Ravy Try, Author at Millions times

រដ្ឋមន្រ្តីក្រសួងរ៉ែ ណែនាំមន្ត្រីអគ្គិសនី មិនយកលុយថ្លៃតភ្លើងដល់អតិថិជន ដែលស្នើកម្លាំង ២០ អំពែចុះ
កាលពី​ពេល​ថ្មី​ៗ​នេះ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ​លោក កែវ រតនៈ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​លើកលែង​ថ្លៃ​ត​ភ្ជាប់​ចរន្ត (មិនយកលុយថ្លៃតភ្លើង) ឲ្យ​អតិថិជន​លំនៅឋាន ដែល​ស្នើ​កម្លាំង​ពី ៥អំពែ, ១០អំពែ និង ២០អំពែ ១ហ្វា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦តទៅ និង​កាត់​បន្ថយ​ពេលវេលា​តភ្ជាប់ ដើម្បី​ជួយ​សម្រួល​ការ​ភ្ជាប់​ចរន្ត​ថ្មី​ដល់​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស។

តាមដានជាមួយយើង៖   Million Times

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ចេញ​សេចក្ដី​ណែ​នាំ​ដូច្នេះ នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់​អាជ្ញាធរអគ្គិសនីកម្ពុជា កាលពី​ព្រឹក​ថ្ងៃ​១២ ខែ​កុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅ។

លោក កែវ រតនៈ ក៏​បាន​លើក​ឡើង​ពី​វិធានការ​ថ្មី ដោយ​លោក​ចង់​កាត់បន្ថយ​ការិយាធិបតេយ្យ​ក្នុង​ការ​ផ្ដល់​សេវា​ទៅ​កាន់​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​ភាព​ងាយស្រួល ដូច្នេះ​លោក​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​ចេញ​បទ​បញ្ញត្តិ​មិន​ឲ្យ​លើសពីថ្ងៃទី១ ខែ​មីនា ឆ្នាំ២០២៦។

លោក​រដ្ឋមន្ត្រី​ក៏​​បាន​ប្រាប់​ឲ្យ​កាត់បន្ថយ​រយៈ​ពេល​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ធុន​តូច មានន័យថា ចំពោះ​អតិថិជន​ដែល​ស្នើ​ប្រើប្រាស់​កម្លាំង​ចាប់ពី ១ហ្វា ៦៣ អំពែ ឬ ៣ហ្វា ២០អំពែ គឺ​ត្រូវ​កាត់​បន្ថយ​មក​ត្រឹមតែ ៨ ថ្ងៃ​ធ្វើការ​តែ​ប៉ុណ្ណោះ ទាំងអគ្គិសនីកម្ពុជា និង​សេវាករទូទាំងប្រទេស។

គិតមកទល់ពេលនេះភូមិប្រមាណ ៩៩,១ ភាគរយ បានភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញជាតិរួចហើយ ខណៈ​ភូមិ​ពុំ​មាន​ភ្ជាប់​ចរន្ត​ពី​បណ្ដាញ​ជាតិ ក៏​មាន​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ (សូឡា) របស់​អគ្គិសនី​កម្ពុជា ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​អគ្គិសនី​ប្រើ​បណ្ដោះ​អាសន្ន​ផង​ដែរ ហើយ​ បើ​គិត​ជា​លំនៅឋាន​ខ្នង​ផ្ទះ គឺ​បាន​ភ្ជាប់​ចរន្ត​អគ្គិសនី​ពី​បណ្ដាញ​ជាតិ​ជិត ៩៦ ភាគរយហើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Ministry of Mines and Energy Cambodia

The post រដ្ឋមន្រ្តីក្រសួងរ៉ែ ណែនាំមន្ត្រីអគ្គិសនី មិនយកលុយថ្លៃតភ្លើងដល់អតិថិជន ដែលស្នើកម្លាំង ២០ អំពែចុះ appeared first on Millions times.

ឆ្នាំ ២០២៥ អ្នកដំណើរតាមផ្លូវអាកាសជិត ៧លាននាក់បានធ្វើដំណើរមកកម្ពុជា កើនឡើង ១២%
កម្ពុជា បានកត់ត្រាអ្នកដំណើរតាមផ្លូវអាកាសប្រមាណ​ជិត ៧ លាននាក់ ក្នុងរយៈពេល ១២ខែ កាលពី​ឆ្នាំ ២០២៥ ដែល​នេះ​មាន​ការ​កើន​ឡើង ១២ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២៤។ នេះ​បើ យោង​តាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

តាមដានជាមួយយើង៖   Million Times

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា បាន​ឲ្យ​ដឹង​ថា ចាប់ពី​ខែ​មករា ដល់​ធ្នូ ឆ្នាំ ២០២៥ អ្នក​ដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣ របស់​កម្ពុជា គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ, អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​ស្វាគមន៍អ្នកដំណើរ ជិត ៧ លាននាក់។

ក្នុងអំឡុងពេលដូចគ្នា ចំនួន​ជើងហោះហើរចូល-ចេញសរុបមានចំនួនជាង ៦ម៉ឺនជើង កើនឡើង ១១ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈដែលបរិមាណដឹកជញ្ជូនតាមផ្លូវអាកាសទ្វេទិសជាង ៩ម៉ឺនតោន កើនឡើង ២១ ភាគរយ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​មានក្រុមហ៊ុនអាកាសចរណ៍ ៣៦ក្រុមហ៊ុន ក្នុង​នោះ ៤ ជា​របស់​ក្នុង​ស្រុក និងអន្តរជាតិ ៣២ ហើយ​កំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ ប្រទេស និង ៤៦ ទីក្រុង។ ក្នុង​ចំណោម ១៧ ប្រទេស​នោះ អាកាសចរណ៍​កម្ពុជា បាន​តភ្ជាប់​ទៅ​កាន់ ៨ ប្រទេស​ក្នុង​តំបន់​អាស៊ាន, ប្រទេស​ចិន កូរ៉េខាងត្បូង តំបន់​រដ្ឋបាលពិសេស​ហុងកុង កោះ​តៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និង​ជប៉ុន។

សូមរំលឹកថា កាលពីដើមឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានព្យាករថា ក្នុងឆ្នាំ ២០២៥ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជា នឹងទទួលបានប្រមាណ ៧,៥ លាននាក់៕

អត្ថបទ៖ ឆដា, រូបភាព៖អាកាសចរណ៍ស៊ីវិល

The post ឆ្នាំ ២០២៥ អ្នកដំណើរតាមផ្លូវអាកាសជិត ៧លាននាក់បានធ្វើដំណើរមកកម្ពុជា កើនឡើង ១២% appeared first on Millions times.

រដ្ឋមន្ត្រីក្រសួងការងារ ចូលរួម​សន្និសីទ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» នៅ​សិង្ហបុរី
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ចូលរួម​សន្និសីទ​ស្ដី​ពី «គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​សម្រាប់​វិស័យ​វាយនភណ្ឌ» លើកទី៧ ក្រោម​ប្រធាន​បទ «ការ​ជំរុញ​ឧស្សាហកម្ម​វាយនភណ្ឌ និង​កាត់ដេរ​សកល សម្រាប់​អនាគត​ប្រកប​ដោយ​កិច្ច​សហ​ប្រតិបត្តិការ និង​នវានុវត្តន៍» ដែល​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ១៩ ដល់ ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​សិង្ហបុរី។

តាមដានជាមួយយើង៖   Million Times

កម្មវិធី​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង ៣០០ នាក់ មាន​តំណាង​រដ្ឋាភិបាល អង្គទូត អ្នក​បញ្ជា​ទិញ អ្នក​ផលិត​វត្ថុធាតុ​ដើម អ្នក​ផ្គត់ផ្គង់ អ្នក​គាំទ្រ​ផ្នែក​បច្ចេកទេស អ្នក​សិក្សា​ស្រាវជ្រាវ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល នៃ​ឧស្សាហកម្ម​វាយនភណ្ឌ និង​កាត់ដេរ។

សន្និសីទ​នេះ បាន​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​វាយនភណ្ឌ ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្ដួចផ្ដើម ខ្សែ​ក្រវាត់ និង​ផ្លូវ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ចិន-អាស៊ាន, សមាហរណកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល, ឱកាស​ភាព​ជា​ដៃគូ និង​ទស្សន​វិស័យ​នៃ​ការ​វិនិយោគ​ក្នុង​តំបន់។

នៅ​ក្នុង​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ចែករំលែក​ពី «គំរូ​កំណើន ឈ្នះ-ឈ្នះ សម្រាប់​ចិន និង​អាស៊ាន ក្នុង​វិស័យ​វាយនភណ្ឌ ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ» ដោយ​បាន​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​របស់​កម្ពុជា​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដោយ​សង្កត់​ធ្ងន់​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ហេដ្ឋារចនាសម្ព័ន្ធ កម្លាំង​ពលកម្ម ដែល​មាន​ភាព​ប្រកួតប្រជែង ការ​រីកចម្រើន​ច្រវាក់​ផលិតកម្ម​ប្រកប​ដោយ​ចីរភាព និង​ការ​ពង្រីក​លទ្ធភាព​ចាប់​យក​ឱកាស​វិនិយោគ ក្នុង​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ សម្រាប់​កំណើន​រួមគ្នា​រវាង​កម្ពុជា និង​ចិន​ផងដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្ពុជា​ក៏​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ អ្នក​បញ្ជា​ទិញ អ្នក​ផលិត​វត្ថុធាតុ​ដើម អ្នក​ផ្គត់ផ្គង់ អ្នក​គាំទ្រ​ផ្នែក​បច្ចេកទេស​ក្នុង​វិស័យ​វាយនភណ្ឌ ក្នុង​គោល​បំណង​បង្ហាញ​ពី​សក្ដានុពល និង​ឱកាស​វិនិយោគ និង​គោល​នយោបាយ​គាំទ្រ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​វិស័យ​នេះ។

លោក ហេង សួរ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ សាស្ត្រាចារ្យ Shen Bin ព្រឹទ្ធ​បុរស​រង និង​ជា​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ Donghau ប្រទេស​ចិន ដើម្បី​ពិភាក្សា​លទ្ធភាព​ក្នុង​ការ​សហការ​ជាមួយ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

The post រដ្ឋមន្ត្រីក្រសួងការងារ ចូលរួម​សន្និសីទ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» នៅ​សិង្ហបុរី appeared first on Millions times.