ដើម្បីលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ខាងមុខនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ
Author: Virak វីរៈ (Virak វីរៈ)
កម្ពុជា បានឈានពីប្រទេសពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសមានមូលដ្ឋានផលិត-នាំចេញចម្រុះ
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ប្រទេសកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំ ទោះស្ថិតក្នុងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកតានតឹងក៏ដោយ
គម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោត នាក្រុងតាខ្មៅ មានការរៀបចំជាផ្លូវថ្មើរជើង អាហារដ្ឋាន និងហាងកាហ្វេ ជាដើម
គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលនេះ មានសួនសាធារណៈប្រវែង ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ។ ក្នុងនោះបានរៀបចំជា ៣ថ្នាក់។
Mini App ធនាគារធំៗចំនួន២ ជាដៃគូជាមួយក្រសួងពាណិជ្ជកម្មក្នុងការទូទាត់កម្រៃសេវាសាធារណៈ
ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ ដែលបានបញ្ចូលការទូទាត់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដូចជាការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពារ ទៅក្នុង ABA Mini App និង ACLEDA Mini App
ទូរគមនាគមន៍កម្ពុជា ទទួលបានប្រាក់ចំណេញឡើងវិញ ក្រោយពីកែទម្រង់ស៊ីជម្រៅ
ចាប់ពីឆ្នាំ២០២១មក ក្រសួង បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅ ទៅលើទូរគមនាគមន៍កម្ពុជា (ទ.ក.) ដែលជាសហគ្រាសសាធារណៈនៅក្រោមឱវាទ ក.ប.ទ. តាមរយៈការកាត់បន្ថយបុគ្គលិក ការកែសម្រួលរចនាសម្ព័ន្ធ និងនីតិវិធីការងារ ការកាត់បន្ថយចំណាយដែលមិនចាំបាច់
មន្ត្រីកម្ពុជា ជួបក្រុមហ៊ុននាំចូលផលិតដ៏ធំមួយពិភាក្សាលទ្ធភាពនាំចេញផលិតផលខ្មែរទៅកូរ៉េខាងត្បូង
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដឹកនាំដោយឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ និងក្រុមហ៊ុនដៃគូ បានធ្វើដំណើរទស្សនកិច្ច និងពិភាក្សាលើលទ្ធភាពក្នុងការនាំចេញផលិតផលខ្មែរ ទៅប្រទេសកូរ៉េខាងត្បូង
ឧកញ៉ា ប៉ិច បូឡែន ម្ចាស់វេសឡាញ ចុះ MoU ជាមួយគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញមួយនៅកូរ៉េខាងត្បូង
ការចុះ MoU នេះ មានគោលបំណងបើកឱកាសឱ្យសិស្ស-និស្សិតកម្ពុជា ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមស្តង់ដារ ព្រមទាំងបង្កើនលទ្ធភាពសម្រាប់និស្សិតកម្ពុជា ក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ
គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការតាមផែនការ
គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់នេះ មានទីតាំងស្ថិតនៅក្នុងភូមិថ្ម និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ
ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៦៣០ មានទុនវិនិយោគប្រមាណ ១០ប៊ីលានដុល្លារ
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤
ឆ្នាំ ២០២៥ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ២ពាន់ករណី
ក្នុងឆ្នាំ ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានចំនួន ១៦ ២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ១៥២ករណី ក្នុងនោះមានបទល្មើសព្រៃឈើចំនួន ៧៥១ករណី












