ក្រសួងការងារ Archives - Millions times

រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកបងប្អូនកម្មករនិយោជិតជាវីរបុរសនៃគ្រួសារ និងសង្គមជាតិ
ស្វាយរៀង៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដោយបានចាត់ទុកកម្មករនិយោជិតគឺជា«វីរបុរសពិតប្រាកដនៃគ្រួសារ សង្គម និងប្រទេសជាតិ» ដោយសារបានលះបង់កម្លាំងកាយចិត្តមកបំពេញការងារនៅតាមបណ្ដារោងចក្រ សហគ្រាស ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងក្លាយជាសសរស្ដម្ភដ៏រឹងមាំក្នុងការស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ក៏ដូចជាការសិក្សារបស់កូនចៅ។

ឯកឧត្តម ហេង សួរ បានថ្លែងបែបនេះនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលបានប្រារព្ធឡើងនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជា ១ ៦០០នាក់។

តាមដានជាមួយយើង៖   Million Times

ជាមួយនឹងការរំលឹកពីប្រវត្តិនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពី ១៤០ឆ្នាំមុន ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រារព្ធទិវានេះធ្វើឡើងដោយមានប្រធានបទផ្សេងៗគ្នាជារៀងរាល់ឆ្នាំ។ ប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» សម្រាប់ឆ្នាំ២០២៦នេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានភាពធន់ និងចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៦ ខែមេសានេះថា ការងារសមរម្យគឺ ជាការងារដែលប្រកដោយសុខុមាលភាព លក្ខខណ្ឌកាន់តែប្រសើរ ផ្តល់ប្រាក់កម្រៃប្រសើរជាងមុន សម្រាប់បងប្អូនកម្មករនិយោជិត។

ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តឱ្យមានការគោរពតាមស្មារតីនៃទិវា ១ ឧសភា ជាបន្តទៀត ដើម្បីពិនិត្យមើលឱ្យមានភាពកាន់តែប្រសើរឡើងនៃលក្ខខណ្ឌការងារ និងវិធីសាស្រ្តអនុវត្តការងារកាន់តែល្អ ព្រោះថា ថ្ងៃ ១ ឧសភាមិនត្រឹមតែជាថ្ងៃរំលឹកតែប៉ុណ្ណោះ ប៉ុន្តែការអនុវត្តជាក់ស្តែង គឺនៅតែមានកាតព្វកិច្ចជារៀងរាល់ថ្ងៃ ទាំងនិយោជក មន្រ្តីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ដែលត្រូវតែបន្ត អនុវត្តឱ្យស្របតាមលក្ខខណ្ឌការងារ និងវិធីសាស្រ្តផងដែរ ដើម្បីជាផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិតក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរផងដែរ។

ឯកឧត្តមបានបន្តថា ខេត្តស្វាយរៀងបានប្រែក្លាយជាខេត្តឈានមុខដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ដែលនេះគឺជាសមិទ្ធផលកើតចេញពីកិច្ចសហការយ៉ាងល្អប្រសើររវាងរដ្ឋបាលខេត្ត និងវិនិយោគិន ក្រោមបរិយាកាសនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលមិនត្រឹមតែអាចស្រូបទាញកម្លាំងពលកម្មពីអតីតពលករមកពីក្រៅប្រទេសបានរាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះក៏នៅតែបន្តមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងមួយសប្តាហ៍នាពេលបច្ចុប្បន្ន។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការពន្យល់ដ៏ក្បោះក្បាយរវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយឯកឧត្តមបានគូសបញ្ជាក់ពីការបន្តពង្រឹងប្រព័ន្ធគាំពារសង្គម តាមរយៈការទទួលបានអត្ថប្រយោជន៍នៃសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងខេត្តស្វាយរៀង និងការពង្រីកវិសាលភាពនៃសេវាសុខាភិបាលឱ្យកាន់តែខិតជិតបងប្អូនកម្មករ។ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដោយឥតបង់ថ្លៃ ដើម្បីបង្កើនសមត្ថភាព និងឱកាសការងារឱ្យកាន់តែប្រសើរឡើងជាងមុន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកបច្ចេកទេស និយោជក និងកម្មករនិយោជិត និងសហជីពឱ្យឈ្វែងយល់កាន់តែច្រើនពីលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងថែរក្សាសុខភាព ជាពិសេសនៅក្នុងរដូវក្តៅនេះ ហើយបន្តរួមគ្នារក្សាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយត្រូវចាត់ទុកសហគ្រាសគឺជា «ឆ្នាំងបាយរួម» និងជា «ផ្ទះទីពីរ» ដែលត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្ស។

ម្យ៉ាងទៀតដើម្បីខឿនការពារជាតិរឹងមាំ និងការអភិវឌ្ឍរីកចំរើនតទៅមុខ ឯកឧត្តម ហេង សួរ ក៏បានក្រើនរំលឹកដល់បងប្អូនទាំងអស់ត្រូវមានជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងជៀសវាងឱ្យឆ្ងាយពីការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយមដែលព្យាយាមឆក់យកឱកាសនេះ បង្កផលប៉ះពាល់ដល់ស្ថិរភាពសង្គម ក្នុងកាលៈទេសៈដែលយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ៕

អត្ថបទ៖ ប៊ី

second...

x

The post រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកបងប្អូនកម្មករនិយោជិតជាវីរបុរសនៃគ្រួសារ និងសង្គមជាតិ appeared first on Millions times.

ក្រសួងការងារដាក់ឱ្យ​ប្រើ​ម៉ាស៊ីន​ស្វ័យ​សេវា ប.ស.ស. ចំនួន ៣២ គ្រឿង ដើម្បី​បង្កើន​ល្បឿននៃការផ្តល់សេវា និងតម្លាភាព
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ម៉ា​ស៊ីន​ស្វ័យ​សេ​វា ប.ស.ស. (NSSF Self Service) ចំនួន ៣២​គ្រឿង ដែលជាម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ដែល​អ​នុញ្ញាតឱ្យសមាជិក ប.ស.ស. ជាម្ចាស់​នៃប័ណ្ណ​អាច​ធ្វើ​ការ​ព្រីនទម្រង់ប្រើ​ប្រាស់​សេវា​បាន​យ៉ាង​ងាយ​ស្រួល​ និង​​ឆាប់​​រហ័ស ដោយ​ខ្លួនឯង​តាមមូល​ដ្ឋាន​សុខា​ភិបាល​ដៃគូ ប.ស.ស. ដែលបាន​ដាក់តម្លើង​ម៉ាស៊ីន​ស្វ័យ​សេវា​រួច​រាល់​។

លោក ស៊ុន មេសា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បា​នឱ្យដឹង​នៅ​ថ្ងៃទី២២ ខែ​មេសាថា បច្ចុ​ប្បន្ន​ភាពម៉ា​ស៊ីន​ស្វ័យ​សេវា ប.ស.ស. (NSSF Self Service)  បានដាក់​បំពាក់នៅ​តាម​បណ្តា​មន្ទីរពេទ្យ​ជាតិ​ចំនួន ១២ ដែលមានសរុបចំនួន ៣២គ្រឿង។

តាមដានជាមួយយើង៖   Million Times

លោកថ្លែងថា៖«ការដាក់​ឱ្យប្រើ​ប្រាស់​ម៉ាស៊ីន​ស្វ័យ​សេវា ប.ស.ស. នេះ គឺជាជំហាន​សំខាន់​ក្នុងការ​ពន្លឿន​ផ្តល់​សេ​វា​សា​ធារណៈឱ្យ​កាន់​តែលឿន រហ័ស មាន​តម្លាភាព និង​ងាយ​ស្រួល​សម្រាប់​សមា​ជិកប្រើប្រាស់សេវាប.ស.ស.។ ប្រព័ន្ធនេះ​មិនត្រឹម​តែ​ជួយ​កាត់បន្ថយ​ពេល​វេលា​រង់​ចាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​​ជួយ​​បង្ការ​ការ​ក្លែង​​បន្លំ និងធានា​ថា​សមា​ជិក ប.ស.ស. ទទួល​បាន​សេវាត្រឹមត្រូវតាមលំដាប់ផងដែរ»។

បើតាម​ការបញ្ជាក់​ពីក្រសួងការងារ ម៉ាស៊ីន​ស្វ័យ​សេ​វា ប.ស.ស. (NSSF Self Service) មានសារៈ​ប្រយោជន៍​ជាច្រើ​នរួម​មាន ស​មាជិក​អាចព្រីន​ទម្រង់​ប្រាស់​សេវា​ដោយ​ខ្លួន​ឯង, សេ​វាលឿន រហ័ស និងទាន់ពេលវេលា (មិន​ខក​ខាន​ការ​ពិនិ​ត្យ), កាត់បន្ថយការក្លែងបន្លំ (ករណីខ្ជីកាតបងប្អូន សាច់​ញាតិ-មិត្តភក្តិមកប្រើប្រាស់). សមា​ជិក​អាច​ទទួល​សេ​វា​តាមលំ​ដាប់ (អ្នកមកមុនទទួលសេវាមុន), មន្ទីរពេទ្យ​មិន​ចាំបាច់​ធ្វើការ​ចុះ​ឈ្មោះ​ម្ដងទៀត, ផ្ដល់ភាព​រហ័យ​ដល់​ការ​ទូ​ទាត់​ដល់​មូល​ដ្ឋាន​សុខា​ភិបាល (ពេល​ភ្ជាប់​ប្រព័ន្ធ​គ្នា)​៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រសួងការងារដាក់ឱ្យ​ប្រើ​ម៉ាស៊ីន​ស្វ័យ​សេវា ប.ស.ស. ចំនួន ៣២ គ្រឿង ដើម្បី​បង្កើន​ល្បឿននៃការផ្តល់សេវា និងតម្លាភាព appeared first on Millions times.

ក្រសួងការងារ និង KOICA សហការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា”។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជាឱ្យកាន់តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នៅវិទ្យាស្ថាន TVET ចំនួន ៣ គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។

តាមដានជាមួយយើង៖   Million Times

គម្រោងដែលចាប់ផ្តើមអនុវត្តពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ គ្របដណ្តប់សកម្មភាពសំខាន់ៗលើការពង្រីកឱកាស ក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញ TVET នៅកម្ពុជា លើកកម្ពស់ការយល់ដឹងជាសាធារណៈពី TVET និងពង្រឹងយន្តការគាំទ្រដល់អ្នកសិក្សា។ បន្ថែមពីនេះ គម្រោងនេះក៏ជួយពង្រឹងសមត្ថភាពដល់វិទ្យាស្ថាន TVET ដែលត្រូវបានជ្រើសរើស ស្របតាមតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដូចជា ការបង្កើត និងអនុវត្តយន្តការសហប្រតិបត្តិការរវាងឧស្សាហកម្ម និងស្ថាប័នអប់រំ ការធ្វើបច្ចុប្បន្នភាពព័ត៌មានតម្រូវការទីផ្សារការងារជាប្រចាំ ការអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារបង្រៀនផ្អែកលើតម្រូវការ ការពង្រឹងសមត្ថភាពបច្ចេកទេស និងវិធីសាស្ត្របង្រៀនរបស់គ្រូបង្រៀន TVET ការកែលម្អ និងធ្វើទំនើបកម្មបរិក្ខារសិក្សាសម្រាប់ការអនុវត្តជាក់ស្តែង។

ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ឆយ ម៉ូន ជុង ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សនិងពលករកម្ពុជា ព្រមទាំងនិយោជកកូរ៉េដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញនិងសមត្ថភាពផងដែរ។

លោកស្រី ឆយ ម៉ូន ជុង បានសម្តែងនូវការរីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលនៃការចុះហត្ថលេខាសម្រាប់ចូលរួមអភិវឌ្ឍន៍ជំនាញដល់សិស្សកម្ពុជានេះ ដែលមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសការងារនៅក្រៅប្រទេសផងដែរ។ លោកស្រីមានប្រសាសន៍ថា នេះជាបេសកកម្មចុងក្រោយដ៏សំខាន់ និងកក់ក្តៅបំផុតមួយរបស់លោកស្រីដោយសារតែលោកស្រីនឹងបញ្ចប់ការងារនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

លោកស្រីបានអរគុណយ៉ាងស្មោះស្ម័គ្រចំពោះការប្តេជ្ញាចិត្ត និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំ ប្រកបដោយសមត្ថភាពពេញលេញរបស់ឯកឧត្តម ហេង សួរ ដែលកំពុងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងពិតប្រាកដក្នុងវិស័យការងារ ដោយលោកស្រីជឿជាក់ថា ប្រទេសកម្ពុជានឹងនៅតែបន្តការអភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ដែលបានបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានាពេលកន្លងមក រួមទាំងសមិទ្ធផលចុងក្រោយនេះ ជាពិសេស ជួយធ្វើឱ្យ KOICA បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងផ្សេងៗ មិនត្រឹមតែជាមួយក្រសួងការងារប៉ុណ្ណោះទេ ដែលជាការរួមចំណែកដ៏មានន័យចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ក្រសួងការងារនឹងបន្តអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ និងរង់ចាំស្វាគមន៍ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង KOICA នាពេលអនាគតបន្តទៀត៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រសួងការងារ និង KOICA សហការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស appeared first on Millions times.

ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានពិភាក្សាការងារ ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហការ និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អ រវាងក្រសួង និង JCA ដែលជាស្ពានភ្ជាប់អ្នកវិនិយោគ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការលើកកម្ពស់កម្លាំងពលកម្មជំនាញតាមរយៈការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅជប៉ុន។

ឯកឧត្តម ហេង សួរ បានលើកឡើងពីសក្តានុពល ឱកាសវិនិយោគ និងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា ជាពិសេសធនធានយុវជនកាន់តែមានសមត្ថភាពខ្ពស់ប្រកបដោយថាមពល តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ស្របតាមតម្រូវការទីផ្សារ និងឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាចង់ឃើញមានការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនកាន់តែច្រើនឡើង។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ JCA ពិចារណាស្វែងរកវិធីសាស្រ្តគន្លឹះក្នុងការបណ្តុះបណ្តាលភាសាជប៉ុនឱ្យកាន់តែងាយស្រួល និងឆាប់ចេះនិយាយ ជាពិសេសពាក់ព័ន្ធនឹងពាក្យបច្ចេកទេសដែលជាបញ្ហាប្រឈមមួយនាពេលកន្លងមក។

ភាគីទាំងពីរក៏បានពិភាក្សាពីសារៈសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ និងពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស ដែលមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅប្រទេសជប៉ុនផងដែរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីការពង្រឹង និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ដែលក្នុងនោះ ក៏មានក្រុមហ៊ុន Toyota ជប៉ុនផងដែរ។ ការណ៍នេះ បង្ហាញថា ក្រសួងស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេសទាំងអស់ដែលអាចជួយបំពេញបន្ថែមទៅលើការណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាបាន។ ក្រសួងស្វាគមន៍ចំពោះការវិនិយោគនៅកម្ពុជា ព្រមទាំងកិច្ចសហការផ្សេងៗទៀតជាមួយភាគីជប៉ុន ជាពិសេសក្នុងវិស័យ TVET និង ការបើកឱកាសដល់យុវជនកម្ពុជាទៅធ្វើការនៅជប៉ុនបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្លាស់ប្តូរទស្សនៈ បទពិសោធ និងបង្ហាញពីការងារអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយឯកឧត្តមបានគូសបញ្ជាក់ថា JCA ចង់ពង្រីកកិច្ចសហការជាមួយក្រសួង ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការបញ្ជូនពលករខ្មែរទៅជប៉ុន ពីព្រោះថា ជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មវ័យក្មេង។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ក៏បានអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួង ចំពោះការគាំទ្រ JCA ឱ្យបានបំពេញប្រតិបត្តិការក្នុងរយៈពេល ៣ឆ្នាំមកនេះ៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន appeared first on Millions times.

ក្រសួងការងារ និងKOICA ពិភាក្សាលើការអនុវត្តគម្រោង ដើម្បីលើកកម្ពស់ជំនាញយុវជនកម្ពុជា និងឱកាសទទួលបានការងារធ្វើនៅប្រទេសកូរ៉េ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា និងគណៈប្រតិភូ លើការអនុវត្ត «គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០២៦–២០៣០»កាលពីថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ KOICA ដែលបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍជាច្រើននៅកម្ពុជា និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការនេះ ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេស ការគាំទ្រដល់ការលើកកម្ពស់កម្លាំងពលកម្មកម្ពុជា ឱ្យក្លាយជាកម្លាំងពលកម្មមានជំនាញច្បាស់លាស់ ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

តាមដានជាមួយយើង៖   Million Times

ឯកឧត្ដមបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តគម្រោងនេះ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាកាលពីឆ្នាំ២០២៤ ដោយមានគោលបំណងលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្លាំងពលកម្មទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែស្របតាមទិសដៅអាទិភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។

តាមរយៈការអនុវត្តគម្រោងនេះផងដែរ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា នឹងអាចបង្កើតកម្លាំងពលកម្មជំនាញកាន់តែច្រើនលើជំនាញមេកានិកឧស្សាហកម្ម, ជំនាញផ្សាអគ្គិសនី និងជំនាញសំណង់ ដែលឆ្លើយតបនឹងលក្ខខណ្ឌ និងតម្រូវការទីផ្សារការងាររបស់សាធារណរដ្ឋកូរ៉េ ។

លោកស្រី ឆយ ម៉ូន ជុង បានបង្ហាញនូវការពេញចិត្តចំពោះការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោង ដែលមានគោលដៅរួម គឺធានាឱ្យសិស្ស-និស្សិតកម្ពុជាអាចបង្កើនជំនាញវិជ្ជាជីវៈបានយ៉ាងពេញលេញទាំងចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅសាលា។ គម្រោងនេះ មិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលសិស្ស-និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ពួកគេទៅនឹងឱកាសការងារនៅក្រៅប្រទេស ព្រោះថាគម្រោងនេះក៏នឹងផ្តល់នូវបទពិសោធកម្រិតស្តង់ដាឧស្សាហកម្មសកលទៀតផង។

ជាមួយនឹងការថ្លែងអំណរគុណដល់ KOICA និងក្រុមការងារជំនាញទាំងអស់ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការបង្កើតឱ្យមានគម្រោង ដែលនឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗខាងមុខនេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏បាន សំណូមពរដល់ KOICA សូមជួយបង្កើនសមត្ថភាពភាសាកូរ៉េដល់សិស្ស-និស្សិតកម្ពុជា ដើម្បីឱ្យពួកគេងាយស្រួលយល់ដឹងអំពីមេរៀន ក៏ដូចជាទទួលបានចំណេះដឹងពេញលេញពីការបណ្តុះបណ្តាលនៅសាលាផងដែរ៕

អត្ថបទ៖ ប៊ី ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

second...

x

The post ក្រសួងការងារ និងKOICA ពិភាក្សាលើការអនុវត្តគម្រោង ដើម្បីលើកកម្ពស់ជំនាញយុវជនកម្ពុជា និងឱកាសទទួលបានការងារធ្វើនៅប្រទេសកូរ៉េ appeared first on Millions times.

ក្រសួងការងារ និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងចំនួន ២ នៅអូស្រ្តាលី សហការគ្នាបើកផ្លូវឱ្យសិស្សហាត់ការទទួលបានការបណ្តុះបណ្តាលស្តង់ដាអន្តរជាតិ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលីបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពី «សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ» នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

គោលបំណងដ៏សំខាន់នៃ MOU នេះគឺដើម្បីបង្កើតកិច្ចសហការលើការបណ្តុះបណ្តាលសិស្សហាត់ការ និងការអនុវត្តការងារជាក់ស្តែងតាមស្តង់ដាអូស្រ្តាលី។

តាមដានជាមួយយើង៖   Million Times

នេះជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏មានអត្ថប្រយោជន៍ សំដៅលើការសហការគ្នានៅក្នុង (១)ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិស្សហាត់ការ និងកម្មវិធីហាត់ការងារ (២)ការបញ្ជូន និងការទទួលសិស្ស និងអ្នកហ្វឹកហាត់ សម្រាប់ការផ្លាស់ប្តូរជំនាញ ការសិក្សាសិស្សហាត់ការ និងការហាត់ការងារ នៅប្រទេសអូស្ត្រាលី និង (៣)ការលើកកម្ពស់ និងការសម្របសម្រួលបណ្តាញ និងភាពជាដៃគូ រវាងស្ថាប័នបណ្តុះបណ្តាល។

កិច្ចសហការនេះក៏នឹងបើកផ្លូវឱ្យមានកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរផងដែរ ដែលផ្តល់ឱកាសដល់សិក្ខាកាមកម្ពុជា គ្រូបណ្តុះបណ្តាល TVET និងសិស្សនិស្សិតចូលរួមក្នុងការសិក្សា និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដែលជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញផងដែរ។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ដែលជាយន្តការមួយក្នុងការកសាងមូលធនមនុស្សឱ្យមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ប្រកបដោយស្តង់ដា និងមនសិការវិជ្ជាជីវៈបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលសកល។

ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហការនេះ ជាការបង្ហាញនូវទំនាក់ទំនងល្អ រវាងកម្ពុជា និងអូស្ត្រាលី ហើយក៏ជាការបើកទំព័រថ្មីប្រកបដោយអត្ថន័យក្នុងប្រវត្តិសាស្ត្រលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្រ្តីមានការជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាអាចជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាការងារ ដែលអាចឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មក្រៅប្រទេសទាំងពេលបច្ចុប្បន្ន និងអនាគតផងដែរ៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រសួងការងារ និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងចំនួន ២ នៅអូស្រ្តាលី សហការគ្នាបើកផ្លូវឱ្យសិស្សហាត់ការទទួលបានការបណ្តុះបណ្តាលស្តង់ដាអន្តរជាតិ appeared first on Millions times.

ចិន ផ្តល់រោងជាងឌីជីថលនិងបញ្ញាសិប្បនិម្មិតដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញបង្កើនការទាក់ទាញវិនិយោគិន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលនឹងធ្វើឱ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត។

តាមដានជាមួយយើង៖   Million Times

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សមិទ្ធផលរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិតនេះ នឹងធ្វើឱ្យយុវជនកម្ពុជា និយាយជារួម និងសិស្ស-និស្សិត ដែលសិក្សានៅវិទ្យាស្ថាន NPIC និយាយដោយឡែក កាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត ដែលស្របទៅតាមតម្រូវការទីផ្សារការងារ ដែលកំពុងសម្បូរបែប ក្នុងបរិបទបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ លោកថា ការខិតខំបំពាក់បំប៉នដល់សិស្ស-និស្សិតកម្ពុជានូវជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនេះដែរ ក៏ជាគន្លឹះសំខាន់មួយ ក្នុងការបង្កើនការទាក់ទាញវិនិយោគិនពីបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនជាគ្មានការរីកចម្រើនផ្នែកធនធានមនុស្សជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងផលិតភាពនោះទេកម្ពុជាក៏មិនអាចពង្រីកឧត្តមភាពនៃការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានា ក្នុងការទាក់ទាញគម្រោងវិនិយោគថ្មីៗនោះឡើយ»។

សូមជម្រាបថា រោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត គឺជាអំណោយរបស់ក្រុមហ៊ុន Jiangsu Huibo Robotics Technology ដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលធ្វើឱ្យវិទ្យាស្ថានដ៏ទំនើបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយនេះកាន់តែទំនើប និងមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានរំលេចផងដែរថា វត្តមាននៃជំនួយរបស់ក្រុមហ៊ុនទំនើបរបស់ចិននេះ នឹងក្លាយជាធ្នាក់នាំយកក្រុមហ៊ុនវិនិយោគចិនធំៗ ឱ្យមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានក្រសួងការងារ

second...

x

The post ចិន ផ្តល់រោងជាងឌីជីថលនិងបញ្ញាសិប្បនិម្មិតដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញបង្កើនការទាក់ទាញវិនិយោគិន appeared first on Millions times.

ក្រុមហ៊ុនចិន សាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា លើផ្ទៃដីជាង ៥០០ហិកតាក្នុងខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន Golden Intergrity International Investment Group បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គម្រោងស្ថិតនៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងខេត្តកំពង់ស្ពឺនេះ ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។

តាមដានជាមួយយើង៖   Million Times

លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការបង្កើតសួនឧស្សាហកម្មនេះ ដោយមើលឃើញថា គម្រោងនេះនឹងផ្តល់ការងារប្រមាណ៥ម៉ឺន ទៅ៦ម៉ឺនកន្លែងបន្ថែមទៀត។ ទន្ទឹមនេះ ខេត្តកំពង់ស្ពឺគឺជាគោលដៅយ៉ាងសំខាន់ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ ក៏ដូចជាផ្តល់នូវឱកាសការងារជាច្រើន ទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងក្នុងខេត្តជុំវិញ។

លោករដ្ឋមន្ត្រី មើលឃើញថា ការទទួលបានការវិនិយោគគម្រោងដ៏ធំនេះ គឺបង្ហាញថាខេត្តកំពង់ស្ពឺ មានសក្តានុពលគ្រប់គ្រាន់សម្រាប់វិនិយោគិន និងមានការគាំពារបានយ៉ាងល្អពីអាជ្ញាធរខេត្ត ជាពិសេសគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំយកការវិនិយោគ និងបង្កើតការងារឱ្យនៅជិតមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងការងារ

second...

x

The post ក្រុមហ៊ុនចិន សាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា លើផ្ទៃដីជាង ៥០០ហិកតាក្នុងខេត្តកំពង់ស្ពឺ appeared first on Millions times.

ឆ្នាំ២០២៥ កំណត់ឲ្យកម្មកររោងចក្រទទួលបានប្រាក់ប្រចាំខែ ២០៨ដុល្លារ
ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារក្នុង ១ខែ ដែលចំនួននេះមានការកើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងថា តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ ជាលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ដែលមានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

តាមដានជាមួយយើង៖   Million Times

ទោះជាយ៉ាងនេះក៏ដោយ សម្តេច ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍ទៅលោក ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។ ជាមួយគ្នានេះ សម្តេចបានឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។

សម្តេចបានបញ្ជាក់ថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើង។

សម្តេចបន្តថា ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះសម្តេចនាយករដ្ឋមន្រ្តីសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា សម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។

បន្ថែមពីនេះ សម្តេចក៏បានវាយតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះប្រកបដោយវិជ្ជាជីវ: និងស្មារតីរួម៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងការងារ

second...

x

The post ឆ្នាំ២០២៥ កំណត់ឲ្យកម្មកររោងចក្រទទួលបានប្រាក់ប្រចាំខែ ២០៨ដុល្លារ appeared first on Millions times.

សេដ្ឋី២រូប ប្តេជ្ញាជួយជ្រោមជ្រែងដល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងការងារ
សេដ្ឋីខ្មែរពីររូប មកពីស្ថាប័នផ្សេងគ្នា ប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីកម្មវិធី និងគោលនយោបាយនានារបស់ក្រសួងដើម្បីសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីចុះហត្ថលេខាធ្វើឡើងរវាងលោករដ្ឋមន្រ្តី ហេង សួរ ជាមួយឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក វេសឡាញ អេឌ្យូខេសិនគ្រុប និងលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ។

តាមដានជាមួយយើង៖   Million Times

លោក ហេង សួរ បានឲ្យដឹងថា អនុស្សរណៈនាពេលនេះ គឺជាកិច្ចសហការថ្មីបន្ថែមមួយទៀតដែលនឹងបង្កើនប្រសិទ្ធភាពលើកិច្ចសហការក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាការចូលរួមចំណែកពីវិស័យឯកជនដើម្បីចូលរួមគាំទ្រយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាកម្ពុជា។

បន្ថែមពីនេះ កិច្ចសហការនេះនឹងសម្រេចបាននូវការបណ្តុះបណ្តាលចំណេះ ជំនាញដល់យុវជន និងពលរដ្ឋកម្ពុជាបន្ថែមទៀតក្រៅពីការបណ្តុះបណ្តាលក្រោមឱវាទរបស់ក្រសួងដើម្បីអាចឱ្យពលរដ្ឋចាប់យកឱកាសការងារដ៏សម្បូរបែបក្នុងទីផ្សារសម្រាប់ពង្រឹងជីវភាពឱ្យកាន់តែប្រសើរ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានបើកជំហរចំពោះវិស័យឯកជនសម្រាប់ការប្រើប្រាស់មន្ទីរពិសោធន៍ផ្សេងៗរបស់ក្រសួងដែលវិស័យឯកជនត្រូវការដើម្បីពង្រឹងសមត្ថភាពសម្រាប់សិក្ខាកាមបន្ថែម។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា ឧកញ៉ា ប៉ិច បូឡែន បានអះអាងថា ការចុះអនុស្សរណៈនាពេលនេះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាន់តែប្រសើរបន្ថែមទៀតសម្រាប់សង្គមជាតិតាមរយៈកិច្ចសហការជាមួយនឹងវិស័យឯកជន។ ទន្ទឹមនេះលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីឱ្យកិច្ចសហការដែលបានចុះហត្ថលេខានាពេលនេះ ទទួលបានជោគជ័យដែលជាការជួយជ្រោមជ្រែងដល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ផលប្រយោជន៍ជូនសង្គមជាតិបន្ថែមទៀត។

ចំណែកលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីកម្មវិធី និងគោលនយោបាយនានារបស់ក្រសួងឱ្យកាន់តែទូលំទូលាយបន្ថែមដើម្បីសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ផ្តល់ឲ្យ

second...

x

The post សេដ្ឋី២រូប ប្តេជ្ញាជួយជ្រោមជ្រែងដល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងការងារ appeared first on Millions times.