Author: Manuk Bee (Bee Manuk)

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនឥណ្ឌា បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ពិសេសលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។

កម្ពុជា ស្រូបទាញទុនវិនិយោគបានជាង ២៥ ពាន់លានដុល្លារពីវិស័យឧស្សាហកម្ម

កម្ពុជា ស្រូបទាញទុនវិនិយោគបានជាង ២៥ ពាន់លានដុល្លារពីវិស័យឧស្សាហកម្ម

កម្ពុជា បានទាក់ទាញទុនវិនិយោគពីវិស័យឧស្សាហកម្មបានប្រមាណជាង ២៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ខណៈតម្លៃបរិមាណផលិតផលសរុបក្នុងវិស័យនេះមានចំនួនជាង ១៣ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចេញផ្សាយនៅថ្ងៃនេះ។

ទេសចរណ៍ភាពយន្ត ជួយជំរុញគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញ

ទេសចរណ៍ភាពយន្ត ជួយជំរុញគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍លើកឡើងថា ទេសចរណ៍ភាពយន្ត (Film Tourism) មិនមែនគ្រាន់តែជាការកម្សាន្តតាមកញ្ចក់ទូរទស្សន៍ ឬផ្ទាំងសំពត់សប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត។

កម្ពុជា នឹងចំណាយលុយជាង ៣ ពាន់លានដុល្លារ ទិញយន្តហោះ 737 MAX ជាច្រើនគ្រឿង ពីអាមេរិក

កម្ពុជា នឹងចំណាយលុយជាង ៣ ពាន់លានដុល្លារ ទិញយន្តហោះ 737 MAX ជាច្រើនគ្រឿង ពីអាមេរិក

ម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Air Cambodia គ្រោងនឹងចំណាយទុនវិនិយោគជាង ៣ ពាន់លានដុល្លារ សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត ពីក្រុមហ៊ុន Boeing។​ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក។

កម្ពុជា-ឥណ្ឌា ជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru

កម្ពុជា-ឥណ្ឌា ជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru

ក្រសួងទេសចរណ៍កម្ពុជា និងស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bengaluru នៃសាធារណរដ្ឋឥណ្ឌាសហការរួមគ្នាជំរុញទេសចរណ៍កម្ពុជា និងឥណ្ឌាជាមួយការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru (Bangalore)។

រដ្ឋាភិបាលកូរ៉េ ផ្តល់ឥណទានសម្បទាន ២ ពាន់លានដុល្លារ ចំពោះកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

រដ្ឋាភិបាលកូរ៉េ ផ្តល់ឥណទានសម្បទាន ២ ពាន់លានដុល្លារ ចំពោះកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

រដ្ឋាភិបាលកូរ៉េ បានផ្តល់ឥណទានសម្បទានប្រមាណ ២ ពាន់លានដុល្លារ ចំពោះកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ខណៈកម្ពុជា និងកូរ៉េ នឹងបន្តបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ បើទោះបីជាបច្ចុប្បន្ន ប្រទេសទាំងពីរ មានកិច្ចសហការច្រើនវិស័យហើយក្តី។

គម្រោងចំនួន ៣៥ តម្លៃ​ ១៥៦ លានដុល្លារនៅខេត្តព្រះសីហនុ ស្នើសុំការលើកទឹកចិត្តពីរដ្ឋាភិបាល

គម្រោងចំនួន ៣៥ តម្លៃ​ ១៥៦ លានដុល្លារនៅខេត្តព្រះសីហនុ ស្នើសុំការលើកទឹកចិត្តពីរដ្ឋាភិបាល

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ពិនិត្យលើការស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារអាម៉េរិក។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។

CDC លើកទឹកចិត្តឱ្យវិនិយោគិន បង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្តោតលើកន្សោមឧស្សាហកម្ម

CDC លើកទឹកចិត្តឱ្យវិនិយោគិន បង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្តោតលើកន្សោមឧស្សាហកម្ម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បន្តលើកទឹកចិត្តឱ្យ ក្រុមហ៊ុន IDECGROUP ASIA បង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ ដែលអាចរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់នូវជំនាញក្នុងការសាងសង់របស់ក្រុមហ៊ុនស្រាប់ ព្រមទាំងអាចផ្តល់សេវាសាងសង់រោងចក្រជូនដល់អតិថិជនដែលបណ្តាក់ទុនវិនិយោគក្នុងតំបន់របស់ខ្លួន។

ARDB, CMA និងអង្គការ Water.org ជំរុញការអនុវត្តហិរញ្ញប្បទានបៃតង និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ARDB, CMA និងអង្គការ Water.org ជំរុញការអនុវត្តហិរញ្ញប្បទានបៃតង និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការ Water.org ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអនុវត្តហិរញ្ញប្បទានបៃតងនៅកម្ពុជា សំដៅទ្រទ្រង់ដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

ជប៉ុនផ្តល់ថវិកា ១ លានដុល្លារ សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីថៃ

ជប៉ុនផ្តល់ថវិកា ១ លានដុល្លារ សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីថៃ

ជប៉ុនផ្តល់ថវិកាប្រមាណ ១ លានដុល្លារដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ។