WorldBridge Group Archives - Millions times

ក្រុមហ៊ុន WorldBridge Group ចាប់ដៃក្រុមហ៊ុនថៃ បណ្តាក់ទុនថ្មីមួយនៅកម្ពុជា ផ្តល់សេវាកម្មទ្រព្យសម្បត្តិឌីជីថល
ក្រុមហ៊ុន WorldBridge Group ចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Bitkub (Bitkub Capital Group Holdings) មានមូលដ្ឋាននៅប្រទេសថៃ ដើម្បីផ្តល់សេវាកម្មទ្រព្យសម្បត្តិឌីជីថល ដែលអាចដំណើរការបាននិងមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនទាំងពីរ បានធ្វើឲ្យការបណ្តាក់ទុននេះក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការពន្លឿនការទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យាផ្សេងៗ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នានេះ ភាគីទាំងពីរបានមើលឃើញពីសារៈសំខាន់នៃទ្រព្យសកម្មឌីជីថល និងការច្នៃប្រឌិតផ្នែក blockchain ហើយបានកំណត់ឱកាសសម្រាប់ការសហការរវាងគ្នា។

ផលប័ត្រអាជីវកម្មចម្រុះរបស់ក្រុមហ៊ុន WorldBridge Group ក្នុងវិស័យផ្សេងៗធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អ សម្រាប់ការពង្រីកខ្លួនរបស់ Bitkub ទៅក្នុងលំហទ្រព្យសម្បត្តិឌីជីថលនៅកម្ពុជា។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលទើបបង្កើតថ្មី នឹងមានបំណងណែនាំអត្ថប្រយោជន៍នៃ Web3 និងបច្ចេកវិទ្យា blockchain ដើម្បីកែលម្អការដាក់បញ្ចូលហិរញ្ញវត្ថុ និងដំណោះស្រាយទ្រព្យសម្បត្តិឌីជីថល សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ WorldBridge

The post ក្រុមហ៊ុន WorldBridge Group ចាប់ដៃក្រុមហ៊ុនថៃ បណ្តាក់ទុនថ្មីមួយនៅកម្ពុជា ផ្តល់សេវាកម្មទ្រព្យសម្បត្តិឌីជីថល appeared first on Millions times.

សេដ្ឋីម្ចាស់អគារខ្ពស់កប់ពពកនៅភ្នំពេញ ចុះ MoU ជាមួយក្រុមហ៊ុនកូរ៉េអភិវឌ្ឍន៍វិស័យអចលនទ្រព្យ
ម្ចាស់អគារ The Bridge និងអគ្គនាយកក្រុមហ៊ុន WorldBridge Group ដែលជាសាជីវកម្មក្នុងពហុវិស័យនៅប្រទេសកម្ពុជា បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសំណង់ឈានមុខគេមួយរបស់កូរ៉េខាងត្បូងដើម្បីធ្វើកិច្ចសហការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។

ក្នុងឱកាសអមដំណើរនាយករដ្ឋមន្រ្តីកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Daewoo E&C លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។

តាមដានជាមួយយើង៖   Million Times

សូមបញ្ជាក់ថា Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់​នៅកូរ៉េ ដោយមានអាយុកាលជាង ៥០ឆ្នាំមកហើយ។ Daewoo E&C បានដើរតួនាទីដ៏​សំខាន់ ក្នុងការចូលរួមនូវវិវត្តសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កូរ៉េ។ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការអភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល។

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូល សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C ជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាការងារ ជំរុញការវិនិយោគនៅកម្ពុជាផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ Feacbook Sun Chanthol

The post សេដ្ឋីម្ចាស់អគារខ្ពស់កប់ពពកនៅភ្នំពេញ ចុះ MoU ជាមួយក្រុមហ៊ុនកូរ៉េអភិវឌ្ឍន៍វិស័យអចលនទ្រព្យ appeared first on Millions times.