Category: សេដ្ឋកិច្ច

សមាគមកាហ្វេកម្ពុជា ចាប់ដៃគូជាមួយវិស័យឯកជនពង្រីកឱកាសសម្រាប់វិស័យកាហ្វេ នៅកម្ពុជា

សមាគមកាហ្វេកម្ពុជា ចាប់ដៃគូជាមួយវិស័យឯកជនពង្រីកឱកាសសម្រាប់វិស័យកាហ្វេ នៅកម្ពុជា

សមាគមកាហ្វេកម្ពុជា (CCA) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និងក្រុមហ៊ុន នីលីដា ឯ.ក ដើម្បីពង្រីកឱកាសសម្រាប់វិស័យកាហ្វេនៅកម្ពុជា។ ការចុះ MOU នេះ បានធ្វើឡើងកាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ ក្រោមវត្តមានកិត្តិយសរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី ២ ព្រឹទ្ធសភា និងជាប្រធានកិត្តិយសរបស់សមាគមកាហ្វេកម្ពុជា។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា ទំហំនៃការនាំចូលកាហ្វេមកកម្ពុជាមានប្រមាណ ១០ ០០០តោន/ឆ្នាំ ដែលទំហំនេះត្រូវការផ្ទៃដីដាំដុះចំនួន ៥ ០០០ហិកតា (ទិន្នផលប្រហែល ២តោន/ហិកតា)។ ដូចនេះ កម្ពុជាគួរតែពង្រីកផ្ទៃដីដាំដុះកាហ្វេយ៉ាងហោចណាស់ពី ៥ ០០០-១០ ០០០ហិកតា ដើម្បីធានាតម្រូវក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ក្នុងបរិបទដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ បានផ្តល់ឱកាសដល់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពផលិតរបស់ខ្លួន ព្រោះបញ្ហានេះ បានធ្វើឱ្យប្រជាជន...

ក្រោយសាងសង់រួច កំពង់ផែទេសចរណ៍កំពង់ចាម នឹងដើរតួនាទីតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ

ក្រោយសាងសង់រួច កំពង់ផែទេសចរណ៍កំពង់ចាម នឹងដើរតួនាទីតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ

កំពង់ផែទេសចរណ៍កំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេមេគង្គលើ រហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេសវៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេងកម្សាន្តនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែលមានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។ ម្យ៉ាងទៀត គម្រោងកំពង់ផែទេសចរណ៍នេះ គឺជាគម្រោងមួយមានសក្តានុពលដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាព គុណភាពនៃការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ផងដែរ។ ឯកឧត្តម ប៉េង ពោធិ៍នា លើកឡើងថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។ លើសពីនេះទៀត ក៏ស្របតាមបរិបទ ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងជីវភាពរុងរឿងរបស់ប្រជាជន រួមជាមួយនឹងកំណើននៃសក្តានុពលទេសចរណ៍នៅក្នុងខេត្តកំពង់ចាមផងដែរ ដែលទាំងនេះ...

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យប្រណីតមួយ ទទួលបានការអនុម័តបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យប្រណីតមួយ ទទួលបានការអនុម័តបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យប្រណីតមួយ គឺក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក ត្រូវបានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អនុម័តឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ខ្លួន។ ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកទី ២៦ អាណតិ្តទី១ ក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥។ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអនុម័តលើការស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក នៅក្នុងទីផ្សារកំណើននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក គឺជាក្រុមហ៊ុនដែលមានអាជីវកម្មចម្បងខាងអភិវឌ្ឍអចលនទ្រព្យប្រណីតនៅកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍអគារសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និងការប្រើប្រាស់ចម្រុះ ហើយអតិថិជនគោលដៅ គឺផ្តោតលើប្រជាជនដែលមានចំណូលខ្ពស់។ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក បានស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ដែលជាប្រភេទមូលបត្រកម្មសិទ្ធិដែលមានសិទ្ធិបោះឆ្នោតចំនួន...

ឯកឧត្តម ស៊ុន ចាន់ថុល៖  CDC ត្រៀមជានិច្ចដើម្បីសម្របសម្រួលការវិនិយោគរបស់វិស័យឯកជន

ឯកឧត្តម ស៊ុន ចាន់ថុល៖  CDC ត្រៀមជានិច្ចដើម្បីសម្របសម្រួលការវិនិយោគរបស់វិស័យឯកជន

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជនពីគ្រប់បណ្តាប្រទេសជាមិត្ត

អនុប្រធាន​ទី ១ រដ្ឋសភា៖ កំណែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ នឹងជំរុញឱ្យការងារមានប្រសិទ្ធភាពនិងគណនេយ្យភាព

អនុប្រធាន​ទី ១ រដ្ឋសភា៖ កំណែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ នឹងជំរុញឱ្យការងារមានប្រសិទ្ធភាពនិងគណនេយ្យភាព

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធាន​ទី១ រដ្ឋសភា មានប្រសាសន៍ថា កំណែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច នឹងធ្វើឱ្យ​ស្ថាប័នរដ្ឋសភាធានាបាននូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងគណនេយ្យភាព

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានទ្រព្យសកម្មជិត ១០០ ពាន់លានដុល្លារ

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានទ្រព្យសកម្មជិត ១០០ ពាន់លានដុល្លារ

បើទោះបីសេដ្ឋកិច្ចពិភពលោកមានស្ថានភាពមិនច្បាស់លាស់ ក៏ប្រព័ន្ធធនាគារកម្ពុជាបន្តរក្សាបានភាពធន់ ខណៈទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានទំហំទឹកប្រាក់ដល់ ជិត ១០០ ពាន់លានដុល្លារ

ឯកឧត្តម ហែម វណ្ណឌី៖ ថាមពលស្អាតលែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារ

ឯកឧត្តម ហែម វណ្ណឌី៖ ថាមពលស្អាតលែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារ

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ បានបើកជាផ្លូវការក្រោមមូលបទ «ជំរុញសេដ្ឋកិច្ច​ថាមពល​ស្អាត​» កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ២ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ប្រហាក់ប្រហែលគ្នា

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ២ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ប្រហាក់ប្រហែលគ្នា

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ២ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ប្រហាក់ប្រហែលគ្នា ខណៈនៅសល់ ៣ខែទៀត នឹងដាច់ឆ្នាំ ២០២៥។ ស្ថាប័នហិរញ្ញវត្ថុទាំងនោះ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ កាលពីថ្ងៃទី ៣០ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍មួយ ដោយបង្ហាញពីការរក្សាបានរបស់កម្ពុជានូវភាពធន់ផ្នែកសេដ្ឋកិច្ច បើទោះជាបានព្យាករកំណើនទាបជាងមុន។ របាយការណ៍ ADB បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% កាលពីខែមេសា មក ៤,៩% នៅខែកញ្ញា សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា...

កម្ពុជាស្រូបទាញទុនវិនិយោគជិត ៨ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែ

កម្ពុជាស្រូបទាញទុនវិនិយោគជិត ៨ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែ

កម្ពុជាបានស្រូបទាញទុនវិនិយោគសរុបប្រមាណជិត ៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២៥ នេះ កើនឡើងប្រមាណជាង ៧០ ភាគរយ

ក្រុមហ៊ុន BYD ភ្ញាក់ផ្អើលចំពោះល្បឿនអនុវត្តការងារនៅកម្ពុជា ហើយចង់យកជាករណីសិក្សាសម្រាប់ការ​វិនិយោគបន្តបន្ទាប់

ក្រុមហ៊ុន BYD ភ្ញាក់ផ្អើលចំពោះល្បឿនអនុវត្តការងារនៅកម្ពុជា ហើយចង់យកជាករណីសិក្សាសម្រាប់ការ​វិនិយោគបន្តបន្ទាប់

ក្រុមហ៊ុនផលិតរថយន្ដដ៏ធំរបស់ប្រទេសចិន BYD បានបង្ហាញការភ្ញាក់ផ្អើលចំពោះល្បឿនអនុវត្តការងារនៅកម្ពុជា ហើយចង់យកជាករណីសិក្សាសម្រាប់ការ​វិនិយោគបន្តបន្ទាប់ នាពេលខាងមុខ។ ការបង្ហាញការភ្ញាក់ផ្អើលនេះ គឺក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន BYD AUTO INDUSTRY CO., LTD. ដឹកនាំដោយ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD​ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ។ គោលបំណងនៃជំនួបនេះ គឺក្រុមហ៊ុន BYD ចង់ជម្រាបឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍ការងាររបស់ក្រុមហ៊ុន BYD នៅកម្ពុជាក្នុងរយៈពេលកន្លងមក, វឌ្ឍនភាពនៃការអនុវត្តការងារសាងសង់រោងចក្រដំឡើងរថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, និងគម្រោងក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ រោងចក្រដំឡើងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលជួសជុលថែទាំ នាពេលឆាប់ៗខាងមុខ។ ក្នុងជំនួបនេះដែរ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD​ បាននាំយកនូវការកត់សម្គាល់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងសម្ព័ន្ធ BYD ដែលមានការភ្ញាក់ផ្អើលចំពោះល្បឿននៃការអនុវត្តការងារនៅកម្ពុជា ហើយគ្រោងនឹងយកជាករណីសិក្សាសម្រាប់ការវិនិយោគបន្តបន្ទាប់នាពេលអនាគត។ លើសពីនេះទៀត ក្រុមហ៊ុន ក៏បានប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រុមហ៊ុន Huawei...