧.៤ ភាគរយពី ៣៦.៣ លានតោនក្នុងឆ្នាំ២០២៣។ ក្នុងចំណោមផលិតកម្មដំណាំសរុប ១១,៦៦ តោន ឬ ៣០ ភាគរយត្រូវបាននាំចេញទៅក្រៅប្រទេស។

ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច និងថ្នាំជក់ ក្នុងនោះប្រទេសចិន សហភាពអឺរ៉ុប វៀតណាម និងថៃ ជាប្រទេសនាំចូលទំនិញកសិកម្មរបស់កម្ពុជា។

ដោយឡែកនៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ កម្ពុជាក៏បាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៤ពាន់លានដុល្លារ កើនឡើង១៦.៨%។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

ចំណែកប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកទីស្តីការគណៈរដ្ឋមន្រ្តី

The post លោក វង្សី វិស្សុត៖ ផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ appeared first on Millions times.

លោក វង្សី វិស្សុត បង្ហាញទស្សនៈផ្ទាល់ខ្លួនចំនួន ៥ ដើម្បីជាមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានចូលរួមបើកសិក្ខាសាលាកម្រិតខ្ពស់ ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធអន្តរជាតិ» នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានបានគូសរំលេចថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលគាំទ្រដោយវិស័យកាត់ដេរ, ទេសចរណ៍, កសិកម្ម និងជាពិសេសសំណង់ និងអចលនទ្រព្យ ដែលជាលទ្ធផលកម្ពុជាបានកាត់បន្ថយភាពអត្រាក្រីក្រ និងបង្រួមវិសមភាពសង្គម យ៉ាងច្រើនអនេក។ ជាមួយគ្នានេះ សន្ទស្សន៍ Economic Complexity Index បានកើនពី -០,៧៦ ក្នុងឆ្នាំ ២០១២ ទៅ -០,២២ ក្នុងឆ្នាំ ២០២២។

តាមដានជាមួយយើង៖   Million Times

ក្នុងសុន្ទរកថាគន្លឹះ លោក វង្សី វិស្សុត បានចែករំលែកទស្សនៈផ្ទាល់ខ្លួនចំនួន ៥ ដើម្បីជាមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ ទី១. ការសម្របសម្រួលការប្រើប្រាស់ធនធាន ទាំងមូលធនសង្គម និងមូលធនមនុស្ស (social and human capital) នៅគ្រប់កម្រិតរវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាចាំបាច់ ដើម្បីធានាបានឧត្តមភាពប្រៀបធៀប (comparative advantage) ក្នុងសេដ្ឋកិច្ច ទី២. ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវសហការដើម្បីកំណត់បញ្ហារាំងស្ទះដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមទាំងនោះ ដែលក្នុងនោះស្ថាប័នរដ្ឋត្រូវដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារ ទី៣. ស្ថាប័នរដ្ឋត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីឱ្យមានការឯកភាពគ្នា និងយល់ឱ្យបានច្បាស់អំពីទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនសហថាមភាព និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទី៤. ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្រិតជំនាញទាប និងអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង និងតម្លៃខ្ពស់ យើងត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់អភិបាលកិច្ច ការធ្វើពិពិធកម្មឧស្សាហកម្ម និងការធ្វើឌីជីថលូបនីយកម្មសង្គមនិងសេដ្ឋកិច្ច និង ទី៥. ការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវធ្វើឡើងនៅគ្រប់កម្រិត ទាំងក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្ម និងផលប័ត្រផលិតផល ដោយត្រូវគិតគូរជាយុទ្ធសាស្រ្ត និងមានតុល្យភាពរវាងសន្តិសុខជាតិ ភាពធន់សេដ្ឋកិច្ច ការគោរពយន្តការទីផ្សារ និងការកំណត់មាគ៌ាវែងឆ្ងាយសម្រាប់កំណើន និងការអភិវឌ្ឍនាពេលអនាគត។

លោកបានគូសរំលេចថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៥ (១). ធានាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ, (២). បង្កើតការងារកាន់តែច្រើន ទាំងបរិមាណ និងគុណភាពសម្រាប់ប្រជាជនកម្ពុជា, (៣). សម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រឱ្យនៅក្រោម ១០%, (៤). បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័នសាធារណៈ, និង (៥). ធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

យុទ្ធសាស្ត្រនេះក៏បានកំណត់អាទិភាពសំខាន់ៗចំនួន ៥ រួមមាន «មនុស្ស ផ្លូវ ទឹក អគ្គិសនី និងបច្ចេកវិទ្យា» ដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងបញ្ចកោណទាំង ៥ រួមមាន បញ្ចកោណទី១ ការអភិវឌ្ឍន៍មូលធនមនុស្ស, បញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង, បញ្ចកោណទី៣ ការអភិវឌ្ឍវិស័យឯកជននិងការងារ, បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, និងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ហើយចំណុចស្នូលនៃការជំរុញយុទ្ធសាស្ត្រនេះ គឺ «ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី

The post លោក វង្សី វិស្សុត បង្ហាញទស្សនៈផ្ទាល់ខ្លួនចំនួន ៥ ដើម្បីជាមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា appeared first on Millions times.

ខេត្តកំពង់ធំលែងគ្រាន់តែជាកន្លែងភ្ញៀវឆ្លងកាត់ ឬទៅហួសមកហួសដូចមុន
ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ មានគោលដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការបង្កើនប្រាក់ចំណូល ការបង្កើតការងារ និងមុខរបរថ្មីបន្ថែមទៀត និងធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ចខេត្តកំពង់ធំ ក្រៅពីវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

លោក វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់ខេត្តកំពង់ធំ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីបង្កើនតម្លៃបន្ថែម និងបន្ថែមសក្ដានុពលនៃការទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងបរទេស។ លោកថា ផែនការនេះនឹងជួយធ្វើឱ្យខេត្តកំពង់ធំលែងគ្រាន់តែជាកន្លែងភ្ញៀវឆ្លងកាត់ ឬទៅហួសមកហួសដូចមុន ពោលគឺខេត្តកំពង់ធំនឹងក្លាយជាខេត្តគោលដៅកម្សាន្តអន្តរខេត្តទី១ មុននឹងទេសចរទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏ដល់ភ្នំពេញ ឬជាខ្សែច្រវាក់គោលដៅទេសចរណ៍មួយ តាមទិសពីភ្នំពេញទៅសៀមរាប-អង្គរ ឬពីសៀមរាប-ភ្នំពេញ ឬក៏ភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងៗទៀត។

តាមដានជាមួយយើង៖   Million Times

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក វង្សី វិស្សុត បានចង្អុលទិសដៅអាទិភាពរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ សម្រាប់អនុវត្តក្នុងរយៈពេល ៣ ឬ ៤ឆ្នាំ និងណែនាំឱ្យសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់សំបូរព្រៃគុក ដោយត្រូវថ្ពក់ជាមួយសហគមន៍ និងតំបន់សក្តានុពលទេសចរណ៍ជុំវិញផ្សេងទៀត ឱ្យក្លាយជាផែនការអភិវឌ្ឍន៍ពហុទេសចរណ៍។ ជាមួយគ្នានេះ ធ្វើការសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់ក្នុងក្រុងស្ទឹងសែន ឱ្យមានលក្ខណៈរស់រវើក និងកាន់តែទាក់ទាញបន្ថែម តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជា៖ ផ្សាររាត្រី និងការជិះទូកគយគន់ទេសភាពជាដើម។ល។

ក្រៅពីនេះ ត្រូវរៀបចំឡើងវិញតំបន់ភ្នំសន្ទុកឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញខាងផ្នែកសាសនា, តំបន់ព្រៃប្រស់, សួនទឹកបឹងសំរិទ្ធ, តំបន់ព្រៃលិចទឹកបឹងទន្លេសាប និងតំបន់សហគមន៍ចន្ទី ព្រមទាំងសកម្មភាពទាក់ទាញមួយចំនួនទៀត ដូចជាការរៀបចំវត្តគំរូ, មជ្ឈមណ្ឌលវិបស្សនា និងការដាំដើមឈើជាដើម។ ក៏ប៉ុន្តែការរៀបចំផលិតផលទេសចរណ៍ទាំងនេះ ក៏ត្រូវភ្ជាប់ការគិតគូរដល់ទិដ្ឋភាពទេសចរណ៍សុខភាព (wellness tourism) និងគុណតម្លៃនៃវប្បធម៌ប្រពៃណី ស្ថានភាពធម្មជាតិរបស់សហគមន៍មូលដ្ឋានផងដែរ។

លោកក៏បានប្រាប់ឲ្យក្រុមការងារ និងអាជ្ញាធរខេត្ត យកទៅគិតគូរបន្ទាន់ចំពោះមុខ ដូចជាការរៀបចំមុខម្ហូបដែលមានរសជាតិឆ្ងាញ់ និងមុខទំនិញដែលប្លែក (ក្រៅពីចន្ទី) តែជាលក្ខណៈសម្គាល់ពិសេសសម្រាប់ខេត្តកំពង់ធំ សម្រាប់បម្រើ និងលក់ជូនភ្ញៀវ និងអ្នកដំណើរទូទៅដែលឆ្លងកាត់ និងការបណ្តុះបណ្តាល។ ក៏ប៉ុន្តែត្រូវយកចិត្តទុកដាក់ខ្ពស់ទៅដល់បញ្ហាតម្លៃ ភាពស្អាត គុណភាព និងអនាម័យ ព្រមទាំងសេវា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកទីស្តីការគណៈរដ្ឋមន្រ្តី

The post ខេត្តកំពង់ធំលែងគ្រាន់តែជាកន្លែងភ្ញៀវឆ្លងកាត់ ឬទៅហួសមកហួសដូចមុន appeared first on Millions times.

លោក វង្សី វិស្សុត៖ ក្នុងនាមកូនខ្មែរម្នាក់ គួរតែមកទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន
សារមន្ទីរព្រះស្រីឦសានវរ្ម័ន ត្រូវបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩ និងដាក់ឱ្យដំណើរការជាផ្លូវការនៅពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅអគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកថា «សារមន្ទីរព្រះស្រីឦសានវរ្ម័ន» ត្រូវបានរៀបចំឡើងក្នុងកម្រិតស្ដង់ដាអន្តរជាតិ ដែលមានការបង្ហាញប្រកបដោយភាពច្បាស់លាស់ ងាយយល់ អំពីការវិវត្តនៃរូបិយវត្ថុ និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនរយៈពេលជាង២០០០ឆ្នាំកន្លងមក។ លោកថា ក្រៅពីបានយល់ដឹងអំពីរូបិយវត្ថុ និងសេដ្ឋកិច្ច អ្នកទស្សនាក៏អាចរៀនសូត្រអំពីប្រវត្តិសាស្ត្រកម្ពុជា អំពីសង្គម វប្បធម៌ និងភូមិសាស្ត្រនយោបាយពាក់ព័ន្ធ និងការវិវត្តរបស់ប្រជាជាតិខ្មែរ។

តាមដានជាមួយយើង៖   Million Times

ការថ្លែងរបស់លោក វង្សី វិស្សុត ក្នុងពេលទស្សនកិច្ចនៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដែលជាសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ដើម្បីស្វែងយល់ពីសាវតារសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរ ចាប់តាំង ពីសម័យហ្វូណនក្នុងរយៈពេល២០០០ឆ្នាំ នៃប្រវត្តិរូបិយវត្ថុរបស់ប្រទេសកម្ពុជា។

លោកថ្លែងថា៖ «ក្នុងនាមកូនខ្មែរម្នាក់ គួរតែមកទស្សនាទីនេះ ដើម្បីជាប្រយោជន៍នៃការចេះដឹងផង និងបណ្ដុះស្មារតីស្នេហាជាតិផងដែរ»។

សូមបញ្ជាក់ថា សារមន្ទីរព្រះស្រីឦសានវរ្ម័ន ត្រូវបានបែងចែកជា១២ម៉ូឌុលខុសៗគ្នា ដែលបង្ហាញអំពីហេតុការណ៍ និងមេរៀនសំខាន់ៗ ដែលបានដកស្រង់ចេញពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា និងបង្ហាញអំពីទំនាក់ទំនងដ៏ស្អិតរមួត រវាងរូបិយវត្ថុ ឥណទាន កំណើនសេដ្ឋកិច្ច អតិផរណាជាដើម។

ជាមួយគ្នានេះ ក៏មានការរៀបចំដាក់តាំងបង្ហាញពី កាសបុរាណ ធនបត្រ សិលាចារឹក រូបថត វត្ថុសិល្បៈផ្សេងៗ ព្រមទាំងមានផ្ទាំងប៉ាណូ សៀវភៅ និងខ្សែភាពយន្តខ្លីៗ ដែលបង្ហាញពីប្រវត្តិរូបិយវត្ថុ និងការវិវត្តនៃសេដ្ឋកិច្ចដំណាក់កាលនីមួយៗ ដោយបានរៀបចំជាបីភាសា គឺភាសាខ្មែរ អង់គ្លេស និងភាសាបារាំង៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកទីស្តីការគណៈរដ្ឋមន្រ្តី

The post លោក វង្សី វិស្សុត៖ ក្នុងនាមកូនខ្មែរម្នាក់ គួរតែមកទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន appeared first on Millions times.