ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានសម្រេចដាក់ចេញសេចក្តីណែនាំថ្មីមួយ ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
Author: Manuk Bee (Bee Manuk)
ផ្លូវជនបទចំនួន ១៤ ខ្សែ ក្នុងខេត្តក្រចេះ នឹងបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក
ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ១៤ ខ្សែ សរុបប្រវែង ១៣៤,៤០ គីឡូម៉ែត្រ (គ.ម) នៅក្នុងខេត្តក្រចេះ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។
សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយការអត់ធ្មត់លើស ២៤ ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥ ដោយបានសរសេរលើបណ្តាញសង្គមដូច្នេះ ថា ៖«ក្រោយការអត់ធ្មត់លើស ២៤ ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។ ល្ងាចម្សិលមិញយើងបានតបតបន្ថែម ដោយយប់មិញនិងព្រឹកនេះ។
កម្ពុជា-វៀតណាម បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
កម្ពុជា និងវៀតណាម បានប្តេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត បន្ទាប់សម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ខេត្តព្រៃវែងរបស់កម្ពុជា)-តឹនណាម(ខេត្តតៃនិញរបស់វៀតណាម)។
ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន រំពឹងថានឹងទាក់ទាញទេសចរ និងវិនិយោគិនចិន មកកម្ពុជាបន្ថែម
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការដាក់ឱ្យដំណើរការសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននៅឆ្នាំ ២០២៦ រួមជាមួយការរៀបចំព្រឹត្តិការណ៍ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» នាពេលនេះ និងព្រឹត្តិការណ៍ធំៗ និងទាក់ទាញនានា នាឆ្នាំ២០២៦ នឹងបន្តបើកផ្លូវប្រកបដោយទំនុកចិត្តសម្រាប់ទាក់ទាញទេសចរ និងវិនិយោគិនចិន មកទស្សនា និងវិនិយោគនៅកម្ពុជាបន្ថែមទៀត។
Breaking News៖ យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។
រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបជាង ៣០ បានទទួលឥណទានជាទុនបង្វិលពីរាជរដ្ឋាភិបាល
គិតត្រឹមដើមខែធ្នូ ឆ្នាំ ២០២៥ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន ៣១ បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ ២០២៥។
ការជួញដូរមូលបត្រនៅកម្ពុជា មានតម្លៃប្រមាណ ១០ ម៉ឺនដុល្លារក្នុងមួយថ្ងៃ
គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៥ ទីផ្សារមូលបត្រកម្ពុជា (ផ.ម.ក) មានវិនិយោគិនសរុបចំនួនជាង ៦៨ ពាន់នាក់ ខណៈក្នុងរយៈពេល ៣ ត្រីមាស ឆ្នាំ២០២៥ កន្លងទៅ ការជួញដូរមូលបត្រនៅ ផ.ម.ក គិតជាមធ្យម មានតម្លៃប្រមាណជា ១០ ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។
ឯកឧត្តម វង្សី វិស្សុត៖ បច្ចេកវិទ្យាឌីជីថល គឺជាឧបករណ៍និងជាកាតាលីករសម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល គឺជាឧបករណ៍និងជាកាតាលីករសម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច ជំរុញកំណើន ការអភិវឌ្ឍ និងពង្រឹងភាពធន់នៅក្នុងសង្គមសេដ្ឋកិច្ច។
កិច្ចសហប្រតិបត្តិការរវាង NPCI International និង អេស៊ីលីដា នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទាត់ឆ្លងដែនតាមរយៈ UPI និង KHQR ក្នុងឥណ្ឌា និងកម្ពុជា
ធនាគារ អេស៊ីលីដា នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន NPCI International Payments Limited (NIPL) ដែលជាក្រុមហ៊ុនដៃគូអន្តរជាតិរបស់សាជីវកម្មទូទាត់រូបិយបណ្ណជាតិនៃប្រទេសឥណ្ឌា (NPCI)។












