អ្នកឧកញ៉ា លី ហួរ Archives - Millions times

នាយករដ្ឋមន្រ្តី សង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារ នឹងជួយគាំទ្រ និងបង្កលក្ខណៈដល់វិស័យអចលនទ្រព្យ
នៅថ្ងៃទី៤ ខែវិច្ឆិកានេះ លោក លី ហួរ ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានផ្ញើលិខិតមួយទំព័រថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តីកម្ពុជា សម្រេចបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។

លោក លី ហួរ ដែលមានតួនាទីជាលោកអ្នកឧកញ៉ា បានគូសបញ្ជាក់ថា វិធានការនេះជាការជួយកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ជាពិសេសតែងតែយកចិត្តទុកដាក់ក្នុងការ ជួយគាំទ្រលើកទឹកចិត្តដល់ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏ដូចអ្នកវិនិយោគទាំងអស់ បន្តបេសកកម្មជាមួយរាជ រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។

តាមដានជាមួយយើង៖   Million Times

ឆ្លើយតបទៅនឹងលិខិតរបស់ប្រធានសមាគមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយបង់ពន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។

ជាមួយនេះ សម្តេច ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ នឹងជួយគាំទ្រ និងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យទាំងអស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត»។

ក្រុមអ្នកជំនាញក្នុងវិស័យអចលទ្រព្យនៅប្រទេសកម្ពុជា សុទ្ធតែបានលើកឡើងស្រដៀងៗគ្នាថា ការសម្រេចរបស់រាជរដ្ឋភិបាលតាមរយៈការបន្ទូបន្ថយ និងលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យអចលនទ្រព្យ នឹងជួយបន្តពង្រឹងវិស័យអចលនទ្រព្យនៅកម្ពុជាឲ្យបន្តមានចរន្តទៅមុខ និងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនបន្ថែមទៀត ជាពិសេសវិនិយោគិនបរទេសឲ្យពួកគេមើលឃើញកម្ពុជា ពីឱកាសវិនិយោគដែលនឹងទទួលបានផលចំណេញច្រើន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ប្រាក់ពន្ធមួយចំនួននឹងត្រូវទទួលបានការលើកទឹកចិត្ត ដែលមានដូចជាពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬកាន់កាប់អចលនទ្រព្យ (លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក), ពន្ធលើចំណេញមូលធន, ពន្ធលើចំ ណាយមូលធន, ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនទាន់ប្រើប្រាស់ជាដើម។ សម្រាប់រយៈពេលនៃការអនុគ្រោះខាងលើ គឺមានការប្រែប្រួលទៅតាមប្រភេទនីមួយៗ ដោយខ្លះត្រឹមចុងឆ្នាំ ២០២៤ និងខ្លះរហូតដល់ចុងឆ្នាំ ២០២៥៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post នាយករដ្ឋមន្រ្តី សង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារ នឹងជួយគាំទ្រ និងបង្កលក្ខណៈដល់វិស័យអចលនទ្រព្យ appeared first on Millions times.

សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជាដាក់ផែនការស្តារវិស័យអចលនទ្រព្យនិងសំណង់វិលរកសភាពល្អវិញ
ក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ និងសំណង់ជួបប្រជុំគ្នាដើម្បីរៀបចំផែនការស្តារវិស័យនេះឲ្យទៅរកសភាពល្អវិញ ស្របពេលវិស័យដែលជាជន្ទល់សេដ្ឋកិច្ចមួយនេះកំពុងបន្តអូសជើងស្ងប់ស្ងាត់នៅឡើយ។

ដើម្បីជំរុញការងារនេះសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបណ្តុំដោយក្រុមវិនិយោគិនធំៗ បានបើកកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមលើវិស័យសំណង់នៅកម្ពុជា ដោយបានដាក់ចេញផែនការសំខាន់ៗជាច្រើនចំណុច។

បើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា កិច្ចប្រជុំនេះដើម្បីពិភាក្សា និងរបាយការណ៍វឌ្ឍនភាពវិស័សំណង់នៅកម្ពុជា ជាពិសេសការអនុវត្តន៍ច្បាប់ពន្ធនិងបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍន៍គំរោងបុរី សំណង់ខុនដូ របស់សមាជិក សមាជិកសមាគម។

ដើម្បីជម្រុញវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២៤ សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជាបានកំណត់គោលដៅនិងដាក់ចេញនូវផែនការសំខាន់ៗជាច្រើនរួមមាន៖ បន្តពង្រឹងកិត្យានុភាព តួនាទីដ៏សំខាន់របស់សមាគមដល់អ្នកអភិវឌ្ឍវិស័យសំណង់ក្នុងនិងក្រៅប្រទេស។ បន្តពង្រឹងអនុវត្តប្រកបដោយសកម្មជាចម្បងនិងអាទិភាពដោយប្រសិទ្ធិភាពរួមជាមួយសមិទ្ធិផលថ្មីៗ។ បន្តលើកកម្ពស់យន្តការភាពជាដៃគូជាមួយរាជរដ្ឋាភិបាលនិងផ្នែកឯកជនរបស់សមាគមជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗដើម្បីជម្រុញល្បឿននៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ បន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលស្របតាមគោលនយោបាយលើកកម្ពស់កម្រិតជីវភាពប្រជាជនមានចំណូលទាប និងចំណូលមធ្យមតាមរយៈការផ្គត់ផ្គង់លំនៅឋានតម្លៃទាបនៃគម្រោងអភិវឌ្ឍ។

ទន្ទឹមនេះ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានអះអាងថា ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់ជារួម បានបង្ហាញពីស្ថានភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ បើទោះបីជាវានៅមានកម្រិតបើធៀបនឹងអំឡុងមុនពេលផ្ទុះរាលដាលកូវីដ១៩យ៉ាងណាក្ដី៕

អត្ថបទ៖ នារតី
រូបភាព៖ សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា

The post សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជាដាក់ផែនការស្តារវិស័យអចលនទ្រព្យនិងសំណង់វិលរកសភាពល្អវិញ appeared first on Millions times.

វិស័យសំណង់នៅកម្ពុជាទទួលបានកំណើនទាប ធ្វើឲ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ
ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជាទទួលបានកំណើនទាប ដែលជាចម្បងត្រូវបានជំរុញដោយការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខណៈដែលការវិនិយោគបរទេសនៅក្នុងវិស័យអចលនទ្រព្យបានថយចុះ។

ក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ នាពេលកន្លងទៅ ធនាគារជាតិនៃកម្ពុជាលើកឡើងថា វិស័យសំណង់ និងអចលនទ្រព្យដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមកត្រូវបានព្យារកថានឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុកដែលផ្តោតលើលំនៅដ្ឋានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណីតដែលបម្រើដល់អនិវាសនជនត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ។

ធនាគារជាតិនៃកម្ពុជាសង្កត់ធ្ងន់ថា៖ «ការកើនឡើងនៃឥណទានមិនដំណើរការ អាចបន្ថយកំណើនឥណទានសម្រាប់ការប្រើប្រាស់ និងការវិនិយោគ និងកំណើននៃវិស័យសំណង់ និងអចលនទ្រព្យអាចបន្តមានកម្រិតទាប និងអាចមានឥទ្ធិពលបន្តលើវិស័យផ្សេងទៀត ដូចជាវិស័យធនាគារ ជាដើម»។

តាមដានជាមួយយើង៖   Million Times

សម្រាប់អ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា វិស័យចលនទ្រព្យនៅកម្ពុជាឆ្នាំ២០២៤នេះ មានភាពវិជ្ជមានជាងឆ្នាំ២០២៣។ ក្នុងវេទិកាពិភាក្សា ស្ដីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤» កាលពីដើមខែមីនាកន្លងទៅ លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍ថា៖ «ឆ្នាំ២០២៤នេះ ក៏នៅតែលំបាក ប៉ុន្ដែខ្ញុំឃើញសញ្ញាធៀបជាមួយនឹងឆ្នាំ២០២៣ មានភាពវិជ្ជមានជាងមុន ប៉ុន្ដែដល់ពេលដែលយើងកំពុងតែលំបាកអីចឹង គឺយើងអាចមើលឃើញថា វាមិនឃើញកំណើនខុសគ្នាទេ»។

លោកបានបង្ហាញក្ដីរំពឹងថា វិស័យចលនទ្រព្យនៅកម្ពុជា នឹងត្រឡប់ទៅរកស្ថានភាពល្អឡើងវិញ នៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧។

ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យកំពុងជួបបញ្ហាដែលកើតឡើងក្រោយមានវិបត្តិផ្ទួនៗគ្នានេះ អ្នកឧកញ៉ា លី ហួរ បានលើកឡើងថា បញ្ហាវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល កត្តារីករាលដាលជំងឺឆ្លងកូវីដ១៩ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងថ្មីៗមានសង្គ្រាមរវាងក្រុមហាម៉ាស-ប៉ាឡេស្ទីន ព្រមទាំងមានការបែងចែកប្លុកសេដ្ឋកិច្ចតំបន់ផងនោះធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ពេលថ្មីៗនេះ បានថ្លែងគូសបញ្ជាក់ថា កត្តាទាំងនេះបានជះឥទ្ធិផលដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ ធ្វើឲ្យវិស័យនេះទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា «បច្ចុប្បន្នគម្រោងបុរី ខុនដូ ការលក់មានការធ្លាក់ចុះជាគំហុក ឬលក់ពុំចេញតែម្ដង អតិថិជនពន្យាពេលបង់ប្រាក់ រហូតដល់អតិថិជនមួយចំនួនមិនមានលទ្ធភាព មិនបានបង់ប្រាក់ត្រឡប់មកក្រុមហ៊ុនវិញ ព្រមទាំងទាមទារឲ្យក្រុមហ៊ុនទិញផ្ទះត្រឡប់មកវិញ ធនាគារពាណិជ្ជក៏បានតម្លើងអត្រាការប្រាក់ និងរឹតបន្តឹងការផ្ដល់ឥណទានលំនៅឋានជូនអតិថិជន ផ្អាកផ្តល់ឥណទានលើការវិនិយោគលើវិស័យសំណង់ ក្រសួងស្ថានប័នរដ្ឋ ដែលពាក់ព័ន្ធមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម រឹតបន្តឹងលើការអនុវត្តផ្លូវច្បាប់ និងមានការផាកពិន័យជាប្រាក់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ធ្វើឲ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ក្រុមហ៊ុនមួយចំនួនផ្អាកការសាងសង់ បិទគម្រោងទាំងមូល និងឈានទៅដល់ក្ស័យធនតែម្ដង»។

គួររំលឹកបន្តិចថា បើតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញដែលចេញផ្សាយពេលកន្លងទៅបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ មានសំណង់បុរីចំនួន ៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧អគារ និងនៅក្នុងឆ្នាំ ២០២៣ បានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន ៥៣៦គម្រោង លើផ្ទៃក្រឡាសំ ណង់សរុបជាង ២៦ម៉ឺនម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២លានដុល្លាអាមេរិកបន្ថែមទៀត៕

អត្ថបទ៖ សេដ្ឋានី

The post វិស័យសំណង់នៅកម្ពុជាទទួលបានកំណើនទាប ធ្វើឲ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ appeared first on Millions times.

អ្នកឧកញ៉ា លី ហួរ៖ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យ មានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងឈានទៅដល់ក្ស័យធនតែម្ដង
អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានលើកពីផលប៉ះពាល់ ក៏ដូចជាបញ្ហាប្រឈម និងឧបសគ្គមួយចំនួនដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល កត្តារីករាលដាលជំងឺឆ្លងកូវីដ១៩ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងថ្មីៗមានសង្គ្រាមរវាងក្រុមហាម៉ាស-ប៉ាឡេស្ទីន ព្រមទាំងមានការបែងចែកប្លុកសេដ្ឋកិច្ចតំបន់ផងនោះធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។

ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០២៤កន្លងទៅ អ្នកឧកញ៉ា លី ហួរ បានថ្លែងថា កត្តាទាំងនេះបានជះឥទ្ធិផលដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ ធ្វើឲ្យវិស័យនេះទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។

តាមដានជាមួយយើង៖   Million Times

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា បច្ចុប្បន្នគម្រោងបុរី ខុនដូ ការលក់មានការធ្លាក់ចុះជាគំហុក ឬលក់ពុំចេញតែម្ដង អតិថិជនពន្យាពេលបង់ប្រាក់ រហូតដល់អតិថិជនមួយចំនួនមិនមានលទ្ធភាព មិនបានបង់ប្រាក់ត្រឡប់មកក្រុមហ៊ុនវិញ ព្រមទាំងទាមទារឲ្យក្រុមហ៊ុនទិញផ្ទះត្រឡប់មកវិញ ធនាគារពាណិជ្ជក៏បានតម្លើងអត្រាការប្រាក់ និងរឹតបន្តឹងការផ្ដល់ឥណទានលំនៅឋានជូនអតិថិជន ផ្អាកផ្តល់ឥណទានលើការវិនិយោគលើវិស័យសំណង់ ក្រសួងស្ថានប័នរដ្ឋ ដែលពាក់ព័ន្ធមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម រឹតបន្តឹងលើការអនុវត្តផ្លូវច្បាប់ និងមានការផាកពិន័យជាប្រាក់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ធ្វើឲ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ក្រុមហ៊ុនមួយចំនួនផ្អាកការសាងសង់ បិទគម្រោងទាំងមូល និងឈានទៅដល់ក្ស័យធនតែម្ដង។

នៅរាល់បញ្ហាចំពោះមុខនេះ អ្នកឧកញ៉ា លី ហួរ បានស្នើសុំទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលជាស្ថាប័នអាណាព្យាលបាលផ្ទាល់ ជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈម និងវិបត្តិវិស័យអចលនទ្រព្យកំពុងជួបប្រទះនេះ។

ជាការឆ្លើយតបឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ នៅចំពោះមុខម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនរយនាក់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានថ្លែងថា «កង្វល់របស់សមាគម ក៏ជាកង្វល់របស់ក្រសួង ដូច្នេះយើងយកឱកាសនេះ ដើម្បីស្វែងរកយុទ្ធសាស្ដ្ររួម សម្រាប់ដើរទៅមុខទាំងអស់គ្នា ដោយពួតដៃគ្នាឈរលើវិថីមួយដ៏ត្រឹមត្រូវ ដើម្បីកុំឱ្យមានការលំបាកទៅថ្ងៃខាងមុខទៀត ពិសេសការខាតបង់ទាំងពេលវេលា និងថវិកា»៕

អត្ថបទ៖ ផល កុសល

The post អ្នកឧកញ៉ា លី ហួរ៖ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យ មានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងឈានទៅដល់ក្ស័យធនតែម្ដង appeared first on Millions times.