អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ Archives - Millions times

ក្រសួងឧស្សាហកម្ម ប្រកាសអត្ថប្រយោជន៍បន្ថែម និងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិ
ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសអត្ថប្រយោជន៍បន្ថែម និងស្នើឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិ។

ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកំពង់ចាមកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥  ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលចង់ឃើញការកែលម្អពិតប្រាកដលើជំនាញវិជ្ជាជីវៈ ផលិតភាព និងគុណភាព ជាពិសេសសម្រាប់ខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលច្រើនខាងកែច្នៃ ផលិត និងការច្នៃប្រឌិតថ្មីៗ។

ឯកឧត្តមបានលើកឡើងថា៖ “ខណៈដែលប្រទេសយើងកំពុងត្រូវបានគេឈ្លានពាន ស្មារតីស្នេហាជាតិក៏មានន័យថា ការជួយអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងរឹងមាំ។ ការពង្រឹងជំនាញ និងគុណភាពផលិតផលរបស់យើង ក៏ជាទម្រង់មួយនៃការស្នេហាជាតិដែរ។ ដើម្បីឱ្យប្រទេសជាតិយើងខ្លាំងបាន យើងជាបុគ្គលម្នាក់ៗត្រូវតែខ្លាំង អាជីវកម្មត្រូវតែខ្លាំង ខេត្តនីមួយៗត្រូវខ្លាំង។”

តាមដានជាមួយយើង៖   Million Times

យុទ្ធនាការនេះត្រូវបានរៀបចំឡើង ដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ  ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ពាន់នាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា៖ «ខេត្តកំពង់ចាមបានបង្កើតគណៈកម្មាធិការថ្នាក់ខេត្ត និងស្រុក ដើម្បីផ្សព្វ​ផ្សាយលើកកម្ពស់ការយល់ដឹង និងការចុះឈ្មោះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការពិនិត្យតាមដាន និងការរាយការណ៍ជាប្រចាំ។”

ការចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។

អត្ថប្រយោជន៍ទាំងនេះកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់ តាមរយៈភាពជាដៃគូជាមួយស្ថាប័នសាធារណៈ និងឯកជន។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife និងក្រុមហ៊ុន Phillip Capital Group ថ្មីៗនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់សេវាធានារ៉ាប់រង និងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតគិតថ្លៃ។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក៏ផ្តល់បណ្ណជំនួយថវិកាសម្រាប់ការចាប់យកដំណោះស្រាយឌីជីថល ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់សហគ្រាស ខណៈដែលមូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍ ដើម្បីគាំទ្រការបណ្តុះបណ្តាល និងការបង្កើនជំនាញសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យស្នើសុំជាង ២៥០.០០០ ទូទាំងប្រទេស។ ខេត្តកំពង់ចាមជាប់ចំណាត់ថ្នាក់លេខបី បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាមួយនឹងការចុះឈ្មោះប្រមាណ ១៩.០០០ នាក់៕

អត្ថបទ៖ ប៊ី

The post ក្រសួងឧស្សាហកម្ម ប្រកាសអត្ថប្រយោជន៍បន្ថែម និងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិ appeared first on Millions times.

ខេត្តកណ្តាលមានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើនជាងគេ បន្ទាប់ពីភ្នំពេញ
ខេត្តកណ្តាលបន្តឈានមុខខេត្តផ្សេងៗទៀត ក្នុងការទទួលបានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនាមជាខេត្តយុទ្ធសាស្ត្រមួយ ដែលមានប្រជាជនច្រើន និងមានសេដ្ឋកិច្ចផ្សារភ្ជាប់នឹងរាជធានីភ្នំពេញ។

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ  ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងរដ្ឋបាលខេត្តកណ្តាល បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តនេះនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ពាន់នាក់ ។

ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីវឌ្ឍនភាពរបស់ខេត្តកណ្តាល ក្នុងដំណើរការប្រែក្លាយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងក្របខណ្ឌគាំទ្ររបស់ជាតិ។ ឯកឧត្តមបានលើកឡើងថា ការចុះឈ្មោះ និងការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីធំធាត់ មានសារៈសំខាន់ណាស់ សម្រាប់ដំណើរការអភិវឌ្ឍជាតិ ពិសេសការសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។

តាមដានជាមួយយើង៖   Million Times

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ខេត្តកណ្តាលមានប្រជាជនជិត ១,៤ លាននាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៦៦.០០០នាក់ នៅក្នុងអាជីវកម្ម មុខរបរ និងការងារអាទិភាពទាំង១៥ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ។ ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗក្នុងឆ្នាំ២០២៤ មានចំនួន ២.៤៥៦ ដុល្លារ កើនឡើង ១៨១ ដុល្លារ ធៀបនឹងឆ្នាំ២០២៣។ នេះជាកំណើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះក៏មានការរួមចំណែកសំខាន់ពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

រដ្ឋបាលខេត្តក៏បានលើកឡើងពីយន្តការអនុវត្តជាក់ស្តែង រួមទាំងការបង្កើតគណៈកម្មាធិការថ្នាក់ខេត្ត និងក្រុង-ស្រុក ដែលធ្វើឱ្យខេត្តទទួលបានលទ្ធផលចុះឈ្មោះខ្ពស់។

ឯកឧត្តម ហែម វណ្ណឌី បានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានដូចជាការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។

ទន្ទឹមនឹងនោះ អត្ថប្រយោជន៍ថ្មីៗត្រូវបានបន្តរៀបចំដោយស្ថាប័នរដ្ឋ និងឯកជន ដូចជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុម ពីក្រុមហ៊ុន Manulife, បណ្ណជំនួយថវិកា (Grant Voucher) ចំនួន១លានរៀលពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”សម្រាប់សហគ្រាសធុនមីក្រូចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម។ មូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព ក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខ។

ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកណ្តាល ឱ្យចូលរួមចុះឈ្មោះ ដើម្បីរក្សាដំណែងខេត្តកណ្តាល ជាខេត្តដែលបានចុះឈ្មោះច្រើនជាងគេលំដាប់ទីពីរនៅទូទាំងប្រទេស ដោយបន្ថែមថា ការចុះឈ្មោះនឹងបម្រើដល់ការរីកចម្រើនផ្ទាល់ខ្លួន និងពង្រឹងសេដ្ឋកិច្ចរបស់ខេត្តជារួម។

គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះចំនួន  ២៣៤.៣៣៩ នៅទូទាំងប្រទេស។ ខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ដោយមានអ្នកចុះឈ្មោះចំនួន ២៧.៨៤៣ នាក់។

ថ្នាលឌីជីថលនេះអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME, ធនាគារ ARDB, ធនាគារវឌ្ឍនៈ, ធនាគារកាណាឌីយ៉ា និង ធនាគារ FTB ។ ក្រុមគោលដៅសម្រាប់ការចុះឈ្មោះរួមមានសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល, និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
អត្ថបទ៖ ប៊ី

The post ខេត្តកណ្តាលមានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើនជាងគេ បន្ទាប់ពីភ្នំពេញ appeared first on Millions times.

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះ កើនដល់ជាង ២០ ម៉ឺននាក់នៅទូទាំងប្រទេស
ចំនួនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះរួចហើយ បានកើនដល់ជាង២០ម៉ឺននាក់នៅទូទាំងប្រទេស ខណៈយុទ្ធនាការផ្សព្វផ្សាយនិងជំរុញការចុះឈ្មោះ ត្រូវបានបន្តរៀបចំឡើងនៅខេត្តតាកែវ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ ពាន់នាក់ ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា។

នេះជាយុទ្ធនាការលើកទី ៦ ក្រោយពីយុទ្ធនាការនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ធំ សៀមរាប និងកំពង់ស្ពឺ។

ក្នុងយុទ្ធនាការនៅខេត្តតាកែវ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥   ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងខេត្ត ចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ និងរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលវែង។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយថាការសម្រេចចក្ខុវិស័យ២០៥០ ត្រូវការតួអង្គសេដ្ឋកិច្ច ដែលបច្ចុប្បន្នមានច្រើនលើសលុបជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់បានឆាប់រហ័ស និងមិននៅក្រិនក្នុងអាជីវកម្ម និងមុខរបររបស់ខ្លួន។

ឯកឧត្តមបានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះ ដែលរួមមានដូចជាការទទួលបានអត្តសញ្ញាណច្បាស់​លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។

ទន្ទឹមនឹងនោះ អត្ថប្រយោជន៍ថ្មីៗត្រូវបានបន្តរៀបចំជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុមពីក្រុមហ៊ុន Manulife, បណ្ណជំនួយថវិកា (Grant Voucher) ចំនួន១លានរៀលពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សម្រាប់សហគ្រាសធុនមីក្រូចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម។ មូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខ។

គិតត្រឹមថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះចំនួន ២២០.៦៧៧ ។ ខេត្តតាកែវស្ថិតនៅលេខរៀងទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលមានការស្នើសុំចុះឈ្មោះចំនួនជាង ១៥.៤៦៦ សំណើ ហើយយុទ្ធនាការនេះក៏មានគោលដៅពន្លឿនការចុះឈ្មោះក្នុងខេត្តតាកែវឱ្យបានកាន់តែច្រើន៕

អត្ថបទ៖ ប៊ី

The post អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះ កើនដល់ជាង ២០ ម៉ឺននាក់នៅទូទាំងប្រទេស appeared first on Millions times.

សម្តេច ហ៊ុន ម៉ាណែត៖ «យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងគោលដៅចម្បងចំនួន ២
រាជរដ្ឋាភិបាលកម្ពុជា សម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលដៅចម្បងការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋ-កិច្ចក្រៅប្រព័ន្ធ។

ក្នុងពិធីសម្ពោធនាព្រឹកថ្ងៃចន្ទ ខែធ្នូនេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំ និងដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូន អាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពកាន់តែល្អប្រសើរ។

តាមដានជាមួយយើង៖   Million Times

សម្តេចមានប្រសាសន៍ថា៖ ដើម្បីសម្រេច​បាន​ចក្ខុ​វិស័យអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធឱ្យរីកធំធាត់ រាជរដ្ឋាភិបាលបានដាក់​ចេញ​នូវអាទិភាពជាយុទ្ធសាស្រ្តចំនួន ៥រួមមាន : (១). ការកំណត់, កែសម្រួល និងរៀបចំយន្តការ ដែលបង្កលក្ខណៈងាយស្រួល ដើម្បីឈានចូល​ក្នុង​ប្រព័ន្ធ, (២). ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព, (៣). ការផ្តល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ, (៤).ការលើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈាន​ចូលក្នុង​ប្រព័ន្ធ, និង (៥). ការពង្រីក និងពង្រឹងការផ្សព្វ-ផ្សាយ, ការលើកកម្ពស់​ការយល់ដឹង និងការចូលរួម។

សម្តេចមនាយករដ្ឋមន្រ្តីបានថ្លែងថា «យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងគោលដៅចម្បងចំនួន ២ ដូចខាងក្រោម៖

ទី១៖ ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ: រាជរដ្ឋាភិបាលយល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ​ជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។

ជាក់ស្តែង អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្នាតមីក្រូ ដែលមិនមានទីតាំងជាក់លាក់ មិនអាចស្នើសុំលិខិតអនុញ្ញាតផ្សេងៗ ពីយន្តការច្រកចេញ-ចូល តែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឬ ក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ក្នុងន័យនេះ យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានបង្កើត​ឡើង​​ជាយន្តការថ្មី ដែលបំពេញបន្ថែមលើយន្តការដែលមានស្រាប់ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីម្យ៉ាង អនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចបំពេញបានដោយរលូន ងាយស្រួលរហ័ស និងឥតគិតថ្លៃសេវា និងម្យ៉ាងទៀត អនុញ្ញាតឱ្យរាជរដ្ឋាភិបាល ដាក់ចេញនូវការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ។

ទី២៖ ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋ-កិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង-ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល ដែលអាចរក្សាទុក ឬបោះពុម្ពជាសន្លឹក សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សម្តេចបានថ្លែងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិនមានការ​បង្ខិត​បង្ខំ និង មិនគិតថ្លៃអ្វីទាំងអស់។ ការចុះឈ្មោះនេះ​មិនត្រឹមតែដើម្បីឱ្យទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។ បើតាមសម្តេច អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ដែលមានផលរបរក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post សម្តេច ហ៊ុន ម៉ាណែត៖ «យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងគោលដៅចម្បងចំនួន ២ appeared first on Millions times.