ស្ពានមិត្តភាព Archives - Millions times

ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន មេ​គង្គ​ក្រចេះ នឹង​បើក​ជូន​ប្រជាពល​រដ្ឋ​ឆ្លង​កាត់​ចាប់​ពី​ដើម​ខែមេសា ឆ្នាំ ២០២៦ តទៅ
ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ។

ឯកឧត្តម បានថ្លែងបន្តថា បច្ចុប្បន្នស្ពាននេះ នៅបន្តសាងសង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ ២០២៦ ខាងមុខ។

ឯកឧត្តម ផន រឹម បានបញ្ជាក់ថា ដោយឡែក ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យបានរួចរាល់មុនកិច្ចសន្យា។

តាមដានជាមួយយើង៖   Million Times

គួរបញ្ជាក់ថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចវឌ្ឍនភាពសាងសង់៩៨,៣៦% ខណៈដែលគម្រោងទាំងមូលរួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនទៀតសម្រេចវឌ្ឍនភាព៨៧,៣៩%។

គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ដំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ៤ខ្សែ ប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដោយពុះទ្រូងផ្លូវនៅចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រផងដែរ។

ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀត៕

អត្ថបទ៖ ប៊ី

The post ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន មេ​គង្គ​ក្រចេះ នឹង​បើក​ជូន​ប្រជាពល​រដ្ឋ​ឆ្លង​កាត់​ចាប់​ពី​ដើម​ខែមេសា ឆ្នាំ ២០២៦ តទៅ appeared first on Millions times.

ប្រជុំវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គមគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៤ ខែមិថុនាបានរៀបចំកិច្ចប្រជុំ Mission Kick-off meeting & interim reporting on ESIA ស្ដីពី ផលប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោង​សាង​សង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារ EDCF នៃប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុនទីប្រឹក្សា YOOSHIN និងមន្ត្រីជំនាញពាក់ព័ន្ធ។

តាមដានជាមួយយើង៖   Million Times

បើតាមក្រសួងសាធារណការកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើការសិក្សាវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងឈានដល់ការឯកភាពលើរបាយការណ៍ទាំងមូល ដើម្បីអាចបន្តនីតិវិធីអនុវត្តគម្រោង និងដែលធានាដល់ផលប្រយោជន៍រួមទាំងបរិស្ថាន សេដ្ឋកិច្ច និងសង្គម នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នាពេលអនាគត។

ក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី ៦ ខែមិថុនាកន្លងទៅ លោក ផាក ជុងវុក ឯកអគ្គរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា បានបញ្ជាក់ថា គណៈកម្មាធិការចម្រុះ CKFTA បានរៀបចំកិច្ចប្រជុំលើកទី ១ ដោយជោគជ័យ និងបានពិនិត្យគម្រោងនានា ដែលក្នុងនោះក៏មានគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងស្នើដោយសម្តេចផ្ទាល់កាលពីឆ្នាំ២០២២។

លោកទូតកូរ៉េខាងត្បូងបញ្ជាក់ថា លោកតែងតែតាមដានដំណើរការនេះយ៉ាង យកចិត្តទុកដាក់ និងបានលើកឡើងថា ការរៀបចំសាងសង់ស្ពាននេះ មានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៥ខាងមុខនេះ។

នៅក្នុងជំនួបនេះដែរ សម្តេច ហ៊ុន​ សែន បានបង្ហាញក្ដីសង្ឃឹមថា សម្តេច នឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខ នូវស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។

បញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង ២៤៥លានដុល្លារ ត្រូវបានចុះហត្ថលេខាជាផ្លូវការរវាង រដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឡើងនៅលើទីតាំងចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គ ឆ្ពោះទៅកាន់ឃុំអរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ

The post ប្រជុំវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គមគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ appeared first on Millions times.

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ
ក្នុងពេលអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី ៦ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញក្ដីសង្ឃឹមថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងជំនួបនេះ លោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានជម្រាបជូនសម្ដេចតេជោ អំពីកំណើនការវិនិយោគកូរ៉េនៅកម្ពុជា និងកំណើនពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

តាមដានជាមួយយើង៖   Million Times

លោកទូតកូរ៉េ ក៏បានបញ្ជាក់ដែរថា គណៈកម្មាធិការចម្រុះ CKFTA បានរៀបចំកិច្ចប្រជុំលើកទី ១ ដោយជោគជ័យ និងបានពិនិត្យគម្រោងនានា។ ក្នុងនោះ ក៏មានគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងស្នើដោយសម្តេចតេជោផ្ទាល់ កាលពីឆ្នាំ ២០២២។ លោក ផាក ជុងវុក បានបញ្ជាក់ទៀតថា ស្ថានទូតកូរ៉េ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការចម្រុះ CKFTA និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាការឆ្លើយតប​ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញក្ដីសង្ឃឹមថា សម្តេច នឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខ នូវស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើន បានរៀបការជាមួយនឹងបុរសជនជាតិកូរ៉េ។ ដូច្នេះ គួរធ្វើយ៉ាងណាឲ្យកូនកាត់កម្ពុជា-កូរ៉េទាំងនោះ អាចចេះទាំង ២ភាសា គឺភាសាកម្ពុជា និងភាសាកូរ៉េ ដើម្បីឲ្យគេស្គាល់អត្តសញ្ញាណរបស់គេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីបំណងចូលជួបជាមួយប្រធានាធិបតីកូរ៉េ ដែលសម្ដេចអាចចាត់ទុកថា ជាមិត្តចាស់របស់សម្តេច នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសកូរ៉េ នៅខែកញ្ញា ឆ្នាំ ២០២៤ខាងមុខ។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) នៅរដ្ឋធានីសេអ៊ូល និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមការងារព័ត៌មានសម្ដេចតេជោ

The post សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ appeared first on Millions times.