Author: Manuk Bee (Bee Manuk)

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើន ៥,២% ក្នុងឆ្នាំនេះ និង ៥% ឆ្នាំក្រោយ

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើន ៥,២% ក្នុងឆ្នាំនេះ និង ៥% ឆ្នាំក្រោយ

សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% ប៉ុន្តែកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ អាចនឹងមានកំណើនថមថយបន្តិច ដោយអាចនឹងសម្រេចបានក្នុងអត្រា ៥%។​ ជារួម កម្ពុជានៅតែរក្សាបាននូវចលនការកំណើនល្អ ដោយសារការមានគាំទ្រដោយវិស័យបម្រើការនាំចេញ គួបផ្សំនឹងការបន្តនិន្នាការល្អនៃការប្រើប្រាស់ក្នុងស្រុក និងចរន្តងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។

ន.ម.ក និងក្រុមហ៊ុនដ៏ធំរបស់ម៉ាឡេស៊ី សហការគ្នាជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា

ន.ម.ក និងក្រុមហ៊ុនដ៏ធំរបស់ម៉ាឡេស៊ី សហការគ្នាជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) កាលពីថ្មីៗនេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Maybank International Holdings Sdn. Bhd. (MIH) ដែលជាផ្នែកមួយនៃក្រុមហ៊ុន Maybank Investment Banking Group (Maybank IBG) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍ និងការរីកចម្រើននៃទីផ្សារមូលបត្រនៅកម្ពុជា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិនាំវិស័យស្រូវអង្ករកម្ពុជាទៅលើឆាកអន្តរជាតិ

សន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិនាំវិស័យស្រូវអង្ករកម្ពុជាទៅលើឆាកអន្តរជាតិ

សន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិ (IWRC) ឆ្នាំ ២០២៥ ត្រូវបានបើកដំណើរការនៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ឧស្សាហកម្មស្រូវអង្ករសកលលោក។

រយៈពេល ១០ ខែ កម្ពុជាស្រូបទាញទុនវិនិយោគបានជាង ៩ ពាន់លានដុល្លារ

រយៈពេល ១០ ខែ កម្ពុជាស្រូបទាញទុនវិនិយោគបានជាង ៩ ពាន់លានដុល្លារ

ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កម្ពុជាបានស្រូបទាញគម្រោងវិនិយោគជាង ៥៧០ គម្រោង ដែលបានសម្រេចបោះទុនវិនិយោគប្រមាណ ៩,២ ពាន់លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ៤០០ ពាន់កន្លែង។

ក្រុមហ៊ុនវិទ្យា​វេជ្ជសាស្ត្រអាមេរិក ពិនិត្យ​លទ្ធភាព​ពង្រីកការវិនិយោគ​នៅ​កម្ពុជា​

ក្រុមហ៊ុនវិទ្យា​វេជ្ជសាស្ត្រអាមេរិក ពិនិត្យ​លទ្ធភាព​ពង្រីកការវិនិយោគ​នៅ​កម្ពុជា​

ក្រុមហ៊ុន Siemens Healthineers ដែលមានមូលដ្ឋាននៅអាមេរិក បានបញ្ជាក់ថានឹង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ពង្រីក​វត្តមាន និង​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ពាក់ព័ន្ធនឹងបច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល។

ម្ចាស់អចលនទ្រព្យ អាចបន្តប្រកាសបង់ពន្ធរហូតចុងខែធ្នូ ឆ្នាំ២០២៥

ម្ចាស់អចលនទ្រព្យ អាចបន្តប្រកាសបង់ពន្ធរហូតចុងខែធ្នូ ឆ្នាំ២០២៥

ម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ អាចបន្តប្រកាស និងបង់ប្រាក់ពន្ធរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ដោយមិនទទួលរងទណ្ឌកម្មរដ្ឋបាល។

ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន មេ​គង្គ​ក្រចេះ នឹង​បើក​ជូន​ប្រជាពល​រដ្ឋ​ឆ្លង​កាត់​ចាប់​ពី​ដើម​ខែមេសា ឆ្នាំ ២០២៦ តទៅ

ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន មេ​គង្គ​ក្រចេះ នឹង​បើក​ជូន​ប្រជាពល​រដ្ឋ​ឆ្លង​កាត់​ចាប់​ពី​ដើម​ខែមេសា ឆ្នាំ ២០២៦ តទៅ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ

តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា កើនឡើងមិនប្រក្រតី

តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា កើនឡើងមិនប្រក្រតី

សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងកាលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា រដូវប្រមូលផលស្វាយចន្ទីរបស់ប្រទេស តង់ហ្សានី (Tanzania) ដែលជាធម្មតាមានចាប់ពីខែតុលា ដល់ ខែមករា កំពុងប្រឈមមុខនឹងភាពរាំងស្ទះយ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ ដោយសារអំពើហិង្សានយោបាយក្រោយការបោះឆ្នោតកំពុងវាយលុកប្រទេសនេះ។

ក្រុមធុរជនកាណាដា ១៤ ស្ថាប័ន បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃទីផ្សារកម្ពុជា

ក្រុមធុរជនកាណាដា ១៤ ស្ថាប័ន បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃទីផ្សារកម្ពុជា

បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដា ១៤ បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃទីផ្សារកម្ពុជា ជាពិសេសការប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន។

រដ្ឋាភិបាល ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ១១ ក្រោមទុន ៤០០ លានដុល្លារ នៅភូមិភាគឦសាន

រដ្ឋាភិបាល ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ១១ ក្រោមទុន ៤០០ លានដុល្លារ នៅភូមិភាគឦសាន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ២ សម្រាប់គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៨០០ កន្លែង។