ផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) ឆ្នាំ ២០២៦ រំពឹងថានឹងមានទំហំទឹកប្រាក់ប្រមាណ ២១៧ ០៦៣ប៊ីលានរៀល ស្មើនឹងនឹងជាង ៥៣ ពាន់លានដុល្លារ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ៣ ០២០ដុល្លារ។ នេះបើយោងតាមសេចក្ដីថ្លែងហេតុ អំពី សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។
Category: សេដ្ឋកិច្ច
រដ្ឋាភិបាលជំរុញការលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។
ឧកញ៉ា កែវ មុំ ធ្វើដំណើរទៅចិនពិនិត្យមើលម៉ាស៊ីនកែច្នែផលិតផលខ្មែរ មុនដឹកមកម្ពុជា
ឧកញ៉ា កែវ មុំ បានបង្ហោះនៅលើហ្វេសប៊ុកថា «ព្រោះតែការឈឺចាប់ដោយសារការមើលងាយខ្មែរថា "ខ្មែរធ្វើអ្វីមិនកើត" ពឹងតែការនាំចូល ដូច្នេះហើយទោះជាលំបាកយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែធ្វើឱ្យបាន ដូចពាក្យស្លោកថា "ខ្មែរធ្វើបាន" មិនឱ្យគេមើលងាយទៀតទេ»។
តាមរយៈនាវា DIAMOND PRINCESS កម្ពុជាស្វាគមន៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ៣ ពាន់នាក់ យ៉ាងកក់ក្តៅ
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជា បានបង្ហាញការស្វាគមន៍នាវាទេសចរណ៍ DIAMOND PRINCESS យ៉ាងកក់ក្តៅ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ពិសេសបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជិត ៣ ពាន់នាក់ អញ្ជើញមកទស្សនាកម្ពុជា។
កម្ពុជាត្រូវការហិរញ្ញប្បទានជាង ៣០ ពាន់លានដុល្លារដើម្បីបន្សំានឹងការប្រែប្រួលអាកាសធាតុ
ក្នុងការចូលរួមចំណែករបស់ជាតិសំណៅទី៣ បានរំលេចឱ្យឃើញថា ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ កម្ពុជាត្រូវការហិរញ្ញប្បទានចំនួន ៣២,២ ពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៦-២០៣៥ ដើម្បីសម្រេចបាននូវគោលដៅនៃការសម្រប និងការបន្សំានឹងការប្រែប្រួលអាកាសធាតុ ដោយគូសបញ្ជាក់អំពី ទំហំដែលត្រូវការការវិនិយោគ ដើម្បីសម្រេចឱ្យបាននូវមហិច្ឆតាអាកាសធាតុរបស់ប្រទេស និងចក្ខុវិស័យនៃការបំភាយឧស្ម័នកាបូនកម្រិតសូន្យ (Net-Zero) ត្រឹមឆ្នាំ២០៥០។
កាហ្វេជាដំណាំមានសក្តានុពលខ្លាំង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះ
កាហ្វេគឺជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ នេះជាការលើកឡើងរបស់ឯកឧត្តម ធន់ វឌ្ឍនា ប្រធានកិត្តិយសសមាគមកាហ្វេកម្ពុជា។
អ្នកឧកញ៉ា ម៉ម វណ្ណឌី ចុះពិនិត្យទីតាំងដីត្រៀមរៀបចំកសិដ្ឋានចិញ្ចឹមជ្រូកកណ្ដុរ ជូនអតីតយុទ្ធជន និងនិវត្តជនជាង ១០០គ្រួសារ
អ្នកឧកញ៉ា ម៉ម វណ្ណឌី បានឲ្យដឹងថា បច្ចុប្បន្នសមាគម បាននិងកំពុងរៀបចំទីតាំងកសិដ្ឋានរួមមួយ សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន និងនិវត្តជន ចិញ្ចឹមដោយបែងចែកជាទ្រុងតាមគ្រួសារនីមួយៗ
ដំណើរការទៅមុខ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ -ថ្មគរ) សម្រេចបាន៣៦% ហើយ
ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យផ្លូវវៀងគម្រោង និងតាមដានវឌ្ឍនភាពស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)។
រោងចក្រចំនួន ៥ បោះទុនវិនិយោគជាង ១៣០ លានដុល្លារនៅខេត្តព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ចុះពិនិត្យរោងចក្រចំនួន ៥ ក្រោមទុនវិនិយោគ ១៣៨ លានដុល្លារ ដើម្បីបន្តផ្តល់សេវាថែទាំវិនិយោគឡើង និងពិសេសពិនិត្យ និង ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបាន ក្នុងខេត្តព្រះសីហនុ។
ក្រុមតារាចម្រៀងបុរស K-Pop បេ្តជ្ញាជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាដល់ប្រជាជនកូរ៉េ
ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែល្បី N-CHIVE បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក្នុងដំណើរតន្រ្តីទេសចរណ៍ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពរបស់ខ្លួននៅកម្ពុជា។












