អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អញ្ជើញជា​ភ្ញៀវកិត្តិយស​ពិធី​ចុះ MOU ក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៉ិនវេសម៉ិន (ខេមបូឌា) ឯ.ក និងសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា

កាលពី​ពេល​ថ្មី​ៗ​នេះ​អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ចុះ MOU រវាង ក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៉ិនវេសម៉ិន (ខេមបូឌា) ឯ.ក និង​សមាគម​អ្នក​វិនិយោគ​មូលបត្រ​កម្ពុជា ក្រោម​អធិបតី​ភាព​លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូលបត្រ​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន ជា​សមាជិក​ម្នាក់​នៃ​សមាគម​​អ្នក​វិនិយោគ​មូលបត្រ​កម្ពុជា​ និង​ជា​អ្នក​ធុរកិច្ច​ដ៏​សំខាន់​របស់​ជាតិ តែង​ចេញ​ទៅ​កៀរគរ​វិនិយោគិន​ពី​ក្រៅ​ប្រទេស ដើម្បី​មក​ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា។

ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៉ិនវេសម៉ិន (ខេមបូឌា) ឯ.ក និង​សមាគម​អ្នក​វិនិយោគ​មូលបត្រ​កម្ពុជា​ធ្វើឡើងកាលពីថ្ងៃទី១៧ ខែ​តុលា ឆ្នាំ ២០២៥ កន្លង​ទៅ​។

គូរ​បញ្ជាក់​ថា​កម្មវិធី​នេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​ពី​ភាព​ជា​ដៃគូ​សហការ​ដែល​ផ្ដល់​នូវ​កម្មវិធី​គាំទ្រ​ផ្នែក​បណ្ដុះបណ្ដាល​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ, ការ​ជួញដូរ និង​ឱកាស​នៃ​ការ​ស្វែងរក​ប្រាក់​ចំណេញ​នៅ​ក្នុង​វិស័យ​មូលបត្រ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទ៖ឆដា, រូបភាព៖ ផ្ដល់ឲ្យ