យានយន្ត Archives - Millions times

ឯកឧត្តម ផន រឹម៖ និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានតួលេខកើនខ្ពស់ជាលំដាប់
និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានតួលេខកើនខ្ពស់ជាលំដាប់ ខណៈបច្ចុប្បន្នការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ នេះបើយោងតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារការ និងដឹកជញ្ជូន។

ឯកឧត្តម បានឱ្យដឹថា នៅខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន(ក្នុងនោះរថយន្ត ១ ២៩៣ គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់។

តាមទិន្នន័យចុះបញ្ជី នៅខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿង), ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១ ០៧៨ គ្រឿង(រថយន្ត ៨៨៩គ្រឿង)។

ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុប គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានចំនួន ១៦ ២១០ គ្រឿង៖ – ទោចក្រយានយន្ត = ៣ ៨៣២គ្រឿង – ត្រីចក្រយានយន្ត = ៧២២គ្រឿង និង– រថយន្ត = ១១ ៦៥៦ គ្រឿង។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម ផន រឹម បាន​ឱ្យ​ដឹង​ថា ចាប់ពីឆ្នាំ២០១៨ មក ការចុះបញ្ជីយានយន្តមានការកើនឡើងជាបន្តបន្ទាប់ ដែលការកើនឡើងនេះស្របទៅនឹងនិន្នាការ នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅលើពិភពលោក និងតំបន់ផងដែរ។

បច្ចុប្បន្នការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជី​យានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១ គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់ថា ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

ការប្រើប្រាស់យានយន្តអគ្គិសនីផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់និងសកលលោក។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០។ គោលនយោបាយនេះ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

គោលនយោបាយនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងការសំយោគគោលនយោបាយដែលមានស្រាប់ បទពិសោធអន្តរជាតិ ព្រមទាំងការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដោយមានការកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងគោលការណ៍ ច្បាស់លាស់ ព្រមទាំងដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា បំពេញគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌ ពេលវេលាជាក់លាក់៕

អត្ថបទ៖ ប៊ី

second...

x

The post ឯកឧត្តម ផន រឹម៖ និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានតួលេខកើនខ្ពស់ជាលំដាប់ appeared first on Millions times.

ក្រសួងការងារ និងក្រុមហ៊ុន BYD ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្ត EV
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD បានបើកកិច្ចពិភាក្សាដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។

ថ្លែងក្នុងកិច្ចពិភាក្សានៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ក្រុមហ៊ុន BYD បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង អភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសការងារនៅកម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យ EV។

ឯកឧត្តមបានគូសបញ្ជាក់ថា វត្តមានក្រុមហ៊ុន BYD គឺជាការផ្តល់ទំនុកចិត្តខ្ពស់ដល់កម្ពុជា និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រជាពលរដ្ឋ ហើយកិច្ចប្រជុំនាពេលនេះ ក៏ជាឱកាសថ្មីមួយទៀតសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាល គាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការក្រុមហ៊ុន BYD និងបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងតាមរយៈការប្រើប្រាស់ EV ។ ជាក់ស្តែង នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធទាំងស្រុងលើការនាំចូល EV ជាលក្ខណៈគ្រួសារ ដែលនេះជាការលើកទឹកចិត្តឱ្យមានការវិនិយោគ និងការប្រើប្រាស់ EV កាន់តែច្រើននៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន BYD តាមរយៈការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា។ កំណើននៃការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន BYD នេះបង្ហាញពីតម្រូវការនៃការបង្គុំរថយន្ត ការនាំចូល និងបន្ដកើនឡើង។ ដូចនេះ វាជាគឺជាឱកាសដ៏ល្អបំផុត ដែលក្រុមហ៊ុន និងក្រសួង ត្រូវសហការគ្នាក្នុងការបណ្តុះបណ្តាលយុវជនឱ្យទទួលបានជំនាញកាន់តែខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពជាដៃគូ ដើម្បីការកសាងកម្លាំងពលកម្មជំនាញ ត្រៀមខ្លួនសម្រាប់អនាគត និងមានភាពធន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាតិ និងភាពប្រកួតប្រជែងក្នុងតំបន់ផងដែរ។

ជាការឆ្លើយតប លោក យៀក ឆឹងហ៊ុយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ ដែលបានគាំទ្រយ៉ាងពេញទំហឹង ដែលធ្វើឱ្យក្រុមហ៊ុន BYD ទទួលបានភាពជោគជ័យនាពេលនេះ។

លោកបានជម្រាបជូនពីប្រវត្តិប្រតិបត្តិការ វឌ្ឍនភាពប្រកបដោយមោទកភាព និងយុទ្ធសាស្ត្របន្តរបស់ក្រុមហ៊ុន BYD នៅកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន BYD ក៏ផ្តោតសំខាន់លើគាំពារបរិស្ថានឱ្យកាន់តែប្រសើរ និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ទំនើបក្នុងតម្លៃសមរម្យ។

ក្នុងជំនួបប្រកបដោយផ្លែផ្កា និងចក្ខុវិស័យដ៏វែងឆ្ងាយនេះ ភាគីទាំងពីរបានប្តេជ្ញារួមគ្នាយ៉ាងមុតមាំក្នុងការពិនិត្យលទ្ធភាពលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ជាពិសេស តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្គោល និងសិស្ស, ការចុះកម្មសិក្សា និងការធ្វើទស្សនកិច្ចសិក្សាខ្សែច្រវាក់ផលិតកម្មផ្ទាល់ជាដើម៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រសួងការងារ និងក្រុមហ៊ុន BYD ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្ត EV appeared first on Millions times.

កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួនជាង ១៤ ៥០០ គ្រឿង គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤ ៥៣៤គ្រឿង ក្នុងនោះ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

របាយការណ៍ បានឱ្យដឹងទៀតថា ពេញមួយខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១ ០៧៨គ្រឿង(រថយន្ត ៨៨៩គ្រឿង) ខណៈដែលពេញមួយខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿ) ខណៈដែលនិន្នាការនេះមានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ថា ចាប់ពីឆ្នាំ២០១៨មក ការចុះបញ្ជីយានយន្តមានការកើនឡើងជាបន្តបន្ទាប់ ដែលការកើនឡើងនេះស្របទៅនឹងនិន្នាការ នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅលើពិភពលោក និងតំបន់ផងដែរ។ បច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។

តាមដានជាមួយយើង៖   Million Times

សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ផន រឹម បានឱ្យដឹងថា ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។ យានយន្ត គឺជាមធ្យោបាយចម្បងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅទូទាំងប្រទេស។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្តនិងរថយន្ត។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបរាប់ពីការប្រើប្រាស់យានយន្តអគ្គិសនី ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់និងសកលលោក ដែលមានដូចខាងក្រោម៖

១-ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក៖

ការប្រើប្រាស់យានយន្តអគ្គិសនីនឹងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។ យានយន្តអគ្គិសនីគ្មានការបញ្ចេញឧស្ម័នពុលតាមបំពង់ស៊ីម៉ាំងដូចយានយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីដ នីត្រូសែនអុកស៊ីដ និងភាគល្អិតនានា ដែលកត្តាទាំងនេះរួមចំណែកក្នុងការពង្រឹងគុណភាពខ្យល់ក្នុង បរិយាកាស។

ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីនឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុង សកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុន អាយុពីប្រមាណ៥,៤លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ២,៨លាននាក់ នៅឆ្នាំ២០៥០។ តាមការវិភាគនៃការបញ្ចេញឧស្ម័នពុលនៅក្នុងវដ្ដជីវិតនៃយានយន្ត ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធមានការបញ្ចេញឧស្ម័នពុលតិចជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ទៅជិត៤០% រីឯការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីបញ្ចេញឧស្ម័នពុលតិចជាងទោចក្រយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ១០ដង។

២-សន្តិសុខថាមពល៖

ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនឹងចូលរួមចំណែកក្នុងការកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ។ ដោយហេតុថាកម្ពុជាជាប្រទេសពឹងផ្អែកទាំងស្រុងលើការនាំចូល ប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិនិងបណ្តាប្រទេសក្នុងតំបន់ ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ នឹងជួយពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ព្រមទាំងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈដែលមានភាពមិនប្រាកដប្រជាខ្ពស់។ បន្ថែមលើនេះ អស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈបានដាក់សម្ពាធយ៉ាងខ្លាំងលើការគ្រប់គ្រងទុនបម្រុងរូបិយប័ណ្ណអន្តរជាតិ។

៣-ការសន្សំសំចៃ៖

ការប្រើប្រាស់យានយន្តអគ្គិសនីមានលក្ខណៈសន្សំសំចៃខ្ពស់ជាងការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ យានយន្តអគ្គិសនីមានប្រសិទ្ធផល ឬ ខ្ពស់ជាងថាមពលម៉ាស៊ីន ប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៥ ទៅ ៦ដង នៅក្នុងការបំប្លែងថាមពលទៅជាចលនាដែលធ្វើឱ្យ ចំណាយទាបក្នុងការផ្លាស់ទី ។

៤-ការឈោងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ៖

បណ្ដាប្រទេសក្នុងតំបន់និងសកលលោកកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញវិស័យយានយន្តអគ្គិសនី ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងៗទៀតដែលពង្រឹង សុវត្ថិភាពដល់អ្នកប្រើប្រាស់។ កម្ពុជាក៏ត្រូវសម្របខ្លួនក្នុងនិន្នាការថ្មីនេះ ដើម្បីរក្សាភាពប្រកួតប្រជែង សេដ្ឋកិច្ចរបស់ខ្លួន។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០។ គោលនយោបាយនេះ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

គោលនយោបាយនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងការសំយោគគោលនយោបាយដែលមានស្រាប់ បទពិសោធអន្តរជាតិ ព្រមទាំងការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដោយមានការកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងគោលការណ៍ ច្បាស់លាស់ ព្រមទាំងដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា បំពេញគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌ ពេលវេលាជាក់លាក់៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួនជាង ១៤ ៥០០ គ្រឿង គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ appeared first on Millions times.

កំណើនក្នុងវិស័យយានយន្ត បង្ហាញពីការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា កំណើនក្នុងវិស័យយានយន្តនៅកម្ពុជា បានបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ ព្រមទាំងឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ដូច្នេះ នាឱកាសអញ្ជើញអធិបតីភាព បើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ អមដំណើរដោយអ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានចូលរួមពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។

តាមដានជាមួយយើង៖   Million Times

អ្នកឧកញ៉ា សេង ញ៉ក់ សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយក ដឹ ព្រេមៀ សេនធ័រ សែនសុខ បានថ្លែងថា ពិធីតាំងបង្ហាញពិព័រណ៍រថយន្តជាលើកទី៣នេះ មានក្រុមហ៊ុនចូលរួមច្រើនជាងលើកទី២ កាលពីឆ្នាំ២០២៥កន្លងមក ពោលគឺមានក្រុមហ៊ុនរថយន្តក៏ដូចជាដៃគូសហការផ្សេងទៀតចូលរួម ៦០ក្រុមហ៊ុនដែលជាការប្រមូលផ្ដុំក្រុមហ៊ុនផលិតរថយន្ត អ្នកលក់ និងអ្នកប្រើប្រាស់ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិតផលថ្មី ក៏ដូចជាទីផ្សារសកលនៅកម្ពុជា ព្រមទាំងជាឱកាសទំនាក់ទំនងទៅកាន់អតិថិជនមួយវិញទៀតអ្នកប្រើប្រាស់ក៏នឹងមានឱកាសទទួលបាននូវបទពិសោធថ្មី ផលិតផលថ្មី បច្ចេកវិទ្យាថ្មី រួមជាមួយចំណេះដឹងផ្នែករថយន្តផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីពិព័រណ៍រថយន្តជាលើកទី៣ ដើម្បីបង្ហាញពីភាពចម្រុះ សម្បូរបែប និងការវិវឌ្ឍនៃវិស័យយានយន្តក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០២៤ ដែលជាឆ្នាំដំបូង នៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើងមកដល់ពេលនេះ យើងបានឃើញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំទាំងការកើនឡើងនៃចំនួនក្រុមហ៊ុនចូលរួម អ្នកចូលរួមការពង្រីករយៈពេលកម្មវិធី ពី២ថ្ងៃ ដល់៣ថ្ងៃ និងការពង្រីកទំហំទីតាំងកម្មវិធីជាដើម ដែលវឌ្ឍនភាពទាំងនេះ ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា វិស័យយានយន្តនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន និងទំនុកចិត្តកាន់តែខ្លាំងពីសំណាក់អ្នកវិនិយោគ ពាណិជ្ជករ និងអ្នកប្រើប្រាស់។

ឯកឧត្តមបានបញ្ជាក់ថា៖ «ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា វិស័យយានយន្តក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ កំណើនក្នុងវិស័យយានយន្ត គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ ព្រមទាំងឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ»។

សូមបញ្ជាក់ថា ពិព័រណ៍រថយន្តលើកទី៣ រយៈពេល ៣ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧-៨ ខែមីនា ឆ្នាំ២០២៦ រៀបចំដោយ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងសមាគមឧកញ៉ាកម្ពុជា ព្រមទាំងមានការចូលរួមឧបត្ថម្ភដោយបណ្តាក្រុមហ៊ុនជាច្រើនទៀត។ ព្រឹត្តិការណ៍នេះក៏មានការលើកទឹកចិត្តដល់អតិថិជនដែលបានជាវរថយន្ត និងភ្ញៀវកិត្តិយសដែលមកចូលរួមទស្សនានៅថ្ងៃតាំងពិព័រណ៍ នឹងទទួលបានការចាប់ឆ្នោតយករង្វាន់ផ្សេងៗ អមដោយការប្រគុំតន្ត្រីពីតារាល្បីៗ ព្រមទាំងមាន Playground Kids Paradise សម្រាប់កុមារលេងកម្សាន្តទៀតផង៕

អត្ថបទ៖ ប៊ី, រូបភាព៖ សមាគមឧកញ៉ាកម្ពុជា

second...

x

The post កំណើនក្នុងវិស័យយានយន្ត បង្ហាញពីការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅកម្ពុជា appeared first on Millions times.

ឯកឧត្តម ផន រឹម៖ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបជិត ១៣,០០០ គ្រឿង
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មកទល់ពេលនេះ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបបានចំនួន ១២,៩៦៨ គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ចំនួន ៣,២០៣ គ្រឿង ត្រីចក្រយានយន្តចំនួន ៧០០ គ្រឿង និងរថយន្តចំនួន ៩,០៦៥ គ្រឿង។

ឯកឧត្តម ផន រឹម បានថ្លែងថា ៖«ខ្ញុំសូមជម្រាបជូនថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ មានទោចក្រយានយន្តអគ្គិសនីចំនួន ៧០គ្រឿង បានបំពាក់ផ្លាកលេខពិសេស សម្គាល់ជាទោចក្រយានយន្តអគ្គិសនីផងដែរ (EV)»។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម  អ្នកនាំពាក្យ បានពន្យល់ថា យានយន្តអគ្គិសនី(Electric Vehicle-EV)សំដៅដល់យានយន្តដើរដោយម៉ូទ័រអគ្គិសនី និងប្រើប្រាស់អាគុយសម្រាប់ស្តុកថាមពល។

ឯកឧត្តម ផន រឹម បានបន្តទៀតថា ជាទូទៅ យានយន្តអគ្គិសនីត្រូវបានបែងចែកជា៣ប្រភេទ៖ ១/-ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ(Battery Electric Vehicle-BEV ) ២/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ(Hybrid Electric Vehicle-HEV) និង៣/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ តែអាចបញ្ចូលថាមពលដូចយានយន្តអគ្គិសនីសុទ្ធបាន(Plug-In HEV-PHEV)។

នាពេលបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១ គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈរហូតដល់បច្ចុប្បន្ន ចំនួនយានយន្តអគ្គិសនីកើនដល់ជាង ១២,០០០ គ្រឿង៕

អត្ថបទ៖ ប៊ី

second...

x

The post ឯកឧត្តម ផន រឹម៖ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបជិត ១៣,០០០ គ្រឿង appeared first on Millions times.

ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា នឹងជួយលើកកម្ពស់វិស័យទាំងពីរនេះ
ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា (ផ.អ.យ.អ.) ក្នុងឆ្នាំ២០២៣-២០២៤ នឹងក្លាយជាមូលដ្ឋានតម្រង់ទិសក្នុងការដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តគន្លឹះថ្មីៗ សំដៅជំរុញការអភិវឌ្ឍវិស័យទាំងពីរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)  ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្ត ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា(ផ.អ.យ.អ.) ក្នុងឆ្នាំ២០២៣-២០២៤ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធជាច្រើនរូប។

សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើសពីការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្ត ផ.អ.យ.អ. ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ (២០២៣-២០២៤) ប៉ុន្តែជាការលើកកម្ពស់ការជជែកពិភាក្សា ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ និងកំណើននៃវិស័យអាទិភាពទាំងពីរនេះនាពេលខាងមុខ តាមរយៈកិច្ចពិភាក្សាដែលមានវាគ្មិនមកពីក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ លើប្រធានបទស្តីពី “ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្កើនការនាំចេញក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក”។

តាមដានជាមួយយើង៖   Million Times

កិច្ចពិភាក្សានេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបានធាតុចូល និងអនុសាសន៍ចាំបាច់បន្ថែមទៀត ជាមូលដ្ឋានតម្រង់ទិសក្នុងការដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តគន្លឹះថ្មីៗ សំដៅជំរុញការអភិវឌ្ឍវិស័យទាំងពីរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ព្រមទាំងពង្រីកភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួលឥតឈប់ឈរនៃស្ថានភាពសេដ្ឋកិច្ចសកល។

ជាកិច្ចចាប់ផ្តើមកម្មវិធី បន្ទាប់ពីការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា អង្គសិក្ខាសាលាទាំងមូល បានធ្វើការស្មឹងស្មាធសង្រួមកាយវាចាចិត្ត ជាការសម្តែងនូវការគោរពដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ក៏ដូចជាគោរពដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិស្លូតត្រង់ ដែលបានបាត់បង់ជីវិតដោយសារការឈ្លានពាន។

ជាកិច្ចបន្ទាប់ ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីមោទនភាពចំពោះរបាយការណ៍ដ៏មានសារៈសំខាន់ និងគ្រប់ជ្រុងជ្រោយមួយនេះ ដោយទទួលបានការឯកភាពពីរាជរដ្ឋាភិបាលនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ដែលនេះជាសមិទ្ធផលថ្មីមួយទៀតបន្ទាប់ពី ផ.អ.យ.អ និងក្របខណ្ឌតាមដាន និងវាយតម្លៃលើការអនុវត្ត ផ.អ.យ.អ ត្រូវបានរៀបចំនិងដាក់ចេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការពង្រឹងតួនាទីនៃវិស័យឧស្សហកម្ម ក្នុងការធានាចីរភាពនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង ក្នុងទិសដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

ក្នុងន័យនេះ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចពឹងផ្អែកតែលើឧស្សហកម្មកាត់ដេរ និងវាយនភណ្ឌតែប៉ុណ្ណោះទេ ជាការចាំបាច់ណាស់ដែលកម្ពុជាត្រូវជំរុញឧស្សហូនីយកម្ម ក្នុងរូបភាពជាការធ្វើពិពិធកម្មមុខទំនិញនាំចេញ មូលដ្ឋានផលិតកម្ម និងទីផ្សារនាំចេញ ជាពិសេសការធ្វើទំនើបកម្មឧស្សាហកម្ម ដែលពឹងផ្អែកលើជំនាញបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផលជាអាទិភាពដែលកម្ពុជាសម្រេចបានក្នុងពេលថ្មីៗ រួមមាន៖ ការបំបែកកំណត់ត្រាជាថ្មីក្នុងឆ្នាំ២០២៥ លើការអនុម័តគម្រោងវិនិយោគ បានរហូតដល់ជាង ៦០០ គម្រោង ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា, និង ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិកក្នុងអត្រាពន្ធ ១៩% ដែលកម្ពុជាគឺជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក នាំមកនូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។

មុននឹងប្រកាសបើកអង្គសិក្ខាសាលាជាផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម សូមផ្តល់មតិយោបល់ សំណូមពរ និងធ្វើការពិភាក្សាឱ្យផុលផុស ដើម្បីបានជាធាតុចូលដ៏សំខាន់សម្រាប់បន្តជំរុញការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងទៅមុខទៀត៕

អត្ថបទ៖ ប៊ី

second...

x

The post ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា នឹងជួយលើកកម្ពស់វិស័យទាំងពីរនេះ appeared first on Millions times.

ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន BKI របស់អូស្ត្រាលី នឹងរួមគ្នាអភិវឌ្ឍន៍ជំនាញបម្រើឧស្សាហកម្មយានយន្ត
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥  បានទទួលជួបតំណាងវិទ្យាស្ថាន BKI ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញបច្ចេកទេស សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត មុននឹងវិទ្យាស្ថានសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួន។

វិទ្យាស្ថាន BKI ដែលជាស្ថាប័នជំនាញលើការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឈានមុខមួយរបស់ប្រទេសអូស្ត្រាលី បានបង្ហាញពីគម្រោងមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួននៅកម្ពុជា ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយយកជាគំរូតាមមជ្ឈមណ្ឌលរបស់ខ្លួននៅប្រទេសឥណ្ឌា និងនៅទីក្រុងមែលប៊ន។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីចក្ខុវិស័យរបស់ក្រសួង ក្នុងការតម្រង់ទិសការបណ្តុះបណ្តាលជំនាញបច្ចេកទេស ឱ្យស្របតាមតម្រូវការឧស្សាហកម្មរបស់កម្ពុជា ដោយផ្តោតលើវិស័យអាទិភាពដូចជាការកែច្នៃអាហារ យានយន្ត អេឡិចត្រូនិច និងវិស័យថ្មីៗដូចជាបច្ចេកវិទ្យាជីវសាស្ត្រជាដើម។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមបានលើកឡើងពីឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសារៈសំខាន់នៃសាលា TVET ក្នុងការផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញឯកទេសសម្រាប់វិស័យជាក់លាក់ ជាជាងតែកម្មវធីបណ្តុះបណ្តាលជំនាញទូទៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើកិច្ចសហប្រតិបត្តិការមួយចំនួន រួមទាំងការប្រើប្រាស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តជាគំរូសម្រាប់វិស័យយុទ្ធសាស្ត្រផ្សេងទៀត ការសហការជាមួយមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាលក្នុងឧស្សាហកម្ម ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍជំនាញសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង២០ម៉ឺននាក់ដែលបានចុះឈ្មោះ ហើយដែលនឹងទទួលបានប័ណ្ណឥណទានអភិវឌ្ឍជំនាញនាពេលខាងមុខ។

តំណាងវិទ្យាស្ថាន BKI បានបង្ហាញចំណាប់អារម្មណ៍គាំទ្រចំពោះសំណើ និងភាពជាដៃគូកាន់តែស៊ីជម្រៅនេះ ដោយបានលើកឡើងថា ភាពជោគជ័យនៃមជ្ឈមណ្ឌលឧត្តមភាពយានយន្ត នឹងត្រូវបានពង្រីកសម្រាប់ជាគំរូនាពេលអនាគត។

វិទ្យាស្ថានបានការគាំទ្រពីក្រសួងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិត និងសហគ្រាសធុនតូច និងមធ្យម ដើម្បីកាត់បន្ថយតម្រូវការនៃការនាំចូលកម្លាំងពលកម្មជំនាញពីបរទេស និងសិក្សាការអភិវឌ្ឍជំនាញថាមពលស្អាតក្នុងវិស័យរថយន្តអគ្គិសនី អ៊ីដ្រូសែន និងបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ។

ភាគីទាំងពីរបានបង្ហាញទំនុកចិត្តថា មជ្ឈមណ្ឌលឧត្តមភាពយានយន្តនេះ នឹងក្លាយជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅភាពជាដៃគូក្នុងការអភិវឌ្ឍជំនាញកាន់តែទូលំទូលាយ៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន BKI របស់អូស្ត្រាលី នឹងរួមគ្នាអភិវឌ្ឍន៍ជំនាញបម្រើឧស្សាហកម្មយានយន្ត appeared first on Millions times.

ឯកឧត្តម ផន រឹម ពន្យល់ពីប្រភេទយានយន្តដែលសម្គាល់ថាជាយានយន្តអគ្គិសនី (EV)
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យល់ថា យានយន្តអគ្គិសនី (Electric Vehicle-EV) សំដៅដល់យានយន្តដើរដោយម៉ូទ័រអគ្គិសនី និងប្រើប្រាស់អាគុយសម្រាប់ស្តុកថាមពល។

ឯកឧត្តម ផន រឹម បានបន្ថែមថា ជាទូទៅ យានយន្តអគ្គិសនីត្រូវបានបែងចែកជា៣ប្រភេទ៖ ១/-ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ (Battery Electric Vehicle-BEV ) ២/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ (Hybrid Electric Vehicle-HEV) និង៣/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ តែអាចបញ្ចូលថាមពលដូចយានយន្តអគ្គិសនីសុទ្ធបាន (Plug-In HEV-PHEV)។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម អ្នកនាំពាក្យ បានឱ្យដឹងទៀតថា នាពេលបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម បានបន្តថា ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង៕

អត្ថបទ៖ ប៊ី

second...

x

The post ឯកឧត្តម ផន រឹម ពន្យល់ពីប្រភេទយានយន្តដែលសម្គាល់ថាជាយានយន្តអគ្គិសនី (EV) appeared first on Millions times.

រដ្ឋមន្ត្រី ហែម វណ្ណឌី សម្ពោធដាក់ឱ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលានេះ បានសម្ពោធដាក់ឱ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី (NEVITI) ដែលជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការជំរុញការស្រាវជ្រាវ ការបណ្តុះបណ្តាលបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលថ្មី។

តាមដានជាមួយយើង៖   Million Times

វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីកម្ពុជា នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យយានយន្តរបស់កម្ពុជា និងស្របតាមគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០។

វិទ្យាស្ថាននេះ នឹងចូលរួមបណ្តុះបណ្តាលកម្លាំងពលកម្មកម្ពុជា សម្រាប់ការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យយានយន្តអគ្គិសនី ដែលជាឧស្សាហកម្មថាមពលថ្មីរបស់កម្ពុជា។

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក ដែលក្រុមហ៊ុន GTV Motor បានសម្របសម្រួលបញ្ជូនមន្ត្រីជំនាញបច្ចេកទេស គ្រូបង្គោល និងបុគ្គលិកក្រុមហ៊ុន ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាយានយន្តអគ្គិសនី នៅទីក្រុងឆុងឈីង ប្រទេសចិន។ គម្រោងនេះ ក៏រួមចំណែកដល់ការអនុវត្តក្របខ័ណ្ឌជាតិសំខាន់ៗ រួមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ផែនទីបង្ហាញផ្លូវវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងយុទ្ធសាស្ត្រ​អព្យាក្រឹតកាបូន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា គម្រោងនេះ​ក៏នឹងរួមចំណែកដល់ការកសាង “សហគមន៍កម្ពុជា-ចិនមានអនាគតរួមគ្នា” និងជាគំរូសម្រាប់កិច្ចទំនាក់ទំនងអន្តរជាតិថ្មីមួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដោយបំពេញបន្ថែមកម្មវិធីកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ ព្រមទាំងគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ច ដែលជំរុញដោយបច្ចេកវិទ្យា និងនិរន្តរភាព។

ឯកឧត្តមក៏ បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន NEVITI សហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីអភិវឌ្ឍស្តង់ដារជាតិបន្ថែមទៀត សម្រាប់វិស័យយានយន្ត និងលើកកម្ពស់សមត្ថភាពធ្វើតេស្ត និងវិញ្ញាបនបត្រកម្ម ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃវិស័យយានយន្តរបស់កម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម

second...

x

The post រដ្ឋមន្ត្រី ហែម វណ្ណឌី សម្ពោធដាក់ឱ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី appeared first on Millions times.

ពីលើអគារ វីងថៅវើ អ្នកឧកញ៉ា គិត ម៉េង ជំរុញឲ្យក្រុមអ្នកមាននៅចិនវិនិយោគក្នុងវិស័យយានយន្ត
ក្នុងជំនួបនៅលើអគារ វីងថៅវើ ផ្ទាល់ខ្លួនស្ថិតតាមមហាវិថីព្រះមុនីវង្ស អ្នកឧកញ៉ា គិត ម៉េង ជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់បច្ចេកវិទ្យា និងជំនាញក្នុងវិស័យយានយន្ត ដើម្បី បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានស្ថិរភាពនយោបាយ មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅអាស៊ាន។

ការជំរុញលើកទឹកចិត្តរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោកស្រី យាន ហ្វេយ (Yan Fei) ប្រធានសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង ប្រទេសចិន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងពេលលោកស្រី និងគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យយានយន្តដែលកំពុងរីកច្រើនយ៉ាងឆាប់រហ័ស។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញអំពីស្ថានភាពបច្ចុប្បន្ននៃវិស័យយានយន្តនៅកម្ពុជា ក៏ដូចជាវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា។ អ្នកឧកញ៉ាបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងចិន និងការប្តេជ្ញារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។

ជាមួយគ្នានេះ អ្នកឧកញ៉ាមានប្រសាសន៍ថា ជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់បច្ចេកវិទ្យា និងជំនាញក្នុងវិស័យយានយន្ត បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានស្ថិរភាពនយោបាយ មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅអាស៊ាន មានកម្លាំងពលកម្មវ័យក្មេង និងមានបរិយកាសធុរកិច្ចល្អប្រសើរ។

លោកស្រី យាន ហ្វេយ រួមនិងគណៈប្រតិភូធុរកិច្ចសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង បង្ហាញនូវចំណាប់អារម្មណ៍ចំពោះទីផ្សារយានយន្តនៅកម្ពុជា និងចង់សិក្សាស្វែងយល់បន្ថែមអំពីបរិមាណលក់ តម្រូវការយានយន្តថ្មីនិងយានយន្តប្រើប្រាស់រួច និងតម្រូវការគ្រឿងបន្លាស់យានយន្ត។ គណៈប្រតិភូធុរកិច្ចខេត្តក្វាងទុង ក៏សិក្សាស្វែងយល់ផងដែរអំពីច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងការនាំចូលយានយន្ត ក៏ដូចជា ស្ថានភាពនៃការផ្តល់កម្ចីទិញលក់យានយន្តនៅកម្ពុជា។

លោកស្រីបន្តថា ក្រុមហ៊ុនចិនខេត្តក្វាងទុង ចាប់អារម្មណ៍ទីផ្សារកម្ពុជា និងកំពុងសិក្សាលទ្ធភាពបង្កើតរោងចក្រផលិត ដំឡើង និងចែកចាយរថយន្តនៅកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ស្ថាប័នទាំងពីរមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តក្វាងទុងនាពេលនេះ គឺជាការវិវត្តន៍ដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ទំនាក់ទំនងឧស្សាហកម្មយានយន្តរវាងកម្ពុជា និងចិន និងកិច្ចសហប្រតិបត្តិការនាពេលអនាគត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ទទក

second...

x

The post ពីលើអគារ វីងថៅវើ អ្នកឧកញ៉ា គិត ម៉េង ជំរុញឲ្យក្រុមអ្នកមាននៅចិនវិនិយោគក្នុងវិស័យយានយន្ត appeared first on Millions times.