ប្រទេសឥណ្ឌា Archives - Millions times

កម្ពុជាមិនដែលរកឃើញ​ជំងឺ​ Nipah កើតលើមនុស្សនៅឡើយទេ​ តែ​ស្ថាប័នជំនាញ​កំពុងយកចិត្តទុកដាក់តាមដាន
បើទោះបីជាប្រទេសកម្ពុជា មិនដែលរកឃើញ​ជំងឺ​​នីប៉ាហ៍ (Nipah) កើតលើមនុស្សនៅឡើយក៏ដោយ ក៏ស្ថាប័នជំនាញរបស់កម្ពុជា កំពុងយកចិត្តទុកដាក់តាមដាន​ និងត្រៀមលក្ខណៈឆ្លើយតបជានិច្ច។ នេះបើយោងតាមការបង្ហោះឱ្យដឹងពីនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។

តាមដានជាមួយយើង៖   Million Times

ជំងឺ Nipah នេះ បានឆ្លងរាតត្បាតនៅប្រទេសឥណ្ឌា ដោយបានឆ្លងអ្នកជំងឺចំនួន ៥នាក់ ហើយក្នុងនោះក៏មានគ្រូពេទ្យ ២នាក់ដែរ។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លងរបស់កម្ពុជា បាន​ឱ្យដឹងថា ជំងឺ​នីប៉ាហ៍ គឺជាជំងឺបង្កឡើងដោយវីរុស​ដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន​ ហើយវីរុសនេះរីករាលដាលដោយផ្ទុកលើសត្វប្រចៀវ​ និងសត្វច្រឹង​ និងអាចឆ្លងមកមនុស្ស និងជ្រូក​។

ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់​ តាមរយៈ​ទឹក​សរីរាង្គ​មនុស្ស​ ហើយ អ្នកឆ្លងជំងឺនេះ​ មានអត្រាស្លាប់​ចន្លោះពី​ ៤០ ទៅ ៧០ភាគរយ។ ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំ នៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង ហើយកើតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា​។ ជំងឺនេះ ក៏ធ្លាប់ផ្ទុះនៅប្រទេស​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និងសិង្ហបុរី​ ផងដែរ​ ជាពិសេសគឺនៅប្រទេស​ម៉ាឡេស៊ី​ ក្នុងឆ្នាំ​១៩៩៩​ ដែល​បណ្ដាល​ឲ្យ​ឈឺ ​៣០០នាក់​ ក្នុងនោះ ១០០នាក់បានស្លាប់​។

បើតាមនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានឱ្យដឹងបន្តថា មនុស្សអាចឆ្លងមេរោគ​នីប៉ាហ៍ តាមរយៈ​ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ​ ច្រឹង​ ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ ហើយការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ​។

ដើម្បីកាត់បន្ថយការឆ្លងមេរោគនេះ គឺតាមរយៈ​លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក​ ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ​ ច្រឹង ឬជ្រូកឈឺ​ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។

អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល ៣ ទៅ ១៤ថ្ងៃ ដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម ហើយក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់​។ លើសពីនេះទៀត អ្នកដែលមានរោគសញ្ញាទាំងនេះ អាចសន្លប់ក្នុងរយៈពេល ២៤ ទៅដល់ ៤៨ម៉ោង។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​បានបញ្ជាក់ថា រហូតដល់ពេលនេះ​ ប្រទេសកម្ពុជា មិនដែលរកឃើញ​ជំងឺ​ នីប៉ាហ៍​ កើតលើមនុស្សនៅឡើយទេ​ តែ​នាយកដ្ឋាន​កំពុងយកចិត្តទុកដាក់តាមដាន​ និងត្រៀមលក្ខណៈឆ្លើយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច​៕

អត្ថបទ៖ វីរៈ រូបភាព៖ រូបភាព៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង

The post កម្ពុជាមិនដែលរកឃើញ​ជំងឺ​ Nipah កើតលើមនុស្សនៅឡើយទេ​ តែ​ស្ថាប័នជំនាញ​កំពុងយកចិត្តទុកដាក់តាមដាន appeared first on Millions times.

គណៈប្រតិភូអាមេរិក គ្រោងបំពេញទស្សនកិច្ចនៅឥណ្ឌា ជជែកពីបញ្ហាពន្ធគយ
គណៈប្រតិភូអាមេរិកដឹកនាំដោយជំនួយការតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក សម្រាប់អាស៊ីខាងត្បូង និងកណ្តាល លោក Brendan Lynch នឹងចាប់ផ្ដើមដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌាពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ដើម្បីជជែកពីកិច្ចការពន្ធគយ ជាមួយក្រុមមន្ត្រីឥណ្ឌា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

តាមដានជាមួយយើង៖   Million Times

អ្នកនាំពាក្យស្ថានទូតអាមេរិកបាននិយាយថា ដំណើរទស្សនកិច្ចមួយនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយផលិតភាព និងមានតុល្យភាពជាមួយឥណ្ឌា។

រដ្ឋាភិបាលឥណ្ឌាបានបង្ហាញក្ដីសង្ឃឹមថា ពួកគេនឹងអាចជជែកជាមួយភាគីអាមេរិក ដើម្បីសុំការលើកលែង និងដកពួកគេចេញពីបញ្ជីឈ្មោះ ដែលប្រធានាធិបតី Donald Trump គ្រោងអនុវត្តវិធានការទារពន្ធសងសឹក លើបណ្ដាប្រទេសជាច្រើន ចាប់ពីដើមខែមេសាទៅ។

គួរជម្រាបដែរថា ប៉ុន្មានសប្ដាហ៍មកនេះ រដ្ឋាភិបាលឥណ្ឌាបានធ្វើការយ៉ាងយកចិត្តទុកដាក់ ជាមួយភាគីអាមេរិក ដើម្បីដោះស្រាយលើបញ្ហាពន្ធគយផ្សេងៗ ដូចជាដកចេញនូវការទារពន្ធចំពោះការនាំចូលរថយន្តពីអាមេរិក និងសន្យាបង្កើនការវិនិយោគនៅអាមេរិកជាដើម ដើម្បីយកចិត្តយកថ្លើមលោក Trump បញ្ជៀសការដាក់គំនាបពន្ធគយមកលើខ្លួន៕

អត្ថបទ៖ Luffy រូបភាព៖ ANI News

The post គណៈប្រតិភូអាមេរិក គ្រោងបំពេញទស្សនកិច្ចនៅឥណ្ឌា ជជែកពីបញ្ហាពន្ធគយ appeared first on Millions times.

Tesla ចុះកុងត្រាជួលទីតាំងបង្ហាញរថយន្តដំបូងនៅឥណ្ឌា តម្លៃជិតកន្លះលានដុល្លារក្នុងមួយឆ្នាំ
កាលពីថ្ងៃទី០៥ ខែមីនា សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla បានចុះកិច្ចព្រមព្រៀងជួលកន្លែងតាំងបង្ហាញរថយន្តដំបូង ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។

តាមដានជាមួយយើង៖   Million Times

ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk បានជួលទីតាំងសម្រាប់ដាក់បង្ហាញរថយន្តមួយកន្លែង ទំហំ ៣៧២ម៉ែត្រការ៉េ ជាមួយកុងត្រារយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានតម្លៃប្រហែល ៤៤៦ ០០០ដុល្លារក្នុងឆ្នាំដំបូង។

តម្លៃនៃការជួលទីតាំងនេះ នឹងឡើងថ្លៃ ៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានន័យថា រយៈពេល ៥ឆ្នាំនោះ Tesla នឹងត្រូវចំណាយថវិកា ២,៥លានដុល្លារ ទៅលើការជួលកន្លែងតាំងបង្ហាញរថយន្ត។

គួរជម្រាបដែរថា Tesla កំពុងព្យាយាមបង្កើនទិន្នន័យលក់របស់ខ្លួន បន្ទាប់ពីខាតបង់ច្រើនកាលពីឆ្នាំទៅ ដោយចាប់ផ្ដើមប្រឡូកក្នុងទីផ្សារឥណ្ឌាខ្លាំងជាងមុន ទោះជាពន្ធរថយន្តនៅទីនោះមានចំនួនច្រើនលើសលុបក្ដី៕

អត្ថបទ៖ Luffy រូបភាព៖ Autocar Professional

The post Tesla ចុះកុងត្រាជួលទីតាំងបង្ហាញរថយន្តដំបូងនៅឥណ្ឌា តម្លៃជិតកន្លះលានដុល្លារក្នុងមួយឆ្នាំ appeared first on Millions times.

ក្នុងជំនួបជាមួយ Trump នាយករដ្ឋមន្ត្រីឥណ្ឌាប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រហូតដល់ ៥០០ពាន់លានដុល្លារ
កាលពីថ្ងៃទី១៣ ខែកុម្ភៈ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដោយបានជួបពិភាក្សាការងារជាមួយប្រធានាធិបតី Donald Trump នៅសេតវិមាន។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបមួយនោះ មេដឹកនាំឥណ្ឌាបានប្រកាសថា លោកនឹងប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រវាងអាមេរិក និងឥណ្ឌាទ្វេដងត្រឹមឆ្នាំ២០៣០ ពោលគឺដាក់គោលដៅសម្រេចឲ្យបានរហូតដល់ ៥០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Modi បានអះអាងថា អាមេរិក និងឥណ្ឌាបានព្រមព្រៀងធ្វើការរួមគ្នា លើការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ការផលិតបន្ទះឈីប និងផ្ដោតសំខាន់លើសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែសំខាន់ៗមួយចំនួន។

ជាមួយគ្នា រដ្ឋបាលប្រធានាធិបតី Trump ក៏បានប្រាប់បណ្ដាញសារព័ត៌មានថា មន្ត្រីអាមេរិក និងឥណ្ឌា កំពុងធ្វើការយ៉ាងខ្នះខ្នែង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីច្រើនជាងមុន និងសង្ឃឹមថា ពួកគេនឹងទទួលបានជោគជ័យធំមួយនៅក្នុងឆ្នាំនេះ៕​

អត្ថបទ៖ Luffy រូបភាព៖ IndiaToday

The post ក្នុងជំនួបជាមួយ Trump នាយករដ្ឋមន្ត្រីឥណ្ឌាប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រហូតដល់ ៥០០ពាន់លានដុល្លារ appeared first on Millions times.

ចំពោះមុខនាយករដ្ឋមន្ត្រីឥណ្ឌា លោក Trump អះអាងលុបចោលឱនភាពពាណិជ្ជកម្មប្រទេសទាំង២
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កំពុងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅសហរដ្ឋអាមេរិក ដោយបានជួបជាមួយប្រធានាធិបតី Donald Trump នៅសេតវិមាន កាលពីថ្ងៃទី១៣ ខែកុម្ភៈ។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបមួយនោះ មេដឹកនាំអាមេរិកបានអះអាងថា នឹងព្យាយាមលុបចោលនូវឱនភាពពាណិជ្ជកម្មប្រទេសទាំង២ តាមរយៈការបង្កើនពន្ធលើទំនិញពីប្រទេសឥណ្ឌា និងបង្កើនការនាំចេញទៅប្រទេសមានប្រជាជនរស់នៅច្រើនបំផុតលើលោកមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Time។

គួររំលឹកបន្តិចថា របាយការណ៍ពីក្រសួងកិច្ចការខាងក្រៅរបស់ឥណ្ឌា បានបង្ហាញថា កាលពីឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងអាមេរិក សម្រេចបាន ១៩០ពាន់លានដុល្លារ ដោយមានឱភាពពាណិជ្ជកម្ម ៥០ពាន់លានដុល្លារ។ អាមេរិកបាននាំចេញទំនិញទៅកាន់ទីផ្សារឥណ្ឌាប្រហែល ៧០ពាន់លានដុល្លារ តែនាំចូលវិញរហូតដល់ ១២០ពាន់លានដុល្លារ។

លោក Trump បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌាថា ដើម្បីអាចលុបចោលនូវឱនភាពពាណិជ្ជកម្មបែបនេះ ឥណ្ឌាគួរតែព្យាយាមបង្កើនការនាំចូលថាមពលបន្ថែមពីអាមេរិក ខណៈផែនការទារពន្ធរបស់លោក នឹងនៅតែបន្តអនុវត្តដោយគ្មានករណីលើកលែង។

សូមជម្រាបដែរថា មុនពេលលោក Modi ចាប់ផ្ដើមបំពេញទស្សនកិច្ច រដ្ឋាភិបាលក្រុង New Delhi បានបង្ហាញចំណាប់អារម្មណ៍បង្កើនការទិញទំនិញពីអាមេរិកបន្ថែម ដូចជាប្រេងឥន្ធនៈជាដើម និងកាត់បន្ថយពន្ធនាំចូលពីអាមេរិកថែមទៀត។ ការធ្វើបែបនេះ គឺដើម្បីយកចិត្តយកថ្លើម កុំឲ្យលោក Trump ដាក់គំនាបពាណិជ្ជកម្មលើប្រទេសរបស់ខ្លួនខ្លាំងពេក៕

អត្ថបទ៖ Luffy រូបភាព៖ Boston Globe

The post ចំពោះមុខនាយករដ្ឋមន្ត្រីឥណ្ឌា លោក Trump អះអាងលុបចោលឱនភាពពាណិជ្ជកម្មប្រទេសទាំង២ appeared first on Millions times.

ឥណ្ឌាច្រានចោលសំណើរូបិយប័ណ្ណ BRICS បារម្ភពីទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក
ប្រទេសឥណ្ឌា ដែលជាសមាជិកមួយនៃក្រុម BRICS នៅតែមិនពេញចិត្តក្នុងការបង្កើតរូបិយប័ណ្ណថ្មី ដើម្បីធ្វើប្រតិបត្តិការជាមួយសមាជិកដទៃ ដ្បិតពួកគេមានការព្រួយបារម្ភថា ផែនការមួយនេះនឹងធ្វើឲ្យសម្ព័ន្ធភាពរវាងឥណ្ឌា និងអាមេរិក ឈានដល់ចំណុចបែកបាក់។

ទីភ្នាក់ងារព័ត៌មាន Watcher បានរាយការណ៍ថា ក្របខ័ណ្ឌការវិវត្តនៃសម្ព័ន្ធភាព BRICS កំពុងឆ្ពោះទៅរកការបង្កើតរូបិយប័ណ្ណថ្មីមួយសម្រាប់ពាណិជ្ជកម្មក្នុងតំបន់។ វា​ប្រឈម​នឹង​ប្រព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក ប៉ុន្តែ​ការជំរុញ​ឆ្ពោះទៅរក​រូបិយប័ណ្ណ​រួម​​ត្រូវបាន​ធ្វើឡើង​ដោយ​ចិន និង​រុស្ស៊ី។ អាជីវកម្មឥណ្ឌាមានការព្រួយបារម្ភថារូបិយប័ណ្ណ BRICS នឹងកាន់តែផ្តល់អំណាចដល់ប្រទេសចិន និងធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេកាន់តែមានឥទ្ធិពល។

រូបិយប័ណ្ណ BRICS នឹងផ្ដល់ផលប្រយោជន៍ធំសម្រាប់ប្រទេសចិន និងរុស្ស៊ី ដើម្បីសម្រេចមហិច្ឆតា ប្រជែងតំណែងមហាអំណាចសេដ្ឋកិច្ចពិភពលោក ជាមួយអាមេរិក។ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឲ្យក្ដីសង្ឃឹមរបស់ឥណ្ឌា ក្នុងការក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី៣ មានភាគរយតិចជាងមុនក្នុងការសម្រេចបាន។

ខុសប្លែកពីចិន និងរុស្ស៊ី ប្រទេសឥណ្ឌាចាំបាច់ត្រូវការប្រាក់ដុល្លារ ដើម្បីអាចដកដង្ហើមបានស្រួល នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក ជួបភាពវ៉ឹកវរ ដ្បិតបច្ចុប្បន្នអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំ និងជាប្រភពចំណូលសំខាន់មួយរបស់ឥណ្ឌា។

ប្រាក់ដុល្លារបានជួយដល់សេដ្ឋកិច្ចឥណ្ឌាជាខ្លាំង ហើយការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង២ តាមរយៈវិស័យបច្ចេកវិទ្យា ធនាគារ និងពាណិជ្ជកម្ម រឹតតែធ្វើឲ្យឥណ្ឌាគ្មានផ្លូវទាត់ចោលប្រាក់ដុល្លារ ស្រវាយករូបិយប័ណ្ណ BRICS ឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ Watcher

The post ឥណ្ឌាច្រានចោលសំណើរូបិយប័ណ្ណ BRICS បារម្ភពីទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក appeared first on Millions times.

ប៉ូលិសឥណ្ឌាសុំការសហការពីក្រុមហ៊ុន Elon Musk ដោះស្រាយរឿងក្ដីរត់ពន្ធគ្រឿងញៀន
កាលពីថ្ងៃចន្ទ ទី០៩ ខែធ្នូ ប៉ូលិសឥណ្ឌាបានផ្ញើសំណើផ្លូវច្បាប់ទៅកាន់ក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk ដើម្បីសុំការសហការ ស្វែងរកតម្រុយបន្ថែមជុំវិញសំណុំរឿងរត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំនៅប្រទេសឥណ្ឌា កាលពីចុងខែវិច្ឆិកា។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារព័ត៌មានReuters បានរាយការណ៍ថា គ្រឿងញៀនដែលប៉ូលិសឥណ្ឌាចាប់បាន គឺមានទំហំរហូតដល់ ៦ ០០០គីឡូក្រាម គិតជាសាច់ប្រាក់ ៤,២ពាន់លានដុល្លារ អំឡុងពេលពួកគេធ្វើដំណើរតាមដែនសមុទ្រ ដោយប្រើប្រាស់ឧបករណ៍អ៊ីនធឺណិត Starlink។

ប៉ូលិសឥណ្ឌាបានសុំឲ្យក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីរូបនេះ ប្រគល់ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ដែលបានទិញឧបករណ៍អ៊ីនធឺណិត Starlink ដូចជាឈ្មោះ និងមធ្យោបាយទូទាត់ប្រាក់ ក៏ដូចជាទីតាំងដែលឧបករណ៍នោះបានប្រើប្រាស់ អំឡុងពេលអ្នករត់ពន្ធគ្រឿងញៀន ធ្វើដំណើរលើផ្លូវទឹកអន្តរជាតិពីប្រទេសមីយ៉ាន់ម៉ា មកឥណ្ឌា។

បច្ចុប្បន្ន ក្រុមហ៊ុន Starlink មិនទាន់ចេញមុខបកស្រាយលំអិតឡើយ ដោយពួកគេគ្រាន់តែបញ្ជាក់ថា បញ្ហាមួយនេះត្រូវការសម្រេចពីថ្នាក់លើ ដ្បិតវាប៉ះពាល់ដល់សិទ្ធឯកជនភាព របស់អតិថិជន៕

អត្ថបទ៖ Luffy រូបភាព៖ Nicobar Times

The post ប៉ូលិសឥណ្ឌាសុំការសហការពីក្រុមហ៊ុន Elon Musk ដោះស្រាយរឿងក្ដីរត់ពន្ធគ្រឿងញៀន appeared first on Millions times.

ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា Adani ប្រកាសគម្រោងវិនិយោគខ្នាតយក្ស ៨៨ពាន់លានដុល្លារ
ក្រុមហ៊ុនខ្នាតយក្ស Adani Group របស់មហាសេដ្ឋី Guatam Adani បានប្រកាសពីផែនការវិនិយោគទ្រង់ទ្រាយធំ នៅភាគពាយ័ព្យនៃរដ្ឋ Rajasthan ដែលមានតម្លៃលើសពី ៧,៥ទ្រីលានរូពី ឬប្រមាណ ៨៨,៥ពាន់លានដុល្លារ។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា សេចក្ដីប្រកាសមួយនេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីមួយ ក្នុងទីក្រុង Jaipur ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ផងដែរ។

នាយកគ្រប់គ្រងនៃកំពង់ផែ Adani លោក Karan Adani បានបង្ហើបថា គម្រោងវិនិយោគ ដែលមានតម្លៃច្រើនជាងពាក់កណ្ដាល នៃមូលធនទីផ្សារទាំងមូលរបស់ក្រុមហ៊ុនមេ Adani Group នេះ នឹងផ្ដោតសំខាន់លើវិស័យធំៗរួមមាន វិស័យកកើតឡើងវិញ ស៊ីម៉ងត៍ និងការដឹកជញ្ជូន។

ក្រុមហ៊ុន Adani Group មានបំណងសាងសង់រោងចក្រផលិតស៊ីម៉ងត៍ចំនួន ៤បន្ថែមទៀត ដើម្បីបង្កើនទិន្នផលផលិតរហូតដល់ ៦លានតោនក្នុងមួយឆ្នាំ ស្របពេលក្រុមហ៊ុនក៏មានផែនការបង្កើតប្រព័ន្ធអេកូថាមពលបៃតងរួមបញ្ចូលគ្នាដ៏ធំបំផុតរបស់ពិភពលោក ដែលពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ ១០០ជីហ្គាវ៉ាត់ (GW) អ៊ីដ្រូសែនពីរលានតោន និង ១,៨ជីហ្គាវ៉ាត់នៃការស្តុកទុកវារីអគ្គិសនីថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ TheNewsmen

The post ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា Adani ប្រកាសគម្រោងវិនិយោគខ្នាតយក្ស ៨៨ពាន់លានដុល្លារ appeared first on Millions times.

ក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft បណ្ដាក់ទុន ២០ពាន់លានដុល្លារ នៅប្រទេសឥណ្ឌា
កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ រដ្ឋាភិបាលឥណ្ឌាបានបង្ហើបថា ក្រុមហ៊ុនប្រេង Rosneft ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី បានចាយលុយប្រហែល ២០ពាន់លានដុល្លារ ដើម្បីបង្កើនការវិនិយោគក្នុងប្រទេសរបស់ខ្លួន។

តាមដានជាមួយយើង៖   Million Times

តាមរយៈការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters ក៏បានឲ្យដឹងដែរថា កាលពីខែមករា ប្រធានាធិបតី Vladimir Putin ធ្លាប់និយាយថា Rosneft មានផែនការពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយជាងមុននៅប្រទេសឥណ្ឌា ស្របពេលកាលពីខែកក្កដា រដ្ឋាភិបាលឥណ្ឌាក៏បានស្វែងរកការបណ្ដាក់ទុនបន្ថែមពីក្រុមហ៊ុនប្រេងរុស្ស៊ី ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេសទាំង២ ផងដែរ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Rosneft ចាប់ផ្ដើមប្រឡូកចូលទីផ្សារប្រេងឥណ្ឌាតាំងពីឆ្នាំ២០១៧ បន្ទាប់ពីពួកគេទិញយកក្រុមហ៊ុនប្រេង Essar Oil ក្នុងតម្លៃជិត ១៣ពាន់លានដុល្លារ។ ក្រុមហ៊ុនប្រេងខ្នាតយក្សរុស្ស៊ីមួយនេះ ប្រាប់ Reuters ថា ប្រទេសឥណ្ឌាគឺជាដៃគូពាណិជ្ជកម្ម និងយុទ្ធសាស្តដ៏ល្អបំផុតមួយ ក្នុងការសហការចម្រាញ់ និងជួញដូរប្រេង។

ទំហំពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និងរុស្ស៊ី មានកំណើនជិតទ្វេដង ដោយសម្រេចបាន ៦៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ជំរុញដោយការនាំចូលប្រេងពីឥណ្ឌា ស្របពេលប្រទេសទាំង២ មានចក្ខុវិស័យចង់បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រហូតដល់ ១០០ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០៕

អត្ថបទ៖ Luffy រូបភាព៖ Russia Business Today

The post ក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft បណ្ដាក់ទុន ២០ពាន់លានដុល្លារ នៅប្រទេសឥណ្ឌា appeared first on Millions times.

កិច្ចព្រមព្រៀង ១០០ពាន់លានដុល្លារ បើកផ្លូវឲ្យក្រុមហ៊ុនស្វីសបន្តចាក់លុយវិនិយោគនៅឥណ្ឌា
ក្រុមហ៊ុនស្វីសជាច្រើន កំពុងសម្រុកវិនិយោគនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច (TEPA) រវាងរដ្ឋាភិបាលឥណ្ឌា ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) តម្លៃ ១០០ពាន់លានដុល្លារ បានធ្វើឡើង និងចុះហត្ថលេខាកាលពីខែមីនា។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រោមកិច្ចព្រមព្រៀងមួយនេះ សមាជិក EFTA ដែលមានដូចជា ប្រទេសស្វីស ន័រវែស អ៊ីស្លង់ និង Liechtenstein សន្យាចាយលុយ ១០០ពាន់លានដុល្លារ វិនិយោគនៅប្រទេសឥណ្ឌា ដោយទទួលបាននូវការលើកទឹកចិត្តដូចជា ការបន្ធូរបន្ថយពន្ធ និងជួយសម្របសម្រួល ក្នុងការជ្រៀតចូលទីផ្សារនៃប្រទេសមានប្រជាជន ១,៤ពាន់លាននាក់។

ដ្បិតបច្ចុប្បន្នកិច្ចព្រមព្រៀង TEPA នៅមិនទាន់ចូលជាធរមាន និងមានក្ដីរំពឹងថា កតិកាសញ្ញានេះ នឹងមានប្រសិទ្ធភាពនាចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ តែរដ្ឋាភិបាលស្វីស បានលើកទឹកចិត្តឲ្យក្រុមវិនិយោគិនបន្តចាយលុយ វិនិយោគនៅប្រទេសឥណ្ឌា ជាមួយក្ដីសង្ឃឹមថា កិច្ចព្រមព្រៀង TEPA នឹងជួយជំរុញដល់ការវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ កាន់តែប្រសើរជាងមុន។

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Guy Parmelin បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង TEPA នឹងកាត់បន្ថយពន្ធនាំចេញទំនិញពី ២២% មកនៅត្រឹម ០% សម្រាប់ទំនិញនាំចេញប្រហែល ៩៤,៧% ដែលធ្វើឲ្យក្រុមហ៊ុនស្វីសជាច្រើន កាន់តែទទួលបានផលចំណេញខ្លាំងជាងមុន នៅពេលចេញជាធរមាន។

លោក Guy Parmelin

សភាពាណិជ្ជកម្មស្វីស-ឥណ្ឌា លោក Philippe Reich បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនស្វីស ប្រហែល ៣៥០ កំពុងធ្វើប្រតិបត្តិការនៅប្រទេសឥណ្ឌា ស្របពេលក្រុមហ៊ុនជាច្រើនទៀត នឹងបង្ហាញវត្តមានតាមក្រោយ។

រដ្ឋាភិបាលឥណ្ឌា ក៏សង្ឃឹមទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀង TEPA ផងដែរ ដោយរំពឹងបង្កើតឱកាសការងារបានរហូតដល់ ១លានកន្លែង និងបង្កើនការវិនិយោគពីបរទេសកាន់តែច្រើន ក៏ដូចជាជំរុញការនាំចេញឱសថ សម្លៀកបំពាក់ និងគ្រឿងម៉ាស៊ីន ទៅកាន់តំបន់អឺរ៉ុបថែមទៀត៕

The post កិច្ចព្រមព្រៀង ១០០ពាន់លានដុល្លារ បើកផ្លូវឲ្យក្រុមហ៊ុនស្វីសបន្តចាក់លុយវិនិយោគនៅឥណ្ឌា appeared first on Millions times.