ប្រទេសកម្ពុជា Archives - Millions times

កម្ពុជាមិនដែលរកឃើញ​ជំងឺ​ Nipah កើតលើមនុស្សនៅឡើយទេ​ តែ​ស្ថាប័នជំនាញ​កំពុងយកចិត្តទុកដាក់តាមដាន
បើទោះបីជាប្រទេសកម្ពុជា មិនដែលរកឃើញ​ជំងឺ​​នីប៉ាហ៍ (Nipah) កើតលើមនុស្សនៅឡើយក៏ដោយ ក៏ស្ថាប័នជំនាញរបស់កម្ពុជា កំពុងយកចិត្តទុកដាក់តាមដាន​ និងត្រៀមលក្ខណៈឆ្លើយតបជានិច្ច។ នេះបើយោងតាមការបង្ហោះឱ្យដឹងពីនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។

តាមដានជាមួយយើង៖   Million Times

ជំងឺ Nipah នេះ បានឆ្លងរាតត្បាតនៅប្រទេសឥណ្ឌា ដោយបានឆ្លងអ្នកជំងឺចំនួន ៥នាក់ ហើយក្នុងនោះក៏មានគ្រូពេទ្យ ២នាក់ដែរ។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លងរបស់កម្ពុជា បាន​ឱ្យដឹងថា ជំងឺ​នីប៉ាហ៍ គឺជាជំងឺបង្កឡើងដោយវីរុស​ដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន​ ហើយវីរុសនេះរីករាលដាលដោយផ្ទុកលើសត្វប្រចៀវ​ និងសត្វច្រឹង​ និងអាចឆ្លងមកមនុស្ស និងជ្រូក​។

ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់​ តាមរយៈ​ទឹក​សរីរាង្គ​មនុស្ស​ ហើយ អ្នកឆ្លងជំងឺនេះ​ មានអត្រាស្លាប់​ចន្លោះពី​ ៤០ ទៅ ៧០ភាគរយ។ ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំ នៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង ហើយកើតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា​។ ជំងឺនេះ ក៏ធ្លាប់ផ្ទុះនៅប្រទេស​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និងសិង្ហបុរី​ ផងដែរ​ ជាពិសេសគឺនៅប្រទេស​ម៉ាឡេស៊ី​ ក្នុងឆ្នាំ​១៩៩៩​ ដែល​បណ្ដាល​ឲ្យ​ឈឺ ​៣០០នាក់​ ក្នុងនោះ ១០០នាក់បានស្លាប់​។

បើតាមនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានឱ្យដឹងបន្តថា មនុស្សអាចឆ្លងមេរោគ​នីប៉ាហ៍ តាមរយៈ​ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ​ ច្រឹង​ ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ ហើយការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ​។

ដើម្បីកាត់បន្ថយការឆ្លងមេរោគនេះ គឺតាមរយៈ​លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក​ ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ​ ច្រឹង ឬជ្រូកឈឺ​ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។

អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល ៣ ទៅ ១៤ថ្ងៃ ដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម ហើយក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់​។ លើសពីនេះទៀត អ្នកដែលមានរោគសញ្ញាទាំងនេះ អាចសន្លប់ក្នុងរយៈពេល ២៤ ទៅដល់ ៤៨ម៉ោង។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​បានបញ្ជាក់ថា រហូតដល់ពេលនេះ​ ប្រទេសកម្ពុជា មិនដែលរកឃើញ​ជំងឺ​ នីប៉ាហ៍​ កើតលើមនុស្សនៅឡើយទេ​ តែ​នាយកដ្ឋាន​កំពុងយកចិត្តទុកដាក់តាមដាន​ និងត្រៀមលក្ខណៈឆ្លើយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច​៕

អត្ថបទ៖ វីរៈ រូបភាព៖ រូបភាព៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង

The post កម្ពុជាមិនដែលរកឃើញ​ជំងឺ​ Nipah កើតលើមនុស្សនៅឡើយទេ​ តែ​ស្ថាប័នជំនាញ​កំពុងយកចិត្តទុកដាក់តាមដាន appeared first on Millions times.

កម្ពុជា មានស្ដុកប្រេង និងឧស្ម័នគ្រប់គ្រាន់ ដើម្បីធានាតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋ
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ប្រទេសកម្ពុជា មានស្ដុកប្រេង និងឧស្ម័នគ្រប់គ្រាន់ ដើម្បីធានាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

តាមដានជាមួយយើង៖   Million Times

ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា បន្ទាប់ពីយោធាថៃ កាលពីពេលថ្មីៗនេះ បានចេញបញ្ជាឱ្យបិទច្រកឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ប្រេង និងសម្ភារយោធា ដែលប្រទេសថៃបានចោទប្រកាន់ថា បានដឹកចូលក្នុងប្រទេសកម្ពុជា។

ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះថា តាមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អគ្គនាយកដ្ឋានប្រេងកាតបានរៀបចំកិច្ចប្រជុំ ដើម្បីជំរុញការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយប្រេងនិងឧស្ម័នឥន្ធនៈ។

ឯកឧត្ដម បានបញ្ជាក់ថា «កម្ពុជាមានសន្និធិប្រេង និងឧស្ម័នឥន្ធនៈ ដែលមានស្រាប់ក្នុងស្រុក ប្រភពនាំចូល និងមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការធម្មតារៀងរាល់ថ្ងៃ របស់ប្រជាពលរដ្ឋ»។

ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូថា ប្រទេសកម្ពុជា មិនខ្វះទេសន្និធិប្រេងឥន្ធនៈ ហើយការនាំចូលបច្ចុប្បន្ន ក៏មិនដែលឆ្លងកាត់ដែនសមុទ្រថៃដែរ។

ចំណែកឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី១៥ ខែធ្នូកន្លងទៅនេះដែរថា ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃ ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមាន បិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃ ចូលមកកាន់ប្រទេសកម្ពុជា ដោយពួកគេទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមមហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។

ឯកឧត្ដម បានបន្តថា «កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ។ កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ»៕

អត្ថបទ៖ វីរៈ​ រូបភាព៖ ឯកឧត្តម សុខ ខាវ៉ាន់

The post កម្ពុជា មានស្ដុកប្រេង និងឧស្ម័នគ្រប់គ្រាន់ ដើម្បីធានាតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋ appeared first on Millions times.

ធនាគារពិភពលោក តែងតាំងលោកស្រី Tania Meyer ជនជាតិបារាំង ជានាយកគ្រប់គ្រងថ្មីសម្រាប់ប្រទេសកម្ពុជា
លោកស្រី Tania Meyer ត្រូវបានធនាគារពិភពលោក (World Bank) តែងតាំងជានាយកគ្រប់គ្រងថ្មីសម្រាប់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក កាលពីថ្ងៃទី ២៩ ខែកក្កដា។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា លោកស្រី Meyer ជាជនជាតិបារាំង នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាល, វិស័យឯក ជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល។

លោកស្រីជាប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅទីក្រុងភ្នំពេញ និងមើលការខុសត្រូវលើ​គម្រោងនិងកម្មវិធីអភិវឌ្ឍន៍ទាំងអស់ ដែលមានតម្លៃទឹកប្រាក់ចំនួន ១,៧ ប៊ីលានដុល្លារអាមេរិក។ នៅក្នុងមុខតំណែងនេះ លោកស្រី Meyer និងដឹកនាំរៀបចំធ្វើឲ្យចប់សព្វគ្រប់នូវឯកសារ “ក្របខណ្ឌភាពជាដៃគូថ្មីរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា” សម្រាប់អនុវត្តន៍ពីឆ្នាំ ២០២៤ ដល់ ឆ្នាំ២០២៩។

បើតាមធនាគារពិភពលោក កម្មវិធីនេះ គ្រោងនឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានខែខាងមុខនេះ ដោយផ្តោតខ្លាំងលើការពង្រឹងធនធានមនុស្ស តាមរយៈលទ្ធភាពទទួលបានការអប់រំ កុមារតូចប្រកបដោយគុណភាព និងសេវាកម្មសុខភាព, លើការបង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដើម្បីបង្កើតការងារ កាន់តែប្រសើរ និងភាពធន់ឲ្យបានកាន់តែច្រើន ពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ។

លោកស្រី Tania Meyer នាយកគ្រប់គ្រងថ្មីសម្រាប់កម្ពុជា មានប្រសាសន៍ថា «ខ្ញុំមានកិត្តិយសណាស់ដែលបានមក បំពេញតួនាទីថ្មីនៅក្នុងដំណាក់កាលដ៏សំខាន់ នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីជួយកម្ពុជាឲ្យឈានទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន និងក្នុងការលើកកម្ពស់មូលធនមនុស្ស បង្កើតការងារ និងក្នុងសកម្មភាពទាក់ទងអាកាសធាតុ ជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ជាពិសេសកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះ នៅកម្ពុជា»។

គួរឲ្យដឹងថា លោកស្រី Meyer មានបទពិសោធន៍ការងារជាង ១៥ឆ្នាំ នៅក្នុងស្ថាប័នធនាគារពិភពលោក។ ថ្មីៗនេះលោកស្រី ធ្លាប់បានកាន់តំណែងប្រធានគ្រប់គ្រងសម្រាប់ប្រទេសយេមេន និងជាតំណាងប្រចាំប្រទេស​ហ្សកដានី។ លោកស្រី ក៏ធ្លាប់បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុកនានានៅអាស៊ី និងអាហ្វ្រិក រួមមាននៅវៀតណាម និងចិន ផងដែរ។

លោកស្រី បន្តតំណែងនេះពីលោកស្រី Maryam Salim ដែលបានផ្លាស់ទៅធ្វើជានាយិកាប្រចាំប្រទេសអេត្យពី, ស៊ូដង់, ស៊ូដ ង់ខាងត្បូង និងអេរីត្រេ ក្រោយពីបានដឹកនាំការងារការិយាល័យធនាគារពិភពលោក នៅទីក្រុងភ្នំពេញអស់រយៈពេល ៣ឆ្នាំកន្លងមក៕

អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារពិភពលោក

The post ធនាគារពិភពលោក តែងតាំងលោកស្រី Tania Meyer ជនជាតិបារាំង ជានាយកគ្រប់គ្រងថ្មីសម្រាប់ប្រទេសកម្ពុជា appeared first on Millions times.

​World Bank៖ កម្ពុជា កំពុងផ្តោតការខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចថេរ
ប្រទេសកម្ពុជា កំពុងផ្តោតការខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចថេរ។ នេះបើតាមការលើកឡើងរបស់ប្រធានគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំ​កម្ពុជា នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ហិរញ្ញប្បទានថ្មីសម្រាប់ទ្រទ្រង់ដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយនៅថ្ងៃទី ២១ ខែមិថុនានេះ បានឲ្យដឹងថា ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ។

ឥណទាននេះ​ គឺសម្រាប់​គម្រោងដំណាក់កាលទី ២ ស្តីពី​ ហិរញ្ញប្បទាន​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និងការ​រៀបចំគោល​នយោបាយ​អភិវឌ្ឍន៍​មាន​ភាពធន់​ ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​​រារាំង​ការខិតខំ​របស់​​កម្ពុជា​ក្នុង​ការ​រើ​បម្រះ​ខ្លួន​ចេញ ​ពី​ឥទ្ធិពល​ញាំញីរ៉ាំរ៉ៃមក​លើ​សេដ្ឋកិច្ចដោយសារ​​ជំងឺ​រាតត្បាត​កូវីដ-១៩។ ​ឥណទាន​ថ្មី​នេះ​បន្ថែម​ពីលើឥណទាន​តម្លៃ ២៧៤លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បានផ្តល់​​ក្នុង​ឆ្នាំ ​២០២២ សម្រាប់គម្រោង​ដដែលនេះ នៅ​ក្នុង​ដំណាក់​កាល​ទី ១។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា មានប្រសាសន៍ថា «បន្ទាប់​ពី​បាន​ស្តារខ្លួន​ចេញ​​ពី​ផលជះ​នៃជំងឺរាតត្បាត​កូវីដ-១៩ និង​ពីស្ថានការណ៍​អង្រួន​កន្ត្រាក់​​ក្រោយ​មក​ទៀត​ ពេលនេះ​កម្ពុជា​កំពុង​បង្វែរ​ការ​ផ្តោត​កិច្ច​ខិតខំ​របស់​ខ្លួន ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ថេរ​មាន​គុណភាពខ្ពស់​»។ លោកស្រី​ បាន​បន្ថែមទៀតថា ​ឥណទានថ្មីនេះ ​នឹង​ជួយ​ជំរុញ​​ភាពប្រកួត​ប្រជែង​នៃ​ផ្នែកឯកជន, ពង្រឹង​ជំហរ​សារពើពន្ធ​របស់​រដ្ឋា​ភិបាល និង​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ងាយ​រងគ្រោះ​បំផុត។

បើតាមធនាគារពិភពលោក ការ​រាតត្បាត​ជំងឺកូវីដ-១៩ បានធ្វើ​​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ធ្លាក់​ចុះ​កំណើន​ជាលើក​ដំបូង ក្នុង​រយៈពេល ២៥​ឆ្នាំ ហើយ​ការ​ធ្លាក់ចុះ​នេះ​មាន​សភាព​ធំធេង​គួរសម ​នៅ​ក្នុង​ចំណោម​តំបន់​អាស៊ីបូព៌ា។ បច្ចុប្បន្ន សេដ្ឋកិច្ច​ បាន​ស្តារ​ស្ថានភាពប្រសើរ​ឡើង​វិញហើយ តែ​កំណើន​របស់​វា​នៅ​តែមិន​ទាន់​អាច​វិលទៅ​រក​កម្រិត​នៅមុន​មាន​ការ​ផ្ទុះ​ជំងឺរាត​ត្បាត នៅឡើយ​ទេ។

ស្ថាន​ភាពនេះនៅកម្ពុជា ជា​ការឆ្លុះ​បញ្ចាំង​អំពី​ស្ថាន​ភាព​សេដ្ឋកិច្ច​នៅលើ​ពិភពលោក និង​បញ្ហា​ប្រឈម​ផ្នែក​រចនា​សម្ព័ន្ធនៃបែបផែនកំណើន​របស់​ប្រទេស​នេះ។ បញ្ហា​ប្រឈម​ផ្នែក​រចនាសម្ព័ន្ធ​របស់​កម្ពុជា​រួមមាន៖ ផលិតភាព​មាន​កំណើន​ខ្សោយ, ការ​អភិវឌ្ឍននៃ​​មូលធនមនុស្ស​នៅមាន​កម្រិត​ទាប, និង​ឧបសគ្គ​ដល់​ការ​បង្កើត និង​ការ​ប្រកួត​ប្រជែង​របស់​ធុរកិច្ច​ឯកជន។

ធនាគារពិភពលោក បានឲ្យដឹងបន្តថា សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​លក្ខណៈប្រមូលផ្តុំខ្លាំង ទៅលើ​​ផលិតផល, ទីផ្សារនាំចេញ និង​ធនធាន​ហិរញ្ញប្បទាន ដែល​ជា​ហេតុ​ធ្វើ​ឲ្យមានការ​រង​ការ​ប៉ះទង្គិច ​ពីសំណាក់​​ស្ថានការណ៍​អង្រួន​កន្ត្រាក់ណាស់។ កម្ពុជា ​ក៏​ងាយ​រងគ្រោះ​ពី​ផល​ជះ​នៃ​ការ​ប្រែប្រួលអាកាស​ធាតុដែរ ជា​ពិសេស​ទឹកជំនន់ និង​ភាព​រាំង​ស្ងួត។ឥណទានថ្មី ​នឹង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់ ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈមទាំងនេះ។

ជំនួយនេះ ​នឹង​ជួយ​បង្កើត​បរិយា​កាសអំណាយ​ផល​ ដល់​ការ​​បើកដំណើរការអាជីវកម្មរបស់​ក្រុម​ហ៊ុន​, បិទអាជីវកម្ម និង​​ការ​ប្រកួត​​ប្រជែង​ដោយ​ត្រឹម​ត្រូវ​យុត្តិធម៌។ ផ្នែក​ឯទៀត​នៃ​ឥណទាននេះ នឹង​ជួយ​ពង្រឹង​​ភាពធន់​ នៃ​សារ​ពើពន្ធតាម​រយៈ​ការ​កែលម្អ​ភាពប្រសិទ្ធផល​នៃចំណាយ, សម្រាល​ហានិភ័យ​នៃ​ចំណាយ​មូលធន និង​បង្កើន​​ភាព​ជាដៃគូ​រវាង​រដ្ឋ​និង​ឯកជន និង​ពង្រឹង​សមត្ថភាព​របស់​រដ្ឋា​ភិបាល​ ក្នុង​ការកៀរគរ​ហិរញ្ញប្បទាន តាម​រយៈ​សញ្ញាបណ្ណ​ជាតិ។

ឥណទានថ្មី ក៏​នឹងជួយ​សម្រួល​ផង​ដែរ ដល់​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ឲ្យបាន​ទាន់​ពេល​វេលា ដល់​ក្រុម​គ្រួសារ​ងាយ​រង​គ្រោះឲ្យបាន​កាន់​តែទូលំទូលាយ​​ ក្នុង​ករណី​ជួប​គ្រោះ​មហន្តរាយធម្មជាតិ ឬ​ស្ថាន​ភាពអង្រួន​កន្ត្រាក់​សេដ្ឋកិច្ច, កែលម្អ​បទប្ប​ញ្ញត្តិ​បរិស្ថាន និង​លើក​កម្ពស់​ដល់​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ៕

អត្ថបទ៖ វីរៈ រូបភាព៖​ បណ្ដាញសង្គម

The post ​World Bank៖ កម្ពុជា កំពុងផ្តោតការខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចថេរ appeared first on Millions times.

FDI​៖ កម្ពុជា គឺជាទីតាំងដ៏មានសក្តានុពល សម្រាប់អ្នកវិនិយោគក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត
ប្រទេសកម្ពុជា បានឈរនៅលើកំពូលតារាងសន្ទស្សន៍នៃគោលដៅល្អបំផុត សម្រាប់ការរវិនិយោគបរទេសក្នុងឆ្នាំ២០២៤នេះ និងឆ្នាំបន្តបន្ទាប់ទៀត។ នេះបើតាមរបាយការណ៍បោះពុម្ពផ្សាយដោយសារព័ត៌មាន FDI Intelligence កាលពីពេលថ្មីៗនេះ។

សារព័ត៌មាន FDI ដែលឈរជើងនៅប្រទេសអង់គ្លេសនោះ បានឲ្យដឹងថា ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងសន្ទស្សន៍ឆ្នាំ ២០២៤ ដោយសារកំណើនដ៏រឹងមាំនៃផលិតផលក្នុងស្រុកសរុប អត្រាអតិផរណាទាប និងកំណើនយ៉ាងឆាប់រហ័ស ក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស (FDI)។

របាយការណ៍ដដែលនោះ ក៏បានបង្ហាញដែរថា ប្រទេសកម្ពុជា នឹងសម្រេចបាន GDP ៦.១ភាគរយ ក្នុងឆ្នាំ ២០២៤ នេះ ជាមួយនឹងអត្រាអតិផរណាទាបត្រឹមតែ ៣ភាគរយប៉ុណ្ណោះ។ កម្ពុជា ក៏ត្រូវបានមើលឃើញថា មានការកើនឡើង ៣៩៣ភាគរយ នៃការចំណាយមូលធន FDI ក្នុងប្រទេស និងកំណើន ១១០ភាគរយ ក្នុងគម្រោង FDI ថ្មីៗ។

របាយការណ៍របស់ FDI ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយអំណោយផលជាច្រើន ដើម្បីសម្រួលដល់ការចាប់ផ្តើមធ្វើអាជីវកម្ម ពង្រឹងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ហើយជាទូទៅផ្តល់នូវលក្ខខណ្ឌសមរម្យ សម្រាប់អ្នកវិនិយោគឯកជន។

ក្រៅពីនេះទៀត FDI Intelligence ក៏បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចតាំងពីឆ្នាំ ២០១៩ ដែលជាសញ្ញាល្អដែលថា សេដ្ឋកិច្ចកំពុងកាត់បន្ថយការពឹងផ្អែកខ្លាំង លើវិស័យពាណិជ្ជកម្មប្រពៃណី រួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ជាដើម។

ដោយយោងលើកត្តាទាំងនោះហើយ គឺបង្ហាញថា កម្ពុជាគឺជាទីតាំងដ៏មានសក្តានុពល សម្រាប់អ្នកវិនិយោគក្នុងឆ្នាំ២០២៤ និងឆ្នាំខាងមុខ ហើយជាទីផ្សារដែលកំពុងរីកចម្រើនឈានមុខគេផងដែរ នៅក្នុងតំបន់ និងក្រៅតំបន់ដែលអ្នកវិនិយោគភាគច្រើន កំពុងសម្លឹងមក៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

តាមដានជាមួយយើង៖   Million Times

The post FDI​៖ កម្ពុជា គឺជាទីតាំងដ៏មានសក្តានុពល សម្រាប់អ្នកវិនិយោគក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត appeared first on Millions times.