កាណាដា Archives - Millions times

​កាណាដា ​នឹង​បង្កើន​ការ​វិនិយោគ​ថ្មី​ៗ​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​
​ឯកឧត្តម​ ​Christian​ ​DesRoches​ ​ឯក​អគ្គ​រាជ​ទូត​កាណាដា ​ប្រចាំ​កម្ពុជា​ ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ​វិនិយោគិន​កាណាដា ​នឹង​ជួយ​បង្កើន​ការ​វិនិយោគ​ថ្មី​ៗ​នៅ​កម្ពុជា​ ​ជាពិសេស​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​។

​ឯកឧត្តម​ ​Christian​ ​DesRoches​ ​បាន​បង្ហាញ​សុទិដ្ឋិនិយម​បែប​នេះ​ នា​ឱកាស​ជួប​សម្ដែង​ការ​គួរសម ​និង​ពិភាក្សា​ជាមួយ​លោកជំទាវ​បណ្ឌិត​ ​ជា ​សិរី ​ទេសាភិបាល​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​កាល​ថ្ងៃទី​២២​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​អគារ​វត្តភ្នំ​។

​ជំនួប​នេះ​មាន​គោលបំណង​ផ្លាស់ប្តូរ​ទស្សនា​ទាន​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ ​សេដ្ឋកិច្ច​កម្ពុជា​ ​និង​ការ​វិវត្ត​នៃ​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ព្រមទាំង​ពិភាក្សា​អំពី​ឱកាស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុង​វិស័យ​ធនាគារ​។​

ក្នុង​ឱកាស​នេះ​ ​ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ ​បាន​លើកឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​។​

​ជាក់ស្តែង​ ការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ធនាគារ​កណ្តាល​កាណាដា​ក្នុង​សន្និសីទ​ថ្នាក់​ទេសាភិបាល​ធនាគារ​កណ្តាល​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​ ​និង​ការ​គ្រោង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​របស់​ឯកឧត្តម​ ​Mark​ ​Carney​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កាណាដា ​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់​ផ្ទះ​នៅ​ខែវិច្ឆិកា ​ឆ្នាំ​២០២៦​។

​ទន្ទឹម​នេះ​ ​ឯកឧត្តម ​បាន​លើក​សរសើរ​ពី​វឌ្ឍនភាព​នៃ​វិស័យ​ធនាគារ​ ​និង​ប្រព័ន្ធ​ទូទាត់​កម្ពុជា​ ​ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​កាណាដា ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​វិស័យ​ធនាគារ​ ​និង​ធានារ៉ាប់រង​ ​ថែម​ទៀត​ផង​។

​លើស​ពី​នេះ​ ​ឯកឧត្តម​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ​ការ​ចូលរួម​របស់​គណៈប្រតិភូ​វិនិយោគិន​កាណាដា ​ដែល​នឹង​អម​ដំណើរ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​កាណាដា ​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​ ​នឹង​ជួយ​បង្កើន​ការ​វិនិយោគ​ថ្មី​ៗ​របស់​កាណាដា​បន្ថែម​ទៀត​នៅ​កម្ពុជា​ ​ជាពិសេស​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​។

​ជា​ការ​ឆ្លើយតប​ លោកជំទាវ​ ​ទេសាភិបាល​បាន​មានប្រសាសន៍​ពី​ការ​រួមចំណែក​របស់​វិនិយោគិន​កាណាដា ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ ​ដែល​បាន​ចូលរួម​ពង្រីក​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ ​ការ​លើកកម្ពស់​បរិយា​បន្ន​ហិរញ្ញវត្ថុ​ ​និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​។

​លោកជំទាវ​បាន​រំលេច​ពី​សក្តានុពល​សេដ្ឋកិច្ច​ ​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​ ​និង​បាន​ចែករំលែក​អំពី​កត្តា​ប្រឈម​មួយ​ចំនួន​។

​ទន្ទឹម​នេះ​ ​លោកជំទាវ​ក៏​បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំប្រឹងប្រែង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ក្នុង​ការ​ពង្រឹង​ក្របខណ្ឌ​បទប្បញ្ញត្តិ ​ការ​ត្រួតពិនិត្យ​ ​និង​យន្តការ​គាំទ្រ​ផ្សេង​ៗ​ដើម្បី​រក្សា​ស្ថិរភាព​ ​និង​លើកកម្ពស់​ទំនុកចិត្ត​វិនិយោគិន​លើ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ ​ផងដែរ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post ​កាណាដា ​នឹង​បង្កើន​ការ​វិនិយោគ​ថ្មី​ៗ​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ appeared first on Millions times.

កម្ពុជា-កាណាដា ប្ដេជ្ញាជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ
កម្ពុជា និងកាណាដា បានបង្ហាញការប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ។

នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។

ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា និងបានបង្ហាញជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅ ថែមទៀត។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។

សម្ដេចធិបតីបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសក្កានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានរំលេចអំពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដា ជាពិសេសវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

សម្ដេចធិបតីបានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យ​កាន់តែខ្លាំងក្លា ថែមទៀត។

សម្ដេចធិបតីបានគូសបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។

សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា-កាណាដា ប្ដេជ្ញាជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ appeared first on Millions times.

ក្រុមធុរជនកាណាដា ១៤ ស្ថាប័ន បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃទីផ្សារកម្ពុជា
បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដា ១៤ បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃទីផ្សារកម្ពុជា ជាពិសេសការប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅក្នុងប្រទេសកាណាដា កាលពីថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារតុមូល ជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដា ដែលមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា។

ជំនួបពិភាក្សាការងារតុមូលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញ និងផ្សព្វផ្សាយ ពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា ក្រោមច្បាប់វិនិយោគថ្មី និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់ធុរជនកាណាដា ដែលមានបំណងស្វែងយល់ និងបោះទុនវិនិយោគលើទីផ្សារកម្ពុជា ជាពិសេសក្នុងវិស័យអាទិភាពដូចជា កសិឧស្សាហកម្ម, សុខាភិបាល, ទេសចរណ៍, និងបច្ចេកវិទ្យា។ល។

តាមដានជាមួយយើង៖   Million Times

បន្ថែមពីនោះ ជំនួបពិភាក្សាការងារតុមូល ក៏ត្រូវបានប្រើប្រាស់ជាវេទិកាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងគាំទ្រដល់កិច្ចចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចុះហត្ថលេខាលើឯកសារនេះ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរពីកំណែទម្រង់ស៊ីជម្រៅរបស់កម្ពុជា ដែលបានបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែមានតម្លាភាព និងអំណោយផលខ្ពស់។ ជាមួយគ្នានោះ ក្រុមធុរជនកាណាដាដែលមានវត្តមានចូលរួម ក៏បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃទីផ្សារកម្ពុជា ជាពិសេសការប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន។

ស្ថាប័នធុរកិច្ចដែលបានអញ្ជើញចូលរួមកិច្ចពិភាក្សាការងារតុមូលនាព្រឹកនេះ រួមមាន៖

១. ក្រុមហ៊ុនច្បាប់អន្តរជាតិ Fasken

២. Royal Bank of Canada – ក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុពហុជាតិសាសន៍របស់កាណាដា និងជាធនាគារដ៏ធំជាងគេបំផុតនៅក្នុងប្រទេស ដោយផ្អែកលើទំហំមូលធនទីផ្សារ (market capitalization)។ ក្រុមហ៊ុននេះប្រតិបត្តិការក្រោមឈ្មោះសំខាន់ RBC

៣. Caisse de dépôt et placement du Québec (CDPQ) – ក្រុមហ៊ុនគ្រប់គ្រងមូលនិធិស្ថាប័នដ៏ធំបំផុតមួយនៅក្នុងប្រទេសកាណាដា និងអាមេរិកខាងជើង

៤. Cirque du Soleil – ក្រុមហ៊ុនកម្សាន្តរបស់កាណាដា ដែលបានធ្វើបដិវត្តន៍លើទម្រង់សិល្បៈសៀកបែបទំនើប ដោយផ្តោតលើភាពអស្ចារ្យនៃសិល្បៈ សមត្ថភាពកាយសម្ព័ន្ធ ការរចនាឆាក និងសូរសម្លេងតន្ត្រី ជាជាងការប្រើប្រាស់សត្វ

៥. Centre hospitalier de l’Université de Montréal (CHUM) – មជ្ឈមណ្ឌលមន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំនិងទំនើបបំផុតមួយនៅអាមេរិកខាងជើង ដែលមានទីតាំងនៅទីក្រុងម៉ុងត្រេអាល់

៦. Brivia Group – ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោមួយនៅកាណាដា

៧. Pomerleau – ក្រុមហ៊ុនសំណង់ដ៏ធំជាងគេមួយនៅកាណាដា ដែលមានឯកទេសលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងវិស្វកម្មស៊ីវិលខ្នាតធំ

៨. MTY Food Group Inc. – ក្រុមហ៊ុនផ្ដល់សិទ្ធិអាជីវកម្ម (Franchisor) ដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មម្ហូបអាហាររបស់ទ្វីបអាមេរិកខាងជើង ដែលមានជំនាញលើវិស័យសេវាម្ហូបអាហាររហ័ស (Quick Service) និងហាងអាហារបែប Casual Dining

៩. Power Corporation of Canada (POW) – ក្រុមហ៊ុនគ្រប់គ្រង និងកាន់កាប់ (Management and Holding Company) ដែលផ្តោតសំខាន់លើវិស័យសេវាហិរញ្ញវត្ថុ

១០. Scotiabank (ឈ្មោះផ្លូវការគឺ The Bank of Nova Scotia) – ស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុអន្តរជាតិដ៏លេចធ្លោមួយរបស់កាណាដា ត្រូវបានគេស្គាល់ថាជាស្ថាប័នធនាគារកាណាដា ដែលមានវត្តមានអន្តរជាតិច្រើនជាងគេ

១១. Olymel L.P. – ក្រុមហ៊ុនឧស្សាហកម្មកសិ-ចំណីអាហារដ៏ធំជាងគេមួយនៅកាណាដា និងជាក្រុមហ៊ុនឈានមុខគេក្នុងការផលិត កែច្នៃ និងចែកចាយសាច់ជ្រូក និងសាច់បសុបក្សី

១២. Conseil des relations internationales de Montréal (CORIM) – ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិនៃម៉ុងត្រេអាល់ ជាស្ថាប័នសំខាន់មួយនៅទីក្រុងម៉ុងត្រេអាល់ ដែលដើរតួនាទីជាវេទិកាក្នុងការផ្សព្វផ្សាយ និងពិភាក្សាអំពីកិច្ចការអន្តរជាតិ

១៣. Investissement Québec – សាជីវកម្មហិរញ្ញវត្ថុ និងជាទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចផ្លូវការរបស់រដ្ឋបាលខេត្តគេប៊ិច ប្រទេសកាណាដា

១៤. Deloitte Canada – ក្រុមហ៊ុនផ្ដល់សេវាវិជ្ជាជីវៈដ៏ធំជាងគេមួយនៅកាណាដា ជាផ្នែកមួយនៃបណ្តាញសកល Deloitte Touche Tohmatsu Limited ដែលជាបណ្តាញផ្ដល់សេវាដ៏ធំមួយក្នុងចំណោមបួន (Big Four) លើពិភពលោក៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រុមធុរជនកាណាដា ១៤ ស្ថាប័ន បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃទីផ្សារកម្ពុជា appeared first on Millions times.

Trump គំរាមដាក់ពន្ធធ្ងន់លើកាណាដា និងអឺរ៉ុប បើធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចអាមេរិក
ប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានគំរាមដាក់ពន្ធធ្ងន់លើប្រទេសកាណាដា និងសហភាពអឺរ៉ុប ប្រសិនបើពួកគេធ្វើការរួមគ្នាដើម្បីធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីលោកនិយាយថា លោកនឹងដាក់ពន្ធ ២៥% លើរថយន្តនាំចូល និងគ្រឿងបន្លាស់រថយន្ត។

លោក Donald Trump បាននិយាយនៅក្នុងបណ្តាញសង្គម Truth កាលពីថ្ងៃព្រហស្បតិ៍ថា “ប្រសិនបើសហភាពអឺរ៉ុបធ្វើការជាមួយប្រទេសកាណាដាក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ពន្ធទ្រង់ទ្រាយធំដែលមានទំហំធំជាងការគ្រោងទុកនាពេលបច្ចុប្បន្ន នឹងត្រូវដាក់លើពួកគេទាំងពីរ”។

តាមដានជាមួយយើង៖   Million Times

កាលពីថ្ងៃពុធមេដឹកនាំសេតវិមានបានប្រកាសថា លោកនឹងកំណត់ពន្ធ ២៥% លើរថយន្តទាំងអស់ដែលមិនត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងពន្ធដែលនឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសា។

ជំនួយការសេតវិមានលោក Trump លោក Will Scharf បានប៉ាន់ប្រមាណថា វិធានការនេះនឹងនាំឱ្យប្រាក់ចំណូលប្រចាំឆ្នាំថ្មីជាង ១០០ ពាន់លានដុល្លារដល់សហរដ្ឋអាមេរិក៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ The New York Times

second...

x

The post Trump គំរាមដាក់ពន្ធធ្ងន់លើកាណាដា និងអឺរ៉ុប បើធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចអាមេរិក appeared first on Millions times.

នាយករដ្ឋមន្ត្រីកាណាដា ដាក់ផែនការជំរុញពាណិជ្ជកម្មផ្ទៃក្នុង ទប់ទល់គំនាបពន្ធគយពីអាមេរិក
នាយករដ្ឋមន្ត្រីកាណាដា Mark Carney បាននិយាយកាលពីថ្ងៃសុក្រ ទី២១ ខែមីនាថា រដ្ឋាភិបាលរបស់លោកកំពុងរៀបផែនការជំរុញពាណិជ្ជកម្មសេរីផ្ទៃក្នុង ដោយដកចេញនូវរនាំងពាណិជ្ជកម្មក្នុងប្រទេស ដើម្បីទប់ទល់នឹងគំនាបពន្ធគយពីអាមេរិក។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា លោក Carney មានបំណងដកចេញនូវរនាំងពាណិជ្ជកម្មក្នុងប្រទេស ដើម្បីជំរុញកំណើនពាណិជ្ជកម្មក្នុងស្រុកដោយសេរី ចាប់ពីថ្ងៃទី០១ ខែកក្កដាតទៅ។

លោក Carney បាននិយាយថា «ពួកយើងនឹងប្ដេជ្ញាសម្រេចច្បាប់មួយនេះឲ្យរួចស្រេចត្រឹមថ្ងៃទី០១ ខែកក្កដា សម្រាប់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសដោយសេរី គ្មានការរារាំងពីរនាំងសហព័ន្ធ។ ពួកយើងអាចទប់ទល់ជាមួយការដាក់គំនាបពន្ធគយពីអាមេរិកបាន តាមរយៈការដករនាំងពាណិជ្ជកម្មនៅក្នុងប្រទេស»។

នាយករដ្ឋមន្ត្រីកាណាដាបន្ថែមទៀតថា លោកបានស្រាវជ្រាវ និងរកឃើញថា ការដករនាំងពាណិជ្ជកម្មនៅក្នុងស្រុក នឹងជួយកាត់បន្ថយថ្លៃពាណិជ្ជកម្មរហូតដល់ ១៥% និងបង្កើនកំណើនសេដ្ឋកិច្ចចន្លោះពី ៤% ទៅ ៨% ថែមទៀត។

គួររំលឹកបន្តិចថា ប្រធានាធិបតីអាមេរិក Donald Trump បានទារពន្ធទំនិញកាណាដាបន្ថែម ២៥% និងត្រៀមដំឡើងពន្ធលោហធាតុថែមទៀត ចាប់ពីថ្ងៃទី០២ ខែមេសា ខណៈប្រទេសកាណាដាបានអនុវត្តវិធានការទារពន្ធសងសឹក និងកំពុងរកវិធីសាស្ត្រទប់ទល់ ជាមួយការគំរាមកំហែងពន្ធពីអាមេរិក៕

អត្ថបទ៖ Luffy រូបភាព៖ DW

second...

x

The post នាយករដ្ឋមន្ត្រីកាណាដា ដាក់ផែនការជំរុញពាណិជ្ជកម្មផ្ទៃក្នុង ទប់ទល់គំនាបពន្ធគយពីអាមេរិក appeared first on Millions times.

Toronto បញ្ឈប់ការផ្ដល់អត្ថប្រយោជន៍សម្រាប់ Tesla ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក
អភិបាលក្រុង Toronto លោកស្រី Olivia Chow បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែមីនាថា ក្រុមហ៊ុន Tesla នឹងលែងទទួលបាននូវអត្ថប្រយោជន៍ និងការផ្ដល់ជំនួយហិរញ្ញវត្ថុ ក្នុងការផលិតរថយន្តនៅក្នុងទីក្រុង Toronto ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងកាណាដា និងអាមេរិក។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា អត្ថប្រយោជន៍ដែលអាជ្ញាធរក្រុង Toronto ផ្ដល់ចំពោះក្រុមហ៊ុនផលិតរថយន្តបរទេសគឺ បន្ធូរបន្ថយថ្លៃធ្វើស្លាកលេខរថយន្ត និងថ្លៃបន្តសុពលភាព រហូតដល់ឆ្នាំ២០២៩ ប៉ុន្តែចំពោះក្រុមហ៊ុន Tesla នឹងលែងទទួលបាននូវអត្ថប្រយោជន៍មួយនេះ ចាប់ពីខែមីនាតទៅ។

លោកស្រី Chow បានសង្កត់ធ្ងន់ថា ការផ្អាកផ្ដល់ប្រយោជន៍ចំពោះក្រុមហ៊ុនមហាសេដ្ឋី Elon Musk នឹងបន្តរហូតដល់មានការដោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាពន្ធគយដែលអាមេរិក បានដាក់មកលើប្រទេសកាណាដា។

អភិបាលក្រុង Toronto រូបនេះបានបញ្ជាក់ទៀតថា ការសម្រេចចិត្តមួយនេះ គឺជាការសងសឹកចំពោះមហាសេដ្ឋី Elon Musk និងប្រធានាធិបតី Donald Trump ដែលគំរាមកាត់យកទឹកដីកាណាដា ធ្វើជារដ្ឋទី៥១ របស់អាមេរិក និងជាការឆ្លើយតបចំពោះការដាក់គំនាបពន្ធគយ លើទំនិញរបស់កាណាដា៕

អត្ថបទ៖ Luffy រូបភាព៖ Reuters

second...

x

The post Toronto បញ្ឈប់ការផ្ដល់អត្ថប្រយោជន៍សម្រាប់ Tesla ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក appeared first on Millions times.

សង្គ្រាមពាណិជ្ជកម្មកាណាដា និងអាមេរិក កំពុងឡើងកម្ដៅខ្លាំង ក្រោយ Trump គំរាមទារពន្ធថ្មី
កាលពីថ្ងៃទី១១ ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសទារពន្ធបន្ថែមលើផលិតផលលោហធាតុ នាំចូលពីប្រទេសកាណដា រហូតដល់ ៥០% ប៉ុន្តែក្រោយប្រកាសបានប៉ុន្មានម៉ោង លោកក៏សម្រេចចិត្តផ្អាកអនុវត្តវិធានការមួយនេះវិញ។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា មូលហេតុដែលលោក Trump សម្រេចដកថយមួយជំហានពីការអនុវត្តវិធានការពន្ធថ្មី គឺដោយសារភាគីកាណាដា បានលុបចោលផែនការតំឡើងថ្លៃអគ្គិសនីបន្ថែម ២៥% ចំពោះការផ្គត់ផ្គង់ឲ្យអាមេរិក។

គួររំលឹកបន្តិចថា អភិបាលខេត្ត Ontario លោក Doug Ford បានប្រកាសកាលពីពេលកន្លងថា ការនាំចេញអគ្គិសនីទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវតំឡើងថ្លៃបន្ថែម ២៥% ជាការសងសឹកចំពោះផែនការពន្ធគយរបស់លោក Trump បានដាក់មកលើប្រទេសកាណាដា។ ខេត្ត Ontario គឺជាអ្នកផ្គត់ផ្គង់អគ្គិសនីធំបំផុតមួយ សម្រាប់លំនៅឋានប្រជាជនអាមេរិកប្រហែល ១លានគ្រួសារ។

ក្រោយការប្រកាសមួយនេះ រដ្ឋបាលលោក Trump ក៏មានចំណាត់ការតបតភ្លាមៗ ដោយបន្ថែមការទារពន្ធរហូតដល់ ៥០% ចំពោះផលិតផលលោហធាតុ នាំចូលពីប្រទេសកាណាដា ដែលច្រើនជាងមុនទ្វេដង។ ប៉ុន្តែក្រោយប្រកាសបានប៉ុន្មានម៉ោង ភាគីទាំងសងខាង ក៏បានដកថយម្នាក់មួយជំហាន និងណាត់ជួបគ្នាចរចាចំពោះបញ្ហាមួយនេះ នាថ្ងៃព្រហស្បត្តិ៍ខាងមុខវិញ។

សូមជម្រាបដែរថា ការគំរាមកំហែងចុងក្រោយរបស់រដ្ឋបាល Trump ទៅលើប្រទេសកាណាដា បានធ្វើឲ្យស្ថានការណ៍សង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំង២ ហាក់ឡើងកម្ដៅជាខ្លាំង ស្របពេលបច្ចុប្បន្ន អនាគតនាយករដ្ឋមន្ត្រីកាណាដាថ្មី លោក Mark Carney ក៏បានប្រកាសក្ដែងៗថា លោកនឹងព្យាយាមយកឈ្នះសង្គ្រាមពាណិជ្ជកម្មជាមួយលោក Trump បើសិនអាមេរិកបន្តដាក់គំនាប ទាមទារពន្ធច្រើនសន្ធឹកសន្ធាប់ពីកាណាដាបែបនេះ៕

អត្ថបទ៖ Luffy រូបភាព៖ Politico/ CNN

second...

x

The post សង្គ្រាមពាណិជ្ជកម្មកាណាដា និងអាមេរិក កំពុងឡើងកម្ដៅខ្លាំង ក្រោយ Trump គំរាមទារពន្ធថ្មី appeared first on Millions times.

Mark Carney អនាគតនាយករដ្ឋមន្ត្រីកាណាដាថ្មី មិនធ្លាប់មានបទពិសោធន៍លើឆាកនយោបាយសោះ
ថ្មីៗនេះ គណបក្សកាន់អំណាចកាណាដា គឺគណបក្សសេរីនិយមបានរៀបចំការបោះឆ្នោតមួយ ស្វែងរកប្រធានបក្សថ្មី និងបន្តតំណែងនាយករដ្ឋមន្ត្រីពីលោក Justin Trudeau ដោយលោក Mark Carney ជាអ្នកទទួលបានជ័យជម្នះ ជាមួយលទ្ធផលគាំទ្ររហូតដល់ ៨៦% ផ្ដួលសមាជិកសភាអ្នកស្រី Chrystia Freeland។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារព័ត៌មាន BBC រាយការណ៍ថា អនាគតមេដឹកនាំកាណាដាថ្មីរូបនេះ មិនធ្លាប់មានបទពិសោធន៍លើឆាកនយោបាយទាល់តែសោះ ប៉ុន្តែលោកបានប្រឡូកឆ្អែតឆ្អន់ក្នុងវិស័យហិរញ្ញវត្ថុ ដោយធ្លាប់កាន់តំណែងជាទេសាភិបាលធនាគារធំៗចំនួន ២លើក គឺធនាគារកណ្ដាលកាណាដា និងធនាគារអង់គ្លេស។

ក្រៅពីធនាគារកំពូលៗទាំង២ លោក Mark ក៏ធ្លាប់បានធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុឯកជន សម្រាប់ក្រុមហ៊ុនកំពូលៗដូចជា Goldman Sachs នៅក្នុងទីក្រុងធំៗរួមមាន ទីក្រុង New York, London និង Tokyo ជាដើម។

បុរសវ័យ ៥៩ឆ្នាំរូបនេះ ធ្លាប់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ Harvard និងបន្តបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Oxford ក្នុងឆ្នាំ១៩៩៥។ ក្នុងឆ្នាំ២០០៣ លោកបានទទួលតំណែងជាទេសាភិបាលរងនៃធនាគារកណ្ដាលកាណាដា និងជាអនុរដ្ឋមន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុ។

លុះឆ្នាំ២០០៧ លោកបានក្លាយជាទេសាភិបាលនៃធនាគារកណ្ដាលកាណាដា និងទទួលបានការជ្រោមជ្រែងខ្លាំង ដែលជួយឲ្យស្ថានភាពសេដ្ឋកិច្ចប្រទេសនាពេលនោះ ជៀសផុតពីវិបត្តិហិរញ្ញវត្ថុសកល ដែលផ្ទុះឡើងក្នុងឆ្នាំ២០០៨។

ក្នុងឆ្នាំ២០១៣ លោក Mark ត្រូវបានតែងតាំងដោយលោក George Osborne អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេស ក្នុងការក្លាយជាទេសាភិបាលធនាគារកណ្ដាលអង់គ្លេស ខណៈលោកគឺជាបុគ្គលតែម្នាក់គត់ក្នុងរយៈពេលច្រើនជាង ៣០០ឆ្នាំ ដែលកាន់តំណែងមួយនេះ ទោះមិនមែនជាជនជាតិអង់គ្លេស។

ថ្វីដ្បិតតែលោក Mark មិនធ្លាប់មានបទពិសោធន៍នយោបាយមែន ប៉ុន្តែសមាជិកបក្សសេរីនិយមយល់ឃើញថា សមត្ថភាព និងស្នាដៃរបស់លោកក្នុងវិស័យហិរញ្ញវត្ថុ គឺសក្តិសមបំផុតក្នុងការដឹកនាំប្រទេសកាណាដា ក្នុងស្ថានភាពបច្ចុប្បន្ននេះ។

សមាជិកបក្សសេរីនិយមមានជំនឿចិត្តថា ផ្អែកលើបទពិសោធន៍ជោគជាំក្នុងវិស័យហិរញ្ញវត្ថុ លោក Mark Carney គឺជាបុគ្គលតែមួយគត់ ដែលអាចប្រឈមមុខដោះស្រាយបញ្ហា ជាមួយការគំរាមកំហែងពន្ធគយ ពីប្រធានាធិបតីអាមេរិក Donald Trump ខណៈវិធានការពន្ធគយនេះទៀតសោត ហាក់កំពុងឡើងកម្ដៅ និងប្រឈមការផ្ទុះឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង២។

សូមជម្រាបដែរថា លោក Mark Carney នៅមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីកាណាដាពេញសិទ្ធនោះឡើយ ដរាបណាលោកមិនទាន់ស្បថចូលកាន់តំណែង។ កាលបរិច្ឆេទនៃការស្បថចូលកាន់តំណែង មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយ ខណៈបច្ចុប្បន្នលោក Justin Trudeau កំពុងរៀបចំដំណើរការផ្ទេរតំណែង ដែលអាចបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬអាចឈានដល់សប្ដាហ៍ រហូតដល់លោក Mark ស្បថចូលកាន់តំណែង ទើបលោក Trudeau អាចលាលែងជាផ្លូវការបាន៕

អត្ថបទ៖ Luffy រូបភាព៖ Fortune/ BBC/ ABC

second...

x

The post Mark Carney អនាគតនាយករដ្ឋមន្ត្រីកាណាដាថ្មី មិនធ្លាប់មានបទពិសោធន៍លើឆាកនយោបាយសោះ appeared first on Millions times.

កាណាដារកបានអ្នកជំនួសតំណែងលោក Trudeau សម្រាប់កៅអីនាយករដ្ឋមន្ត្រី
កាលពីថ្ងៃអាទិត្យ ទី០៩ ខែមីនា គណបក្សសេរីនិយមបានរៀបចំការបោះឆ្នោត ស្វែងរកមេបក្សថ្មី ដើម្បីជំនួសតំណែងលោក Justin Trudeau និងត្រៀមក្លាយជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ ដោយបានរកឃើញអនាគតនាយករដ្ឋមន្ត្រីថ្មីគឺលោក Mark Carney។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា នៅក្នុងការបោះឆ្នោតនោះ មានសមាជិកបក្សចូលរួមចំនួន ១៥២ ០០០នាក់ ដោយលទ្ធផលបង្ហាញថា លោក Mark ទទួលបានការគាំទ្ររហូតដល់ ៨៦% យកឈ្នះរដ្ឋមន្ត្រីហិរញ្ញវត្ថុ Chrystia Freeland សម្រាប់តំណែងជាមេបក្សថ្មី។

លោក Mark នឹងត្រូវឡើងកាន់តំណែងបន្តពីលោក Trudeau ចំពេលស្ថានភាពនៃប្រទេសកាណាដា កំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់ ដោយសារហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump។

គួររំលឹកបន្តិចថា កាលពីខែមករា នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសថា លោកនឹងចុះចេញពីតំណែងភ្លាម បើសិនជាបក្សសេរីនិយមអាចរកបានអ្នកជំនួសកៅអីរបស់លោក បន្ទាប់ពីកាន់អំណាចអស់រយៈពេលច្រើនជាង ៩ឆ្នាំ។ សេចក្ដីប្រកាសមួយនេះ ធ្វើឡើងក្រោយប្រជាប្រិយភាពរបស់លោកធ្លាក់ចុះខ្លាំង ដោយសារប្រជាជនមិនពេញចិត្តជាមួយគោលនយោបាយ និងស្ថានភាពសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់លោក៕

អត្ថបទ៖ Luffy រូបភាព៖ NPR

second...

x

The post កាណាដារកបានអ្នកជំនួសតំណែងលោក Trudeau សម្រាប់កៅអីនាយករដ្ឋមន្ត្រី appeared first on Millions times.

អាមេរិក និងកាណាដា ចាប់ផ្ដើមអនុវត្តវិធានការសងសឹកពន្ធគ្នាទៅវិញទៅមក
លោក Donald Trump បានប្រកាសក្ដែងៗថា កាណាដា និងម៉ិកស៊ិក មិនអាចរួចខ្លួនឡើយ ចំពោះផែនការទារពន្ធរបស់លោកក្រោយពន្យារពេលអស់ ៣០ថ្ងៃ ពោលរដ្ឋបាលប្រធានាធិបតីអាមេរិក នឹងចាប់ផ្ដើមអនុវត្តវិធានការទារពន្ធបន្ថែម ២៥% ចំពោះទំនិញនាំចូលពីប្រទេសទាំង២ ខាងលើ ចាប់ពីថ្ងៃទី០៤ ខែមីនាតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖   Million Times

ជាការឆ្លើយតបនឹងការទារពន្ធពីអាមេរិក នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក៏បានប្រកាសកាលពីថ្ងៃចន្ទ ទី០៣ ខែមីនាថា រដ្ឋបាលរបស់លោក ក៏កំពុងត្រៀមអនុវត្តវិធានការតំឡើងពន្ធ២៥% ដូចគ្នា សម្រាប់ទំនិញនាំចូលពីអាមេរិក សរុបជាទឹកប្រាក់ ១៥៥ពាន់លានដុល្លារកាណាដា ឬប្រហែល ១០៧ពាន់លានដុល្លារអាមេរិក។

លោក Trudeau បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលនឹងចាប់ផ្ដើមការទារពន្ធ ២៥% ចំពោះទំនិញសរុបតម្លៃ ៣០ពាន់លានដុល្លារកាណាដា ពីថ្ងៃទី០៤ ខែមីនាតទៅ ខណៈទំនិញតម្លៃ ១២៥ពាន់លានដុល្លារកាណាដាទៀត នឹងត្រូវចូលជាធរមានរយៈពេល ២១ថ្ងៃបន្ទាប់។

មេដឹកនាំកាណាដារូបនេះបានសង្កត់ធ្ងន់ទៀតថា «ផែនការទារពន្ធរបស់យើង នឹងនៅតែបន្តអនុវត្ត រហូតដល់ភាគីអាមេរិកបញ្ឈប់ទារពន្ធគយពីយើង។ ពួកយើងកំពុងពិភាក្សាយ៉ាងសកម្ម ជាមួយខេត្តផ្សេងៗដើម្បីបន្តវិធានការមិនអនុគ្រោះពន្ធមួយចំនួន»៕

អត្ថបទ៖ Luffy រូបភាព៖ AP/ Los Angeles Times

second...

x

The post អាមេរិក និងកាណាដា ចាប់ផ្ដើមអនុវត្តវិធានការសងសឹកពន្ធគ្នាទៅវិញទៅមក appeared first on Millions times.