Author: Manuk Bee (Bee Manuk)

កម្ពុជា-កូរ៉េ បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែម

កម្ពុជា-កូរ៉េ បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែម

កម្ពុជា និងកូរ៉េខាងត្បូង នៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ បើទោះបីជាប្រទេសទាំងមានកិច្ចសហការច្រើនវិស័យហើយក្តី។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។

សម្តេចប្រធានរដ្ឋសភា៖ ភាពធន់ជាតិចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ

សម្តេចប្រធានរដ្ឋសភា៖ ភាពធន់ជាតិចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានប្រសាសន៍លើកឡើងថា ភាពធន់ជាតិ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ រួមជាមួយនឹងប្រសិទ្ធភាព និងសមត្ថភាពនៃស្ថាប័នជាតិ ព្រមទាំងមានទស្សនវិស័យជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់។

កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសន្ទនា ដើម្បីកសាងជំនឿទុកចិត្ត និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា

កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសន្ទនា ដើម្បីកសាងជំនឿទុកចិត្ត និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា

កម្ពុជា និងសហរដ្ឋអាម៉េរិក បានបើកកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន នៃប្រទេសទាំងពីរ  ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ និងដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

មូលបត្ររដ្ឋតម្លៃជាង ១៧០ លានដុល្លារ ត្រូវបានបោះផ្សាយលក់ក្នុងឆ្នាំ ២០២៥

មូលបត្ររដ្ឋតម្លៃជាង ១៧០ លានដុល្លារ ត្រូវបានបោះផ្សាយលក់ក្នុងឆ្នាំ ២០២៥

រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណជាង ១៧០ លានដុល្លារក្នុងឆ្នាំ ២០២៥ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ ពិសេសសំដៅលើកស្ទួយកំណើន និងផលិតភាព សេដ្ឋកិច្ចជាតិ។ នេះយោងតាមព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

កម្ពុជា-អង់គ្លេសដាក់អនុវត្ត MoU ជាផ្លូវការ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធី TVET លំដាប់ពិភពលោក

កម្ពុជា-អង់គ្លេសដាក់អនុវត្ត MoU ជាផ្លូវការ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធី TVET លំដាប់ពិភពលោក

បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស, ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត MoU នេះជាផ្លូវការ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយឯកឧត្តមបានចាត់ទុកកិច្ចសហការនេះថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង និងការភ្ជាប់ស្ថាប័ន ដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគត។

ឯកឧត្តម ស៊ូ សុជាតិ ជំរុញឱ្យមានការលើកកម្ពស់ការយល់ដឹង និងបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យមូលបត្រ

ឯកឧត្តម ស៊ូ សុជាតិ ជំរុញឱ្យមានការលើកកម្ពស់ការយល់ដឹង និងបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យមូលបត្រ

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកទឹកចិត្ត និងជំរុញឱ្យសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា បន្តលើកកម្ពស់ការយល់ដឹង និងបណ្តុះបណ្តាលសមាជិក និងវិនិយោគិន ពិសេសចែករំលែកនូវចំណេះដឹង និងបទពិសោធនានាពាក់ព័ន្ធនឹងវិស័យមូលបត្រឱ្យបានកាន់តែទូលំទូលាយ។

តម្លៃប្រេងធ្លាក់ចុះក្រោម ៩០ ដុល្លារ/បារ៉ែល បន្ទាប់លោក ត្រាំ ថា សង្គ្រាមនៅអ៊ីរ៉ង់ជិតបញ្ចប់

តម្លៃប្រេងធ្លាក់ចុះក្រោម ៩០ ដុល្លារ/បារ៉ែល បន្ទាប់លោក ត្រាំ ថា សង្គ្រាមនៅអ៊ីរ៉ង់ជិតបញ្ចប់

តម្លៃប្រេងលើពិភពលោក បានធ្លាក់ចុះមកក្រោម ៩០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគិតថា “សង្គ្រាមនៅអ៊ីរ៉ង់ ជិតបញ្ចប់ហើយ”។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

កម្ពុជា-អង់គ្លេស ចុះ MoU ពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ

កម្ពុជា-អង់គ្លេស ចុះ MoU ពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងគោលនយោបាយកម្លាំងពលកម្ម តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស (UK Skills Partnership-UKSP) ដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញ។

ក្រុមហ៊ុនចិនជាច្រើន កំពុងសម្លឹងរកឱកាសវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា

ក្រុមហ៊ុនចិនជាច្រើន កំពុងសម្លឹងរកឱកាសវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា

សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានសមាជិកក្រុមហ៊ុនចិនជាច្រើន ចាប់អារម្មណ៍វិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ។

កំណើនក្នុងវិស័យយានយន្ត បង្ហាញពីការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅកម្ពុជា

កំណើនក្នុងវិស័យយានយន្ត បង្ហាញពីការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា កំណើនក្នុងវិស័យយានយន្តនៅកម្ពុជា បានបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ ព្រមទាំងឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ។