Xi Jingping Archives - Millions times

នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កាត់ទៅជួបមេដឹកនាំចិន​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម
​ប្រធានាធិបតីចិនលោក Xi Jinping បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរបានផ្លាស់ប្តូរនៅពេលផ្តោតលើកិច្ចសន្ទនា និងស្វែងរកស្ថិរភាពពាណិជ្ជកម្ម ចំពេលប្រឈមមុខនឹងភាពតានតឹងពិភពលោក។

តាមដានជាមួយយើង៖   Million Times

ការគូសបញ្ជាក់របស់លោក Xi ធ្វើឡើងក្នុងពេលទទួលស្វាគមន៍វត្តមានលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅក្នុង Great Hall of People នាទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃអង្គារ។ ដំណើរ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃ​របស់​លោក​ Anthony ក្នុងគោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ទីក្រុង​ប៉េកាំង​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​អូស្ត្រាលី។

លោក Xi បាននិយាយថា “មិនថាទិដ្ឋភាពអន្តរជាតិអាចវិវឌ្ឍយ៉ាងណានោះទេ យើងគួរតែរក្សាទិសដៅទាំងមូលនេះដោយមិនផ្លាស់ប្តូរ” ដោយទទួលស្គាល់ថាទំនាក់ទំនងចិន-អូស្ត្រាលី “បានងើបឡើងពីភាពលំបាក”។

លោក Xi បាននិយាយបន្ថែមថា ប្រទេសចិនមានឆន្ទៈ “ជំរុញការអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងទំនាក់ទំនងចិន-អូស្ត្រាលី”។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា បានចាប់ផ្តើមរង្គោះរង្គើមួយទសវត្សរ៍កន្លងមក ដែលមានការខ្វែងគំនិតគ្នាម្តងហើយម្តងទៀតអំពីសន្តិសុខជាតិ និងផលប្រយោជន៍ប្រកួតប្រជែងនៅទូទាំងតំបន់ប៉ាស៊ីហ្វិក។ យ៉ាងណា ទំនាក់ទំនងនេះមានភាពប្រសើរឡើងវិញក្នុងខែធ្នូ នៅពេលដែលប្រទេសចិនបានលុបចោលការហាមឃាត់លើបង្កងរ៉ុកអូស្ត្រាលីដែលនាំចូល។

លោក Anthony Albanese បាននិយាយថា លោកស្វាគមន៍ឱកាសដើម្បីកំណត់ទស្សនៈ និងផលប្រយោជន៍របស់អូស្ត្រាលី ហើយបានសង្កត់ធ្ងន់ថា ការសន្ទនាត្រូវតែជាបេះដូងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Anthony បាននិយាយថា “អូស្ត្រាលីផ្តល់តម្លៃដល់ទំនាក់ទំនងរបស់យើងជាមួយប្រទេសចិន ដែលបំរើផលប្រយោជន៍ជាតិរបស់យើង” ។

លោកបន្តថា “វាមានសារៈសំខាន់ណាស់ដែលយើងមានការពិភាក្សាដោយផ្ទាល់ទាំងនេះលើបញ្ហាដែលមានចំពោះយើង និងចំពោះស្ថិរភាព និងវិបុលភាពនៃតំបន់របស់យើង។ ដូចដែលអ្នក និងខ្ញុំបានព្រមព្រៀងគ្នាពីមុន ការសន្ទនាត្រូវតែជាចំណុចកណ្តាលនៃទំនាក់ទំនងរបស់យើង” ។

ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ចិន​ព្យាយាម​ទាញ​យក​ប្រយោជន៍​ពី​ពន្ធ​គយ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ដោយ​បង្ហាញ​ខ្លួន​ថា​ជា​ដៃគូ​មាន​ស្ថិរភាព និង​អាច​ទុក​ចិត្ត​បាន ខណៈអូស្ត្រាលី ចាត់ទុកសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ខ្លួន។

The post នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កាត់ទៅជួបមេដឹកនាំចិន​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម appeared first on Millions times.

លោក ប្រាក់ សុខុន៖ បច្ចុប្បន្នប្រទេសតូច-ធំ បង្ខំចិត្តកែសម្រួលជំហរយុទ្ធសាស្ត្រ ដើម្បីការពារផលប្រយោជន៍គោលរបស់ជាតិរៀងៗខ្លួន
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពពិភពលោកបានបន្តវិវត្តតាមលក្ខណៈស្មុគស្មាញប្រែប្រួលឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ស្រាប់ទៅហើយ ការណ៍នេះបានធ្វើឲ្យប្រទេសតូច-ធំ ឬជាអំណាចកណ្តាលសុទ្ធតែត្រូវបង្ខំចិត្តពិចារណាឡើងវិញ កែសម្រួលជំហរយុទ្ធសាស្ត្រ នយោបាយការបរទេស នយោបាយសេដ្ឋកិច្ច សន្តិសុខ ដើម្បីការពារផលប្រយោជន៍គោលរបស់ជាតិរៀងៗខ្លួន។

តាមដានជាមួយយើង៖   Million Times

ក្នុងឱកាសសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភានេះលោក ប្រាក់ សុខុន បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពពិភពលោកបានបន្តវិវត្តតាមលក្ខណៈស្មុគស្មាញប្រែប្រួលឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ស្រាប់ទៅហើយ ដោយសារតែការប្រកួតប្រជែងកាន់តែតានតឹងឡើងរវាងមហាអំណាចធំៗនៃពិភពលោក ជាពិសេសការប្រកួតប្រជែងរវាងអាម៉េរិក និងចិន។ ព្រមជាមួយនេះ នៅមានការប្រឈម ជាច្រើនដែលបង្កឡើងដោយបញ្ហាសន្តិសុខប្រពៃណី (តួយ៉ាងសង្គ្រាមនៅអ៊ុយក្រែន នៅហ្គាហ្សា ជម្លោះប្រដាប់អាវុធនៅតំបន់កាស្មៀរ ការគំរាមកំហែងនុយក្លេអ៊ែរ…) និងបញ្ហាសន្តិសុខមិនប្រពៃណី (ដូចការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្ម Cyber ជាដើម)។ លោកថា ទាំងប្រទេសតូច-ធំ ឬជាអំណាចកណ្តាលសុទ្ធតែត្រូវបង្ខំចិត្តពិចារណាឡើងវិញ កែសម្រួលជំហរយុទ្ធសាស្ត្រ នយោបាយការបរទេស នយោបាយសេដ្ឋកិច្ច សន្តិសុខ ដើម្បីការពារផលប្រយោជន៍គោលរបស់ជាតិរៀងៗខ្លួន។

លោកបានថ្លែងបន្តថា «សភាពការណ៍នេះបានធ្លាក់ទៅក្នុងភាពកាន់តែស្មុគស្មាញថែមទៀត ជាមួយនឹងការចាប់ផ្តើម អនុវត្តយុទ្ធសាស្រ្តការទូត និងសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី Trump បន្ទាប់ពីលោក ចូលកាន់តំណែងអាណត្តិទី២ ភ្លាមនោះ។ការប្រកាសរបស់លោកពាក់ព័ន្ធនឹងការចង់ច្បាមយកប្រទេសកាណាដា មកធ្វើជារដ្ឋទី៥១ របស់សហរដ្ឋអាម៉េរិក, ការយកGreenland សម្រាប់គោលដៅសន្តិសុខ, ការចង់យកមកវិញនូវព្រែកជីក Panama, ការចង់យកតំបន់ Gaza ពីប្រជាជនប៉ាឡេស្ទីន, ហើយចុងក្រោយនេះ ការប្រើវិធីដំឡើងពន្ធលើទំនិញនាំចូល អាមេរិកពីគ្រប់ប្រទេសដោយគ្មានលើកលែងនោះ បានបញ្ជាក់អំពីការងាកចេញរបស់រដ្ឋការ Trump ពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី។ ទាំងនេះ គឺសំដៅសម្រេចនូវនយោបាយ «ផលប្រយោជន៍ អាមេរិកជាចំបង» និង «ធ្វើឱ្យអាម៉េរិកខ្លាំងក្លាឡើងវិញ» របស់លោកប្រធានាធិបតី Trump»។

លោកបានថ្លែងបន្ថែមថា នៅចំពោះមុខស្ថានភាពនេះ កម្ពុជាដែលជាប្រទេសតូច និងខ្សោយនៅឡើយខាងសេដ្ឋកិច្ច មានការចាំបាច់ក្នុងការពិចារណា រៀបចំកែសម្រួល តម្រែតម្រង់ទិសយុទ្ធសាស្ត្រ និងនយោបាយការបរទេសរបស់ខ្លួន ដើម្បីឆ្លើយតបនឹងវិបត្តិ និងការប្រឈមដែលកាន់តែស្មុគស្មាញទៅៗ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋសភា

The post លោក ប្រាក់ សុខុន៖ បច្ចុប្បន្នប្រទេសតូច-ធំ បង្ខំចិត្តកែសម្រួលជំហរយុទ្ធសាស្ត្រ ដើម្បីការពារផលប្រយោជន៍គោលរបស់ជាតិរៀងៗខ្លួន appeared first on Millions times.

ចិន​ និង​រុស្ស៊ី​សម្លឹង​មើល​អនាគតដ៏វែងឆ្ងាយនៃទំនាក់ទំនងជាយុទ្ធសាស្រ្ត រួមគ្នារក្សាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល
ចិន និងរុស្ស៊ីបានសន្យាពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ ដើម្បីរួមគ្នារក្សាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក Xi Jinping ទៅកាន់ទីក្រុងមូស្គូដែលបានគ្រោងទុកក្នុងខែឧសភា។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ដោយប្រាប់ថា លោកកំពុងទន្ទឹងរង់ចាំស្វាគមន៍លោក Xi នៅខែក្រោយ។ លោក Putin ថា មានកម្មវិធីសម្បូរបែប និងរៀបចំបានល្អ កំពុងរង់ចាំលោក Xi ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ក្នុងឱកាសនៃទិវាជ័យជម្នះរបស់រុស្ស៊ី។

តាមដានជាមួយយើង៖   Million Times

«វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការមួយ… គាត់នឹងក្លាយជាភ្ញៀវកិត្តិយសដ៏សំខាន់របស់យើង ហើយយើងនឹងមានឱកាសនិយាយអំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគីរបស់យើង និងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរបស់យើងលើវេទិកាពហុភាគីផងដែរ»។ លោក Putin ថ្លែងអះអាងប្រាប់ប្រមុខការទូតចិនលោក Wang ។

លោក Putin បន្ថែមថា រុស្ស៊ី និងចិនគួរតែបន្តបញ្ជូនសញ្ញាដ៏រឹងមាំទៅកាន់ពិភពលោកអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត នៅចំពោះមុខស្ថានការណ៍អន្តរជាតិដែលប្រែប្រួល។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍ថា លោក Wang Yi បានប្រាប់មេដឹកនាំរុស្ស៊ីថា ការត្រៀមរៀបចំកំពុងដំណើរការសម្រាប់ដំណើររបស់លោក Xi ដែលនឹងផ្តល់កម្លាំងចិត្តថ្មីដល់ការអភិវឌ្ឍន៍ទំនាក់ទំនង។ លោកថា ការសម្របសម្រួលយុទ្ធសាស្ត្រ និងការជឿទុកចិត្តខាងនយោបាយបានធ្វើឱ្យស៊ីជម្រៅរវាងប្រទេសជិតខាង។

លោក Wang បានសង្កត់ធ្ងន់ថា៖ «កិច្ច​សហប្រតិបត្តិការ​រវាង​រុស្ស៊ី​និង​ចិន​មិន​ដែល​សំដៅ​ប្រឆាំង​ភាគី​ទី​បី​ឡើយ ហើយ​វា​មិន​អត់​ឱន​ចំពោះ​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​ឡើយ។ ទំនាក់ទំនងចិន-រុស្ស៊ីនឹងមិនឈរនៅស្ងៀមទេ ប៉ុន្តែនឹងកាន់តែទូលំទូលាយ។ មិត្តភាពរបស់យើងមិនផ្តោតលើបច្ចុប្បន្នទេ ប៉ុន្តែមើលទៅអនាគតដ៏វែងឆ្ងាយ»។

ដំណើរទស្សនកិច្ចរបស់លោក Wang ទៅកាន់ទីក្រុងមូស្គូ ធ្វើឡើងចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា ភាពរអាក់រអួលក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក នាពេលថ្មីៗនេះ អាចជាសញ្ញាបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញឱ្យមានជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។

ក្នុងអំឡុងពេលពិភាក្សាជាមួយសមភាគីលោក Sergey Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សុី លោក Wang Yi បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល។

លោក Wang បាននិយាយថា «នៅឆ្នាំនេះ ប្រធានាធិបតី Xi និងប្រធានាធិបតី Putin មានទំនាក់ទំនងជាយុទ្ធសាស្រ្តពីរដង ដោយបានដឹកនាំទំនាក់ទំនងចិន-រុស្ស៊ីឱ្យឆ្ពោះទៅមុខយ៉ាងម៉ឺងម៉ាត់ [ចំពេលមានការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក និងមានភាពចលាចលនៅក្នុងទិដ្ឋភាពពិភពលោក]»។ លោកបានបន្តថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីបំពេញនូវការទទួលខុសត្រូវពិសេសក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លុបបំបាត់ការជ្រៀតជ្រែក ប្រកាន់ខ្ជាប់នូវមាគ៌ាត្រឹមត្រូវ និងលើកកម្ពស់សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល។

លោក Lavrov នៅក្នុងសុន្ទរកថាបើកបានសាទរទំនាក់ទំនងរបស់រុស្ស៊ីជាមួយប្រទេសចិនថាជា ភាតរភាពប្រវត្តិសាស្ត្រ។ លោកថ្លែងថា «ថ្ងៃនេះ ជាមួយមិត្តរបស់ខ្ញុំ ខ្ញុំក៏សុខចិត្ត … ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្រ្តរបស់យើង។ ខ្ញុំជឿថា ដំណើរទស្សនកិច្ចនេះនឹងរៀបចំយើងយ៉ាងពេញលេញសម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់របស់យើងនៅឆ្នាំនេះ»។

លោកបន្ថែមថា ទំនាក់ទំនងគឺស្ថិតនៅក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក ដោយលោកបានសន្យាថានឹងមានការសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំងតាមរយៈវេទិកាពហុភាគីដូចជា Brics និងអង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីបង្កើត «សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលប្រជាធិបតេយ្យកាន់តែច្រើន»៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ EPA-EFE

The post ចិន​ និង​រុស្ស៊ី​សម្លឹង​មើល​អនាគតដ៏វែងឆ្ងាយនៃទំនាក់ទំនងជាយុទ្ធសាស្រ្ត រួមគ្នារក្សាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល appeared first on Millions times.

CEO ក្រុមហ៊ុនបរទេសធំៗ នឹងសម្រុកទៅកាន់ចិនសម្រាប់កិច្ចប្រជុំកំពូលសំខាន់ៗ ហើយជួបលោក Xi
នាយកប្រតិបត្តិបរទេសរាប់សិបនាក់នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែនេះ សម្រាប់សន្និសីទអភិវឌ្ឍន៍ដ៏លេចធ្លោមួយ ដែលអ្នកវិនិយោគិនខ្លះត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតី Xi Jinping។

សារព័ត៌មាន Reuters បានដកស្រង់ប្រភពមួួយឲ្យដឹងថា វេទិកាអភិវឌ្ឍន៍ចិនប្រចាំឆ្នាំនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមីនា នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ទីក្រុងប៉េកាំង។

តាមដានជាមួយយើង៖   Million Times

CEO បរទេសធំៗដែលនឹងចូលរួម មានដូចជា FedEx, Siemen, ក្រុមហ៊ុនផលិតរថយន្ត BMW, Mercedes-Benz, អ្នករចនាបន្ទះឈីប Qualcomm, AstraZeneca, Aramco, Citadel, Rio Tinto, Deutsche Bank, McKinsey, Estee Lauder, Standard Chartered និង KPMG ។ នេះបើយោងតាមរបៀបវារៈព្រាងដែល Reuters ទទួលបាន។

ប្រភព​មួយ​បាន​និយាយ​ថា នាយក​ប្រតិបត្តិ​កំពូល​នៃ​ក្រុមហ៊ុន​រុករក​រ៉ែ វិស្វកម្ម និង​ថែទាំ​សុខភាព​ធំៗ​មួយ​ចំនួន​ក៏​នឹង​ចូល​រួម​ផង​ដែរ។ ប្រភពមួយទៀតបាននិយាយថា លោក Xi ទំនងជានឹងជួបក្រុមនាយកប្រតិបត្តិបរទេសមួយក្រុមបន្ទាប់ពីកិច្ចប្រជុំកំពូល ដែលអាចរួមបញ្ចូលនាយកប្រតិបត្តិអឺរ៉ុប និងអង់គ្លេស។

ការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ប្រទេសចិនបានធ្លាក់ចុះ ១៣.៤% ធៀបនឹងឆ្នាំមុននៅក្នុងខែមករា។ នេះបើយោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីខែមុន។

ប្រភពបាននិយាយថា រាល់ការធ្វើដំណើរទៅកាន់ប្រទេសចិនដោយនាយកប្រតិបត្តិរបស់អាមេរិកនឹងមានតិចតួចបំផុត ដោយសារមានការត្រួតពិនិត្យនាពេលបច្ចុប្បន្នលើការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសចិនពីទីក្រុងវ៉ាស៊ីនតោន។ នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Micron និង AMD មិនមានក្នុងបញ្ជីរបៀបវារៈព្រាងនោះទេ ទោះបីជាបានចូលរួមកាលពីឆ្នាំមុនក៏ដោយ។

ចំណែក ក្រុមហ៊ុនអាមេរិកដែលស្ថិតនៅក្រោមការស៊ើបអង្កេត ឬការត្រួតពិនិត្យបច្ចុប្បន្នដោយអាជ្ញាធរចិន រួមទាំង Google, Illumina, PVH និង Walmart ក៏មិនបង្ហាញនៅក្នុងរបៀបវារៈព្រាងនេះដែរ។

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters

The post CEO ក្រុមហ៊ុនបរទេសធំៗ នឹងសម្រុកទៅកាន់ចិនសម្រាប់កិច្ចប្រជុំកំពូលសំខាន់ៗ ហើយជួបលោក Xi appeared first on Millions times.

ប្រធានាធិបតីចិន Xi Jinping បដិសេធមិនចូលរួមកិច្ចប្រជុំកំពូល EU ឡើយ
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីចិនលោក Xi Jinping បានបដិសេធមិនទៅបំពេញទស្សនកិច្ចនៅទីក្រុងប្រ៊ុចសែលសម្រាប់កិច្ចប្រជុំកំពូល ដើម្បីប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាង EU និងមហាយក្សចិន។

ទីក្រុងប៉េកាំងបានប្រាប់មន្ត្រីសហភាពអឺរ៉ុបថា នាយករដ្ឋមន្ត្រី Li Qiang នឹងជួបជាមួយប្រធានក្រុមប្រឹក្សា និងគណៈកម្មការអឺរ៉ុប ជំនួសលោក Xi។

តាមដានជាមួយយើង៖   Million Times

កាសែត Financial Times បាននិយាយថា នាយករដ្ឋមន្ត្រីចិនជារឿយៗតែងបានចូលរួមកិច្ចប្រជុំកំពូល EU ដែលប្រារព្ធឡើងនៅទីក្រុងប្រ៊ុចសែល ខណៈដែលប្រធានាធិបតីធ្វើជាម្ចាស់ផ្ទះនៅទីក្រុងប៉េកាំង ប៉ុន្តែសហភាពអឺរ៉ុបចង់ឱ្យលោក Xi ចូលរួមដើម្បីរំលឹកដល់ពាក់កណ្តាលសតវត្សនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងប្លុក EU ។

Financial Times បាននិយាយបន្តថា ភាពតានតឹងរវាងទីក្រុងព្រុចសែល និងទីក្រុងប៉េកាំងបានកើនឡើងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដោយសហភាពអឺរ៉ុបបានចោទប្រកាន់ប្រទេសចិនថា បានគាំទ្រវិមានក្រឹមឡាំង។ កាលពីឆ្នាំមុន សហភាពអឺរ៉ុបក៏បានដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិនផងដែរ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters

The post ប្រធានាធិបតីចិន Xi Jinping បដិសេធមិនចូលរួមកិច្ចប្រជុំកំពូល EU ឡើយ appeared first on Millions times.

មេដឹកនាំ​ចិន និង​ថៃ ប្រកាសបង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន
នៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំចិន និងថៃ បានប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការច្បាប់បន្ថែមទៀត បង្ក្រាបជនឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មផ្សេងទៀត។

ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jingping បានអំពាវនាវឱ្យប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មនៅក្នុងតំបន់ ដើម្បីការពារប្រជាជន។

តាមដានជាមួយយើង៖   Million Times

នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បាននិយាយថា ប្រទេសថៃមានឆន្ទៈក្នុងការធ្វើការជាមួយចិន និងប្រទេសជិតខាងផ្សេងទៀត ដើម្បីបញ្ចប់ការឆបោកតាមអនឡាញ ការក្លែងបន្លំ ល្បែងស៊ីសង និងសកម្មភាពខុសច្បាប់ផ្សេងទៀត។ ការលើក​ឡើង​បែបនេះ​ក្នុង​កិច្ច​ពិភាក្សា​នៅ​វិមានប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ ៤ថ្ងៃ​របស់​លោកស្រី Paetongtarn នៅ​ប្រទេស​ចិន។

ជំនួបនោះ លោក Xi បានថ្លែងអំណរគុណដល់លោកស្រី Paetongtarn សម្រាប់វិធានការណ៍ដ៏រឹងមាំរបស់ថៃប្រឆាំងនឹងក្រុមជនឆបោកតាមអនឡាញមកលើប្រជាជនចិន ដែលថ្មីៗនេះ ថៃបានបិទការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា។

លោកបន្ថែមថា “ភាគីទាំងពីរត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការតុលាការ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន”។

អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Thanathip Sawangsang បាននិយាយថា ខណៈដែលអ្នកទាំងពីរកំពុងជួបគ្នា មនុស្ស ៦១នាក់ត្រូវបានជួយសង្គ្រោះពីទីតាំងឆបោកតាមអនឡាញក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ។ លោកថា មានជនជាតិចិនប្រហែល ៣៤ នាក់ ក្រោពីនោះមានមកពីប្រទេសឥណ្ឌូណេស៊ី អេត្យូពី និងបណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអាហ្រ្វិក។ លោកថ្លែងទៅកាន់កាសែត AFP ។

នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោកស្រី Paetongtarn បាននិយាយថា ប្រទេសថៃបានដាក់ផែនការស្ទាក់ចាប់សមាជិកក្រុមឧក្រិដ្ឋជន ដែលប្រើប្រាស់ទឹកដីថៃជាចំណុចឆ្លងកាត់ទៅកាន់ប្រទេសផ្សេងទៀត តាមរយៈប្រព័ន្ធប្រកាសអាសន្នជាមួយប្រទេសចិន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីវិមានរដ្ឋាភិបាល។ លោកស្រី​ក៏​បាន​ធានា​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​ថៃផង​ដែរ​៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Government House

The post មេដឹកនាំ​ចិន និង​ថៃ ប្រកាសបង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន appeared first on Millions times.

លោក Xi ប្រាប់ Putin គាំទ្រគ្នាទៅវិញទៅមកការពារផលប្រយោជន៍ស្របច្បាប់នៃប្រទេសទាំងពីរ
មេដឹកនាំចិន និងរុស្សុី បានបង្ហាញជំហរពង្រីងទំនាក់ទំងដែលរីកចម្រើននៅឆ្នាំខាងមុខ ក្នុង​ឱកាសនៃការផ្លាស់ប្តូរឆ្នាំថ្មី។ នៅថ្ងៃអង្គារ ខែមករានេះ ប្រធានាធិបតីចិន Xi Jingping បានបង្ហាញក្តីរីករាយដែលមានជំនួបតាមវីដេអូអនឡាញជាមួយប្រធានាធិបតីរុស្សុី Vladimir Putin ប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលឆ្នាំចិន។ លោក Putin ​បាន​ជូនពរ​លោក​ Xi និង​ប្រជាជន​ចិន​ឱ្យ​មាន​សុភមង្គល​ក្នុង​ពិធីបុណ្យ​និទាឃរដូវ និង​ជួប​តែ​សេចក្តីសុខ​គ្រប់​ប្រការ។

យោងតាមគេហទំព័រក្រសួងការបរទេសចិន ក្នុងជំនួបនោះលោក Xi បានសង្កត់ធ្ងន់លើការត្រៀមខ្លួនធ្វើការជាមួយលោក Putin ដើម្បីកសាងសមិទ្ធិផលនាពេលកន្លងមក ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ីនៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី នាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះ ជំរុញការអភិវឌ្ឍន៍ និងវិបុលភាពនៃប្រទេសទាំងពីរ និងលើកកម្ពស់តម្លាភាព និងយុត្តិធម៌អន្តរជាតិ។

តាមដានជាមួយយើង៖   Million Times

លោកថា ភាគីទាំងពីរគួរតែគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក និងរួមគ្នាទប់ទល់នឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងដោយកម្លាំងខាងក្រៅ។

លោក Xi បានអំពាវនាវឱ្យភាគីទាំងពីរបង្កើនការទំនាក់ទំនង និងការសម្របសម្រួលលើកិច្ចការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសៀងហៃ BRICS និងក្របខ័ណ្ឌពហុភាគីផ្សេងទៀត អនុវត្តពហុភាគីនិយមពិត ប្រឆាំងអធិបតេយ្យភាព និងនយោបាយអំណាចរួម។

ក្នុងជំនួបនោះ លោក Putin បាននិយាយថា ទំនាក់ទំនងរុស្ស៊ី-ចិនកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ ដោយកត់សម្គាល់ថាមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយជាយុទ្ធសាស្ត្រ គួរឱ្យទុកចិត្ត និងស្ថិរភាព។

ប្រធានាធិបតីរុស្ស៊ីបានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងប្រើប្រាស់ឱ្យបានពេញលេញនូវបណ្តាញផ្លាស់ប្តូរដែលមានស្រាប់ និងធ្វើការដើម្បីវឌ្ឍនភាពថ្មីក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ រួមទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពល លំហអាកាស និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

លោកនិយាយថា រុស្ស៊ីនឹងធ្វើការជាមួយចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការពហុភាគី និងដើរតួនាទីវិជ្ជមានសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។

ក្នុងជំនួបតាមរយៈវីដេអូអនឡាញនៅដើមឆ្នាំនេះ ប្រធានាធិបតីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយបានយល់ព្រមរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រនៅឆ្នាំ២០២៥៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ ក្រសួងការបរទេសចិន

The post លោក Xi ប្រាប់ Putin គាំទ្រគ្នាទៅវិញទៅមកការពារផលប្រយោជន៍ស្របច្បាប់នៃប្រទេសទាំងពីរ appeared first on Millions times.

បុរសខ្លាំងរដ្ឋចិន គ្រោងបំពេញទស្សនកិច្ចទៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥
នាព្រឹកព្រលឹមថ្ងៃសុក្រ ទី២៧ ខែធ្នូ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងប៉េកាំង Igor Morgulov បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA ថា ប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ២០២៥ ខាងមុខ។

តាមដានជាមួយយើង៖   Million Times

លោក Igor បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នភាគីទាំងសងខាងកំពុងរៀបចំផែនការយ៉ាងសកម្ម សម្រាប់ជំនួបរវាងមេដឹកនាំមហាអំណាចទាំង២ ហើយវាមិនមែនជាអាថ៌កំបាំងឡើយ ចំពោះដំណឹងនៃការបំពេញទស្សនកិច្ច របស់មេដឹកនាំចិនទៅកាន់ប្រទេសសម្ព័ន្ធមិត្តមួយនេះ។

គោលបំណងនៃការធ្វើទស្សនកិច្ចសារនេះរបស់មេដឹកនាំមហាយក្សចិន មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនោះឡើយ ប៉ុន្តែទីភ្នាក់ងារព័ត៌មានបរទេសជឿថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីរឹតចំណងភាពជាដៃគូគ្មានដែនកំណត់រវាងចិន និងរុស្ស៊ី ចំពេលមានការផ្លាស់ប្ដូរប្រធានាធិបតីអាមេរិកនាដើមឆ្នាំក្រោយ។

គួររំលឹកបន្តិចថា លោក Xi Jinping បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកចុងក្រោយ ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីលោករក្សាបានតំណែងប្រធានាធិបតីចិន ៣អាណត្តិជាប់ៗគ្នា៕

អត្ថបទ៖ Luffy រូបភាព៖ ក្រសួងការបរទេសចិន

The post បុរសខ្លាំងរដ្ឋចិន គ្រោងបំពេញទស្សនកិច្ចទៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥ appeared first on Millions times.

Trump អញ្ជើញបុរសខ្លាំងរដ្ឋចិន Xi Jinping ចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិក
លោក Donald Trump បានអញ្ជើញមេដឹកនាំកំពូលចិន Xi Jinping ដើម្បីចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិករបស់លោក គ្រោងធ្វើឡើងនាខែក្រោយ។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារព័ត៌មាន CBS បានចុះផ្សាយថា លិខិតអញ្ជើញពីប្រធានាធិបតីជាប់ឆ្នោត បានផ្ញើទៅកាន់លោក Xi តាំងពីដើមខែវិច្ឆិកា ក្នុងការចូលរួមពិធីឡើងកាន់តំណែងនាថ្ងៃទី២០ ខែមករា ក៏ប៉ុន្តែមកទល់ពេលនេះ មិនទាន់ទទួលបានការឆ្លើយតបពីភាគីចិននៅឡើយ។

ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីងតោន មិនទាន់បកស្រាយអ្វីឡើយ ទាក់ទងនឹងការសុំបំភ្លឺបន្ថែម ពីក្រុមអ្នកសារព័ត៌មាន។

ដោយឡែក លោក Trump បានបង្ហើបឲ្យដឹងថា ទំនាក់ទំនងរវាងលោក និងលោក Xi Jinping គឺមានភាពល្អប្រសើរណាស់ ហើយពួកគេថែមទាំងបាននិយាយជាមួយគ្នាថែមទៀតនៅក្នុងសប្ដាហ៍នេះ។

គួរជម្រាបដែរថា វានឹងក្លាយជារឿងដែលមិនធ្លាប់មានពីមុនសោះ បើសិនជាមេដឹកនាំចិន ចូលរួមពិធីតែងតាំងប្រធានាធិបតីអាមេរិក ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយកំពូលរៀងៗខ្លួន៕

អត្ថបទ៖ Luffy រូបភាព៖ The Armidale Express

The post Trump អញ្ជើញបុរសខ្លាំងរដ្ឋចិន Xi Jinping ចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិក appeared first on Millions times.

លោក Xi ទៅកាន់ប្រទេសម៉ារ៉ុក ជួបជាមួយព្រះអង្គម្ចាស់ Hassan
ប្រធានាធិបតីចិន Xi Jinping បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចបន្តធ្វើការជាមួយប្រទេសម៉ារ៉ុក ដើម្បីគាំទ្រគ្នាទៅវិញទៅមកលើផលប្រយោជន៍ស្នូលរៀងៗខ្លួន និងជំរុញឱ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងនៃភាពជាដៃគូយុទ្ធសាស្ត្រចិន-ម៉ារ៉ុក។ ការអះអាងរបស់លោក Xi ក្នុងជំនួបជាមួយព្រះអង្គម្ចាស់ Moulay Hassan នៃប្រទេសម៉ារ៉ុក បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសប្រេស៊ីល។

ក្រោមការចាត់តាំងដោយស្តេចម៉ារ៉ុក Mohammed VI ព្រះអង្គម្ចាស់ Hassan និងនាយករដ្ឋមន្ត្រីម៉ារ៉ុក Aziz Akhannouch បានស្វាគមន៍វត្តមានលោក Xi នៅព្រលានយន្តហោះដោយផ្ទាល់ កាលពីថ្ងៃព្រហស្បតិ៍។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបនោះលោក Xi បានប្រាប់ព្រះអង្គម្ចាស់ Hassan ថា ប្រទេសចិន និងម៉ារ៉ុកបានមើលឃើញពីការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយផ្លែផ្កា និងការផ្លាស់ប្តូរកាន់តែរស់រវើកក្នុងវិស័យផ្សេងៗ។

គួររំលឹកថា នៅឆ្នាំ២០១៦ លោក Xi និយាយថា ព្រះមហាក្សត្រ Mohammed VI បានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នឹងបានពិភាក្សាប្រកបដោយផលិតភាព ដែលនាំទំនាក់ទំនងចិន-ម៉ារ៉ុក ទៅកាន់កម្រិតថ្មីមួយ។

ព្រះមហាក្សត្រ Mohammed VI និងលោក Xi កាលពីឆ្នាំ២០១៦

លោក Xi បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចធ្វើការជាមួយប្រទេសម៉ារ៉ុក ដើម្បីអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១០ នៃវេទិកាសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់ ហើយធ្វើការដើម្បីទទួលបានលទ្ធផលបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ នៅក្នុងនោះ លោកក៏បាននិយាយអំពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។

លោក Xi បានបន្ថែមថា ប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ារ៉ុកក្នុងការការពារសន្តិសុខ និងស្ថិរភាពជាតិ ដោយលោកបានអំពាវនាវឱ្យប្រទេសទាំងពីរពង្រីកការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ដើម្បីលើកកម្ពស់ការគាំទ្រសាធារណៈសម្រាប់មិត្តភាពរវាងប្រទេសទាំងពីរ។

ចំណែកព្រះអង្គម្ចាស់ Hassan បានពាំនាំនូវការស្វាគមន៍យ៉ាងស្មោះស្ម័គ្រ និងការស្វាគមន៍យ៉ាងកក់ក្តៅពីព្រះមហាក្សត្រ Mohammed VI ដល់លោក Xi ដោយមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីបានរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍន៍ដ៏ល្អប្រសើរ។

ព្រះអង្គម្ចាស់ក៏បានថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ការគាំទ្រដ៏មានតម្លៃរបស់ខ្លួនចំពោះប្រទេសម៉ារ៉ុកក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ដែលប្រជាជនម៉ារ៉ុកនឹងមិនភ្លេចឡើយ។ ព្រះអង្គម្ចាស់មានប្រសាសន៍ថា គ្រួសាររាជវង្ស និងរដ្ឋាភិបាលម៉ារ៉ុកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ហើយមានឆន្ទៈរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយប្រទេសចិន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

ព្រះអង្គម្ចាស់ Hassan បាននិយាយថា ភាសា និងវប្បធម៌ចិនមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមប្រជាជនម៉ារ៉ុក ដោយបង្ហាញពីក្តីសង្ឃឹមរបស់គាត់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនទ្វេភាគី។

ដោយកត់សម្គាល់ឃើញថា ប្រទេសទាំងពីរប្រកាន់ជំហរស្រដៀងគ្នាលើបញ្ហាជាច្រើន ព្រះអង្គម្ចាស់ Hassan បានមានប្រសាសន៍ថា ភាគីម៉ារ៉ុកត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយប្រទេសចិនដើម្បីគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងស្ថិរភាព៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ MAP

The post លោក Xi ទៅកាន់ប្រទេសម៉ារ៉ុក ជួបជាមួយព្រះអង្គម្ចាស់ Hassan appeared first on Millions times.