កាលពីពេលថ្មីៗនេះអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីចុះ MOU រវាង ក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៉ិនវេសម៉ិន (ខេមបូឌា) ឯ.ក និងសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។


អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាសមាជិកម្នាក់នៃសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា និងជាអ្នកធុរកិច្ចដ៏សំខាន់របស់ជាតិ តែងចេញទៅកៀរគរវិនិយោគិនពីក្រៅប្រទេស ដើម្បីមកដាក់ទុនក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៉ិនវេសម៉ិន (ខេមបូឌា) ឯ.ក និងសមាគមអ្នកវិនិយោគមូលបត្រកម្ពុជាធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ។

គូរបញ្ជាក់ថាកម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីភាពជាដៃគូសហការដែលផ្ដល់នូវកម្មវិធីគាំទ្រផ្នែកបណ្ដុះបណ្ដាលចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគ, ការជួញដូរ និងឱកាសនៃការស្វែងរកប្រាក់ចំណេញនៅក្នុងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕







អត្ថបទ៖ឆដា, រូបភាព៖ ផ្ដល់ឲ្យ