ជំនួបនេះ ក៏បានផ្លាស់ប្តូរយោបល់អំពីទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មយានយន្ត ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការពង្រឹងស្តង់ដាសុវត្ថិភាពយានយន្ត ស្របតាមគោលនយោបាយជាតិ។
Category: សេដ្ឋកិច្ច
មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន នឹងក្លាយជាកម្លាំងចលករ ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទីពុធ ទី១១ ខែកុម្ភៈ កន្លងទៅនេះ បានរៀបចំសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់បទពិសោធន៍អ្នកប្រើប្រាស់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដើម្បីធ្វើតេស្តសាកល្បងថ្នាលបច្ចេកវិទ្យា ដែលនឹងដើរតួជាស្ពានតភ្ជាប់រវាងនវានុវត្តន៍ករ និងអ្នកវិនិយោគក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០។
គយ ប្រមូលចំណូលបានប្រមាណ ៣,១៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ៣,១៨ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤ និងត្រូវជាប្រមាណ ១២៤,៥% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
សមាគមស្វាយចន្ទីកម្ពុជា ជួបពិភាក្សាជាមួយសមាគមស្វាយចន្ទីវៀតណាម ដើម្បីពង្រីកពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីឆៅ
សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា កិច្ចពិភាក្សាកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ បានផ្ដោតសំខាន់លើការពង្រីកពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីឆៅ ដែលបានក្លាយជាសមាសធាតុដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងកម្ពុជា និងវៀតណាម។
កម្ពុជា-ប៉ាគីស្ថាន ចុះអនុស្សរណៈយោគយល់គ្នាជំរុញពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អ លើកិច្ចសហប្រតិបត្តិការតាមវិស័យ ដែលមានសក្តានុពល និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញ និងការបើកច្រកទីផ្សារបន្ថែមទៀត ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន ឱ្យកាន់តែរីកចម្រើន។
សមាគមកម្មសិទ្ធិបញ្ញាកម្ពុជាស្នើពង្រឹងកិច្ចសហការលើកកម្ពស់ប្រព័ន្ធប្រកាសនីយបត្រតក្កកម្ម
សមាគមកម្មសិទ្ធិបញ្ញាកម្ពុជាបានស្នើពង្រឹងកិច្ចសហ ការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍសមត្ថភាពជាតិផ្នែក ប្រកាសនីយបត្រតក្កកម្ម និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដែលគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងទាក់ទាញការវិនិយោគ។
អនុព័ន្ធពាណិជ្ជកម្ម៖ ទីផ្សារវៀតណាមមានតម្រូវការខ្ពស់ សម្រាប់ការនាំចូលដំឡូងមីស្ងួតពីកម្ពុជា
តំណាងក្រុមហ៊ុន AZ Group បានបង្ហាញពីគោលបំណង និងគោលការណ៍សាជីវកម្មរបស់ខ្លួន ដោយផ្តោតលើការនាំចេញផលិតផលកសិកម្មពីប្រទេសកម្ពុជា ជាពិសេសដំឡូងមីស្ងួត សម្រាប់នាំចូលទីផ្សារវៀតណាម
រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ពង្រីកការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក
ឯកឧត្តម បានបន្ថែមថា ទឹកដោះគោគឺជាទំនិញយុទ្ធសាស្ត្រ ហើយក្រសួងលើកទឹកចិត្តឱ្យក្រុមហ៊ុន ពិចារណាពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីពង្រឹងភាពម្ចាស់ការរបស់កម្ពុជា លើទំនិញយុទ្ធសាស្ត្រ ទាំងនេះ ដោយក្រសួងត្រៀមផ្តល់ការគាំទ្រចាំបាច់នានា។
កម្ពុជា-គុយបា ឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍គុយបា ឯកភាពចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
កម្ពុជា នាំចេញទំនិញគិតជាទឹកប្រាក់ជិត ៣ ពាន់លានដុល្លារទៅទីផ្សារអន្តរជាតិ ក្នុងខែមករា
កម្ពុជាបាននាំចេញទំនិញគិតជាទឹកប្រាក់ជាង ២,៩ ពាន់លានដុល្លារទៅទីផ្សារអន្តរជាតិ ក្នុងខែមករា ឆ្នាំ២០២៦ កើនឡើង ២៦.៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលទំនិញមកវិញមានតម្លៃ ៣,១ ពាន់លានដុល្លារ កើនឡើង១២.៨%។ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។












