Category: សេដ្ឋកិច្ច

ប្រធានសមាគមត្រចៀកកាំខ្មែរ៖ មិនទាន់មានការនាំចេញជាផ្លូវការ នូវសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន នៅឡើយទេ

ប្រធានសមាគមត្រចៀកកាំខ្មែរ៖ មិនទាន់មានការនាំចេញជាផ្លូវការ នូវសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន នៅឡើយទេ

លោក ស៊ុយ កុកធាន មានប្រសាសន៍ប្រាប់ Million Times នៅថ្ងៃទី ១២ ខែតុលាថា បើតាមព័ត៌មានលោកទទួលបាន គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជូនក្រុមហ៊ុនចំនួន ៦ ដើម្បីឱ្យខាងគយចិនពិនិត្យសម្រេចចំពោះការនាំចេញ តែមកដល់ពេលនេះមិនទាន់ដឹងថា គយចិនយល់ព្រមឬយ៉ាងណានៅឡើយទេ។

តំបន់សេដ្ឋកិច្ចពិសេស របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្រតិបត្តិការយ៉ាងរឹងមាំ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ និងពន្ធអាមេរិក ១៩ភាគរយ ក៏ដោយ

តំបន់សេដ្ឋកិច្ចពិសេស របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្រតិបត្តិការយ៉ាងរឹងមាំ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ និងពន្ធអាមេរិក ១៩ភាគរយ ក៏ដោយ

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង បានបន្តប្រតិបត្តិការយ៉ាងរឹងមាំ និងស្ថិរភាព នៅក្នុងឆ្នាំ ២០២៥នេះ បើទោះបីជាប្រទេសកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ និងបើទោះបីជាវិធានការពន្ធគយរបស់អាមេរិកថ្មី ១៩ភាគរយ ក៏ដោយ។ សេចក្ដីប្រកាសព័ត៌មាន របស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី ១៣ ខែតុលានេះ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥នេះ តម្លៃនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ គឺមានចំនួនទឹកប្រាក់ ១.៥ពាន់លានដុល្លារ។ តួលេខនេះអាចនឹងកើន លើសពី ២ពាន់លានដុល្លារនៅចុងឆ្នាំ។ ប្រភពដដែល បានឱ្យដឹងបន្តថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ និងចំពេលដែលមានស្ថានភាពតានតឹង តម្លៃនៃការនាំចេញរបស់តំបន់សេដ្ឋកិច្ចនេះ ទៅកាន់ប្រទេសថៃគឺ ១៤៥ លានដុល្លារ ឬ៩.៧២ភាគរយ ហើយទៅកាន់សហរដ្ឋអាមេរិកគឺ ៤២៣លានដុល្លារ ឬ២៨.៤៤ ភាគរយ។ តំបន់សេដ្ឋកិច្ចពិសេស របស់អ្នកឧកញ៉ា...

កសិករចិញ្ចឹមជ្រូក ៣៨គ្រួសារ ទទួលបានជំនួយថវិកាជាង ៣ម៉ឺនដុល្លារ សម្រាប់គាំទ្រជាទុនបដិភាគ

កសិករចិញ្ចឹមជ្រូក ៣៨គ្រួសារ ទទួលបានជំនួយថវិកាជាង ៣ម៉ឺនដុល្លារ សម្រាប់គាំទ្រជាទុនបដិភាគ

ជំនួយនេះ គឺសម្រាប់គាំទ្រជាទុនបដិភាគ ដល់ការទិញឧបករណ៍សម្ភារៈផលិតកម្មកូនជ្រូក និងជ្រូកសាច់ ដូចជា៖ សម្ភារៈសាងសង់ទ្រុងជ្រូក ម៉ាស៊ីនវ៉ៃកន្ទក់ ម៉ូទ័រហាន់ដើមចេក ម៉ូទ័របូមទឹក សម្ភារៈដាក់ចំណីជ្រូក និងមេ-បាជ្រូក។

ក្រុមហ៊ុនឧកញ៉ា តាន់ មុនីវណ្ណ ចុះ MOU ជាមួយក្រុមហ៊ុនវៀតណាមចំនួនពីរ ក្នុងគោលបំណងផ្លាស់ប្តូរ​ទំនិញ

ក្រុមហ៊ុនឧកញ៉ា តាន់ មុនីវណ្ណ ចុះ MOU ជាមួយក្រុមហ៊ុនវៀតណាមចំនួនពីរ ក្នុងគោលបំណងផ្លាស់ប្តូរ​ទំនិញ

ឧកញ៉ាបណិ្ឌត តាន់ មុនីវណ្ណ បានឱ្យដឹងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន LFB Trading និងក្រុមហ៊ុន VISSAN ក្នុងគោលបំណងចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទំនិញ នាំចេញ នាំចូលរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។

InnoLab Kampong Thom នឹងជួយប្រែក្លាយខេត្តកំពង់ធំ ទៅជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយ

InnoLab Kampong Thom នឹងជួយប្រែក្លាយខេត្តកំពង់ធំ ទៅជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយ

មន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom) ត្រូវបានដាក់សម្ពោធជាផ្លូវការ ក្នុងគោលដៅប្រែក្លាយខេត្តកំពង់ធំ ទៅជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយ ដើម្បីអនុញ្ញាតឱ្យសហគមន៍បានចូលរួមចំណែកក្នុងការសម្រេចបាននូវវឌ្ឍនភាព ប្រកបដោយនវានុវត្តន៍ ចីរភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យវិស័យទេសចរណ៍ផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នឹងវិបត្តិ

រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យវិស័យទេសចរណ៍ផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នឹងវិបត្តិ

រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យវិស័យទេសចរណ៍ផ្ដោតលើការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នឹងវិបត្តិ ក្រោមប្រធានបទ "ទេសចរណ៏ និងបរិវត្តកម្មប្រកបដោយចីរភាព" ដើម្បីផលប្រយោជន៍យូរអង្វែងដល់មនុស្សជំនាន់ក្រោយ

ឯកឧត្តម ហួត ហាក់៖ កម្ពុជាបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលការហោះហើរត្រង់រវាងរាជធានីរីយ៉ាដ-ភ្នំពេញ

ឯកឧត្តម ហួត ហាក់៖ កម្ពុជាបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលការហោះហើរត្រង់រវាងរាជធានីរីយ៉ាដ-ភ្នំពេញ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ប្រទេសកម្ពុជា បានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលការហោះហើរត្រង់ និងផ្ទាល់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines )

ការធ្វើពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជិត ៤៧ ពាន់លានដុល្លារ

ការធ្វើពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជិត ៤៧ ពាន់លានដុល្លារ

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ប្រមាណ ៤៦,៩ ពាន់លានដុល្លារ ក្នុងពេល ៣ ត្រីមាស ឆ្នាំ ២០២៥ កើនឡើង ១៤,៨ ភាគរយ​ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

រយៈពេល ៩ ខែ ខេត្តកំពតទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានជិត ២ លាននាក់

រយៈពេល ៩ ខែ ខេត្តកំពតទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានជិត ២ លាននាក់

រយៈពេល ៩ ខែ ឆ្នាំ ២០២៥ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត ២ លាននាក់ មានការកើនឡើង ០,៥២% បើប្រៀបធៀបនឹងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ មានរមណីយដ្ឋាន សហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍ជាច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបប្រជុំជាមួយតំណាងពាណិជ្ជកម្មអាមេរិក ពិភាក្សាបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបប្រជុំជាមួយតំណាងពាណិជ្ជកម្មអាមេរិក ពិភាក្សាបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បន្ថែមទៀត។