ចិនឲ្យលុយរាប់ពាន់លាន ក្នុងដំណើរទស្សនកិច្ចលើកដំបូងក្រោយជួបប្រធានាធិបតីឥណ្ឌូណេស៊ី
Author: ទីន Tin (ទីន Tin)
លោក Shigeru Ishiba រក្សាតំណែងនាយករដ្ឋមន្ត្រីជប៉ុនបានទាំងប្រផិតប្រផើយ
នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba នៅតែអាចរក្សាតំណែងកំពូលក្នុងឆាកនយោបាយ បន្ទាប់ពីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសភានៅថ្ងៃទី១១ ខែវិច្ឆិកា។ សារព័ត៌មាន Independent បានចុះផ្សាយថា លោក Ishiba ទទួលបានសម្លេងគាំទ្រ ២២១ ច្រើនជាងបេក្ខភាពដទៃទៀត និងទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីជប៉ុន បើទោះជាមិនមានសម្លេងគាំទ្រគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលថ្មី ក្នុងការបោះឆ្នោតសភាមានសមាជិក ៤៦៥អាសនៈ។ ទោះជាអាចរក្សាតំណែងនាយករដ្ឋមន្ត្រីក៏ពិតមែន តែលោក Ishiba ទំនងជួបភាពលំបាក ក្នុងការដឹកនាំរដ្ឋបាលរបស់ខ្លួន ដ្បិតគណបក្ស LDP បានបាត់បង់សម្លេងគាំទ្រនៅសភាជាន់ខ្ពស់ សម្រាប់ការបោះឆ្នោតកាលពីខែមុន ដោយទទួលបានការគាំទ្រត្រឹម ២១៥អាសនៈ ស្របពេលដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីបាន គណបក្សមួយត្រូវការសម្លេងគាំទ្រយ៉ាងតិច ២៣៣សម្លេង។ លទ្ធផលនៃការបោះឆ្នោតនាពេលនោះ ត្រូវបានកត់ត្រាថា ជាលទ្ធផលអាក្រក់បំផុតសម្រាប់គណបក្ស LDP ក្នុងរយៈពេល ៦៩ឆ្នាំចុងក្រោយ។ នាយករដ្ឋមន្ត្រីជប៉ុន Ishiba បានទាមទារឲ្យមានការបោះឆ្នោតឡើងវិញភ្លាមៗ ក្រោយកាន់តំណែងបានមួយរយៈខ្លី បន្ទាប់ពីប្រជាប្រិយភាពរបស់លោកបានដាំក្បាលចុះខ្លាំង បន្ទាប់ពីប្រកាសគាំទ្រច្បាប់រៀបការភេទដូចគ្នា និងអនុញ្ញាតិឲ្យគូស្វាមីភរិយា ដែលរៀបការរួចមានសិទ្ធរក្សានាមត្រកូលផ្សេងគ្នា ជាពិសេសគឺការព្យាយាមបង្កើតសម្ព័ន្ធភាពប៉ាស៊ីហ្វិក ដែលមានលក្ខណៈស្រដៀងអង្គការណាតូ ឬគេហៅថា Asian Nato។ លោក Shigeru Ishiba...
បុរសខ្លាំងរដ្ឋចិនជូនកាដូពិសេសមួយ ទៅកាន់ប្រធានាធិបតីអ៊ីតាលី អំឡុងពេលបំពេញទស្សនកិច្ច
បុរសខ្លាំងរដ្ឋចិនជូនកាដូពិសេសមួយ ទៅកាន់ប្រធានាធិបតីអ៊ីតាលី អំឡុងពេលបំពេញទស្សនកិច្ច
វៀតណាមគម្រាមបិទវេទិកាពាណិជ្ជកម្មចិនធំៗ២ បើមិនព្រមចុះបញ្ជីត្រឹមខែនេះ
វៀតណាមគម្រាមបិទវេទិកាពាណិជ្ជកម្មចិនធំៗ២ បើមិនព្រមចុះបញ្ជីត្រឹមខែនេះ
Nvidia បង្កើតទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយវ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក
Nvidia បង្កើតទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយវ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក
ក្រុមហ៊ុនមហាសេដ្ឋី Elon Musk កើនតម្លៃលើសពី ១ទ្រីលានដុល្លារ
ក្រុមហ៊ុនមហាសេដ្ឋី Elon Musk កើនតម្លៃលើសពី ១ទ្រីលានដុល្លារ
ឥទ្ធិពលលោកត្រាំ ធ្វើឲ្យកំពូលមហាសេដ្ឋី ១០រូប កើនទ្រព្យសម្បត្តិ ៦៤ពាន់លានដុល្លារ
ឥទ្ធិពលលោកត្រាំ ធ្វើឲ្យកំពូលមហាសេដ្ឋី ១០រូប កើនទ្រព្យសម្បត្តិ ៦៤ពាន់លានដុល្លារ
លោកត្រាំ កើនទ្រព្យសម្បត្តិ ៣០០លានដុល្លារ ក្រោយជាប់ឆ្នោតជាប្រធានាធិបតីលើកទី២
លោកត្រាំ កើនទ្រព្យសម្បត្តិ ៣០០លានដុល្លារ ក្រោយជាប់ឆ្នោតជាប្រធានាធិបតីលើកទី២
តម្លៃហ៊ុនលើផ្សារហ៊ុនអាមេរិក ឈានដល់ចំណុចបំបែកកំណត់ត្រា ២ថ្ងៃផ្ទួនៗ
តម្លៃហ៊ុនលើផ្សារហ៊ុនអាមេរិក ឈានដល់ចំណុចបំបែកកំណត់ត្រា ២ថ្ងៃផ្ទួនៗ
អាមេរិកលុបចោលបំណុលជាង ១ពាន់លានដុល្លារ ពីប្រទេសសូម៉ាលី
អាមេរិកលុបចោលបំណុលជាង ១ពាន់លានដុល្លារ ពីប្រទេសសូម៉ាលី