ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី កើនជិត ២០០% ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៦ ទំហំទឹកប្រាក់ប្រមាណ ៥៥៥ លានដុល្លារ ខណៈរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល
Tag: ក្រសួងពាណិជ្ជកម្ម
សិង្ហបុរីចាត់ទុកកម្ពុជា ជាដៃគូយុទ្ធសាស្ត្រក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់កសិ-ចំណីអាហារ
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញទទួលទានអាហារការងារពេលល្ងាច ដែលរៀបចំដោយលោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ឆ្នាំ ២០២០-២០២៥ ដំណាំដំឡូងមី មានការកើនឡើងយ៉ាងខ្លាំង
ព្រឹត្តិបត្រពាណិជ្ជកម្ម (iTrade Bulletin) បានចេញផ្សាយកាលពីចុងសប្ដាហ៍មុនថា ផលិតផលដំឡូងមីនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីឆ្នាំ ២០២០
លោកស្រី ចម និម្មល អនុញ្ញាតគណៈប្រតិភូសមាគមវាយនភណ្ឌ ចូលជួបពិភាក្សាការងារ
នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមវាយនភណ្ឌ
ដំណឹងល្អសម្រាប់ប្រជាកសិករ និងអាជីវករ! ក្រសួងពាណិជ្ជ កម្ម ចាត់វិធានការ “សម្របសម្រួលទីផ្សារកសិផលក្នុងស្រុក”
ជាដំណឹងគួរឲ្យរីករាយសម្រាប់ប្រជាកសិករ និងអាជីវករដឹងថា ក្រសួងពាណិជ្ជកម្ម កំពុងចាត់វិធានវិធានការយ៉ាងសកម្មក្នុងការ "សម្របសម្រួលទីផ្សារកសិផលក្នុងស្រុក" ដើម្បីដោះស្រាយបញ្ហាការ
កម្ពុជានឹងនាំគ្រាប់ស្វាយចន្ទីទាំងសំបកទៅចិន ក្នុងតម្លៃ ៣៥ លានដុល្លារដំណាក់កាលដំបូង ហើយអនាគតអាចពង្រីកដល់ប្រមាណ ៤០០ លានដុល្លារ
កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូង ហើយមានផែនការពង្រីកការនាំចេញឈានទៅដល់ប្រមាណ ៤០០
ក្រសួងពាណិជ្ជកម្ម៖ ប្រេងឥន្ធនៈត្រូវលក់ ផ្តល់អាទិភាពជូនសេវាសាធារណៈ និងកសិករ
នៅព្រឹកនេះ ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ពីការលក់ប្រេងឥន្ធនៈត្រូវផ្ដល់អាទិភាពដល់សេវាសាធារណៈជាការចាំបាច់ និងកសិករ បុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិត កម្ម
ក្រសួងអំពាវនាវអ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយអនុវត្តតាមស្តង់ដាបច្ចេកទេសលក់ និងស្តុកទុកប្រេង
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុកប្រេងឥន្ធនៈ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី៦ ខែមីនានេះ បានឱ្យដឹងថា ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តឱ្យល្អស្របតាមស្តង់ដា និងក្រមប្រតិបត្តិដែលស្ថានីយលក់ប្រេងឥន្ធនៈជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។ ក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល រាជធានី-ខេត្ត បាននឹងកំពុងបន្តចុះតាមដាន-ត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាការលក់និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម៕ អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ដំឡូងមីនៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់
លោកជំទាវ ចម និម្មល បានលើកឡើងថា ដំឡូងមីនៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលកន្លងទៅរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិ ស្តីពី ដំឡូងមី ២០២០-២០២៥។
ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ធ្វើឡើងនៅខេត្តសៀមរាប ដោយមានស្តង់ចំនួន ១១០
ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញ និងគាំទ្រផលិតផលជាតិ» ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដោយមានស្តង់ដាក់តាំងបង្ហាញផលិតផល និងបន្លែផ្លែឈើជាង ១១០ស្តង់។












