AI Archives - Millions times

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត៖ បច្ចេកវិទ្យា AI នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ ខណៈបច្ចេកវិទ្យា AI នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច (Driver of Growth) សម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដោយផ្តោតលើប្រធានបទចំនួន៤ គឺ៖ និយមន័យនៃ AI, ការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ, ជំនាញ Prompt Engineering និង ការប្រើប្រាស់ឧបករណ៍ AI ដើម្បីបង្កើនផលិតភាពការងារ។ សូមបញ្ជាក់ជូនថា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនេះជាមួយនឹងថ្នាក់ដឹកនាំនិងមន្រ្តីនានាផងដែរ។

បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលនេះរួច ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសទាំងអស់ដែលមានសមាសភាពមកពី ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាកលវិទ្យាល័យ CamTech ដែលបានចែករំលែកចំណេះដឹង និងបទពិសោធ ហើយបានបញ្ជាក់ថា ការចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺដោយសារឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការជឿជាក់លើបច្ចេកវិទ្យា និងចង់ជំរុញលើកទឹកចិត្តការប្រើប្រាស់បច្ចេកវិទ្យា ទាំងក្នុងកិច្ចការប្រចាំថ្ងៃ និងទាំងក្នុងកិច្ចការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

តាមដានជាមួយយើង៖   Million Times

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចនូវទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពនិងសុខុមាលភាពជូនប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់ទុកបច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច (Driver of Growth) សម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍នៃការប្រកួតប្រជែងសកល ប្រទេសនីមួយៗ រួមទាំងប្រទេសកម្ពុជាត្រូវវិនិយោគលើ AI ដើម្បីបង្កើននូវឧត្តមភាពប្រកួតប្រជែង (Competitive Advantage) ទាំងលើទិដ្ឋភាពសេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងសង្គម។

សម្រាប់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ទោះបីកម្ពុជាមិនទាន់អាចឈានដល់កម្រិតបង្កើតបច្ចេកវិទ្យាថ្មី (Invention) ដោយខ្លួនឯង ប៉ុន្តែយើងត្រូវហ៊ានវិនិយោគ ដើម្បីមានសមត្ថភាពអាចចាប់យកបច្ចេកវិទ្យា ដែលមានស្រាប់មកប្រើប្រាស់ (Application) ឱ្យអស់លទ្ធភាព និងឱ្យត្រូវតាមតម្រូវការប្រើប្រាស់ជាក់ស្តែង បើពុំដូច្នោះទេយើងនឹងដើរក្រោយគេឆ្ងាយ។

លើសពីនេះ ឯកឧត្តមបានផ្តល់ទស្សនាទានថា យើងត្រូវរៀនសូត្រដើម្បី «ធ្វើជាម្ចាស់លើ AI» មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់នោះទេ ដោយ AI គឺជាជំនួយការដ៏ល្អ ប៉ុន្តែការសម្រេចចិត្តចុងក្រោយត្រូវផ្អែកលើបញ្ញា (Intelligence), បទពិសោធ (Experience), Intuition និងប្រាជ្ញាវិនិច្ឆ័យ របស់មនុស្ស។

ជាទិសដៅការងារបន្តសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យបង្កើត «ក្រុមការងារដឹកនាំកម្មវិធី AI Application» នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសិក្សាពីចន្លោះខ្វះខាត និងរៀបចំផែនការប្រើប្រាស់ AI ក្នុងកិច្ចការប្រចាំថ្ងៃ ទៅតាមមុខងារនិងអង្គភាពដែលមានការចាំបាច់ ដើម្បីបង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ និងវិនិយោគលើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីឱ្យដើរទាន់បច្ចេកវិទ្យា ដោយចាត់ទុកថាជាការវិនិយោគដើម្បីអនាគតរបស់ស្ថាប័នក៏ដូចជាសម្រាប់ប្រទេស៕

អត្ថបទ៖ ប៊ី

The post ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត៖ បច្ចេកវិទ្យា AI នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច appeared first on Millions times.

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដឹកនាំគណៈប្រតិភូសិក្សាពី AI និង Cloud Computing នៅប៉េកាំង
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ពីរដែលជាដៃគូរបស់ក្រុមហ៊ុន Huawei គឺក្រុមហ៊ុន CapitalOnline និង អេឡិចត្រូនិចនិងបញ្ញាឌីជីថល (BEDI) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពន្លឿនបរិវត្តកម្មបច្ចេកវិទ្យានៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះផ្តោតលើការសិក្សាពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing) ដោយផ្តោតលើឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព ធ្វើទំនើបកម្មប្រព័ន្ធ និងលើកកម្ពស់អភិបាលកិច្ច ទាំងក្នុងវិស័យសាធារណៈ និងឯកជននៅកម្ពុជា។

តាមដានជាមួយយើង៖   Million Times

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរបានបង្ហាញពីសមត្ថភាពនៃមជ្ឈមណ្ឌលទិន្នន័យកម្រិតខ្ពស់ដែលជំរុញដោយ AI សេវាកម្មក្លោដ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រប្រសិទ្ធភាពខ្ពស់ ដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វិស័យអប់រំ សុខាភិបាល និងផលិតកម្មជាដើម។

ក្រុមហ៊ុនទាំងពីរក៏បានបង្ហាញពីសមត្ថភាពជំនាន់ថ្មីនៃមជ្ឈមណ្ឌលទិន្នន័យជំរុញដោយ AI របស់ខ្លួន ដែលអាចបង្រៀនគំរូ AI ដោយប្រើទិន្នន័យធំ (large-scale model training) រហូតដល់ការដំណើរការទិន្នន័យប្រសិទ្ធភាពខ្ពស់ សម្រាប់គាំទ្រឧស្សាហកម្ម បង្កើនផលិតភាព ពង្រឹងការផ្តល់សេវាសាធារណៈ និងជំរុញនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរសិក្សាឱកាសវិនិយោគនៅកម្ពុជា និងចូលរួមបង្ហាញដំណោះស្រាយបច្ចេកវិទ្យារបស់ខ្លួន នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ របស់កម្ពុជា នៅខែមីនា ឆ្នាំ២០២៦ ពិសេសនាំយកការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ជាប្រយោជន៍ជាក់ស្តែងដល់ឧស្សាហកម្ម និងសហគមន៍នៅកម្ពុជា៕

អត្ថបទ៖ ប៊ី

The post រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដឹកនាំគណៈប្រតិភូសិក្សាពី AI និង Cloud Computing នៅប៉េកាំង appeared first on Millions times.

ក្រសួងពីរ ជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន
ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមគ្នាជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន។ ថ្នាក់ដឹកនាំក្រសួងទាំងពីរ គឺឯកឧត្តម ហង់ជួន ណារ៉ុន និងឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញទទួលជួបពិភាក្សាការងារជុំវិញការជំរុញនេះ កាលពីថ្ងៃទី ៩ ខែតុលា។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ការ​បញ្ចូល​ជំនាញ​ឌីជីថល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ ​គឺជា​តម្រូវការ​ចាំបាច់​មួយ ​សម្រាប់​ការ​កសាងរដ្ឋាភិបាល​ឌីជីថល និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ឌីជីថលរបស់​ប្រទេស ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​នឹង​ផ្តោត​លើ​ការ​គាំទ្រ​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ICT និង​ការ​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស ​ក្នុង​ការ​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ឌីជីថល​ ដែល​មាន​គុណភាពខ្ពស់ ជាពិសេសចូលរួមសហការ ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងប្រព័ន្ធអប់រំ។

ចំណែកឯឯកឧត្តម ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុង​ជំរុញ​ការ​កែទម្រង់​កម្មវិធីសិក្សា​ តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​លើ​បច្ចេកវិទ្យា​ថ្មីៗ និង​ការ​បង្កើត​នូវ​ធនធាន​រៀន ​និង​បង្រៀន​តាម​ប្រព័ន្ធ​ឌីជីថលជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីអប់រំ បានគាំទ្រទៅលើការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងវិស័យអប់រំ ដោយលើកឡើង​ថា គម្រោង​នេះ​ នឹង​ក្លាយជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ការ​បង្រៀន និងការរៀនសូត្រនៅកម្ពុជា ឱ្យឈាន​ដល់​កម្រិត​ខ្ពស់​ស្របតាម​និន្នាការ​ពិភពលោក។

បើតាមក្រសួងអប់រំ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ AI នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំនៅកម្ពុជា។ ទន្ទឹមនេះ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មជ្ឈមណ្ឌលនេះ នឹងមានសក្តានុពលក្នុងការបង្កើនគុណភាពនៃការអប់រំ តាមរយៈការបង្កើតការផ្លាស់ប្តូរវិធីសាស្ត្រនៃការបង្រៀន និងរៀន ដោយប្រើប្រាស់បច្ចេកវិទ្យា AI ជាឧបករណ៍ជំនួយ សំដៅជំរុញគុណភាពអប់រំប្រកបដោយបរិយាបន្ន ទំនួលខុសត្រូវ សីលធម៌ និងសមធម៌ និងស្របតាមបរិបទសង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងអប់រំ

The post ក្រសួងពីរ ជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន appeared first on Millions times.

នៅទីបំផុត! កម្ពុជាមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ប្រើប្រាស់ផ្ទាល់ខ្លួនហើយ
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសជាសាធារណៈនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលបង្កើតដោយកូនខ្មែរហើយប្រើប្រាស់ជាភាសាខ្មែរបានយ៉ាងទូលំទូលាយ ដោយសម្តេចបានស្នើឲ្យប្រជាពលរដ្ឋនាំគ្នាប្រើប្រាស់ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ។

តាមដានជាមួយយើង៖   Million Times

សម្តេច ហ៊ុន សែន បានគូសរំលេចពីការប្រើប្រាស់កម្មវិធី Fresh AI ដែលជាកម្មវិធី AI ព័ត៌មានឆ្លាតវៃរបស់ខ្មែរលើកដំបូង គឺងាយស្រួល គ្រាន់តែចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ វានឹងឆ្លើយតបលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន។

បើតាមការបញ្ជាក់របស់សម្តេចលើបណ្តាញសង្គម Facebook កម្មវិធីនេះដើរតួនាទីជា AI ផងនិងដូច Google នៅពេលត្រូវការរកព័ត៌មាន យើងអាចចូលស្វែងរកក្នុង App នេះបាន។ Fresh AI មានទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងធ្វើឲ្យកាន់តែឆ្លាតវៃក្នុងការរកព័ត៌មាន។

សូមជម្រាបថា កម្មវិធី Fresh AI ជាមោទនភាពរបស់ខ្មែរយើងដែលមានកម្មវិធី AI ព័ត៌មានលើកដំបូងបង្កើតឡើងដោយ អង្គភាពព័ត៌មាន Fresh News។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានស្នើសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ។

The post នៅទីបំផុត! កម្ពុជាមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ប្រើប្រាស់ផ្ទាល់ខ្លួនហើយ appeared first on Millions times.

មេដឹកនាំកូរ៉េខាងជើង បញ្ចេញយន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាត AI
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានត្រួតពិនិត្យការសាកល្បងយន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាតជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយបាននិយាយថា ការគ្រប់គ្រងគ្មានមនុស្សបើក និងសមត្ថភាព AI ត្រូវតែជាអាទិភាពកំពូលក្នុងការអភិវឌ្ឍន៍អាវុធទំនើប។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក Kim បានត្រួតពិនិត្យយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ថ្មី ដែលមានសមត្ថភាពអាចរកឃើញគោលដៅយុទ្ធសាស្ត្រផ្សេងៗ និងសកម្មភាពរបស់សត្រូវនៅលើគោក និងនៅសមុទ្រ។

តាមដានជាមួយយើង៖   Million Times

KCNA បានដកស្រង់សម្តីលោក Kim ថា “វិស័យឧបករណ៍គ្មានមនុស្សបើក និងបញ្ញាសិប្បនិម្មិត គួរតែជាអាទិភាពកំពូល និងត្រូវបានអភិវឌ្ឍក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ” ។

សូមជម្រាបថា កូរ៉េខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ក៏​បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​យន្តហោះ​ព្រមាន​មុន​ពេល​ហោះ​ហើរ​ជា​លើក​ដំបូង​ដែល​ជា​សមត្ថភាព​ដែល​អាច​កែលម្អ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដ៏​ចាស់​របស់​ខ្លួន។

រូបថតដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា លោក Kim Jong-un ឡើងជណ្តើរឆ្ពោះទៅកាន់ទ្វារនៃយន្តហោះដ៏ធំដែលមានម៉ាស៊ីនចំនួន៤ និងប្រព័ន្ធរ៉ាដាដែលដាក់នៅលើតួយន្តហោះ ហើយមើលយន្តហោះដែលកំពុងហោះហើរទាប គឺជាយន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាតជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Yonhap

The post មេដឹកនាំកូរ៉េខាងជើង បញ្ចេញយន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាត AI appeared first on Millions times.

អាជ្ញាធរចិនប្រាប់ឲ្យសហគ្រិន AI របស់ខ្លួន ផ្អាកធ្វើដំណើរទៅអាមេរិក ជៀសវាងបែកធ្លាយព័ត៌មានសម្ងាត់
អាជ្ញាធរនៃប្រទេសចិនបានប្រកាសប្រាប់សហគ្រិនជាន់ខ្ពស់កំពុងរកស៊ី និងអ្នកស្រាវជ្រាវក្នុងវិស័យបច្ចេកវិទ្យា AI ដែលកំពុងមានការរីកស្គុះស្គាយខ្លាំង ឲ្យផ្អាកការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក បើសិនជាមិនមានការចាំបាច់បន្ទាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal។

តាមដានជាមួយយើង៖   Million Times

អាជ្ញាធរចិនបានបញ្ជាក់ថា ការហាមឃាត់សហគ្រិន AI ក្នុងការធ្វើដំណើរទៅអាមេរិក គឺដើម្បីជៀសវាងការបែកធ្លាយព័ត៌មានសម្ងាត់ ស្ដីពីវឌ្ឍនភាពរបស់ប្រទេសចិនអំពីការអភិវឌ្ឍន៍បច្ចេកវិទ្យា AI ដ្បិតបច្ចុប្បន្នអាមេរិក និងចិន កំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងវិស័យមួយនេះ។

បន្ថែមពីនោះ ក្រុមអាជ្ញាធរចិនក៏បានបង្ហាញក្ដីបារម្ភចំពោះសុវត្ថិភាព របស់ធុរកិច្ចជនជាន់ខ្ពស់ចិនផងដែរដោយបារម្ភថា ពួកគេអាចនឹងត្រូវឃុំខ្លួន និងត្រូវចាត់ទុកជាចំណាប់ខ្មាំង ដើម្បីជាឈ្នាន់ចរចាចំពោះសង្គ្រាមពាណិជ្ជកម្មចិន និងអាមេរិក ដែលកំពុងប្រឈមនឹងការផ្ទុះឡើង។

គួររំលឹកបន្តិចថា កាលពីអាណត្តិដំបូងរបស់លោក Donald Trump ក្នុងនាមជាប្រធានាធិបតីអាមេរិក លោកបានស្នើឲ្យរដ្ឋាភិបាលកាណាដា ឃាត់ខ្លួនថ្នាក់ដឹកនាំក្រុមហ៊ុនកំពូលចិន Huawei ម្នាក់ ដែលកាលនោះបានបង្កាត់ភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក អស់ពេលជាច្រើនឆ្នាំ។

សូមជម្រាបបន្ថែមថា ក្រោយអាជ្ញាធរចិនចេញសេចក្ដីប្រកាសខាងលើ ធុរកិច្ចជនដែលរកស៊ីក្នុងវិស័យ AI ជាច្រើនរូបបានលុបចោលការធ្វើដំណើរទៅអាមេរិក ហើយបើសិនជាបុគ្គលខ្លះមានការចាំបាច់ត្រូវតែទៅទីនោះ គឺតម្រូវឲ្យប្រាប់អាជ្ញាធរពីផែនការធ្វើដំណើររបស់ពួកគេ មុនចាកចេញពីប្រទេស និងពេលត្រឡប់មកវិញ ត្រូវរាយការណ៍ថា ពេលនៅអាមេរិកពួកគេធ្វើអ្វីខ្លះ និងបានជួបអ្នកណាខ្លះ៕

អត្ថបទ៖ Luffy រូបភាព៖ SCMP

The post អាជ្ញាធរចិនប្រាប់ឲ្យសហគ្រិន AI របស់ខ្លួន ផ្អាកធ្វើដំណើរទៅអាមេរិក ជៀសវាងបែកធ្លាយព័ត៌មានសម្ងាត់ appeared first on Millions times.

Alibaba មានផែនការចំណាយច្រើនជាង ៥២ពាន់លានដុល្លារ វិនិយោគលើបច្ចេកវិទ្យា AI
កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្ស Alibaba បានបង្ហើបឲ្យដឹងថា ពួកគេមានផែនការចាយលុយយ៉ាងតិច ៣៨០ពាន់លានយ៉ន់ ឬប្រហែល ៥២,៥ពាន់លានដុល្លារ សម្រាប់ការវិនិយោគក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI រយៈពេល ៣ឆ្នាំ។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា ការចំណាយសម្រាប់ផែនការថ្មីរបស់ Alibaba គឺមានចំនួនច្រើនជាងការចាយវាយលើការអភិវឌ្ឍន៍ AI និងបច្ចេកវិទ្យផ្ទុកទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត ដែលក្រុមហ៊ុនធ្លាប់បានចំណាយរយៈពេលមួយទសវត្សចុងក្រោយទៅទៀត។

គ្រាន់តែចូលដើមឆ្នាំ២០២៥ ភ្លាម ក្រុមហ៊ុន Alibaba បានក្លាយជាជើងឯកក្នុងការប្រកួតប្រជែងកម្មវិធី China’s AI ដែលបានអូសទាញក្រុមវិនិយោគិន មកបណ្ដាក់ទុនជាមួយខ្លួន និងសម្រេចបានកិច្ចព្រមព្រៀងជាច្រើន។ ភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ បានកើនឡើងរហូតដល់ ៦៨% ចាប់តាំងពីចូលឆ្នាំថ្មី រហូតដល់ចុងខែកុម្ភៈនេះ។

សូមជម្រាបដែរថា ក្រៅពី Alibaba មានក្រុមហ៊ុនចិនជាច្រើនកំពុងសម្រុកវិនិយោគក្នុងវិស័យ AI ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យបច្ចេកវិទ្យាជំនាន់ថ្មីនេះ៕

អត្ថបទ៖ Luffy រូបភាព៖ AFP

The post Alibaba មានផែនការចំណាយច្រើនជាង ៥២ពាន់លានដុល្លារ វិនិយោគលើបច្ចេកវិទ្យា AI appeared first on Millions times.

OpenAI និងក្រុមហ៊ុន Kakao ចាប់ដៃបណ្ដាក់ទុនរួមគ្នាលើវិស័យ AI នៅកូរ៉េខាងត្បូង
នាថ្ងៃអង្គារទី០៤ ខែកុម្ភៈ ក្រុមហ៊ុន OpenAI បានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនបណ្ដាញសង្គម Kakao ក្នុងការបណ្ដាក់ទុនរួមគ្នា លើការអភិវឌ្ឍន៍បច្ចេកវិទ្យា AI ជំនាន់ថ្មីនៅប្រទេសកូរ៉េខាងត្បូង។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Kakao អះអាងនឹងប្រើប្រាស់បច្ចេកវិទ្យារបស់ OpenAI សម្រាប់ផលិតផលគ្រប់មុខរបស់ខ្លួន ស្របពេលការប្រកាសពីគម្រោងវិនិយោគនេះ ត្រូវបានធ្វើឡើងដោយនាយកប្រតិបត្តិ Sam Altman និង CEO ក្រុមហ៊ុន Kakao អ្នកនាង Chung Shina ក្នុងទីក្រុងសេអ៊ូល។

មហាសេដ្ឋីអាមេរិកបង្ហើបថា ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើននឹងរួមចំណែកយ៉ាងសំខាន់ ចំពោះប្រព័ន្ធអេកូឡូស៊ី នៃគម្រោងមជ្ឈមណ្ឌលទិន្នន័យAI Stargate របស់សហរដ្ឋអាមេរិក ដ្បិតប្រទេសមួយនេះក៏ជាស្ដេចត្រាញ់ក្នុងវិស័យបច្ចេកវិទ្យាប្រចាំទ្វីបអាស៊ីផងដែរ។

សូមជម្រាបដែរថា វិស័យបច្ចេកវិទ្យា AI កំពុងមានសន្ទុះជាខ្លាំង ពោលកាលពីខែមុន ប្រធានាធិបតីអាមេរិកបានប្រកាសពីគម្រោង Stargate ដែលជាការបណ្ដាក់ទុនរួមគ្នាពីក្រុមហ៊ុន OpenAI, Orcale និងក្រុមហ៊ុនជប៉ុន SoftBank សរុបសាច់ប្រាក់ ៥០០ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ Reuters

The post OpenAI និងក្រុមហ៊ុន Kakao ចាប់ដៃបណ្ដាក់ទុនរួមគ្នាលើវិស័យ AI នៅកូរ៉េខាងត្បូង appeared first on Millions times.

DeepSeek កម្មវិធី AI របស់ចិន កំពុងក្រឡុកទីផ្សារបច្ចេកវិទ្យាពិភពលោក
រយៈពេលប៉ុន្មានថ្ងៃនេះ កម្មវិធី AI របស់ចិនមួយមានឈ្មោះថា DeepSeek កំពុងបង្កភាពចលាចលនពេញទីផ្សារបច្ចេកវិទ្យាពិភពលោក ដោយសារទើបតែបង្កើត ប៉ុន្តែមានសមត្ថភាពអស្ចារ្យ អាចប្រកួតប្រជែងជាមួយក្រុមហ៊ុនខ្នាតយក្សដទៃដូចជា OpenAI និង Meta AI បានយ៉ាងងាយស្រួល។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយថា វត្តមានរបស់កម្មវិធី DeepSeek បានធ្វើឲ្យទីផ្សារភាគហ៊ុនបច្ចេកវិទ្យានៅអាមេរិកដាំក្បាលចុះខ្លាំងកាលពីថ្ងៃទី២៧ ខែមករា ដោយក្រុមហ៊ុន Nvidia ខាតលុយរាប់សិបពាន់លានដុល្លារ។

កម្មវិធី DeepSeek ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ និងមានមុខងារស្រដៀងជាមួយ ChatGPT របស់ក្រុមហ៊ុន OpenAI ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្រាវជ្រាវព័តមានបានដោយសេរី ដោយគ្រាន់តែផ្ញើសារនៅក្នុងកម្មវិធីមួយនេះ។

ហេតុផលចំបងដែលធ្វើឲ្យកម្មវិធីរបស់ចិនផ្ទុះការគាំទ្រខ្លាំងបែបនេះ គឺដោយសារដើមទុននៃការផលិតកម្មវិធី គឺមានតិចតួចបំផុត បើធៀបនឹងក្រុមហ៊ុនគូប្រជែងរកស៊ីលើវិស័យដូចគ្នា។ DeepSeek ត្រូវបានបង្កើតឡើងដោយលោក Liang អតីតនិស្សិតសកលវិទ្យាល័យ Zhejiang University ជាមួយដើមទុន ១០លានយ៉ន់ (១,៤លានដុល្លារ) និងក្រោយមកទទួលបានការបណ្ដាក់ទុនពីក្រុមហ៊ុនដទៃ រហូតដល់ខ្ទង់ ៦លានដុល្លារ។

ការចំណាយរបស់ DeepSeek បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ដ្បិតចាយលុយអស់តិច តែមានសមត្ថភាពអាចប្រើប្រាស់បាន ល្អដូចកម្មវិធី ChapGPT ដែលមានដើមទុនខ្ទង់ ២៥០លានដុល្លារ និងកម្មវិធី Meta AI ចាយអស់រហូតខ្ទង់ពាន់លានដុល្លារឯណោះ។

បច្ចុប្បន្ន កម្មវិធី DeepSeek កំពុងទទួលបានការគាំទ្រខ្លាំងទូទាំងពិភពលោក ដោយឈរនៅកំពូលតារាងសម្រាប់កម្មវិធីមានអ្នកទាញយកច្រើនបំផុត នៅក្នុង App Store និង Play Store នៅសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី៕

អត្ថបទ៖ Luffy រូបភាព៖ SCMP/

The post DeepSeek កម្មវិធី AI របស់ចិន កំពុងក្រឡុកទីផ្សារបច្ចេកវិទ្យាពិភពលោក appeared first on Millions times.

Mark Zuckerberg បង្ហាញផែនការវិនិយោគ AI តម្លៃ៦០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥
នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសកាលពីថ្ងៃសុក្រ ទី២៣មករាថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគយ៉ាងតិច $៦០ពាន់លានដុល្លារលើ បញ្ញាសិប្បនិម្មិត (AI) ក្នុងឆ្នាំ២០២៥ ដោយក្លាយជាអ្នកនាំមុខគេក្នុងវិស័យ AI ។

នៅក្នុងការបង្ហោះនៅលើទំព័រ Facebook មហាសេដ្ឋីលំដាប់ទី៣លើពិភពលោក Zuckerberg បានហៅឆ្នាំនេះថាជា “ឆ្នាំកំណត់សម្រាប់ AI” ហើយបានរៀបរាប់ពីមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ជំនួយការឌីជីថលកំពូលគឺ Meta AI ដែលត្រូវបានគេរំពឹងថានឹងប្រើប្រាស់ដោយមនុស្សជាងមួយពាន់លាននាក់។

តាមដានជាមួយយើង៖   Million Times

ក្រុមហ៊ុនក៏គ្រោងនឹងដឹកនាំការអភិវឌ្ឍន៍គំរូ AI ជាមួយ Llama 4 របស់ខ្លួន រួមជាមួយនឹងការបង្កើត “វិស្វករ AI” ដើម្បីជួយក្នុងការសរសេរកូដសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់ខ្លួន។

លើសពីនេះ Meta នឹងវិនិយោគក្នុងការកសាងមជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយ ដើម្បីគាំទ្រដល់ប្រតិបត្តិការ AI របស់ខ្លួន។ ការចំណាយដើមទុនដែលរំពឹងទុកសម្រាប់គំនិតផ្តួចផ្តើមទាក់ទងនឹង AI នៅឆ្នាំ២០២៥ នឹងមានចន្លោះពី ៦០ពាន់លានដុល្លារទៅ ៦៦ពាន់លានដុល្លារ។

លោក Zuckerberg បាននិយាយថា នេះជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ដែលនឹងជំរុញការច្នៃប្រឌិត ផ្តល់ថាមពលដល់ផលិតផលស្នូលរបស់ Meta និងជំរុញភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់អាមេរិក។

ការប្រកាសនេះកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញគម្រោងហេដ្ឋារចនាសម្ព័ន្ធ AI តម្លៃ ៥០០ពាន់លានដុល្លារដែលដឹកនាំដោយធនាគារ SoftBank និង OpenAI ។

ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តរបស់លោក Trump លោក Elon Musk ក៏ទំនងជាមានការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់គម្រោងនេះផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកកំពុងស្ថិតនៅលើផ្លូវក្នុងការវិនិយោគប្រហែល ៨០ពាន់លានដុល្លារនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI ការបណ្តុះបណ្តាលគំរូ និងកម្មវិធីពពកសកល៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Meta / AP

The post Mark Zuckerberg បង្ហាញផែនការវិនិយោគ AI តម្លៃ៦០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥ appeared first on Millions times.