ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា សក្តានុពលធម្មជាតិដ៏មហិមានៃខេត្តស្ទឹងត្រែង បានធ្វើឱ្យខេត្តស្ទឹងត្រែង ក្លាយជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយ ដែលមិនគួរឱ្យខកខានក្នុងការមកកម្សាន្ត និងទស្សនា ពោលគឺខេត្តស្ទឹងត្រែង ជាចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលហូរចាក់បញ្ចូលគ្នាក្លាយជាប្រព័ន្ធជីវៈចម្រុះដ៏កម្រ និងមានសារៈសំខាន់បំផុតសម្រាប់ពិភពលោក។
Author: Manuk Bee (Bee Manuk)
រដ្ឋាបាលខេត្តបាត់ដំបង ស្នើឱ្យចិនមកវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស
រដ្ឋាបាលខេត្តបាត់ដំបង បានស្នើដល់ ឯកអគ្គរដ្ឋទូតចិន ជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផល និងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។
សមាគមភោជនីយដ្ឋានកម្ពុជា ប្តេជ្ញាលើកកម្ពស់គុណភាពសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
សមាគមភោជនីយដ្ឋានកម្ពុជា (CRA) បានបង្ហាញការប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន លើសេវាកម្មភោជនីយដ្ឋាន ដើម្បីលើកកម្ពស់គុណភាពសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។
ប្រមុខថ្នាក់ដឹកនាំកំពូលកម្ពុជា បង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតផលិតផល Tablets ខ្មែរ «K Haitech»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូប បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើត យីហោខ្មែរ ផលិតផលខ្មែរ Tablets ខ្មែរ «K Haitech» ពិសេសសម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន KH Haitech បង្កើតរោងចក្របង្គុំឱ្យបានកាន់តែឆាប់រហ័សនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តសហគ្រិនស្ត្រីកម្ពុជាឱ្យពង្រឹងតួនាទីក្នុងវិស័យផលិតកម្ម
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តសហគ្រិនស្ត្រីកម្ពុជាឱ្យពង្រឹងតួនាទីក្នុងវិស័យផលិតកម្ម ស្របពេលសហគ្រិនស្ត្រី បាននិងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ បើកជាផ្លូវការនៅភ្នំពេញ
កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ត្រូវបានបើកជាផ្លូវការនៅភ្នំពេញនៅព្រឹកនេះ ក្រោមអធិបតីភាពរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងទេ្វភាគីលើវិស័យពាណិជ្ជកម្ម ធុរកិច្ច ការទូត និងសន្តិសុខ
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាអមដោយមន្រ្តីជាន់ខ្ពស់ បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទេ្វភាគីលើវិស័យពាណិជ្ជកម្ម ធុរកិច្ច ការទូត និងសន្តិសុខ រវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ។
គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈក្រោមទុន ៧.៥ លានដុល្លា នឹងលេចរូបរាងនៅខេត្តព្រះសីហនុ
អាជ្ញាធរខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ ដែលមានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លាអាមេរិក ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រុមហ៊ុនម៉ាឡេស៊ីល្បីៗ សហការនាំព្រឹត្តិការណ៍ទេសចរណ៍ធំៗកម្រិតអន្តរជាតិមកកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
អង្គការសហប្រជាជាតិនៅកម្ពុជា នឹងបន្តភាពសកម្មរបស់ខ្លួនដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស ការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម (Upskilling), ការកសាងមូលធនមនុស្ស ជាដើម។












