សម្ដេច ហ៊ុន សែន ​ប្រាប់​ប្រជាជន​ខ្មែរ​ថា​ ការ​វះ​កាត់​របស់​គ្រូ​ពេទ្យ​ចិន​ថ្វាយ​ព្រះ​មហាក្សត្រ​ទទួល​បាន​ជោគជ័យ​ហើយ​

នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែ​មេសា​ឆ្នាំ​២០២៦​នេះ ​សម្ដេច​តេជោ ហ៊ុន សែន ​កំពុង​នៅ​ប្រទេស​ចិន​ផ្ទាល់ ដើម្បី​មក​កំដរ​ព្រះ​មហាក្សត្រ​ និង​ហ្លូង​ម៉ែ​ក្នុង​ពេល​វេលា​ដ៏​លំបាក​នេះ ព្រោះ​ព្រះ​រាជ​សុខភាព​របស់​ព្រះ​មហាក្សត្រ​ គឺ​ជា​សុខភាព​របស់​ប្រទេស​ជាតិ​ទាំង​មូល។

តាមដានជាមួយយើង៖ Million Times

​ក្នុង​ឱកាស​ទៅ​កំដរ​ផ្ទាល់​នេះ​ដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​បាន​អះអាង​ថា​ការវះ​កាត់​របស់គ្រូចិន​ពេទ្យ ថ្វាយ​ចំពោះ​ព្រះ​មហាក្សត្រ​ជាទីគោរព​សក្ការៈបាន​ទទួល​ជោគជ័យហើយ។

ការ​វះកាត់​បាន​ធ្វើនៅ​ព្រឹក​ថ្ងៃ​២០ ​ខែមេសាឆ្នាំ២០២៦​នេះ។ ពេល​នេះ​ព្រះករុណាព្រះអង្គបានដឹង​ព្រះ​កាយ​បន្ទាប់​ពីអស់​ថ្នាំ​សណ្តំ។ ពេលនេះគ្រូពេទ្យ​កំពុងតាមដាន​ដោយ​យកចិត្តទុក​ដាក់​នូវ​ការវិវត្ត​ប្រែប្រួល​ក្រោយ​ការ​វះកាត់។​ ព្រះករុណាព្រះមហាក្សត្រ និងស​ម្តេចម៉ែព្រះអង្គសូមអរព្រះគុណ​ និងអរគុណ​ចំពោះ​ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ ​ដែល​បានផ្ញើសារថ្វាយ​ព្រះពរ​ចំពោះ​ព្រះអង្គ។

​សម្ដេច​តេជោ ហ៊ុន សែន ​ក៏​សូម​យក​ឱកាស​នេះ​ អរគុណ​ប្រធានាធិបតី ស៊ី​ ជីនភីង ប្រមុខរដ្ឋា​ភិបាល​នៃ​សា​ធារ​ណ​រដ្ឋ​ប្រជា​មានិត​ចិន​ដែល​បានយក​ចិត្ត​ទុកដាក់​ចំពោះ​ព្រះរាជ​សុខភាព​របស់​ព្រះ​មហាក្សត្រ​កម្ពុជា។ សូម​អរគុណ​ជាពិសេសដល់​ក្រុម​គ្រូពេទ្យ​ដ៏ពូកែ​ដែល​បាន​វះកាត់​ប្រកប​ដោយ​ជោគជ័យ​និង​សុវត្តិភាព​សម្រាប់​ព្រះមហាក្សត្រ​ជាទីគោរពស្រឡាញ់​របស់​ប្រជាជន​កម្ពុជា។

សូម​បញ្ជាក់​ថា​សម្ដេច​តេជោ ​ហ៊ុន សែន បាន​ទៅ​ប្រទេស​ចិន​ជាមួយ​កូន​ប្រុស​២​នាក់​គឺ ឯកឧត្តម ហ៊ុន ម៉ានិត ​និង​ឯកឧត្តម ហ៊ុន ម៉ានី តាំង​ពី​ថ្ងៃទី​១៧​ខែ​មេសា​ឆ្នាំ ​២០២៦​ មក​​ម្ល៉េះ ដោយ​​មាន​គោលដៅ​តែ​មួយ​គត់​គឺកំដរ​ព្រះ​មហាក្សត្រ​ និង​ហ្លូង​ម៉ែ​ក្នុង​ពេល​វេលា​ដ៏​លំបាក​នេះ ព្រោះ​ព្រះ​រាជ​សុខភាព​របស់​ព្រះ​មហាក្សត្រ​គឺ​ជា​សុខភាព​របស់​ប្រទេស​ជាតិ​ទាំង​មូល៕​


អត្ថបទ៖ ឆដា, រូបភាព៖