ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានពិភាក្សាការងារ ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហការ និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។
Author: Manuk Bee (Bee Manuk)
ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងសម្ពាធអាកាសធាតុ គំរាមកំហែងដល់ផលិតកម្មស្វាយចន្ទីកម្ពុជា
វិស័យស្វាយចន្ទីរបស់កម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ខណៈដែលការឡើងថ្លៃប្រេងម៉ាស៊ូត និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ចាប់ផ្តើមរំខានដល់ផលិតកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីឆៅសកល។
កម្ពុជា-សិង្ហបុរី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនតាមខេអេចឃ្យូអរកូត
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត នៅក្នុងប្រទេសកម្ពុជា ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូត។
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើននោះ មានឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។
កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួនជាង ១៤ ៥០០ គ្រឿង គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤ ៥៣៤គ្រឿង ក្នុងនោះ៖ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង,ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។
កម្ពុជាជំរុញយន្តការផ្តល់មូលនិធិស្រាវជ្រាវជាតិ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍
កម្ពុជាបានបោះជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈការដាក់ឱ្យដំណើរការយន្តការផ្តល់មូលនិធិស្រាវជ្រាវជាតិ។
បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា
បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ នេះបើយោងតាមអ្នកជំនាញអន្តរជាតិមកពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយក្នុងប្រទេសចិន ដែលបានចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ជាក់ស្តែងអំពីការអនុវត្តបច្ចេកវិទ្យា AI ។
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ ចាប់ផ្តើមបើកដំណើរការ ដោយផ្តោតលើនវានុវត្តន៍ជាកាតាលីករសម្រាប់វឌ្ឍនភាពជាតិ
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ បានចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។
រាជរដ្ឋាភិបាល ដាក់ទិសដៅអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង ឱ្យក្លាយជាតំបន់ឧស្សាហកម្ម
រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។
គម្រោងវិនិយោគចំនួន ១៨ តម្លៃ ១៤៤ លានដុល្លារនៅខេត្តព្រះសីហនុ ស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីពីរដ្ឋាភិបាល
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លើកទី ២៤ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។












