រោងចក្រ Archives - Millions times

គិតត្រឹមខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ៣.២៨៤ ទីតាំង និងស្រូបទាញទុនវិនិយោគជាង ២៧ ពាន់លានដុល្លារ
គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ៣.២៨៤ ទីតាំង ដែលប្រើប្រាស់កម្លាំងពលកម្មជាង ១,៣ លាននាក់ និងមានទុនវិនិយោគសរុបជាង ២៧,៦ ពាន់លានដុល្លារអាមេរិក ស្របពេលដែលកម្ពុជាបន្តជំរុញការវិនិយោគ និងផលិតកម្មកម្រិតខ្ពស់ ក្នុងពិធីជួបជុំអ្នកដឹកនាំធុរកិច្ចអាស៊ី។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦  បានចូលរួមជាមួយអ្នកដឹកនាំធុរកិច្ចមកពីទូទាំងតំបន់អាស៊ី ក្នុងកម្មវិធី Asia Prestige 50 Under 50 CEO Excellence Award 2026។

ថ្លែងក្នុងកម្មវិធី ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគ ពិសេសក្នុងវិស័យឧស្សាហកម្ម និងផលិតកម្មកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖“សាររបស់យើងទៅកាន់វិនិយោគិន គឺសាមញ្ញ៖ កម្ពុជាបើកចំហសម្រាប់ការធ្វើធុរកិច្ច។ លើសពីនេះ កម្ពុជាស្វាគមន៍វិនិយោគិនសម្រាប់ភាពជាដៃគូរយៈពេលវែង។”

ឯកឧត្តមបានលើកឡើងពីទំនុកចិត្តរបស់វិនិយោគិន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃគម្រោងវិនិយោគ និងការពង្រីកវិនិយោគរបស់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជាក្រុមហ៊ុន តូយូតា ដែលទើបសម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux Travo កាលពីមួយថ្ងៃមុន។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ឱ្យវិនិយោគលើឧស្សាហកម្មគាំទ្រ និងសហការជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលកំពុងពង្រឹងសមត្ថភាព ដើម្បីក្លាយជាដៃគូគួរឱ្យទុកចិត្តនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

លោក ហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល ១% បានលើកឡើងថា កម្មវិធីពានរង្វាន់នេះទទួលស្គាល់សមិទ្ធផលរបស់នាយកប្រតិបត្តិឆ្នើមចំនួន ៥០រូប មកពី ១៦ ប្រទេសនៅអាស៊ី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងចំណោមអ្នកដឹកនាំធុរកិច្ចជំនាន់ថ្មី។

លោកបណ្ឌិត Anthony Galliano ទីប្រឹក្សាកិត្តិយសរបស់សមាគម បានបន្ថែមថា កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគកាន់តែទាក់ទាញ ក្នុងដំណើរវិវត្តឆ្ពោះទៅឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ លោកបានបញ្ជាក់ថា ការបន្តជំរុញនវានុវត្តន៍ និងបង្កើនសមត្ថភាពប្រកួតប្រជែង នឹងក្លាយជាកត្តាគន្លឹះ សម្រាប់ការចូលកាន់តែខ្ពស់ទៅក្នុងខ្សែច្រវាក់តម្លៃសកល។

Asia Prestige 50 Under 50 CEO Excellence Award គឺជាកម្មវិធីពានរង្វាន់សម្រាប់នាយកប្រតិបត្តិឆ្នើមអាយុក្រោម ៥០ ឆ្នាំ ក្នុងតំបន់អាស៊ី ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំ ឧត្តមភាពក្នុងធុរកិច្ច និងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ចនៅទូទាំងតំបន់៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post គិតត្រឹមខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ៣.២៨៤ ទីតាំង និងស្រូបទាញទុនវិនិយោគជាង ២៧ ពាន់លានដុល្លារ appeared first on Millions times.

គិតត្រឹម ៥ ខែដើមឆ្នាំ ២០២៦ នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស
គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួន​សហ​គ្រា​ស ក្រុម​ហ៊ុន រោង​ចក្រ​កើនពី ៤៦ ៦៤៩សហគ្រាសនៅឆ្នាំ២០២៥​ ដល់​ចំនួន ៤៧ ២៩៩ស​ហ​គ្រា​ស ពោលគឺចុះបញ្ជីថ្មីចំនួន ៦៥០​សហគ្រាស​​នៅ​ក្រសួ​ងការ​ងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ ដែលធ្វើឱ្យ​មានកំណើន​កម្មករ​​និយោ​ជិត​​​បម្រើ​​​ការ​​​ងារ​​សរុប​​ចំនួន ២ ២៩៦ ៣៤៨​នាក់ (ស្រី១ ៣០៩ ១៩០នាក់)។

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈបាន​ឱ្យដឹង​ថា ​តាម​រ​យៈ​ការកំ​ណើននៃកា​របង្កើត​រោង​ចក្រ​ថ្មីៗ​នេះ នឹង​មាន​តម្រូវ​ការ​កម្លាំង​ពលក​ម្ម​ច្រើន ហើយ​ធ្វើឱ្យ​មាន​សន្ទុះ​នៃ​​ការ​បញ្ជា​ទិញ និង​ការ​នាំ​ចេញ​កើនឡើង​ល្អពី​មួយ​ថ្ងៃ​ទៅ​មួយ។ កត្តា​ទាំង​នេះ ដោយ​សារ​ស្ថិរ​ភាព​នៃ​បរិយា​កាស​វិនិ​យោ​គ ​និង​​ការ​រក្សា​បាន​​នូវភាព​​ប្រកួត​ប្រជែង​ដែល​​បាន​ទាក់​​ទាញ​ការវិនិ​យោគ​ថ្មីៗ​មកប​ន្ថែម​​ទៀត។

លោកបានសង្កត់ធ្ងន់ទៅលើ​កំណើន​​ទុន​​វិនិ​យោគ​ ​កំ​ណើ​ន​​រោងច​ក្រ​ និង​ការ​ងារនេះ គឺ​ឆ្លុះ​ប​ញ្ចាំ​ង​​​ពី​ភាព​​រឹង​មាំ​នៃ​​សេដ្ឋកិ​ច្ច​​កម្ពុជា​ ដែល​​កើត​​ចេញ​ពី​​គោល​​នយោ​បាយ​ត្រឹម​ត្រូវ​រ​បស់​​រាជរដ្ឋា​ភិបា​ល​អា​ណត្តិ​ទី៧​ ​ដែល​បា​ន​ធ្វើ​កំណែ​​ទម្រង់​​វិនិយោគ​​ឱ្យ​​មាន​ភា​ព​ងាយ​​ស្រួល​​ជាង​មុន​។

លើសពីនេះលោកបញ្ជាក់ថា៖«តាមរយៈគោលនយោ​បាយរ​បស់រា​ជ​រដ្ឋា​ភិបាល នីតិ​កាល​ទី៧ យើង​ឃើញ​ថា មាន​កំណើន​នៃកា​រប​ង្កើត​រោង​ចក្រថ្មីៗ និងមាន​តម្រូវកា​រកម្លាំង​ពល​កម្ម​ច្រើន​ដែល​នេះ យើង​សង្ឃឹម​ថា សន្ទុះ​នៃកា​របញ្ជា​ទិញ និង​ការ​នាំចេញ នឹងមាន​ការកើនឡើ​ងល្អពី​មួ​យថ្ងៃ​ទៅ​មួយ​ថ្ងៃ»។

អ្នកនាំពាក្យរូប​នេះមានជំ​ជឿ​យ៉ាង​មុតមាំ​ថា ការដឹ​កនាំដ៏​ឈ្លា​​សវៃរ​បស់​រាជរ​ដ្ឋាភិ​បាល បន្តស្មារ​តីសា​មគ្គី​ភាព​ដ៏រឹង​មាំ ដើម្បី​ក្លាយ​ជាកម្លាំង​ចលក​រក្នុងកា​រទាក់​ទាញ​វិនិយោ​គ​ថ្មី និងប​ង្កើត​ទំនុក​ចិត្ត​ជូនអ្នក​វិនិយោ​​គិនថ្មីៗ និង​បង្កើន​ទំនុក​ចិត្ត​ជូនអ្ន​កនិយោគដែ​លមានស្រាប់។ ភាពជោ​គ​ជ័យ​នៃអាណត្តិ​ថ្មីនេះ នឹងនាំនូវ​ផលប្រយោ​ជន៍ដោ​យ​ផ្ទាល់​ដល់​និយោ​ជក និងកម្មក​រនិយោ​ជិតតាម​រយៈកា​រ​បង្កើ​តការងារ និងប្រាក់ចំណូល ស្របតាមចក្ខុ​វិស័យវែង​ឆ្ងាយ​រប​ស់រា​ជរដ្ឋាភិ​បាល​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post គិតត្រឹម ៥ ខែដើមឆ្នាំ ២០២៦ នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស appeared first on Millions times.

រោងចក្រកែច្នៃដំឡូងមីថ្មីមួយ តម្លៃ ២០ លានដុល្លារ លេចរូបរាងនៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ រោងចក្រកែច្នៃដំឡូងមីថ្មីមួយ បានបើកការដ្ឋានសាងសង់នៅខេត្តកំពង់ស្ពឺ ដែលជាជំហានសំខាន់មួយក្នុងការរួមចំណែកបង្កើតតម្លៃបន្ថែម សម្រាប់វិស័យដំឡូងមី និងពង្រីកវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា។

រោងចក្រនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. ក្នុងទុនវិនិយោគសរុបប្រមាណ ២០ លានដុល្លារអាមេរិក ដោយរំពឹងថានឹងពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក គាំទ្រកសិករ និងជំរុញកំណើននៃការនាំចេញ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់កាលពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦  ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “វិស័យដំឡូងមីកំពុងផ្លាស់ប្តូរពីការនាំចេញក្នុងទម្រង់ជាវត្ថុធាតុដើម ទៅរកការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់។”

តាមដានជាមួយយើង៖   Million Times

កម្ពុជាមានបរិមាណផលិតកម្មដំឡូងមីប្រមាណ ១៣.៨៩ លានតោន ក្នុងឆ្នាំ២០២៣ ហើយវិស័យនេះបន្តទាក់ទាញការវិនិយោគឯកជនធំៗ ស្របតាមគោលដៅអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។

បច្ចុប្បន្ន មានរោងចក្រកែច្នៃដំឡូងមីចំនួន ១៦ (កើនឡើង ៩ រោងចក្រ ធៀបនឹងឆ្នាំ២០២០ ដែលមានតែ ៧ រោងចក្រ) កំពុងដំណើរការ ដែលបង្ហាញពីកំណើនយ៉ាងឆាប់រហ័សនៃសមត្ថភាពកែច្នៃក្នុងស្រុក។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានអភិវឌ្ឍស្តង់ដាជាតិចំនួន ៤ សម្រាប់វិស័យដំឡូងមី រួមមានស្តង់ដា CS056:2007 សម្រាប់ផលិតម្សៅដំឡូងមី (Tapioca Flour), ស្តង់ដា CS058:2008 សម្រាប់ម្សៅអាមីដុងដំឡូងមី (Tapioca Starch), ស្តង់ដា CS328:2014 សម្រាប់ដំឡូងមីផ្អែម និងស្តង់ដា CS516:2014 CAR/RCP73-2013 សម្រាប់គ្រប់គ្រងអាស៊ីត Hydrocyanic (HCN) ដើម្បីឆ្លើយតបទៅនឹងតម្រូវការគុណភាពផលិតផល និងតម្រូវការទីផ្សារ។

បន្ទាប់ពីការសាងសង់និងដាក់ឱ្យដំណើរការ រោងចក្រនេះរំពឹងថានឹងទទួលចំណូលពីការលក់ប្រចាំឆ្នាំប្រមាណ ៩០ លានដុល្លារអាមេរិក ដោយមានសមត្ថភាពផលិតម្សៅដំឡូងមីសម្រេច ១០០.០០០ តោន, ចំណិតដំឡូងមីស្ងួត ១០០.០០០ តោន និងសំណល់សម្រាប់ចំណីសត្វ ៣០.០០០ តោន ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ប៊ី

second...

x

The post រោងចក្រកែច្នៃដំឡូងមីថ្មីមួយ តម្លៃ ២០ លានដុល្លារ លេចរូបរាងនៅខេត្តកំពង់ស្ពឺ appeared first on Millions times.

អ្នកឧកញ៉ា សួរ វីរៈ គ្រោងសម្ពោធរោងចក្រផលិតជីកសិកម្មធំជាងគេនៅកម្ពុជា នាសប្ដាហ៍ក្រោយ
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រោងសម្ពោធដាក់ឱ្យដំណើរការនូវរោងចក្រផលិតជីកសិកម្មរបស់ខ្លួន នាសប្ដាហ៍ក្រោយនេះ ដែលនឹងក្លាយជារោងចក្រផលិតជីធំជាងគេនៅកម្ពុជា។

តាមដានជាមួយយើង៖   Million Times

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៨ ខែមេសានេះ អ្នកឧកញ៉ា សួរ វីរៈ បានឱ្យដឹងថា បន្ទាប់ពីដំណើរការសាកល្បងផ្គត់ផ្គង់ជីកសិកម្មជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាពជាទីពេញចិត្តហើយនោះ, ពេលនេះពិធីសម្ពោធ និងបើកដំណើរការជាផ្លូវការនូវរោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឆាប់ៗនេះ។

រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានឃ្លាំងផលិតជីសរីរាង្គ និងឃ្លាំងស្តុកជីសម្រេច។ ម្ចាស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន ជាអ្នកវិនិយោគបង្កើតរោងចក្រនេះដោយផ្ទាល់ ដែលមានសមត្ថភាពផលិតបានចំនួន ២០០តោនក្នុងមួយថ្ងៃ។

ជីដែលគ្រោងផលិតនោះរួមមាន៖ ជីសរីរាង្គ ជីជន្លេន និងផលិតជីគីមីផងដែរ។ ចំពោះតម្លៃវិញអាចនឹងធូរថ្លៃជាងជីដែលនាំចូលពីក្រៅប្រទេស ហើយក៏នឹងផ្តល់ការដឹកជញ្ជូនជីដល់កសិករក្នុងតម្លៃមួយថេរ។

កាលពីចុងខែមីនាកន្លងទៅនេះ អ្នកឧកញ៉ា សួរ វីរៈ ធ្លាប់បានប្រកាសថា ជីកសិកម្មរបស់ក្រុមហ៊ុន វិរ: ប៊ុនថាំ មិនឡើងថ្លៃទេ បើទោះបីជាប្រេងឥន្ធនៈឡើងថ្លៃក៏ដោយ។ អ្នកឧកញ៉ា ក៏បានបញ្ជាក់ថា ជីកសិកម្មរបស់ក្រុមហ៊ុនលោក អាចផ្គត់ផ្គងគ្រប់គ្រាន់សម្រាប់ប្រជាកសិករគ្រប់រូប៕

អត្ថបទ៖ វីរៈ រូបភាព៖ អ្នកឧកញ៉ា សួរ វីរៈ

second...

x

The post អ្នកឧកញ៉ា សួរ វីរៈ គ្រោងសម្ពោធរោងចក្រផលិតជីកសិកម្មធំជាងគេនៅកម្ពុជា នាសប្ដាហ៍ក្រោយ appeared first on Millions times.

ក្រុមហ៊ុនផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្តមួយ គ្រោងពង្រីករោងចក្របន្ថែម
ក្រុមហ៊ុនផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្តមួយនៅខេត្តកោះកុង គ្រោងពង្រីករោងចក្របន្ថែម បន្ទាប់ពីមានវឌ្ឍនភាពល្អរយៈពេល ១៦ឆ្នាំកន្លងមកនេះ។

តាមដានជាមួយយើង៖   Million Times

ដំណឹងនេះត្រូវបានលោក YOSHIMOTO ITO  នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម YAZAKI Corporation. ជម្រាបជូនឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៣១ ខែមីនានេះ។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជម្រាបជូនអំពីវឌ្ឍនភាពអភិវឌ្ឍ របស់ក្រុមហ៊ុននៅខេត្តកោះកុង ក្នុងការផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្ត និងគម្រោងពង្រីករោងចក្របន្ថែម ដែលគ្រោងនឹងចាប់ផ្ដើមផលិតកម្ម នៅចុងនៅឆ្នាំ២០២៧ខាងមុខនេះ។

ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះវត្តមានរបស់ក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ដែលក្រុមហ៊ុនបាននិងកំពុងបន្តវឌ្ឍនភាពជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។

ឯកឧត្តម បានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងពង្រីកវិនិយោគបន្ថែមរបស់ក្រុមហ៊ុន ដែលនឹងអាចបង្តើតការងារជូនពលរដ្ឋប្រមាណ ១ ០០០នាក់ បន្ថែមលើការងារដែលមានស្រាប់នៅខេត្តកោះកុងប្រមាណ ២ ០០០នាក់។ នេះបានសបញ្ជាក់អំពីជំនឿទុកចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន មកលើរាជរដ្ឋាភិបាលកម្ពុជា ទោះបីជាស្ថិតក្នុងស្ថានភាពប្រឈមនានានៅក្នុងពិភពលោក និងក្នុងតំបន់ក្តី។

ជាការឆ្លើយតប លោក YOSHIMOTO ITO បានអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសជូនចំពោះឯកឧត្តមអគ្គលេខាធិការ ក៏ដូចជាសហការី ដែលតែងតែគាំទ្រក្នុងរាល់ដំណើរការផលិតកម្មរបស់ក្រុមហ៊ុន នាពេលកន្លងមក និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកការវិនិយោគបន្ថែមទៀត នាពេលនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ គណៈកម្មាធិការវិនិយោគកម្ពុជា

second...

x

The post ក្រុមហ៊ុនផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្តមួយ គ្រោងពង្រីករោងចក្របន្ថែម appeared first on Millions times.

រោងចក្រផលិតស៊ីម៉ង់២នៅខេត្តកំពត កំពុងដំណើរការយ៉ាងសកម្មផ្គត់ផ្គង់តម្រូវការក្នុងស្រុក
រោងចក្រផលិតស៊ីម៉ង់ចំនួន២ នៅខេត្តកំពត​ របស់ក្រុមហ៊ុន KAMPOT CEMENT CO., LTD. និងក្រុមហ៊ុន CHIP MONG INSEE CEMENT CORPORATION បាននិងកំពុងដំណើរការយ៉ាងសកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការស៊ីម៉ង់ក្នុងស្រុក។

តាមដានជាមួយយើង៖   Million Times

នេះបើតាមការកត់សម្គាល់របស់ប្រតិភូគណៈកម្មាធិការវិនិយោគកម្ពុជា ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ ដែលបានចុះទៅកំពត ចុះបំពេញបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគផលិតស៊ីម៉ង់ទាំង២ខាងលើ កាលពីថ្ងៃទី២៦ ខែមីនា។

ការចុះទៅពិនិត្យដែលរួមមានទាំងប្រតិភូអន្តរក្រសួង និងអាជ្ញាធរខេត្តកំពតផងនោះ មានគោលបំណងស្វែងយល់ពីការអនុវត្តគម្រោង និងបញ្ហាប្រឈមនានា ដែលជាផ្នែកមួយ នៃការផ្តល់សេវាថែទាំវិនិយោគដូចមានចែងក្នុងច្បាប់ ស្តីពី វិនិយោគ។

គណៈប្រតិភូដែលបានចុះពិនិត្យ បានសង្កេតឃើញថា ក្រុមហ៊ុនទាំង២ខាងលើ បាននិងកំពុងដំណើរការយ៉ាងសកម្ម ដោយបានផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលតាមរយៈការបណ្តុះបណ្តាលទាំងនេះ បានផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក រួមទាំងបុគ្គលិកជំនាញជាន់ខ្ពស់ផងស្ទើរ១០០%។

គណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា គម្រោងវិនិយោគផលិតស៊ីម៉ង់ទាំង២នេះ មិនត្រឹមតែបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានានូវការផ្គត់ផ្គង់តម្រូវការស៊ីម៉ង់ក្នុងស្រុក សម្រាប់បម្រើដល់វិស័យសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

បើតាមគណៈកម្មាធិការវិនិយោគកម្ពុជាដដែល បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ចំនួន៦ ដែលអាចផ្គត់ផ្គង់តម្រូវការស៊ីម៉ង់ក្នុងស្រុក ដែលមានប្រមាណ ១០លានតោនក្នុងមួយឆ្នាំ បានគ្រប់គ្រាន់ទាំងស្រុង៕

អត្ថបទ៖ វីរៈ រូបភាព៖ គណៈកម្មាធិការវិនិយោគកម្ពុជា

second...

x

The post រោងចក្រផលិតស៊ីម៉ង់២នៅខេត្តកំពត កំពុងដំណើរការយ៉ាងសកម្មផ្គត់ផ្គង់តម្រូវការក្នុងស្រុក appeared first on Millions times.

គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យលើសំណើសុំបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ និងគម្រោងវិនិយោគ ៨ផ្សេងទៀត
សំណើសុំចុះបញ្ជីគម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ និងសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨ផ្សេងទៀត ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

តាមដានជាមួយយើង៖   Million Times

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

គណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំង ៩នេះ មានទុនវិនិយោគសរុបប្រមាណ ៤២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៥ពាន់កន្លែង ដោយវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៧គម្រោង រួមមាន៖ ផ្គុំដំឡើងម៉ូតូ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក បរិក្ខារអគ្គិសនី និងបរិក្ខារអគ្គិសនីបំភ្លឺ, ផលិតប្រដាប់ព្យួរសម្លៀកបំពាក់, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ (បុណ្យណូអែលនិងបុណ្យ Halloween) និងវត្ថុអនុស្សាវរីយ៍, ជ្រលក់ពណ៌, ផលិតក្តារបន្ទះ និងផលិតក្រដាស។

គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ចំនួន ១គម្រោង ដែលសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១,៣៤១បន្ទប់ ហើយគម្រោងវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង ដែលនឹងបង្កើតកសិដ្ឋានបណ្តុះមេផ្សិត និងផ្សិតគ្រប់ប្រភេទ និងវេចខ្ចប់កសិផល (ផ្សិត)។

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោង វិនិយោគទាំង ៩ ខាងលើនេះ បាននឹងទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឹ កំពង់ឆ្នាំង និងស្វាយរៀង៕

អត្ថបទ៖ វីរៈ រូបភាព៖ គណៈកម្មាធិការវិនិយោគកម្ពុជា

second...

x

The post គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យលើសំណើសុំបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ និងគម្រោងវិនិយោគ ៨ផ្សេងទៀត appeared first on Millions times.

ក្រុមហ៊ុន​មកពីអេស្ប៉ាញ​ ចាប់អារម្មណ៍បង្កើតរោងចក្រផលិតទុយោទឹកនៅកម្ពុជា
ក្រុមហ៊ុនមកពីប្រទេស​អេស្ប៉ាញ​ ចាប់អារម្មណ៍បង្កើតរោងចក្រផលិតទុយោទឹកនៅកម្ពុជា ខណៈក្រុមហ៊ុននេះ មានឯកទេសផលិតទុយោ និងតំណទឹកសម្រាប់ទីផ្សារជាង ៣០ ប្រទេសនៅលើពិភពលោក។

តាមដានជាមួយយើង៖   Million Times

ការបង្ហាញចំណាប់អារម្មណ៍នេះ គឺនៅក្នុងជំនួបរវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូក្រុមហ៊ុន Molecor ដឹកនាំដោយលោក Walter Philip Pattynama នាយកប្រតិបត្តិរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៦ ខែកុម្ភៈ

ក្នុងជំនួបនេះ គណៈប្រតិភូក្រុមហ៊ុន Molecor បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រនៅកម្ពុជា និងនាំយក​ដំណោះ​ស្រាយ​ផលិតផលទុយោ ដែលប្រើបច្ចេក​វិទ្យាកម្រិតខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ប្រតិបត្តិករទឹកស្អាត លើក​កម្ពស់​ហេដ្ឋា​រចនាសម្ព័ន្ធ និងកាត់បន្ថយការលេចធ្លាយទឹក។

ឯកឧត្ដម ហែម វណ្ណឌី មានប្រសាសន៍ថា កម្ពុជាស្វាគមន៍ក្រុមហ៊ុនដែលនាំយកនូវនវានុវត្តន៍ និងដំណោះស្រាយរយៈពេលវែង រួមទាំងបច្ចេកវិទ្យា ផលិតផលគុណភាពខ្ពស់ និងការអនុវត្តប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។

ក្នុងនោះដែរ​ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន Molecor ពិចារណាដំណោះស្រាយហិរញ្ញប្បទាន ដើម្បីគាំទ្រប្រតិបត្តិករ ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

ចំណែកលោក Pattynama បានបង្ហាញអំពីក្រុមហ៊ុន Molecor ដែលកំពុងពង្រីកវត្តមាននៅក្នុងតំបន់​​អាស៊ី អាគ្នេយ៍ និងសំឡឹងឃើញកម្ពុជា ជាទីផ្សារសក្តានុពល ជាពិសេសខណៈដែលកម្ពុជាកំពុងផ្លាស់ប្ដូរឆ្ពោះទៅការអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធទឹកស្អាតដែលកាន់តែមានគុណភាពខ្ពស់។

លោក Pattynama បានឱ្យដឹងថា Molecor ជាក្រុមហ៊ុនផលិតទុយោដែលប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយបេសកកម្មរបស់ក្រុមហ៊ុន គឺដើម្បីនាំយកទឹកស្អាតដែលមានតម្លៃសមរម្យ និងមានសុវត្ថិភាព​ជូន​ដល់​ប្រជាជន។

លោក ក៏បានបង្ហាញពីបច្ចេកវិទ្យាផលិតទុយោ PVC-O ដែលជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Molecor និងការផ្តោតលើប្រសិទ្ធភាពចំណាយសម្រាប់រយៈពេលវែង តាមរយៈភាពធន់របស់ទុយោ ភាពងាយស្រួលក្នុងការដំឡើង និងប្រសិទ្ធភាពបញ្ជូនទឹក (Hydraulic performance) កាន់តែខ្ពស់នៃទុយោ PVC-O៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម

second...

x

The post ក្រុមហ៊ុន​មកពីអេស្ប៉ាញ​ ចាប់អារម្មណ៍បង្កើតរោងចក្រផលិតទុយោទឹកនៅកម្ពុជា appeared first on Millions times.

ក្រសួងបរិស្ថាន ឱ្យក្រុមហ៊ុនមួយបញ្ឈប់ដុតកំទេចក្រណាត់ និងរៀបចំប្រព័ន្ធសម្អាតផ្សែងទប់ស្កាត់ការបំពុលបរិស្ថាន
ក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែកុម្ភៈនេះ បានចាត់វិធានការច្បាប់ និងបច្ចេកទេសបរិស្ថាន លើក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ដែលជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមដានជាមួយយើង៖   Million Times

ការចាត់វិធានការបែបនេះ បន្ទាប់ពីក្រសួងបរិស្ថាន បានរកឃើញថា ក្រុមហ៊ុននេះ បានដុតកម្ទេចក្រណាត់ និងមិនទាន់រៀបចំប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ នាំឱ្យមានការបំពុលខ្យល់ និងប៉ះពាល់ដល់គុណភាពបរិស្ថាន នៅជុំវិញ។

ក្នុងនោះដែរ ក្រសួងបរិស្ថាន ក៏តម្រូវឱ្យក្រុមហ៊ុនអនុវត្តបញ្ឈប់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ និងត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពី ការត្រួតពិនិត្យការបំពុលខ្យល់។

បើតាមក្រសួងបរិស្ថាន ក្រុមហ៊ុន ត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ លើសពីនេះ ក្រុមហ៊ុន ក៏ត្រូវរៀបចំបំពាក់ប្រព័ន្ឋសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ និងត្រូវធ្វើកិច្ចសន្យាដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម ជាមួយក្រុមហ៊ុនដែលទទួលស្គាល់ពីក្រសួងបរិស្ថាន។

កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ចុះត្រួតពិនិត្យករណីមានផ្សែងខ្មៅហុយចេញពីបំពង់ផ្សែងឡចំហាយរបស់ក្រុមហ៊ុនខាងលើ។

ក្រុមការងារ បានរកឃើញនៅក្រៅបរិវេណរោថចក្រ បំពង់ផ្សែងឡចំហាយមានហុយផ្សែងខ្មៅ តែពុំមានក្លិនឈ្ងៀមនៅទេ។ ដោយឡែកនៅក្នុងបរិវេណរោងចក្រ ក្រុមការងារបានរកឃើញ មានឡចំហាយ ១គ្រឿង កម្លាំង ១៥០០គ.ក្រ/ម៉ោង ដែលើប្រើប្រាស់អុសដុត ២ម៉ែត្រគូប/ថ្ងៃ និងកម្ទេចក្រណាត់ជាមធ្យម ៥គ.ក្រ/ថ្ងៃ។

ជាមួយគ្នានេះ ក្រុមការងារ ក៏បានយកឧបករណ៍ត្រួតពិនិត្យសារធាតុបំពុលខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ ជាលទ្ឋផលឃើញថា ៖ CO = 4281ppm, ការបញ្ចេញសារធាតុបំពុលខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ មានលើសស្តង់ដា បើប្រៀបធៀបទៅនឹងស្តង់ដាបញ្ចេញសារធាតុបំពុលខ្យល់ CO = 1000ppm។

លើសពីនេះទៀត បើតាមក្រសួងបរិស្ថាន គឺក្រុមហ៊ុនបានដំណើរផលិត ដោយមិនបានបំពាក់ប្រព័ន្ឋសម្អាតផ្សែងចេញពីឡចំហាយ គ្មានកិច្ចសន្យាដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម និងគ្មានលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យបរិស្ថាន៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងបរិស្ថាន

second...

x

The post ក្រសួងបរិស្ថាន ឱ្យក្រុមហ៊ុនមួយបញ្ឈប់ដុតកំទេចក្រណាត់ និងរៀបចំប្រព័ន្ធសម្អាតផ្សែងទប់ស្កាត់ការបំពុលបរិស្ថាន appeared first on Millions times.

អ្នកឧកញ៉ាវ័យក្មេងមួយរូប គ្រោងបង្កើតរោងចក្រដំឡើង tablet ដំបូងគេនៅកម្ពុជា
អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន គ្រោងបោះទុនប្រមាណ ១០ លានដុល្លារ សម្រាប់ដំណាក់ដំបូង ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍អេឡិចត្រូនិក (tablet) ដែលជារោងចក្រដំបូងគេនៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ និងនាំយកបច្ចេកវិទ្យាតម្លៃសមរម្យមកកម្ពុជា។​

ប្រធានក្រុមហ៊ុន KH HAITECH អ្នកឧកញ៉ា សំ សុខនឿន បានឱ្យដឹងថា ​ឧបករណ៍អេឡិចត្រូនិក (tablet) ដែលគ្រោងដំឡើងនេះ គឺដាក់ម៉ាកសញ្ញាកម្ពុជាតែម្តង ដោយមិនទិញហ្រ្វេនឆាយពីបរទេសឡើយ ប៉ុន្តែការដំឡើងគឺនាំយកបច្ចេកវិទ្យាពីក្រុមហ៊ុន HAITECH ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ូន ហាយអឺគ្រុប (HAIER Group) ដែលជាក្រុមហ៊ុនមានជំនាញខ្ពស់ លើការផលិតឧបករណ៍អេឡិចត្រូនិក។

លោកបានឱ្យដឹងថា ការបង្កើតរោងចក្រដំឡើងឧបករណ៍អេឡិចត្រូនិក (tablet) នេះ ដោយមើលឃើញថា កម្ពុជា ជាពិសេសសិស្សានុសិស្សមានតម្រូវការឧបករណ៍អេឡិចត្រូនិក (tablet) សម្រាប់រៀនសូត្រ ដូច្នេះហើយទើបលោក សម្រេចបង្កើតរោងចក្រដំឡើង ថេប្លេត (tablet) ដែលមានតម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា ពិសេសសម្រាប់សិស្សនិស្សិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចពង្រីកលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងសិក្សាតាមប្រព័ន្ធអនឡាញកាន់តែទូលំទូលាយ។

តាមដានជាមួយយើង៖   Million Times

លោកបានឱ្យដឹងថា ក្នុងដំណាក់កាលដំបូង ​រោងចក្រនេះ ចំណាយទុនប្រមាណ១០លានដុល្លារ ដោយគ្រោងផលិតប្រមាណ ១ ម៉ឺនគ្រឿង​​ សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា ហើយសម្រាប់ដំណាក់បន្តបន្ទាប់ អាចត្រូវបានទុនរាប់លានដុល្លារបន្ថែមទៀត។

ក្នុងជំនួបសំដែងការគួរសមជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្មីៗនេះ ក្រុមហ៊ុន KH HAITECH បានបង្ហាញបំណងបង្កើតមូលដ្ឋានផលិតកម្មរបស់ខ្លួននៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាតម្លៃសមរម្យ និងគាំទ្រឧស្សាហូបនីយកម្ម ខណៈដែលកម្ពុជាកំពុងឈានឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។

តំណាងក្រុមហ៊ុន បានឱ្យដឹថងា ក្រុមហ៊ុនមានបំណងអភិវឌ្ឍរោងចក្រដែលស្វ័យប្រវត្តិកម្មខ្ពស់ និងមានសមត្ថភាពផ្លាស់ប្ដូរតាមតម្រូវការ ព្រមទាំងផ្គត់ផ្គង់ថេប្លេត (tablet) តម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា ពិសេសសម្រាប់សិស្សនិស្សិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចពង្រីកលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងសិក្សាតាមប្រព័ន្ធអនឡាញកាន់តែទូលំទូលាយ។

អ្នកឧកញ៉ា សំ សុខនឿន បានលើកឡើងថា ក្រុមហ៊ុន KH HAITECH ត្រូវបានបង្កើតឡើងជាការវិនិយោគរួមទុនរវាងសហគ្រាសកម្ពុជា និងដៃគូពីប្រទេសចិន និងសិង្ហបុរី ដោយគ្រោងបង្កើតម៉ាកយីហោខ្មែរ។

លោក Dennis Lye Ngaic Seong ស្ថាបនិក និងនាយករបស់ក្រុមហ៊ុននេះ បានបន្ថែមថា ក្រុមហ៊ុនកំពុងសិក្សាទីតាំងមួយចំនួន សម្រាប់បង្កើតមូលដ្ឋានផលិតកម្ម និងបានបញ្ជាក់ថា សេវាប្រើប្រាស់ចាំបាច់ ពិសេសថាមពលអគ្គិសនី គឺជាកត្តាសំខាន់ក្នុងការជ្រើសរើសទីតាំងវិនិយោគ។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍គម្រោងនេះ និងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការគាំទ្រវិនិយោគិន ដោយគាំទ្រដំណើរការបង្កើតរោងចក្រ ការអនុម័តប្លង់បច្ចេកទេសរោងចក្រ ការចេញប្រកាសដំណើរការរោងចក្រ ស្តង់ដារ ការការពារកម្មសិទ្ធិឧស្សាហកម្ម និងសេវាមន្ទីរពិសោធន៍ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញ ក្រុមហ៊ុន KH HAITECH ចូលរួមតាំងបង្ហាញផលិតផល បច្ចេកវិទ្យា និងដំណោះស្រាយរបស់ខ្លួននៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែមីនា ឆ្នាំ២០២៦ ដែលជាវេទិកាសម្រាប់ផ្សារភ្ជាប់នវានុវត្តន៍ករ ផលិតករ ឧស្សាហករ និងអ្នកប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា៕

អត្ថបទ៖ ប៊ី

second...

x

The post អ្នកឧកញ៉ាវ័យក្មេងមួយរូប គ្រោងបង្កើតរោងចក្រដំឡើង tablet ដំបូងគេនៅកម្ពុជា appeared first on Millions times.