ហេតុអ្វីបានជាមហាសេដ្ឋីកំពូលលុយ Elon Musk មិនបង្ហាញវត្តមាននៅវេទិកាសេដ្ឋកិច្ចពិភពលោក?
Tag: លោក Elon Musk
ម្ដាយរបស់ Elon Musk កំពុងទទួលបានការគាំទ្រខ្លាំងនៅប្រទេសចិន
ម្ដាយរបស់ Elon Musk កំពុងទទួលបានការគាំទ្រខ្លាំងនៅប្រទេសចិន
Elon Musk សន្យាផ្តល់លុយសុទ្ធ ១០០លានដុល្លារឲ្យមេដឹកនាំគណបក្សដ៏ធំនៅចក្រភពអង់គ្លេស
មហាសេដ្ឋី Elon Musk ពិចារណាផ្តល់មូលនិធិដល់គណបក្សកំណែទម្រង់ប្រឆាំងអន្តោប្រវេសន៍របស់លោក Nigel Farage ប្រហែល ១០០លានដុល្លារ
មហាសេដ្ឋីរួមជំនាន់ពិបាកតាមទាន់ ក្រោយទ្រព្យសម្បត្តិ Elon Musk ឈានដល់ចំណុចកំពូលថ្មី
មហាសេដ្ឋីរួមជំនាន់ពិបាកតាមទាន់ ក្រោយទ្រព្យសម្បត្តិ Elon Musk ឈានដល់ចំណុចកំពូលថ្មី
ចៅក្រមអាមេរិក ច្រានចោលសំណើដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមហាសេដ្ឋី Elon Musk
ចៅក្រមអាមេរិក ច្រានចោលសំណើដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមហាសេដ្ឋី Elon Musk
មួយឆ្នាំៗ ក្រុមហ៊ុនធំៗទាំងនេះចំណាយរាប់សិបលានដុល្លារ លើថ្លៃការពារសុវត្ថិភាព CEO
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន បានចំណាយលុយខ្ទង់រាប់សិបលានដុល្លារឯណោះក្នុងមួយឆ្នាំៗ ទៅលើថ្លៃការពារសុវត្ថិភាពនាយកប្រតិបត្តិរបស់ពួកគេ តួយ៉ាងក្រុមហ៊ុន Meta Platforms ចាយច្រើនបំផុតលើថ្លៃអង្គរក្សរបស់មហាសេដ្ឋី Mark Zuckerberg។ នាយកប្រតិបត្តិក្រុមហ៊ុនផ្ដល់សេវាកម្មសន្តិសុខ LionHeart លោក Bill Herzog បានប្រាប់ទៅកាន់សារព័ត៌មាន Fortune ថា ការការពារថ្នាក់ដឹកនាំក្រុមហ៊ុនធំៗទាំងនោះ គឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុន ដ្បិតធម្មតាមនុស្សកាន់តែល្បី ប្រាកដជាសំបូរអ្នកស្អប់គុំគួន។ ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះក្រុមហ៊ុនធំៗចំនួន ៥ ដែលចំណាយលុយច្រើនបំផុត លើថ្លៃការពារ CEO របស់ពួកគេ៖ ក្រុមហ៊ុន CEO ថ្លៃការពារប្រចាំឆ្នាំ Meta Mark Zuckerberg ២៣,៤លានដុល្លារ Alphabet Sundar Pichai ៦,៨លានដុល្លារ Tesla Elon Musk ២,៤លានដុល្លារ Nvidia Jensen Huang ២,២លានដុល្លារ Apple Tim Cook ០,៨២លានដុល្លារ អត្ថបទ៖ Luffy រូបភាព៖ Fortune
Donald Trump ឈរទន្ទឹមគ្នាជាមួយ Elon Musk មើលការបាញ់បង្ហោះរ៉ុកកែតរបស់ក្រុមហ៊ុន SpaceX
ក្រុមហ៊ុន SpaceX បានធ្វើការបាញ់បង្ហោះរ៉ុកកែត Starship ទៅកាន់លំហអាកាស នៅក្នុងរដ្ឋតិចសាស់ ជិតព្រំប្រទល់នឹងប្រទេសម៉ិកស៊ិក ក្រោមវត្តមានចូលរួមពីឥស្សរជនសំខាន់ៗដូចជា ស្ថាបនិកក្រុមហ៊ុនមហាសេដ្ឋី Elon Musk និងអនាគតប្រធានាធិបតីអាមេរិក Donald Trump ជាដើម។ ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា លោក Trump បានជិះយន្តហោះ ដើម្បីចូលរួមកម្មវិធីមួយនេះរបស់ Elon Musk ដើម្បីបង្ហាញពីការគាំទ្រ និងពង្រឹងចំណងមិត្តភាពជាមួយកំពូលអ្នកមានបំផុតលើពិភពលោក។ ការបាញ់បង្ហោះរ៉ុកកែតនោះ មិនបានដំណើរការល្អទាំងស្រុងឡើយ ពោលយានជំនួយដែលកំណត់ឲ្យចុះចតនៅកន្លែងដើម មិនបានចុះចតដូចការគ្រោងទុក និងបានធ្លាក់ទៅក្នុងដែនទឹកនៃប្រទេសម៉ិកស៊ិកវិញ។ គួររំលឹកបន្តិចថា មហាសេដ្ឋី Elon Musk គឺជាចំណែកដ៏ធំមួយ ដែលជួយឲ្យលោក Trump ទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ដោយបានបរិច្ចាគទឹកប្រាក់ប្រហែល ២០០លានដុល្លារ ទៅកាន់យុទ្ធនាការរបស់លោក Trump។ ក្រោយលោក Trump មានឱកាសវិលមកអង្គុយនៅកៅអីប្រធានាធិបតីជាថ្មី Elon Musk ទំនងទទួលផលប្រយោជន៍ច្រើន ដោយក្រុមហ៊ុន SpaceX របស់លោក កំពុងមានកុងត្រាតម្លៃរាប់ពាន់លានដុល្លារ ជាមួយរដ្ឋាភិបាលអាមេរិកស្រាប់...
ស្ត្រីទីមួយរបស់ប្រទេសប្រេស៊ីលសើចចំអកទៅកាន់មហាសេដ្ឋី Elon Musk
ស្ត្រីទីមួយរបស់ប្រទេសប្រេស៊ីល Janja Lula da Silva បានរិះគន់មហាសេដ្ឋី Elon Musk ក្នុងអំឡុងពេលព្រឹត្តិការណ៍សង្គម G20
លោក Trump តែងតាំង Elon Musk និងលោក Ramaswamy ដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសថា Elon Musk និងលោក Vivek Ramaswamy នឹងរួមដៃគ្នាដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល សម្រាប់អាណត្តិទី២ របស់លោកនៅសេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកត្រាំបាននិយាយថា៖ ជនជាតិអាមេរិកដ៏អស្ចារ្យទាំងពីរនេះ នឹងត្រួសត្រាយផ្លូវសម្រាប់រដ្ឋបាលរបស់ខ្ញុំ ក្នុងការរុះរើការិយាល័យរដ្ឋាភិបាល កាត់បន្ថយបទប្បញ្ញត្តិលើស កាត់បន្ថយការចំណាយខ្ជះខ្ជាយ និងរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារសហព័ន្ធឡើងវិញ។ គួររំលឹកបន្តិចថា កាលពីដើមខែកញ្ញា អំឡុងពេលឃោសនារកសន្លឹកឆ្នោត លោក Trump បានអះអាងថា នឹងបង្កើតនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ជាផ្នែកមួយនៃផែនការជំរុញសេដ្ឋកិច្ចរបស់ខ្លួន បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតី។ អនាគតប្រធានាធិបតីអាមេរិករូបនេះ សង្កត់ធ្ងន់ថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល គឺបង្កើតឡើងក្នុងគោលបំណង កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងអាចផ្ដល់ផលចំណេញរាប់ទ្រីលានដុល្លារថែមទៀត។ លោក Donald Trump ក៏បានបញ្ជាក់ថែមទៀតថា នាយកដ្ឋានមួយនេះ នឹងលេចចេញជារូបរាងយ៉ាងយូរបំផុត គឺនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ៕














