បន្ទាប់មកអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបន្តដឹកនាំក្រុមការងារចុះពិនិត្យមើលថ្នាលបណ្ដុះកូនដូងប្រេងចំនួន១០០ ០០០ដើម ហើយដែលគ្រោងនឹងយកទៅដាំ ជំនួសដើមដូងប្រេងចាស់ហួសអាយុ នៅដើមរដូវវស្សាខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។
Category: សេដ្ឋកិច្ច
កម្ពុជា-ហុងកុង ចុះ MoU លើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង
គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (CCC) និងគណៈកម្មាធិការប្រកួតប្រជែងហុងកុង(HKCC) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័ន និងស្របតាមឧត្តមានុវត្តល្អៗរបស់អន្តរជាតិ។
អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាភាគច្រើន គ្រប់គ្រងដោយស្ត្រី
ប្រមាណ ៧០% នៃអង្គភាពសេដ្ឋកិច្ចរបស់កម្ពុជា គ្រប់គ្រងដោយស្ត្រី ឬមានស្ត្រីជាម្ចាស់ ដែលមាននាទីដ៏សំខាន់ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្ន។
១០ខែ ឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តក្រចេះ នាំចេញបានជាង ១០០លានដុល្លារ
ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះ កាលពីឆ្នាំ២០២៤ មានទំហំ ៧៩,៦លានដុល្លារ ហើយបច្ចុប្បន្ន គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៥ ការនាំចេញបានហក់ឡើងដល់ចំនួនជាង ១០០លានដុល្លារ
អភិបាលខេត្តកំពង់ធំ ជំរុញឱ្យឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ជួយសម្របសម្រួលក្នុងការទិញស្រូវពីប្រជាកសិករ ឱ្យបានល្អប្រសើរ ចៀសវាងការទិញទម្លាក់ថ្លៃ ឬបន្ទាបតម្លៃខ្លាំង ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ និងបញ្ចៀសការកកស្ទះក្នុងរដូវប្រមូលផល ព្រមទាំងជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត។
ADB៖ ពន្ធគយអាមេរិក ១៩% នឹងមានផលប៉ះពាល់តិចតួចលើប្រទេសកម្ពុជា
ឯកសារស្រាវជ្រាវគោលនយោបាយ ចេញផ្សាយនៅថ្ងៃនេះ (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥) ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិនិត្យលើសក្តានុពលសេដ្ឋកិច្ច និងសង្គម នៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីកម្ពុជា ក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ដោយរំលេចពីភាពធន់ និងភាពងាយរងគ្រោះនៃសេដ្ឋកិច្ចជំរុញដោយការនាំចេញរបស់កម្ពុជា។
សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើន ៥,២% ក្នុងឆ្នាំនេះ និង ៥% ឆ្នាំក្រោយ
សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% ប៉ុន្តែកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ អាចនឹងមានកំណើនថមថយបន្តិច ដោយអាចនឹងសម្រេចបានក្នុងអត្រា ៥%។ ជារួម កម្ពុជានៅតែរក្សាបាននូវចលនការកំណើនល្អ ដោយសារការមានគាំទ្រដោយវិស័យបម្រើការនាំចេញ គួបផ្សំនឹងការបន្តនិន្នាការល្អនៃការប្រើប្រាស់ក្នុងស្រុក និងចរន្តងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។
កម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគជប៉ុន
ចំណែកលោកប្រធានសមាគម ជប៉ុន-កម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគរបស់ជប៉ុន ក្នុងការមកវិនិយោគលើវិស័យនានា ក្នុងនោះលោកបានរំលេចទាក់ទងទៅនឹងប្រតិភូ ដែលមកបំពេញបេសកកម្មនៅកម្ពុជានាពេលនេះ
ន.ម.ក និងក្រុមហ៊ុនដ៏ធំរបស់ម៉ាឡេស៊ី សហការគ្នាជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) កាលពីថ្មីៗនេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Maybank International Holdings Sdn. Bhd. (MIH) ដែលជាផ្នែកមួយនៃក្រុមហ៊ុន Maybank Investment Banking Group (Maybank IBG) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍ និងការរីកចម្រើននៃទីផ្សារមូលបត្រនៅកម្ពុជា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិនាំវិស័យស្រូវអង្ករកម្ពុជាទៅលើឆាកអន្តរជាតិ
សន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិ (IWRC) ឆ្នាំ ២០២៥ ត្រូវបានបើកដំណើរការនៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ឧស្សាហកម្មស្រូវអង្ករសកលលោក។












