បណ្តាញសង្គម Archives - Millions times

ឯកអគ្គរដ្ឋទូត​កូរ៉េខាង​ត្បូង ​អះអាង​ថា​សារ​ដែល​ប្រធានាធិបតី​កូរ៉េ​បង្ហោះ​គឺ​ចង់​និយាយ​ល្អ​ពី​កម្ពុជា​
​លោក Kim Chang Yong ឯក​អគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ​ប្រចាំ​កម្ពុជា ​បាន​ពន្យល់ ​និង​បក​ស្រាយ​ថា​សារ​ដែល​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​បង្ហោះ​និង​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​នោះ​គឺ​ជា​សារ​មួយ​ដែល​មាន​ចេតនា​ល្អ ​និង​សរសើរ​ដល់​សមត្ថកិច្ច​កម្ពុជា​និង​កូរ៉េ ​ដែល​បាន​បង្ក្រាប​ក្រុម​ឆបោក​​តាម​អនឡាញ​យ៉ាង​ជោគជ័យ។

តាមដានជាមួយយើង៖   Million Times

​រំលឹក​ថា​កាល​ពី​ថ្ងៃ ​៣០ ​ខែ​មករា​ ឆ្នាំ ២០២៦​ កន្លង​ទៅ ​លោក​ប្រធានាធិបតិ​កូរ៉េ​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មានអក្សរ​ខ្មែរ​មាន​ខ្លឹមសារ​ថា​ នឹង​​កម្ទេច​អ្នក​ប៉ះពាល់​ជនជាតិ​កូរ៉េ ​មិន​ឱ្យ​រួច​ខ្លួន​ឡើយ។ ​

បន្ទាប់​ពីសារ​នោះ​ត្រូវ​បាន​ចែកបន្ដ​ច្រើន ​និង​មាន​អ្នក​យល់​ច្រឡំ​ពី​អត្ថន័យ​ផង​នោះ ទើប​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​សម្រេច​ចិត្ត​លុប​ចោល​វិញ​តែ​ម្ដង។ ​ការ​យល់​ច្រលំ ក៏​ព្រោះ​តែ​លោក​ប្រធានាធិបតី​មាន​ចេតនា​ល្អ​ជាមួយ​កម្ពុជា សរសើរ​កម្ពុជា​ដែល​បាន​សហការ​ជាមួយ​សមត្ថកិច្ច​កូរ៉េ​បង្គ្រាប​ក្រុម​ឆបោក​តាម​អនឡាញ ​បាន​យ៉ាង​ច្រើន​។

​លម្អិត​ដើម្បី​កុំ​ឱ្យ​មាន​ការយល់​ច្រឡំ​បន្ដ​ទៀត ​លោក ​Kim Chang Yong ឯក​អគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ​ប្រចាំ​កម្ពុជា ​បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី២៣ ខែ​កុម្ភៈ​នេះ។

លោក​បាន​អះអាង​បែប​នេះ​ថា​៖ ទាក់​ទង​នឹង​សារ​របស់​ឯកឧត្តម​ប្រធានាធិបតី តាម​ពិត​ដើម​ឡើយ ឯកឧត្តម​​មាន​បំណង​ផ្សព្វផ្សាយ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​ការ​របស់​ក្រុម​ការងារ​រួម​កម្ពុជា​កូរ៉េ គឺ​ដូច​ទៅនឹង​សារ​ដែល​លោក​បាន​ផ្សព្វផ្សាយ​កាលពីថ្ងៃទី១៣ ខែកុម្ភៈ។

តាម​ពិត​ឯក​ឧត្តម​ប្រធានាធិបតី​ចង់​បង្ហាញ​ថា ក្រុម​ការងារ​យើង​ធ្វើ​ការងារ​បាន​ល្អ​លើស​ពី​ការ​រំពឹង​ទុក ព្រោះថ្នាក់​ដឹកនាំ​បាន​ឯកភាពគ្នា​បង្កើត​ក្រុមការងារ​នេះ​ឡើងមក​ ហើយ​​ក្រុមការងារ​នេះ​ពិត​ជា​បាន​ធ្វើ​ការ​បាន​ល្អ​ពិត​មែន។ ​សម្រាប់​កូរ៉េ គឺ​កូរ៉េ​តែង​ចង់​សហការ​ជាមួយ​កម្ពុជា​​លើ​គ្រប់​វិស័យទៅមុខ​ទៀត ហើយ​ទៅអនាគត​ គឺ​ចង់​សហការ​ជាមួយ​គ្នា​បង្ក្រាប​បទ​ល្មើស​ឆបោក​នៅ​ក្នុង​តំបន់។

​សូម​បញ្ជាក់​ដែរ​ថា​កម្ពុជា​ និង​កូរ៉េ​ខាង​ត្បូង​ធ្វើ​ការ​រួម​គ្នា​ចាប់​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ​២០២៥​ មក មាន​ការ​បង្ក្រាប​ទៅ​លើ​ការ​ឆបោក​ ១២​លើក ឃាត់​ខ្លួន​ជន​សង្ស័យ​កូរ៉េ​ជាង ១៤០ ​នាក់។ ប៉ុន្តែ បើ​រាប់​ទាំង​ការ​បង្ក្រាប​ដោយ​សមត្ថកិច្ច​កម្ពុជ​ក្រៅ​កិច្ច​សហប្រតិបត្តិការ​នេះ ជន​សង្ស័យ​កូរ៉េ​ប្រមាណ ៣០០ ​ត្រូវ​បាន​ចាប់​ខ្លួន៕

អត្ថបទ៖ឆដា

The post ឯកអគ្គរដ្ឋទូត​កូរ៉េខាង​ត្បូង ​អះអាង​ថា​សារ​ដែល​ប្រធានាធិបតី​កូរ៉េ​បង្ហោះ​គឺ​ចង់​និយាយ​ល្អ​ពី​កម្ពុជា​ appeared first on Millions times.

សម្តេច ហ៊ុន សែន៖ បណ្តាញសង្គម CoolApp បរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីកម្ពុជា
ក្នុងនាមជាតួអង្គម្នាក់ចេញមកអំពាវនាវជនរួមជាតិឲ្យប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនសង្គម CoolApp សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានសាកល្បងប្រើកម្មវិធី CoolApp ព្រមទាំងកត់សម្គាល់នូវភាពងាយស្រួល និងប្រព័ន្ធសុវត្ថិភាពសម្រាប់សន្តិសុខជាតិ។

ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនកាលពីថ្ងៃអាទិត្យ សម្តេច ហ៊ុន សែន បញ្ជាក់ពីគោលដៅរបស់សម្តេចក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលសម្តេចត្រូវគិតគឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីកម្ពុជាបាន។ សម្តេចលើកឡើងពីប្រទេសដែលគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាមាន CoolApp។

តាមដានជាមួយយើង៖   Million Times

សម្តេចសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេសជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង»។

បើតាមការបញ្ជាក់ក្នុងបណ្តាញសង្គម សម្តេចបានអះអាងជាថ្មីថា CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ យើងមិនបានហាមឃាត់ មិនឲ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។

សម្តេចបន្ថែមថា «សម្រាប់ខ្ញុំបាន និងកំពុងប្រើ៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង។ តើមានអ្វីប្លែកពីប្រព័ន្ធផ្សេងទេ? សម្រាប់ខ្ញុំបានបញ្ចូលទៅក្នុងទូរស័ព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់ឃើញមានភាពងាយស្រួលលើចំណុច ៣គឺ៖ ១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។ ២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន។ ៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។ សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់បន្ថែមថា ចំណុចនេះជាការសាកល្បងរបស់សម្តេចប៉ុណ្ណោះបើបងប្អូនចង់សាកល្បងក៏សូមសាកល្បងមើលរាប់ទាំងប្អូននៅក្រៅប្រទេស ព្រោះបងប្អូនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធនេះ ជាមួយសម្តេចរួចហើយ។

កាលពីប៉ុន្មានថ្ងៃមុន សម្តេច ហ៊ុន សែន បានលើកឡើងថា CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម សម្តេច ហ៊ុន សែន

The post សម្តេច ហ៊ុន សែន៖ បណ្តាញសង្គម CoolApp បរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីកម្ពុជា appeared first on Millions times.