ថៅកែ The Bliss Wedding លោកស្រី បុទុមរ័ត្ន អ្នកជំនួញស្រ្តីកំពូល Fashion

នៅ​ក្នុង​ពិភព​ដេគ័រ​ផ្កា​ស្រស់ គេ​មិន​ភ្លេច​ឡើយ The Bliss Wedding ដែល​មាន​ថៅកែ​ពូកែ និង​សម្រស់​ស្រស់​ស្អាត​ទាំង​ព្រម ហើយ​ក៏​ជា​អ្នក​ជំនួញ​ស្រ្តី​មាន​រស​និយម​ខ្ពស់​ខាង​ផ្នែកFashion។

តាមដានជាមួយយើង៖ Million Times

កន្លង​ទៅ​គ្រា​ចូលរួម​កម្មវិធី​នីមួយ​ៗ​លោកស្រី បុទុមរ័ត្ន តែតែ​លេចធ្លោ​ជាមួយ​ម៉ូដ​សម្លៀកបំពាក់​មិន​ថា​ជា​ឈុត​ប្រពៃណី ឬ​ឈុត​សម័យ​ឡើយ។ ថៅកែ The Bliss Wedding រូប​នេះ បាន​ផ្លាស់ប្ដូរ​ទាំង​ម៉ាក និង​ម៉ូដ​មិន​ដែល​ឲ្យ​ជាន់​គ្នា​មួយ​កម្មវិធី​ណា​ឡើយ។

កាលពី​ខែ​មុន លោកស្រី បុទុមរ័ត្ន បាន​ចូលរួម​មង្គលការ​ដ៏​ធំ​មួយ ហើយ​បាន​គ្រង​ឈុត​ប្រេន VERSACE ដែល​មិន​ត្រឹម​តែ​មើល​ទៅ​ស្អាត​ប៉ុណ្ណោះ​ទេ Versace Safety Pin Thigh-slit Ruched Slash Jersey Gown In Lapis ពណ៌​ទឹកប៊ិក​នោះ ក៏​ធ្វើឲ្យ​រាង elegant និង​ចែងចាំង​ថែម​មួយ​កម្រិត​ទៀត។

ឈុត Versace Safety Pin Thigh-slit Ruched Slash Jersey Gown In Lapis មាន​តម្លៃ ៤ ០២៥ ដុល្លារ បូក​រួម​ជាមួយ​ស្បែក​ជើង Dolce & Gabbana bellucci lace stiletto pumps តម្លៃ ១ ០៨៩ ដុល្លារ។ ថៅកែ The Bliss Wedding លោកស្រី បុទុមរ័ត្ន ក៏​ពូកែ​ក្នុង​ការ​រក​ប្លង់​ថត​បាន​ស្អាត ព្រម​ជាមួយ​ស្ទីល៍​មិន​ចាញ់​ម៉ូដែល​ឡើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Boutomrath Lybon