កិច្ចព្រមព្រៀងអនុវត្តគម្រោងរួមគ្នារបស់ក្រុមហ៊ុនទាំង៣ មានគោលបំណងដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការជំរុញវិស័យកសិឧស្សាហកម្ម វិស័យសុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀងអាហារទូទាំងប្រទេសកម្ពុជា
Category: សេដ្ឋកិច្ច
ក្រសួង និងអង្គការកូរ៉េ សហការគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា
ក្រសួងទេសចរណ៍ និង អង្គការ Go & Do Social Welfare Corporation របស់កូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមសេដក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦។
គម្រោងវិនិយោគចំនួន ២២ មានទុនសរុបប្រមាណ ៤០០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស ជាលើកទី ៣ សម្រាប់គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានប្រមាណ ៤ ១៦០ កន្លែង។
ធុរកិច្ចមីយ៉ាន់ម៉ាចំនួន ៤០ ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក
លោកបណ្ឌិត Soe Hein ដែលជាសហគ្រិនមីយ៉ាន់ម៉ា ដែលបានដំណើរការអាជីវកម្មអប់រំនៅកម្ពុជាអស់រយៈពេលជាងមួយឆ្នាំ បានលើកឡើងថា នេះជាបេសកកម្មផ្គូផ្គងអាជីវកម្មលើកទី៤ ពីមីយ៉ាន់ម៉ាមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា
ទូតគុយបា អញ្ជើញសភាពាណិជ្ជកម្មកម្ពុជា រៀបចំបេសកកម្មធុរកិច្ចកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន
លោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យស្របទៅនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសគុយបា និងប្រទេសកម្ពុជា
ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន ២៧ ដោយកៀរគរបានមូលធនសរុបជាង ៧០០ លានដុល្លារ
ដោយគិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា បានទទួលក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុប ចំនួន ២៧ ដែលរួមមាន៖ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ចំនួន ១២ និង ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល ចំនួន ១៥ ហើយក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ទាំង ២៧ បានប្រមូលមូលធនសរុបពីទីផ្សារមូលបត្រ ក្នុងទំហំប្រមាណ ៧០៣ លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជា ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៦។
ក្រុមហ៊ុនមួយ ចាប់អារម្មណ៍វិនិយោគសណ្ឋាគារ, អាហារដ្ឋាន និងរោងចក្រកាត់ដេរ នៅខេត្តតាកែវ
ឯកឧត្តម អភិបាលខេត្ត លើកឡើងថា បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្រ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។
លោក Casey Barnett៖ កម្ពុជាផ្តល់សិទ្ធិឱ្យអាមេរិកនាំចេញទំនិញទាំងអស់ចូលកម្ពុជាដោយមិនបង់ពន្ធគយ
កម្ពុជាបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកនាំចេញទំនិញផលិតនៅសហរដ្ឋអាមេរិកទាំងអស់ចូលកម្ពុជាដោយមិនបង់ពន្ធគយ ខណៈដោយសារតែការផ្លាស់ប្តូរនេះ ការនាំចេញរបស់សហរដ្ឋអាមេរិកទៅកម្ពុជា បានកើនឡើង ៩៦% បើប្រៀបធៀបនឹងឆ្នាំមុន សម្រាប់រយៈពេលពីខែសីហាដល់ខែធ្នូ។ នេះបើយោងតាមការលើកឡើងរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។
រដ្ឋាភិបាល ដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណជំនាញ ដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណជំនាញ (Skills Voucher) ជាផ្លូវការ ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ពង្រីកឱកាស និងបង្កើនប្រាក់ចំណូលសម្រាប់កម្លាំងពលកម្មរបស់កម្ពុជា រួមទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អ្នកឧកញ៉ា លាង ម៉េង៖ ធនាគារ ជីប ម៉ុង គាំទ្រម្ចាស់អាជីវកម្មខ្មែរ តាមរយៈកម្ចីមានអត្រាការប្រាក់សមរម្យ
ម្ចាស់ធនាគារ ជីប ម៉ុង បានបន្តថា កន្លងមក ធនាគាររបស់លោក ក៏បានផ្ដល់កម្ចីដល់ប្រជាកសិករ ហើយក៏បានកំពុងតែបញ្ជូនក្រុមការងារទៅសហការជាមួយរោងម៉ាស៊ីននៅខេត្តបាត់ដំបង ហើយនិងធ្វើជាបន្តបន្ទាប់ទៀត












